in

ស្រឡាញ់ស្រឡាញ់

​ព្រះត្រៃឯក? ថាម៉េច?

Trinity Illustration

នៅ​ពេល​ដែល​យើង​និយាយ​ថា​ព្រះត្រៃឯក នោះ​ជា​ការ​អាថ៍កំបាំង​មួយ​ដែល​ពិបាក​យល់​មែន​ទែន ប៉ុន្តែ​យើង​នឹង​មើល​ឃើញ​ថា​ការ​ដែល​ព្រះ​ជា​ព្រះ​តែ​មួយ តែ​សម្តែង​ចេញ​ជា​បី​អង្គ​នោះ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​។ ដូច្នេះ​យើង​គួរ​នឹង​ទទួល​ស្គាល់ ហើយ​គួរ​នឹង​ពិចារណា និង​គិត​បន្ថែម​ដើម្បី​ឲ្យ​យើង​ស្គាល់​ព្រះ​អង្គ​បន្ថែម។

យើង​អាច​ព្យាយាម​គូរ​រូប​ដើម្បី​ឲ្យ​យើង​គិត តើ​ព្រះ​របស់​យើង​យ៉ាង​ដូច​ម្តេច ថា​ជា​ព្រះ​តែ​មួយ ប៉ុន្តែ​សម្ដែង​ចេញ​ជា​បី​អង្គ? មាន​មនុស្ស​ម្នាក់​ដែល​គូរ​រួប​នេះ ហើយ​​ខ្ញុំ​គិត​ថា​ជា​រូប​ល្អ ប៉ុន្តែ​ទោះ​បើ​រូប​មួយ​ណា​ក៏​អត់​ពេញ​លក្ខណ​ដែរ គ្រាន់​តែ​ជា​រូប​ម៉្យាង​ជួយ​ឲ្យ​យើង​គិត។ ទី១​ថា​មាន​ព្រះ​តែ​មួយ​ព្រះវរបិតា​ជា​ព្រះ ព្រះ​វិញ្ញាណបរិសុទ្ធ​ជា​ព្រះ ព្រះ​រាជបុត្រា​ជា​ព្រះ ប៉ុន្តែ​ដោយ​សារ​ព្រះ​សម្ដែង​ចេញ​ជា​បី​អង្គ ព្រះ​រាជបុត្រា​មិន​មែន​ជា​ព្រះ​វរបិតា ព្រះវ​របិតា​មិន​មែន​ជា​ព្រះ​វិញ្ញាណបរិសុទ្ធ ហើយ​ព្រះ​វិញ្ញាណបរិសុទ្ធ​មិន​មែន​ជា​ព្រះ​រាជបុត្រា។ ហេតុ​អ្វី? សូម​គិត​ជា​មួយ​ខ្ញុំ តើ​យើង​អាច​និយាយ​ថា​ព្រះ​វរបិតា​សុគត​នៅ​លើ​ឈើ​ឆ្កាង​ឬ​អត់? នោះ​អត់​ត្រូវ​ទេ ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​បាន​សុគត​នៅ​លើ​ឈើឆ្កាង មិន​មែន​ព្រះ​វិញ្ញាណបរិសុទ្ធ មិន​មែន​ព្រះ​វរបិតា។ដូច្នេះ​យើង​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពី​ថា អង្គ​នីមួយៗ​មាន​តួនាទី​ខុសៗ​គ្នា។ ព្រះ​រាជបុត្រា​បន្ទាប​ខ្លួន​តាម​ផែនការ​របស់​ព្រះ​វរបិតា នេះ​យើង​មើល​ឃើញ​ច្បាស់​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេស៊ូវ​ចេះ​តែ​ស្ដាប់​តាម​ព្រះ​វរបិតា។ មួយ​ទៀត តើ​អ្នក​ណា​បាន​បញ្ជូន​ព្រះ​វិញ្ញាណ​មក​ផែន​ដី​នេះ? ព្រះ​វរបិតា​និង​ព្រះ​រាជបុត្រា​បាន​ឲ្យ​ព្រះ​វិញ្ញាណបរិសុទ្ធ​មក​ផែនដី​ដើម្បី​ជួយ​យើង នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទៅ​ស្ថានសួគ៌​វិញ ទ្រង់​បាន​ប្រទាន​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដល់​យើង​នៅ​ផែនដី។ ដូច្នេះ​យើង​ឃើញ​តួនាទី​ខុសៗ​គ្នា​ហើយ​ការពិត​ដែល​ថា ជា​ព្រះ​តែ​មួយ​សម្ដែង​ជា​បី​អង្គ ហើយ​អង្គ​នោះ​ខុស​គ្នា​ត្រង់​តួនាទី។ ប៉ុន្តែ​យើង​គិត​អត់​ដល់​ដោយ​សារ​តែ​យើង​ជា​មនុស្ស ​ហើយ​មិន​អាច​ថា​បុគ្គល​ម្នាក់​សម្ដែង​ចេញ​ជា​បី​បុគ្គល​ទេ។ ប៉ុន្តែ នៅ​ក្នុង​លោកុប្បត្ដិ​ ២:២៤ យើង​ឃើញ​ថា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​រួម​គ្នា​ជា​សាច់​តែ​មួយ នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ព្រះអង្គ​បាន​បង្កើត​យើង​ដូច​រូប​ព្រះ​អង្គ ប៉ុន្តែ​មិន​ដូច​ព្រះអង្គ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​មាន​គំនិត​មួយ​នោះ​ថា​យើង​ជា​ប្ដី​ប្រពន្ធ​រួម​គ្នា​ជា​សាច់​តែ​មួយ ដែល​អាច​ជួយ​យើង​នៅ​ពេល​ដែល​យើង​ព្យាយាម​​គិត​អំពី​ភាព​ជា​ព្រះត្រៃឯក​របស់​ព្រះជាម្ចាស់។ មួយ​ទៀត​រូបភាព​នេះ​អាច​ជួយ​យើង​កុំ​ឲ្យ​យើង​ច្រលំ​ឬ​ក៏​ខុស។ បើ​សិន​ជា​យើង​ថា​ព្រះរាជបុត្រា​មិន​មែន​ជា​ព្រះ​នេះ​ខុស ប្រសិន​ជា​​យើង​ថា ព្រះ​វិញ្ញាណបរិសុទ្ធ​មិន​មែន​ជា​ព្រះ​នោះ​យើង​ខុស​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ដែរ។

 

គំរូសម្រាប់រូបភាពមក​ពី http://www.challies.com ដោយ​ការ​អនុញ្ញាត។

image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

មូលដ្ឋាន​បី​​នៃ​ព្រះ​ត្រៃឯក

ថ្ងៃ​យាងត្រឡប់មក​វិញ​ របស់​ព្រះយេស៊ូវ​