ឬក៏ថា ព្រះអង្គទំនងជាបានត្រាស់ហៅយើងឲ្យមានដំណើររឿងនៃជំនឿដ៏ជ្រាលជ្រៅ និងពេញទៅដោយរង្វាន់ថែមទៀតតាមរយៈការរងទុក្ខរបស់យើងក៏ថាបាន។
ខ្ញុំមិនបានចងចាំពីថ្ងៃដែលគេបានរកឃើញថា ខ្ញុំមានពិការភាពខាងឯរូបកាយនោះទេ។ កាលនោះខ្ញុំទើបតែមានអាយុ ៣ ឆ្នាំនៅឡើយ។ ពិការភាពគឺជាអ្វីដែលខ្ញុំមាននៅក្នុងជីវិតរបស់ខ្ញុំតាំងពីយូរណាស់មកហើយ ហើយវាក៏នឹងបន្តមាននៅថ្ងៃខាងមុខទៀតដែរ។
កាលខ្ញុំកំពុងធំធាត់ឡើង ខ្ញុំមិនដែលមានមន្ទិលសង្ស័យទេថា ព្រះជាម្ចាស់បានបង្កើតខ្ញុំមកក្នុងរបៀបដែលទ្រង់បានបង្កើតដោយទ្រង់មានមូលហេតុ។ ខ្ញុំនឹងបន្តមានពិការភាពនេះក្នុងអំឡុងពេលដែលទ្រង់ជ្រើសរើសឲ្យខ្ញុំបន្តមាននៅក្នុងជីវិតខ្ញុំ ដើម្បីបំពេញអាថ៌កំបាំងរបស់ទ្រង់ ប៉ុន្តែជាគោលបំណងដ៏ល្អៗ។
ទោះជាយ៉ាងណាក្ដី ខណៈពេលដែលខ្ញុំកំពុងធំធាត់ឡើង ខ្ញុំក៏បានសង្កេតឃើញផងដែរថា ជំងឺឈឺថ្កាត់គឺមិនមែនជាអ្វីដែលព្រះជាម្ចាស់បានមានគោលបំណងឲ្យរូបកាយយើងមានពីដើមនោះទេ។ ជំងឺឈឺថ្កាត់គឺសម្រាប់តែពិភពលោកដ៏មានពេញទៅដោយអំពើបាបដែលយើងកំពុងរស់នៅយ៉ាងខ្លីនេះប៉ុណ្ណោះ។ ការរងទុក្ខគឺជាសញ្ញាសម្គាល់ដែលថាយើងបានបាក់បែក ហើយត្រូវការព្រះសង្គ្រោះ។ វាក៏ចង្អុលបង្ហាញអំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់ផងដែរ។ ខ្ញុំដឹងថា ព្រះជាម្ចាស់មានសមត្ថភាពក្នុងការព្យាបាលមនុស្សលោក ប៉ុន្តែខ្ញុំក៏ដឹងថាទ្រង់ទំនងជាជ្រើសរើសមិនព្យាបាលផងដែរ សម្រាប់ជាប្រយោជន៍ល្អដល់យើង។
ចំណុចទាំងពីរនោះអាចជាជំនួយដែលពិបាកផ្សះផ្សាគ្នាបាន។ ប្រសិនបើព្រះជាម្ចាស់អាចបញ្ឈប់ការរងទុក្ខរបស់យើងនៅលើផែនដីនេះបាន ហេតុអ្វីបានជាទ្រង់មិនធ្វើ? តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យមានជំងឺឈឺថ្កាត់កើតមានឡើងចំពោះយើង ប្រសិនបើជំងឺឈឺថ្កាត់គឺមិនមែនជាអ្វីដែលទ្រង់សព្វព្រះហឫទ័យឲ្យយើងមានតាំងពីដើមមកម្ល៉េះ?
គ្មានចម្លើយណាងាយយល់នោះទេ។ ប៉ុន្តែ វាមិនអីទេ ហើយក៏ជាការល្អផងដែរក្នុងការចាក់ដោតលើសំណួរដូចៗនេះ។ ការឈឺចាប់ និងសួរការចាក់ដោតនាំឲ្យយើងវិលត្រឡប់មកសេចក្ដីពិតដ៏មានតម្លៃទាក់ទងនឹងការរងទុក្ខ។
ព្រះជាម្ចាស់ល្អ មិនមែនកាចសាហាវទេ
នៅពេលដែលខ្ញុំឃើញស្ថានភាពរងទុក្ខកើតឡើងក្នុងជីវិតរបស់ខ្ញុំ ឬក៏ក្នុងជីវិតរបស់អ្នកដទៃ ភ្លាមៗនោះចិត្តគំនិតរបស់ខ្ញុំក៏បែរទៅលើសំណួរ ហេតុអ្វី? ព្រះជាម្ចាស់បានប្រកាសហើយថា ទ្រង់ធ្វើគ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អចំពោះអ្នកដែលស្រឡាញ់ទ្រង់ «អស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ» (រ៉ូម ៨:២៨ គកស)។
ប៉ុន្តែ តើឲ្យយើងកាត់ស្រាយថាការរងទុក្ខជាអ្វីដែលល្អបានដោយរបៀបណាទៅ? វាហាក់បីដូចជាមិនយុត្តិធម៌សោះដែលទ្រង់ធ្វើឲ្យការឈឺចាប់របស់យើងកាន់តែអូសក្រឡា ដោយអនុញ្ញាតឲ្យវាដកចេញនូវលក្ខណៈសម្បត្តិខ្លះៗ ឬក៏ជីវិតយូរអង្វែងរបស់យើង។
ប្រាកដណាស់! ព្រះជាម្ចាស់ពិតជាសព្វព្រះហឫទ័យឲ្យរូបកាយរបស់យើងមានភាពពេញលេញល្អឡើងវិញនៅថ្ងៃណាមួយដែរ។ ព្រះអង្គសព្វព្រះហឫទ័យឲ្យដួងចិត្តរបស់យើងលង់ក្នុងទ្រង់ដោយមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីព្រះគុណ និងក្ដីស្រឡាញ់របស់ព្រះអង្គផងដែរ។
លោកគ្រូ ស៊ី. អេស. លូវ៉ីស (C.S. Lewis) បានសង្ខេបយ៉ាងល្អក្នុងសៀវភៅដែលមានចំណងជើងជាភាសាអង់គ្លេសថា The Problem of Pain «ម្យ៉ាងទៀតគឺថា៖ ប្រសិនបើព្រះជាម្ចាស់មានពេញទៅដោយព្រះប្រាជ្ញាខ្លាំងជាងយើង នោះការវិនិច្ឆ័យរបស់ទ្រង់ដាច់ខាតត្រូវតែមានការខុសគ្នាពីយើងលើប្រធានបទជាច្រើន មិនថាលើអំពើល្អ ឬក៏អំពើអាក្រក់ក្ដី។ អ្វីដែលមើលទៅពីទស្សនៈរបស់យើងហាក់បីដូចថាជាការល្អ តែបែរជាមិនល្អក្នុងព្រះនេត្ររបស់ទ្រង់វិញ ហើយអ្វីដែលមើលទៅហាក់បីដូចជាអាក្រក់ចំពោះយើង តែបែរជាមិនមែនជាការអាក្រក់វិញ។»
នៅពេលដែលយើងមើលទៅថាហាក់បីដូចជាព្រះជាម្ចាស់កំពុងតែបដិសេធដោយមិនព្យាបាលយើង នេះមិនមែនមកពីទ្រង់ឃោរឃៅនោះទេ។ ការយល់ដឹងរបស់យើងមានព្រំដែន ហើយយើងក៏នឹងមិនដែលឃើញយ៉ាងច្បាស់លាស់លើអ្វីៗទាំងអស់ដោយចេញពីទស្សនៈរបស់ព្រះអង្គឡើយ។ យើងទំនងជាពិបាកយល់អំពីរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ការរងទុក្ខសម្រាប់ជាសេចក្ដីល្អ ប៉ុន្តែយើងមិនមានប្រាជ្ញា ឬក៏អំណាចក្នុងការលើកឡើងថា វាក៏មិនមែនជាការពិតបានផងដែរ។
ការប្រាថ្នាចង់ទទួលបានការព្យាបាល និងការឱបក្រសោបការរងទុក្ខ
នៅពេលដែលការរងទុក្ខជ្រាបចូលក្នុងជីវិតរបស់យើង ជាទូទៅយើងមានអារម្មណ៍ថាមានតែជម្រើសពីរយ៉ាងប៉ុណ្ណោះ៖ ១) ទទួលស្គាល់ថាកាលៈទេសៈរបស់យើងវានឹងមិនល្អប្រសើរបានឡើយ ២) ប្រាថ្នាជានិច្ចចង់ឲ្យមានអ្វីមួយផ្លាស់ប្រែ។
ប៉ុន្តែ យើងមិនមែនគ្រាន់តែមានជម្រើសតែប៉ុណ្ណោះឡើយ។ តាមរយៈព្រះគ្រីស្ទ ព្រះជាម្ចាស់បានប្រទានសេរីភាពយ៉ាងប្លែកដែលអនុញ្ញាតឲ្យយើងមានក្ដីសង្ឃឹមសម្រាប់អនាគតក្នុងការព្យាបាល និងការស្ដារឡើងវិញ ដែលស្របពេលជាមួយគ្នានោះ ក៏ជួយឲ្យយើងមានសន្តិភាពក្នុងចិត្ត ខណៈពេលដែលយើងកំពុងប្រឈមមុខនឹងការរងទុក្ខជាប្រចាំថ្ងៃរបស់យើងផងដែរ។ សេរីភាពមួយនេះអនុញ្ញាតឲ្យយើងប្រឈមនឹងមន្ទិលសង្ស័យ និងសំណួររបស់យើង ហើយស្របពេលដែលយើងបន្តថែបំប៉នភាពស្កប់ស្កល់ចិត្តដែលព្រះអង្គបានត្រាស់ហៅឲ្យយើងមាន។ វាបង្ហាញឲ្យយើងឃើញថា ការតយុទ្ធមិនមែនជាភស្តុតាងថាយើងគ្មានជំនឿនោះឡើយ។ វាពង្រឹងជំនឿរបស់យើងខណៈពេលដែលយើងស្វែងរកចម្លើយក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ ហើយអនុវត្តក្ដីសង្ឃឹមនៃក្ដីសន្យារបស់ទ្រង់ទៅលើកាលៈទេសៈដ៏លំបាកដែលយើងកំពុងប្រឈមមុខភ្លាមៗនោះ។
វាជាការធម្មតាទេក្នុងការចង់ឲ្យអ្វីមួយមានការខុសប្លែក។ នៅពេលដែលយើងនាំសំណូមពររបស់យើងទៅកាន់ព្រះជាម្ចាស់ យើងមានឱកាសក្នុងការបង្ហាញជាគំរូដែលព្រះគ្រីស្ទផ្ទាល់បានបង្ហាញដល់យើងក្នុងសេចក្ដីអធិស្ឋានរបស់ព្រះអង្គមុនទ្រង់ត្រូវបានគេឆ្កាង (លូកា ២២:៤២)។ ព្រះអង្គបានបង្ហាញនូវគំរូទាំងក្ដីសង្ឃឹមដ៏ពិតសម្រាប់អ្វីមួយខុសប្លែក ហើយខណៈពេលនោះក៏បានទទួលយកនូវការរងទុក្ខដែលព្រះជាម្ចាស់បានគ្រោងទុកសម្រាប់ទ្រង់ផងដែរ។
ព្រះយេស៊ូវមិនបានមានការស្ទាក់ស្ទើរក្នុងការទូលសូមព្រះវរបិតាឲ្យមានជម្រើសណាមួយផ្សេងទៀត ដើម្បីសម្រេចផែនការរបស់ព្រះអង្គទេ ប៉ុន្តែនៅចុងបញ្ចប់សំណូមពររបស់ព្រះអង្គទ្រង់បានលើកឡើងដោយមានព្រះទ័យចុះចូល។
រាល់អ្វីៗដែលយើងត្រូវការ
ខណៈពេលដែលយើងកំពុងប្រឈមមុខនឹងការរងទុក្ខ និងបន្តមានសំណួរដ៏ពិបាកៗ ការប្រឆាំងនឹងអារម្មណ៍ដែលថា ខ្លួនមិនគ្រប់គ្រាន់ និងច្រណែនអ្នកដទៃគឺជាអ្វីដែលពិបាកណាស់។ ប៉ុន្តែ ក្នុងការបន្ទាបខ្លួន និងការបីត្រកងដោយព្រះគុណ យើងក៏បន្តតយុទ្ធទាំងក្នុងការមានអំណរជាមួយអ្នកដទៃក្នុងការព្យាបាលរបស់ពួកគេ ហើយក្នុងការបន្តដំណើរជាមួយអស់អ្នកដែលកំពុងប្រឈមមុខនឹងការឈឺចាប់ ដោយដឹងថាយើងមិនគួរយកការរងទុក្ខរបស់យើងមកប្រៀបធៀបនឹងគ្នានោះឡើយ។
យើងត្រូវតែចងចាំថា ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ចំពោះយើងយ៉ាងជ្រាលជ្រៅណាស់ ហើយព្រះអង្គក៏នឹងតែងតែផ្គត់ផ្គង់នូវរាល់អ្វីៗដែលយើងត្រូវការផងដែរ។ ព្រះអង្គបានសម្រេចរួចជាស្រេចហើយ។
ការមានសុខភាពល្អឥតខ្ចោះគឺជាអ្វីដែលខ្ញុំមិនដែលមាន ឬស្គាល់ក្នុងជីវិតនេះឡើយ។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនមានវាទេ នោះខ្ញុំក៏មិនចាំបាច់ត្រូវការវាដែរ ដើម្បីសម្រេចនូវអ្វីដែលព្រះជាម្ចាស់បានគ្រោងទុកសម្រាប់ខ្ញុំឡើយ។ ព្រះអង្គមិនបានធ្វើអ្វីខុសនៅពេលដែលទ្រង់បង្កើតខ្ញុំនោះឡើយ។ ក្នុងជីវិតនេះ គ្មានអ្វីមួយធ្លាប់បានកើតឡើងក្រៅព្រះហឫទ័យរបស់ទ្រង់ទេ។ ដែនកំណត់ខាងឯរូបកាយរបស់ខ្ញុំមិនបានដកហូតសិទ្ធិខ្ញុំចេញពីអ្វីដែលព្រះអង្គត្រាស់ហៅឲ្យខ្ញុំសម្រេចនោះដែរ។ តាមពិតទៅ ខ្ញុំជឿថាពិការភាពនោះបានត្រៀមរបៀបខុសប្លែកគ្នា និងរបៀបដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ខ្ញុំក្នុងការបំពេញការត្រាស់ហៅនោះ។ ខ្ញុំជឿថា ព្រះជាម្ចាស់បានប្រទានកាលៈទេសៈ និងបញ្ហាខាងឯរូបកាយទាំងនោះមកខ្ញុំទុកជាការផ្គត់ផ្គង់នូវអ្វីដែលខ្ញុំត្រូវការ ដើម្បីបំពេញការត្រាស់ហៅរបស់ទ្រង់ក្នុងជីវិតខ្ញុំ។
ការព្យាបាលក្នុងជីវិតនេះទំនងជាអាចនឹងកើតមានឡើងបាន។ ឬក៏ថា ព្រះអង្គទំនងជាបានត្រាស់ហៅយើងឲ្យមានដំណើររឿងនៃជំនឿដ៏ជ្រាលជ្រៅ និងពេញទៅដោយរង្វាន់ថែមទៀតតាមរយៈការរងទុក្ខរបស់យើងក៏ថាបាន។ គ្មានការបដិសេធទេដែលថាវិថីមួយនេះគឺជាវិថីដ៏ពិបាក ប៉ុន្តែព្រះជាម្ចាស់ក៏កំពុងតែគង់នៅត្រង់នេះក្នុងការដើរជាមួយនឹងយើងផងដែរ និងរម្លឹកយើងថាព្រះអង្គកំពុងតែធ្វើការក្នុងរាល់កាលៈទេសៈនៃជីវិតរបស់យើង។
មិនយូរមិនឆាប់ ការរងទុក្ខរបស់យើងនឹងឈានដល់ទីបញ្ចប់។ ប្រសិនបើយើងនៅក្នុងព្រះគ្រីស្ទ នោះការរងទុក្ខគឺគ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅថ្ងៃនោះ ពេលយើងឃើញជំនឿដែលយើងមាន នោះយើងនឹងដកពិសោធន៍ និងសិរីល្អដែលមិនស័ក្ដិសមនោះយកមកប្រៀបធៀបនឹងរាល់ចំណុចពិបាកៗដែលយើងធ្លាប់ដកពិសោធន៍នៅលើផែនដីនេះឡើយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។