in

ហេតុផល​១២​យ៉ាង​សម្រាប់​បុណ្យ​ណូអែល

12 Reasons for Christmas

១. «លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្ដេច​មែន​ឬ ព្រះ​យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ៍​នេះ សម្រាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្ដី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ»។ (យ៉ូហាន ១៨:៣៧)

២. «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ»។ (១យ៉ូហាន ៣:៨; ហេព្រើរ ២:១៤-១៥)

៣. «លុះ​ព្រះ​យេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​បន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូ​ពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជម្ងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង»។ (ម៉ាកុស ២:១៧)

៤. «ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក​ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់​បង់»។ (លូកា ១៩:១០)

៥. «ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​ដែរ គឺ​ដើម្បី​នឹង​បម្រើ​គេ​វិញ ហើយនិង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាកុស ១០:៤៥)

៦. «៥ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យវិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម»។ (កាឡាទី ៤:៥)

៧. «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»។ (យ៉ូហាន ៣:១៦)

៨. «សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​សម្ដែង​មក ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​តែ​១ ឲ្យ​មក​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ​សារ​ទ្រង់»។ (១យ៉ូហាន ៤:៩)

៩. «ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង» (យ៉ូហាន ១០:១០)

១០. «មើល បុត្រ​នេះ​បាន​តាំង​ឡើង​សម្រាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល…ក៏​សម្រាប់​ជា​ទី​សម្គាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង» (លូកា ២:៣៤)

១១. «ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ នឹង​សេចក្ដី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច» (លូកា ៤:១៨)

១២. «ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បម្រើ ដល់​ពួក​កាត់​ស្បែក ដើម្បី​នឹង​សម្ដែង​សេចក្ដី​ស្មោះ​ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ» (រ៉ូម ១៥:៧-៨; យ៉ូហាន ១២:២៧)

និពន្ធ​ដោយ៖ លោក​គ្រូ Jonathan Parnell
ដក​ស្រង់ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ភ្លក់ឲ្យ​ដឹង

ការ​ប្រសូត​របស់​ព្រះគ្រីស្ទ​