in

អត្ថបទ#៤–តើ​ការ​ទទួល​ស្គាល់​តែ​បុរស​ជា​គ្រូ​អធិប្បាយ​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដូច​គ្នា​នឹង​ការ​ទទួល​ស្គាល់​ភាព​ជា​បាវ​បម្រើ​ដែរ​ឬ​ទេ?

ការ​កើត​មាន​ឡើង​នៃ​ភាព​ជា​បាវ​បម្រើ គឺ​មិន​ស្ថិត​នៅ​ក្នុង​ការ​បង្កើត​ក្រឹត្យ​វិន័យ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​កើត​មាន​ឡើង​នៃ​ចំណង​អាពាហ៍ពិពាហ៍​វិញ។ ពាក្យ​ទូន្មាន​របស់​សាវ័ក ប៉ុល អំពី​លក្ខណៈ​ដែល​ពួក​បាវ​បម្រើ និង​ពួក​ចៅហ្វាយ​គួរ​តែ​មាន​ទំនាក់​ទំនង​រវាង​គ្នា​នឹង​គ្នា​មិន​បាន​សន្មត​ថា ជា​ការ​ល្អ​ចំពោះ​ការ​តាំង​ឡើង​នៃ​ទាសភាព​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គ្រាប់​ពូជ​សម្រាប់​ការ​រំលាយ​ទាស​ភាព​ត្រូវ​បាន​សាប​ព្រោះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលេម៉ូន ខ១៦ («តែ​មិន​មែន​ដូច​ជា​បាវ​បម្រើ​ទៀត​ឡើយ គឺ​លើស​ជាង​បាវ​បម្រើ​ទៅ​ទៀត​ទុក​ដូច​ជា​ប្អូន​ស្ងួន​ភ្ងា​វិញ») កណ្ឌ​គម្ពីរ អេភេសូរ ៦:៩ [«ចៅហ្វាយ​រាល់​គ្នា​អើយ… ទាំង​លែង​គំហក​កំហែង (ចំពោះ​បាវ​បម្រើ​របស់​អ្នក)»] កណ្ឌ​គម្ពីរ កូឡូស ៤:១ («ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បម្រើ​របស់​អ្នក​តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ») និង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:១-២ (ចៅហ្វាយ និង​បាវ​បម្រើ​គឺ​ជា «បង​ប្អូន»)។ នៅ​ពេល​ដែល​គ្រាប់​ពូជ​នៃ​សមភាព​ទាំង​នេះ​ត្រូវ​បាន​ចេញ​ផ្កា​ពេញ​លេញ ការ​តាំង​ឡើង​នៃ​ទាស​ភាព​នឹង​ត្រូវ​បាន​បញ្ឈប់។ តាម​ពិត​ទៅ នៅ​ពេល​ដែល​យើង​បាន​យល់​បាន​ត្រឹម​ត្រូវ​អំពី​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ១:១០ នៅ​ក្នុង​ការ​រាយ​នាម «អ្នក​ត្រូវ​បាន​គេ​យក​ធ្វើជា​បាវ​បម្រើ» ក្នុង​ចំណោម​បញ្ជី​មនុស្ស​ដែល «មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​ដែល​មាន​បាប» (ខ៩)។

ប៉ុន្តែ សេចក្ដី​ទូន្មាន​របស់​សាវ័ក ប៉ុល អំពី​លក្ខណៈ​ដែល​ស្វាមី​ភរិយា​គួរ​តែ​មាន​ទំនាក់​ទំនង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អាពាហ៍ពិពាហ៍​សន្មត​បាន​ថា ជា​ការ​ល្អ​ចំពោះ​ការ​តាំង​ឡើង​នៃ​ចំណង​អាពាហ៍ពិពាហ៍—ហើយ​មិន​ត្រឹម​តែ​ជា​ការ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អាទិករ​តាំង​ពី​ដើមដំបូង​មក​ផង​ដែរ (អេភេសូរ ៥:៣១-៣២)។ លើស​ពី​នេះ​ទៅ​ទៀត សាវ័ក ប៉ុល បាន​កំណត់​មូលដ្ឋាន​គ្រឹះ​នៃ​អាពាហ៍ពិពាហ៍​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​បង្កើត​តាម​លក្ខណៈ​ដែល​បង្ហាញ​ថា ក្រឹត្យ​វិន័យ​របស់​ទ្រង់​សម្រាប់​អាពាហ៍ពិពាហ៍​ក៏​ស្រប​ទៅ​តាម​លំដាប់​លំដោយ​នៃ​ការ​បង្កើត​ផង​ដែរ។ សាវ័ក ប៉ុល បាន​ដក​ស្រង់​ព្រះ​បន្ទូល​ពី​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ២:២៤ «ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១សុទ្ធ» ហើយ​គាត់​ពន្យល់​ថា៖ «តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះ​គ្រីស្ទ និង​ពួក​ជំនុំ​វិញ» ។ តាម​រយៈ «អាថ៌កំបាំង» នេះ គាត់​បាន​គូស​វាស​គំរូ​នៃ​ទំនាក់​ទំនង​រវាង​ប្ដី​ជា​ក្បាល (ជា​រូប​តំណាង​នៃ​ព្រះ​គ្រីស្ទ) និង​ថា​ប្រពន្ធ​ជា​រូប​កាយ ឬ​សាច់​ឈាម​របស់​គាត់ (ជា​រូប​ភាព​នៃ​ក្រុម​ជំនុំ) និង​ទទួល​បាន​ភាព​សម​ស្រប​នៃ​ការ​ដឹក​នាំ​របស់​ប្ដី និង​ការ​ចុះ​ចូល​របស់​ប្រពន្ធ។ ដូច្នេះ​ក្រឹត្យ​វិន័យ​របស់​សាវ័ក ប៉ុល ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍ គឺ​ដូច​ជា​មាន​ឫស​គល់​នៅ​ក្នុង​សេចក្ដី​បង្គាប់​ដែល​បាន​បង្កើត​ដូច​ជា​ការ​តាំង​ឡើង​ផ្ទាល់​ដែរ។ នេះ​មិន​មែន​ជា​សេចក្ដី​ពិត​នៃ​ភាព​ជា​បាវ​បម្រើ​នោះ​ទេ។ ហេតុ​ដូច្នេះ​ហើយ ខណៈ​ពេល​ដែល​ម្ចាស់​បាវ​បម្រើ​មួយ​ចំនួន​នៅ​សតវត្ស​ទី​ដប់​ប្រាំបួន​បាន​ទទួល​ស្គាល់​ថា ពី​ការ​ជជែក​អះអាង​តាម​របៀប​ដែល​ស្រប​នឹង​ការ​ការពារ​របស់​យើង​អំពី​តួ​នាទី​ផ្សេង​គ្នា​នៅ​ក្នុង​អាពាហ៍ពិពាហ៍ គឺ​មាន​លក្ខណៈ​មិន​ស៊ី​ជម្រៅ និង​មាន​លក្ខណៈ​នាំ​ឲ្យ​មាន​ការ​យល់​ខុស។ ពួក​អ្នក​ដែល​ព្យាយាម​ការពារ​ភាព​ជា​បាវ​បម្រើ​ពី​ព្រះ​គម្ពីរ​ច្បាស់​ជា​ខុស​ក្នុង​ការ​កាត់​ស្រាយ​របស់​ពួក​គេ ហើយ​បាន​វង្វេង​ជា​មួយ​នឹង​ការ​វែក​ញែក​ទាំង​នោះ។

លោកស្រី ម៉ារី ស្តីវ័ត វ៉ាន់ លីវិន (Mary Stewart Van Leeuwen) បាន​ចង្អុល​បង្ហាញ​អំពី​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:១-៦ យោង​ទៅ​តាម​អ្នក​គាំទ្រ​ឲ្យ​មាន​ទាស​ភាព​នៅ​សតវត្ស​ទី១៩ ដែល​ជា​គ្រីស្ទ​បរិស័ទ «ទោះ​បី​ជា​ការ​តាំង​ឡើង​នៃ​ទាសភាព​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បង្ក​បង្កើត​ដំបូង​ក្ដី…លក្ខណៈ​ដែល​សាវ័ក ប៉ុល បាន​ពឹង​ផ្អែក​លើ​ការ​បើក​សម្ដែង​ពី​ព្រះ​យេស៊ូវ​ផ្ទាល់​មាន​ន័យ​ថា នរណា​ម្នាក់​ដែល​មាន​បំណង​ចង់​លុប​បំបាត់​ភាព​ជា​បាវ​បម្រើ (ឬ​សូម្បី​តែ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខ​ខណ្ឌ​ការ​ងារ​របស់​បាវ​បម្រើ) កំពុង​ប្រឆាំង​នឹង​បញ្ញត្តិ​ព្រះ​គម្ពីរ​សម្រាប់​សង្គម ដែល​មិន​ចេះ​ចប់​»។ ឆ្លើយ​តប​ចំពោះ​ការ​អះអាង​នេះ​សាវ័ក ប៉ុល បាន​ប្រើ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​ដែល​មិន​ឲ្យ «រក្សា» ការ​តាំង​ឡើង​នៃ​ភាព​ជា​បាវ​បម្រើ​នោះ​ទេ ប៉ុន្តែ​ដើម្បី​គ្រប់​គ្រង​អាកប្ប​កិរិយា​របស់​បាវ​បម្រើ និង​ចៅហ្វាយ​នាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​ស្ថាប័ន​មួយ​ដែល​មាន​រួច​មក​ហើយ​នៅ​ក្នុង​ផ្នែក​មួយ​ដោយ​សារ​អំពើ​បាប។ អ្វី​ដែល​ព្រះ​យេស៊ូវ​គាំទ្រ គឺ​សេរី​ភាព​នៅ​ខាង​ក្នុង និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​បន្ថែម​ទៀត ទោះ​ជា​ការ​ទាមទារ​មិន​យុត្តិ​ធម៌​ក្ដី (ម៉ាថាយ ៥:៤១)។ ហេតុ​នេះ ជា​រឿង​ខុស​ឆ្គង​ដែល​និយាយ​ថា ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ផ្ដល់​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​ទាសភាព​តាម​របៀប​ដែល​ការ​បង្កើត​ផ្ដល់​មូលដ្ឋាន​គ្រឹះ​សម្រាប់​អាពាហ៍ពិពាហ៍។ ព្រះ​យេស៊ូវ​មិន​បាន​ផ្ដល់​មូល​ដ្ឋាន​គ្រឹះ​ណា​មួយ​សម្រាប់​ទាស​ភាព​នោះ​ទេ ប៉ុន្តែ​ការ​បង្កើត​ផ្ដល់​នូវ​មូល​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អាពាហ៍ពិពាហ៍ និង​សម្រាប់​តួនាទី​ដែល​ជួយ​បំពេញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ប្ដី​ប្រពន្ធ។

ចុង​ក្រោយ ប្រសិន​បើ​អស់​អ្នក​ដែល​សួរ​សំណួរ​នេះ​មាន​ការ​ព្រួយ​បារម្ភ ដើម្បី​នឹង​ជៀសវាង​ការ​ធ្វើ​ខុស​របស់​ពួក​គ្រីស្ទ​បរិស័ទ​ដែល​មាន​ទំនោរ​ការពារ​ទាស​ភាព​និយម យើង​ត្រូវ​ចង​ចាំ​ពី​លទ្ធ​ភាព​ពិត​ប្រាកដ​ដែល​ថា វា​មិន​មែន​ជា​ក្រុម​ដែល​គាំ​ទ្រ​ថា​បុរស និង​ស្ត្រី​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ទេ ប៉ុន្តែ​ជា​ក្រុម​ដែល​គាំទ្រ​បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា​វិញ​ទេ​តើ។ សព្វ​ថ្ងៃ​នេះ ចំណុច​នេះ​ស្រដៀង​នឹង​អ្នក​ការពារ​ទាស​ភាព​នៅ​សតវត្ស​ទី១៩ នៅ​ក្នុង​លក្ខណៈ​ដ៏​សំខាន់​បំផុត៖ ការ​ប្រើ​អំណះអំណាង​ចេញពី​ព្រះ​គម្ពីរ ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុលោម​ជា​បណ្ដោះ​អាសន្ន​ទៅ​នឹង​សម្ពាធ​ដ៏​ខ្លាំង​មួយ​ចំនួន​នៅ​ក្នុង​សង្គម​នេះ (សម្រាប់​ជា​ប្រយោជន៍​ភាព​ជា​បាវ​បម្រើ​នៅ​ក្នុង​ពេល​នោះ និង​ស្ត្រី​និយម​បច្ចុប្បន្ន​នេះ)។
និពន្ធដោយ៖John Piper

បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​មួយ​ថ្ងៃ​ខ្ញុំ​មាន​ពេលមួយ​ម៉ោង​ តើ​ខ្ញុំ​គួរ​​អាន​ព្រះ​គម្ពីរប៉ុន្មាន​នាទី​​?

ហេតុ​អ្វី​ព្រះ​​ជ្រើសរើស​មនុស្សល្ងង់​ល្ងើ?