សំណួរដ៏សំខាន់ដែលគេអាចនឹងសួរនោះគឺ៖ ហេតុអ្វីបានជាគេឆ្កាងព្រះយេស៊ូវ?

សំណួរដ៏សំខាន់ដែលគេអាចនឹងសួរនោះគឺ៖ ហេតុអ្វីបានជាគេឆ្កាងព្រះយេស៊ូវ?
ហេតុអ្វីបានជាទ្រង់រងទុក្ខលំបាកដល់ម៉្លេះ? តើការនេះមានអ្វីទាក់ទងនឹងខ្ញុំ? សំណួរចុងក្រោយបំផុតនោះគឺ នរណាជាអ្នកបញ្ជូនទ្រង់ឲ្យមកសុគតយ៉ាងដូច្នេះ? ចម្លើយទៅនឹងសំណួរចុងក្រោយបំផុតនេះគឺ ព្រះជាម្ចាស់ជាអ្នកបញ្ជូនមក។ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ការរងទុក្ខវេទនាមិនមែនហួសប្រមាណនោះទេ ប៉ុន្តែអត្ថន័យនៃព្រះបន្ទូលរបស់ព្រះដែលមាននៅក្នុងព្រះគម្ពីរទាំងមូលឯនោះទេ ដែលអាចនាំទៅរកចម្លើយនេះបាន។
បញ្ហាចម្បងនៃការសុគតរបស់ព្រះយេស៊ូវ គឺមិនមែនជាបុព្វហេតុនោះឡើយ តែវាជាអត្ថន័យ ដែលជាអត្ថន័យរបស់ព្រះជាម្ចាស់។ នោះហើយគឺជាអត្ថន័យដែលសៀវភៅនេះចង់លើកឡើង។ លោក ចន ផាបភ័រ (John Piper) បានប្រមូលផ្ដុំនូវហេតុផលចំនួនហាសិបពីក្នុងកណ្ឌគម្ពីរសញ្ញាថ្មី។ វាមិនមែនជាបុព្វហេតុទាំងហាសិបនោះទេ តែវាជាគោលបំណងចំនួនហាសិប ដែលឆ្លើយតបទៅនឹងសំណួរសំខាន់ៗដែលយើងទាំងអស់គ្នានឹងជួបប្រទះ៖ តើព្រះជាម្ចាស់បានសម្រេចការអ្វីខ្លះសម្រាប់មនុស្សដែលមានបាបដូចយើងក្នុងការដែលទ្រង់បញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យមកសុគតនោះ?
John Piper បានឆ្លងកាត់បទពិសោធន៍ក្នុងការធ្វើជាគ្រូគង្វាល និងអ្នកនិពន្ធអស់រយៈពេលជាងម្ភៃឆ្នាំមកហើយ។ លោកបាននិពន្ធសៀវភៅដែលលក់ដាច់ជាងគេបំផុតរាប់សិបក្បាល ដែលរួមមានដូចជា សៀវភៅបែបបុរាណដែលមានចំណងជើងថា Desiring God និង Crossway’s Don’t Waste Your Life, A Hunger for God, Seeing and Savoring Jesus Christ, និងសៀវភៅដែលមានចំណងជើងថា God’s Passion for His Glory, ដែលទទួលបានមេដាយមាសពី ECPA។
ប្រសិនបើលោកអ្នកចង់ជាវសៀវភៅនេះ សូមចូលទៅកាន់គេហទំព័រ៖
cambodianchristianresources.com
ទាញយកសៀវភៅនេះ ដោយអត់គិតថ្លៃ!
You can also download the English version of the book here.

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។