in ,

តើលោកគ្រូមានយោបល់អ្វីទាក់ទងនឹងថ្ងៃ​បុណ្យ​ហាឡូវីន?

សំណួរ​មួយ​នេះ​ប្រៀប​ដូច​ជា​សំណួរ​ដែល​ផ្ដោត​ទៅ​លើ​សំណួរ​ដែល​ថា៖ «តើ​លោក​អ្នក​ឃើញ​ព្រះ​គ្រីស្ទ​ជំទាស់​នឹង​ប្រពៃណី ឃើញ​ព្រះ​គ្រីស្ទ​ក្នុង​ប្រពៃណី ឬ​ក៏​ឃើញ​ព្រះ​គ្រីស្ទ​នៅ​លើ​ប្រពៃណី​ដែរ​ឬ​ទេ?»

យើង​ខ្ញុំ​គិត​ថា ក្នុង​ក្រុម​ជំនុំ​នៅ​ប្រទេស​យើង​មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​មាន​យោបល់​ខុសៗ​គ្នា​លើ​សំណួរ​នេះ។

មាន​មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា «យើង​មិន​ចង់​មាន​អ្វី​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ថ្ងៃ​បុណ្យ​អារក្ស​ដូច​នេះ​ទេ​! ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ចង់​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ការ​នេះ?»។ ហើយ​ក៏​នឹង​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​នឹង​ស្លៀកពាក់​ខោ​អាវ​ឲ្យ​កូនៗ​របស់​ខ្លួន​ដូច​ជា​មាន​រូប​មេអំបៅ ហើយ​ទៅ​ដើរ​គោះ​ទ្វា​អ្នក​ជិត​ខាង​សុំ​ស្ករ​គ្រាប់! ហើយ​ក៏​មាន​មនុស្ស​មាន​ជំហរ​នៅ​កណ្ដាល​ដែល​បង្កើត​ព្រឹត្តិ​ការណ៍​ទាស់​ប្រឆាំង ដោយ​ពួក​គាត់​ស្លៀក​ជា​តួ​ឯក​ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​មាន​ពេល​វេលា​យ៉ាង​សប្បាយ​ដែរ។

យើង​ខ្ញុំ​មិន​មាន​បញ្ហា​ជា​មួយ​នឹង​ទស្សនៈ​កណ្ដាល និង​ទស្សនៈ​ដំបូង​ទេ។ ហើយ​ក៏​មិន​សូវ​មាន​បញ្ហា​ជា​មួយ​ទស្សនៈ​ទី​ពីរ​ដែរ។ យើង​ខ្ញុំ​ក៏​ធ្លាប់​ដើរ​សុំ​ស្ករ​គ្រាប់​អ្នក​ជិត​ខាង​យើង​ខ្ញុំ​កាល​នៅ​ក្មេង​នៅ​ថ្ងៃ​បុណ្យ​នេះ​ដែរ។

តំបន់​ដែល​យើង​ខ្ញុំ​រស់​នៅ​ក៏​មិន​សូវ​ជា​ហ៊ឹកហ៊ាក់​ប៉ុន្មាន​ដែរ ពីព្រោះ​គ្រួសារ​របស់​យើង​ខ្ញុំ​រស់​នៅ​ឯ​ជនបទ ដូច្នេះ​វា​មិន​សូវ​ជា​ធំ​ដុំ​ប៉ុន្មាន​ក្នុង​ការ​ទៅ​គោះ​ទ្វារ​អ្នក​ជិត​ខាង​សុំ​ស្ករ​គ្រាប់​នោះ​ទេ។ ដោយ​សារ​មូល​ហេតុ​នេះ នោះ​យើង​ក៏​មិន​សូវ​ជា​ទទួល​បាន​ស្ករ​គ្រាប់​ឆ្ងាញ់​នោះ​ដែរ។ ប្រសិន​បើ​យើង​ចង់​បាន​ទទួល​បាន​ស្ករ​គ្រាប់​ឆ្ងាញ់ នោះ​យើង​ត្រូវ​ចូល​ទៅ​ទី​ក្រុង។

ដូច្នេះ អ្វី​ដែល​យើង​ខ្ញុំ​សង្ឃឹម​គឺ​ថា​ឲ្យ​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​គិត​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ដោយ​សម្អាង​លើ​ព្រះ​គម្ពីរ​ទាក់​ទង​ទៅ​នឹង​ថ្ងៃ​បុណ្យ ព្រឹត្តិការណ៍ និង​អំពី​របៀប​ដែល​ថា ខ្លួន​អាច​ធ្វើ​ជា​អំបិល និង​ពន្លឺ​ក្នុង​ពេល​វេលា​នោះ​បាន​យ៉ាង​ដូច​ម្ដេច។ ហើយ​ប្រសិន​បើ​ពួក​គេ​គិត​ថា ព្រឹត្តិការណ៍​មួយ​នេះ​អាច​ជា​មេ​រៀន​ដ៏​មាន​តម្លៃ​មួយ​សម្រាប់​កូនៗ​ក្នុង​របៀប​ណា​មួយ ដើម្បី​នឹង​បង្រៀន​ពួក​គេ—ប្រសិន​បើ​វា​អាច​ជា​របៀប​ដែល​គ្មាន​កំហុស​ក្នុង​ការ​មាន​អំណរ​ក្នុង​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់ និង​ការ​បង្រៀន​ពួក​គេ—ចូរ​ប្រារព្ធ​ចុះ។

យើងខ្ញុំ​ហ៊ាន​ប្រារព្ធ​ពិធី​មួយ​ចំនួន​ក្នុង​លោកីយ៍​នេះ ដើម្បី​មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​នឹង​ព្រះ​គម្ពីរ​ក្នុង​ការ​ធ្វើ​ជា​ស្មរ​បន្ទាល់។ គំនិត​បែប​នេះ​ក៏​គួរ​មាន​ដូច​គ្នា​ចំពោះ​ថ្ងៃ​បុណ្យ​ណូអែល ខួប​កំណើត នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ថ្ងៃ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ។ ទាំង​នេះ​សុទ្ធតែ​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សាសនា​ខុស​ឆ្គង។

យើង​ខ្ញុំ​ចង់​មាន​ភាព​ធូរ​រលុង និង​ទូលំទូលាយ ហើយ​ផ្ដល់​សេរី​ភាព​ទៅ​កាន់​អ្នក​ជឿ​ក្នុង​ការ​រស់​នៅ​ក្នុង​របៀប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ដូច្នេះ យើង​ខ្ញុំ​ក៏​គោរព​អ្នក​ដែល​បោះ​បង់​ចោល​ដោយ​មិន​ចង់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​អំពើ​អាក្រក់ ហើយ​យើង​ខ្ញុំ​ក៏​គោរព​អស់​អ្នក​ដែល​និយាយ​ថា «ទេ! ចូរ​យើង​សង្គ្រោះ​វា ប្រជ្រៀត​ចូល​វា ហើយ​ប្រើ​ប្រាស់​វា​ចុះ» ដែរ។

ការ​ប្រារព្ធ​ពិធី​ថ្ងៃ​បុណ្យ​ហាឡូវីន​អាច​បណ្ដាល​ឲ្យ​គ្រីស្ទ​បរិស័ទ​ប្រឈម​មុខ​ក្នុង​ការ​យក​លោកីយ៍​ធ្វើ​ជា​មិត្ត ជា​ជាង​ធ្វើ​ជា​ទីបន្ទាល់​យ៉ាង​ស្មោះ​ត្រង់​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​គម្ពីរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អំណរ​ដែល​នៅ​ស្ថិត​ស្ថេរ»

ជាគុជដ៏មានតម្លៃ