ស្ទើរគ្រប់ទាំងជំពូកនៃកណ្ឌគម្ពីរចោទិយកថាគឺសុទ្ធតែជា «សេចក្ដីលា» ដែលលោក ម៉ូសេ បាននិយាយទៅកាន់កូនចៅនៃសាសន៍អ៊ីស្រាអែល មុនពេលពួកគេបានចូលទៅក្នុងទឹកដីសន្យា។

រគ្រប់ទាំងជំពូកនៃកណ្ឌគម្ពីរចោទិយកថាគឺសុទ្ធតែជា «សេចក្ដីលា» ដែលលោក ម៉ូសេ បាននិយាយទៅកាន់កូនចៅនៃសាសន៍អ៊ីស្រាអែល មុនពេលពួកគេបានចូលទៅក្នុងទឹកដីសន្យា។ មុនលោក ម៉ូសេ ស្លាប់ គាត់បានសរសេរចុះនូវពាក្យទាំងនោះ «ប្រគល់ឲ្យដល់ពួកសង្ឃ ជាកូនចៅលេវី ដែលគេសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ហើយដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានផង» (ចោទិយកថា ៣១:៩)។ គេបានទទួលស្គាល់ថាលោក ម៉ូសេ គឺជាអ្នកនិពន្ធកណ្ឌគម្ពីរចោទិយកថា (ចោទិយកថា ៣១:៩, ២៤)។ ហើយព្រះយេស៊ូវក៏បានលើកឡើងនូវខគម្ពីរមួយចំនួនចេញពីកណ្ឌគម្ពីរចោទិយកថាដែរ ដែលបញ្ជាក់ថាលោក ម៉ូសេ គឺជាអ្នកនិពន្ធ (ម៉ាថាយ ១៩:៨; ចោទិយកថា ២៤:១-៤)។ តែទោះជាយ៉ាងណាក្ដី ក៏ជំពូកចុងក្រោយនៃកណ្ឌគម្ពីរនេះបានធ្វើឲ្យលេចឡើងនូវសំណួរមួយដែលយើងកំពុងពិភាក្សាគ្នាថា៖ តើនរណាជាអ្នកសរសេរកណ្ឌគម្ពីរចោទិយកថាជំពូក៣៤ ដោយសារវាជាការកត់ចុះអំពីមរណភាពរបស់លោក ម៉ូសេ?
ព្រះជាម្ចាស់បានប្រាប់លោក ម៉ូសេ ថា គាត់នឹងមិនអាចដឹកនាំសាសន៍អ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យាបានឡើយ ពីព្រោះគាត់មិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់កាលពីមុន (ជនគណនា ២០:១២) ហើយថា គាត់នឹងស្លាប់នៅឯស្រុកម៉ូអាប់។ កណ្ឌគម្ពីរចោទិយកថាជំពូក៣៤ បានលើកឡើងអំពីការដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យលោក ម៉ូសេ អាចមើលស្រុកកាណានពីចម្ងាយបានមុនពេលគាត់ស្លាប់ (ចោទិយកថា ៣៤:១-៦)។ បន្ទាប់ពីលោក ម៉ូសេ បានស្លាប់បាត់ទៅ អ្នកដែលទទួលដំណែងជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែលគឺលោក យ៉ូស្វេ។
លើសពីសំណួរដែលសមហេតុផល យើងអាចសន្មតថាលោក ម៉ូសេ បានសរសេរកណ្ឌគម្ពីរចោទិយកថារហូតទាល់តែគាត់ជិតស្លាប់។ ហើយក្នុងនាមជាអ្នកទទួលដំណែងជាអ្នកដឹកនាំបន្ទាប់ពីលោក ម៉ូសេ លើសាសន៍ អ៊ីស្រាអែល នោះលោក យ៉ូស្វេ ទំនងជាអ្នកដែលសរសេរអំពីការស្លាប់របស់លោក ម៉ូសេ។ មានការសន្មតផ្សេងទៀតដែលថាហោរា អែសរ៉ា គឺជាអ្នកដែលបានសរសេរកណ្ឌគម្ពីរចោទិយកថាជំពូក៣៤ ហើយក៏នៅមានអ្នកខ្លះទៀតបានសន្មតថា ពួកចាស់ទុំចំនួន៧០នាក់ដែលបានបម្រើក្រោមដឹកនាំរបស់លោក ម៉ូសេ គឺជាអ្នកសរសេរ (សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ និក្ខមនំ ២៤:៩)។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។