យើងទន្ទឹងដើម្បីនឹងបញ្ជាក់ថានាង ព្រីស៊ីល ជាគូកនបម្រើព័ន្ធកិច្ចជាមួយសាវ័ក ប៉ុល នៅក្នុងព្រះគ្រីស្ទ! (រ៉ូម ១៦:៣) នាង និងស្វាមីមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងក្រុមជំនុំនៅក្រុងកូរិនថូស (១កូរិនថូស ១៦:១៩) ក៏ដូចជានៅក្រុងអេភេសូរផងដែរ។ យើងអាចគិតអំពីស្ត្រីជាច្រើននៅក្រុមជំនុំរបស់យើងសព្វថ្ងៃដូចជានាង ព្រីស៊ីល។ គ្មានអ្វីនៅក្នុងការយល់ដឹងរបស់យើងអំពីព្រះគម្ពីរដែលថា នៅពេលប្ដីប្រពន្ធទៅជួបអ្នកមិនជឿ (ឬអ្នកជឿដែលមានការភាន់ច្រឡំ—ឬអ្នកក្រៅ) ត្រូវឲ្យប្រពន្ធនៅស្ងៀមនោះទេ។ វាងាយស្រួលសម្រាប់យើងក្នុងការស្រមៃពីភាពស្វាហាប់នៅក្នុងការពិភាក្សាបែបនេះ ដែលនាង ព្រីស៊ីល ចូលរួមចំណែកក្នុងការពន្យល់ និងការបង្ហាញអំពីពិធីបុណ្យជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវ និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ភាពស្វាហាប់នេះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីមនុស្សទូទៅ ដែលជាការបង្រៀនប្រកបដោយអំណាចនៃព្រះគម្ពីរដល់ក្រុមជំនុំដែលសាវ័ក ប៉ុល បានហាមប្រាមស្ត្រីនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២។ តើអ្វីទៅជាការស័ក្ដិសមសម្រាប់បុរស និងស្ត្រីនៅក្នុងស្ថានភាពបែបនេះ?
យើងមិនចង់ធ្វើឲ្យវាសាមញ្ញពេក ឬចេញបញ្ជីបទបញ្ញត្តិសិប្បនិម្មិតលើអ្វីដែលស្ត្រី និងបុរសអាចនិយាយ និងធ្វើបាននោះឡើយ។ ផ្ទុយទៅវិញ របៀបបែបនេះទាមទារឲ្យយកចិត្តទុកដាក់ខ្ពស់ និងមានការប្រុងប្រយ័ត្នចំពោះកម្លាំងផ្ទាល់ខ្លួន ដែលគោរពដល់ការដឹកនាំរបស់លោក អ័គីឡា ដោយមិនលុបបំបាត់ប្រាជ្ញា និងការយល់ដឹងរបស់នាង ព្រីស៊ីឡា ឡើយ។ មិនមានអ្វីនៅក្នុងអត្ថបទគម្ពីរនេះ ដែលមិនអាចពន្យល់បានដោយការយល់ដឹងអំពីអ្វីដែលបានកើតឡើងនោះទេ។ យើងមិនអះអាងថា យើងអាចដឹងអំពីចិត្តគំនិត និងរបៀបដែលនាង ព្រីស៊ីល លោក អ័គីឡា និងលោក អប៉ូឡូស មានទំនាក់ទំនងជាក់ស្ដែងចំពោះគ្នានោះទេ។ យើងគ្រាន់តែអះអាងថា ការកសាងទំនាក់ទំនង ភាពជាស្ត្រីនិយមមិនមានការធានាលើសពីទំនាក់ទំនងរបស់យើងនោះទេ។ សិទ្ធិរបស់នាង ព្រីស៊ីល ក្នុងការកាន់អំណាចលើកិច្ចការបង្រៀន ដែលមិនអាចបង្កើតឡើងនៅក្នុងព្រឹត្តិការណ៍មួយដែលយើងបានដឹងតិចតួចនោះ។
វាគ្រាន់តែជាការសន្និដ្ឋាន ដើម្បីណែនាំថាសេចក្ដីបង្គាប់ចំពោះឈ្មោះរបស់ពួកគេបង្ហាញពីការដឹកនាំរបស់នាង ព្រីស៊ីល ។ សាវ័ក លូកា ប្រហែលជាចង់លើកកិត្តិយសជាងមុនដល់ស្ត្រីដោយដាក់ឈ្មោះនាងជាមុន (១ពេត្រុស ៣:៧) ឬប្រហែលជាមានហេតុផលផ្សេងទៀតដែលយើងមិនដឹង។ ដោយនិយាយថា៖ នាង ព្រីស៊ីឡា បង្ហាញពីការបង្រៀនប្រកបដោយអំណាចរបស់ស្ត្រីនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាប្រភេទនៃការសន្និដ្ឋានមិនច្បាស់លាស់ និងគ្មានការធានា ដែលត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀតដោយពួកនិកាយដំណឹងល្អស្ត្រីនិយមដែលគាំទ្រថា បុរស និងស្ត្រីមានភាពស្មើគ្នា ហើយបន្ទាប់មកហៅថា ការរុញច្រានព្រះគម្ពីរដ៏សំខាន់ប្រឆាំងនឹងភាពខុសគ្នានៃតួនាទីផ្អែកលើភេទ។ ប៉ុន្តែ ការសន្និដ្ឋានមិនត្រឹមត្រូវជាច្រើនមិនធ្វើឲ្យមានការរុញច្រានដ៏សំខាន់នោះឡើយ។
មតិយោបល់
Loading…