ការមានចិត្តសប្បុរសនឹងមើលរំលងកំហុសឆ្គងអ្នកដទៃ ហើយនឹងបំភ្លេចវាចោល។


«រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ដ ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ។» (កាឡាទី ៥:២២-២៣ គគខ)
សាវ័ក ប៉ុល មិនបានលើកឡើងអំពីកិច្ចការខាងឯងព្រះវិញ្ញាណដូចដែលគាត់បានលើកឡើងពីកិច្ចការខាងសាច់ឈាមនោះទេ ប៉ុន្តែគាត់បានផ្ដល់ឈ្មោះដ៏ល្អជាងនោះទៅទៀតសម្រាប់លក្ខណសម្បត្តិគ្រីស្ទបរិស័ទ។ គាត់បានហៅលក្ខណសម្បត្តិនោះថា «ផលផ្លែរបស់ព្រះវិញ្ញាណ»។
សេចក្ដីស្រឡាញ់
បើសាវ័ក ប៉ុល គ្រាន់តែលើកឡើងអំពីសេចក្ដីស្រឡាញ់ នោះនឹងគ្រប់គ្រាន់ហើយ ដ្បិតផលផ្លែនៃសេចក្ដីស្រឡាញ់ក្ដោបនូវរាល់ផលផ្លែផ្សេងៗទៀតរបស់ព្រះវិញ្ញាណ។ ក្នុងកណ្ឌគម្ពីរ១កូរិនថូសជំពូក១៣សាវ័ក ប៉ុល បានលើកឡើងថាសេចក្ដីស្រឡាញ់គឺជាការសង្ខេបលើផលផ្លែទាំងអស់នៃព្រះវិញ្ញាណ៖ «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស...» (១កូរិនថូស ១៣:៤)។ ត្រង់នេះគាត់បានលើកសេចក្ដីស្រឡាញ់ឲ្យនៅតែឯងក្នុងចំណោមផលផ្លែផ្សេងៗរបស់ព្រះវិញ្ញាណ ដើម្បីជាការរំឭកដ៏គ្រីស្ទបរិស័ទឲ្យស្រឡាញ់គ្នាទៅវិញទៅមក «ចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ» (រ៉ូម ១២:១០)។ នេះមានន័យថា ពួកគាត់ត្រូវតែលើកអ្នកដទៃខ្ពស់ជាខ្លួន ព្រោះពួកគាត់មានព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធនៅជាមួយ។
អំណរ
អំណរមានន័យថា យើងមានគំនិតផ្អែមល្ហែមអំពីព្រះគ្រីស្ទ ការមានទៅដោយទំនុកចម្រៀង និងទំនុកដំកើង ការច្រៀងសរសើរ ការអរព្រះគុណ ដែលនោះឯងជាអ្វីដែលគ្រីស្ទបរិស័ទរៀន ទទួលការលើកទឹកចិត្ត និងសម្រាលខ្លួនពីភាពហត់នឿយក្នុងជីវិតប្រចាំថ្ងៃ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការមានមន្ទិលសង្ស័យ និងការបាក់ទឹកចិត្តឡើយ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យលើគោលជំនឿដែលជាបន្ទុកដល់អ្នកកាន់ ឬក៏ការមានគំនិតស្រអាប់មានពេញទៅដោយទុក្ខព្រួយ។ ព្រះសព្វព្រះហឫទ័យនឹងចិត្តត្រេកអរ។ ទ្រង់មិនបានចាត់ព្រះរាជបុត្រារបស់ទ្រង់ ដើម្បីនាំយើងឲ្យមានការខូចចិត្តទេ ប៉ុន្តែដើម្បីឲ្យមានចិត្តអរសប្បាយ។ ហេតុដូច្នេះហើយ បានជាពួកហោរា ពួកសាវ័ក និងព្រះគ្រីស្ទផ្ទាល់បានលើកទឹកចិត្តយើង ហើយប្រាកដណាស់ថែមទាំងបង្គាប់ឲ្យយើងមានអំណរ ហើយចិត្តអរសប្បាយ។ «ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្ដេចរបស់នាង ទ្រង់យាងមកឯនាង...» (សាការី ៩:៩)។ ក្នុងកណ្ឌគម្ពីរ ទំនុកដំកើង យើងឃើញម្ដងហើយម្ដងទៀតអំពីការដែលអ្នកនិពន្ធបានលើកទឹកចិត្តឲ្យ «មានសេចក្ដីអំណរក្នុងព្រះយេហូវ៉ា» (ទំនុកតម្កើង ៣៥:៩)។ សាវ័ក ប៉ុល បានលើកឡើងថា «ចូរអរសប្បាយជានិច្ច» (១ថែស្សាឡូនីច្ច ៥:១៦)។ ព្រះយេស៊ូវគ្រីស្ទក៏បានមានបន្ទូលថា «...ត្រូវឲ្យរីករាយដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ» (លូកា ១០:២០)។
សេចក្ដីសុខសាន្ត
ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមានសេចក្ដីសុខសាន្តជាមួយនឹងទ្រង់ និងមនុស្សជុំវិញយើង។ ព្រះអង្គក៏បានហៅយើងដែលជាគ្រីស្ទបរិស័ទឲ្យយើងរស់នៅដោយមានសេចក្ដីសុខសាន្ត ហើយស្ងៀមស្ងាត់។ យើងមិនអាចមានសេចក្ដីសុខសាន្តបានទេ បើយើងមិនមានភាពអត់ធ្មត់ ហេតុដូច្នេះហើយបានជាសាវ័ក ប៉ុល បានលើកឡើងអំពីចំណុចនោះបន្ទាប់ពីសេចក្ដីសុខសាន្ត។
សេចក្ដីអត់ធ្មត់
សេចក្ដីអត់ធ្មត់ គឺជាលក្ខណសម្បត្តិមួយដែលជួយឲ្យបុគ្គលម្នាក់ចេះមានការទ្រទ្រាំពេលឈ្លោះគ្នា ពេលមានការឈឺចាប់ ពេលមានគេស្ដីបន្ទោស ហើយវាក៏ជួយយើងឲ្យចេះអត់ធ្មត់ដោយចេះរង់ចាំឲ្យអ្នកដែលធ្វើឲ្យយើងមានការឈឺចាប់កែខ្លួន។ ពេលដែលអារក្សសាតាំងឃើញថាវាមិនអាចយកឈ្នះលើបុគ្គលណាមួយដោយការបង្ខំភ្លាមៗ នោះវានឹងចំណាយពេលយូរ ដើម្បីនឹងព្យាយាមយកឈ្នះ។ វាដឹងថាយើងខ្សោយ ហើយយើងមិនអាចទ្រទ្រាំយូរ។ ហេតុដូច្នេះហើយបានជាវាល្បួងយើងម្ដងហើយម្ដងទៀងរហូតទាល់តែវាឈ្នះ។ ដើម្បីឲ្យយើងអាចនឹងទ្រាំនឹងការវាយប្រហាររបស់អារក្សសាតាំងបាន ដាច់ខាតយើងត្រូវតែមានភាពអត់ធ្មត់ ហើយចាំរហូតដល់វាមានការហត់នឿយក្នុងការល្បួងយើង។
សេចក្ដីសប្បុរស
យើងត្រូវតែចេះមានភាពសប្បុរសក្នុងការប្រព្រឹត្តនឹងការរស់នៅជាប្រចាំថ្ងៃរបស់យើង។ អ្នកដែលដើរតាមដំណឹងល្អដ៏ពិតត្រូវធ្វើជាមនុស្សមិនចេះខឹង ឬក៏មានគំនុំ ប៉ុន្តែ ត្រូវធ្វើជាអ្នកដែលសុភាព ទន់ភ្លន់ គួរសម ចេះថ្នាក់ថ្នមសម្ដី ដែលការធ្វើបែបនោះនឹងជួយលើកទឹកចិត្តឲ្យអ្នកដទៃស្វែងរកគ្នាគេ។ ការមានចិត្តសប្បុរសនឹងមើលរំលងកំហុសឆ្គងអ្នកដទៃ ហើយនឹងបំភ្លេចវាចោល។ ការមានសេចក្ដីសប្បុរសតែងតែមានការរីករាយក្នុងការចុះចូលនឹងអ្នកដទៃ។ ការមានសេចក្ដីសប្បុរសតែងតែចេះសម្របខ្លួនជាមួយនឹងមនុស្សដែលគេពិបាកចូលជាមួយ។ មានសម្រង់សម្ដីពីដើមមួយថា «លោកអ្នកត្រូវតែស្គាល់របៀបរបបរបស់មិត្តភក្តខ្លួន ប៉ុន្តែចូរកុំស្អប់ពួកគេឡើយ។» កណ្ឌគម្ពីរដំណឹងល្អបានបង្ហាញយើងឲ្យឃើញយ៉ាងច្បាស់អំពីបុគ្គលដែលមានសេចក្ដី សប្បុរស គឺព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើង។ ប្រវត្តិសាស្ត្របានមានសរសេរចុះថាសាវ័ក ពេត្រុស តែងតែយំរាល់ពេលដែលគាត់នឹកចាំពីភាពសប្បុរសដ៏ផ្អែមល្ហែមរបស់ព្រះគ្រីស្ទក្នុងការដែលទ្រង់រាប់រកមនុស្សដែលទ្រង់ជួបជាប្រចាំថ្ងៃ។ សេចក្ដីសប្បុរសជាលក្ខណសម្បត្តិដ៏ល្អមួយ ហើយក៏មានអត្ថប្រយោជន៍ណាស់ក្នុងការរស់នៅជាប្រចាំថ្ងៃ។
សេចក្ដីល្អ
បុគ្គលដែលចិត្តល្អ គឺជាបុគ្គលដែលហ៊ានជួយអ្នកដទៃពេលដែលគេមានតម្រូវការ។ ឧទាហរណ៍៖ យើងដឹងហើយថា តម្រូវការដ៏ចម្បងរបស់មនុស្សលោកយើង គឺយើងត្រូវការការសង្គ្រោះរួចពីអំពើបាប ហេតុដូច្នេះ ដាច់ខាតយើងត្រូវតែហ៊ានប្រាប់ដំណឹងល្អដល់អស់អ្នកដែលនៅជុំវិញយើង។
ភាពស្មោះត្រង់
ត្រង់នេះសាវ័ក ប៉ុល មិនចង់មានន័យអំពីជំនឿដែលនាំឲ្យមានការរាប់ជាសុចរិតទេ ព្រោះគាត់បានរៀបរាប់អំពីការនោះយ៉ាងស៊ីជម្រៅរួចទៅហើយ ប៉ុន្តែគាត់កំពុងតែលើកឡើងអំពីជំនឿនៃសេចក្ដីស្រឡាញ់ ដែលមានរួមការធ្វើតាមនូវអ្វីៗដែលបានឯកភាព និងសេចក្ដីសន្យា។ គេហៅការនេះថា ជាការដែលអាចទុកចិត្តបាន ឬក៏ជាការដ៏សាមញ្ញថា យើងហ៊ានជឿនូវអ្វីដែលអ្នកដទៃបាននិយាយ។ តោះយើងនិយាយពីការដែលអាចទុកចិត្តបានសិន។ លក្ខណសម្បត្តិនេះគឺជាការដែលយើងរក្សាទុកនូវសម្បថដែលបានធ្វើឡើងនៅមុខតុលាការ ជាការដែលមេនិងអ្នកបម្រើ ឬក៏ប្រជាជនរក្សាទុកនូវសេចក្ដីសន្យា ឬក៏ឯកភាពដែលគេបានចុះរវាងគ្នានឹងគ្នា។ (ដកស្រង់ចេញពីលោកគ្រូ Johannes Brenz)។
«អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុតនោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ។» (លូកា ១៦:១០)
សេចក្ដីស្លូតបូត
បុគ្គលដែលមិនរហ័សនឹងខឹង គឺជាបុគ្គលដែលមានចិត្តស្លូតបូត។ មានរឿងរ៉ាវជាច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់យើងដែលនឹងធ្វើឲ្យយើងមានការងាយស្រួលនឹងខឹង ប៉ុន្តែគ្រីស្ទបរិស័ទនឹងមិនចេះខឹងដោយសារគាត់ជាមនុស្សស្លូតបូត។
ការគ្រប់គ្រងចិត្ត
ព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យចេះរស់នៅដោយមិនស្រវឹងស្រា ហើយមានភាពស្អាតស្អំខាងឯសីលធម៌។ ពួកគាត់មិនគួររស់នៅបែបជាមនុស្សកំផិត ប្រព្រឹត្តកាមតណ្ហា ឬក៏ចេះតែរួមភេទជាមួយអ្នកនេះអ្នកនោះ។ ពួកគាត់មិនគួរដើរឈ្លោះនឹងគេ ហើយស្រវឹងប៉ោឡែឡើយ។ ក្នុងជំពូក១និង២នៃកណ្ឌគម្ពីរទីតុស យើងឃើញថាសាវ័ក ប៉ុល បានលើកទឹកចិត្តអ្នកដឹកនាំ ស្ត្រីក្មេងៗ និងអស់អ្នកដែលបានរៀបការហើយថា ឲ្យពួកគាត់ចេះរស់នៅដោយមានភាពស្អាតស្អំ ហើយបរិសុទ្ធ។
បើអ្នកចង់ដឹងថែមទៀត សូមស្តាប់សេចក្តីអធិប្បាយទាក់ទងទៅនឹង ផលផ្លែរបស់ព្រះវិញ្ញាណ នៅទីនេះ

តើទេវតាក្នុងព្រះគម្ពីរ ហើយនិងទេវតាក្នុងរឿងព្រេងខ្មែរដូចគ្នា? សូមមើលតារាងខាងក្រោមនេះ…

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

«តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។