in

ព្រះយេស៊ូវ​សុគត​ដើម្បី​រៀន​ស្ដាប់បង្គាប់​និង​ឲ្យ​បាន​គ្រប់លក្ខណ៍

ទោះបី​ព្រះយេស៊ូវ​ជា​ព្រះរាជ​បុត្រា​ក៏​ដោយ​ ក៏​ព្រះអង្គ​រៀន​ស្ដាប់បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខ​វេទនា​ដែរ។
ហេព្រើរ ៥:៨ គគខ

អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង​ដោយ​សារ​ព្រះអង្គ ហើយ​ដោយ​ព្រះអង្គ​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរីល្អ នោះ​គួរ​គប្បី​ឲ្យ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់លក្ខណ៍ ដោយ​រងទុក្ខ​លំបាក។
ហេព្រើរ ២:១០ គកស

កណ្ឌគម្ពីរ​ដដែល​នៅ​ក្នុង​ព្រះគម្ពីរ​ចែង​ថា ព្រះគ្រីស្ទ «រៀន​ស្ដាប់បង្គាប់» ដោយសារ​ការ​រងទុក្ខ ហើយ​ថា ទ្រង់ «បាន​គ្រប់លក្ខណ៍» ដោយសារ​ការ​រងទុក្ខ ក៏​បាន​ចែង​ផង​ដែរ​ថា ទ្រង់ «គ្មាន​បាប​ឡើយ»។ «…ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ ប៉ុន្តែ​ព្រះអង្គ​គ្មាន​បាប​ឡើយ» (ហេព្រើរ ៤:១៥ គគខ)។
យើង​ឃើញ​ថា ព្រះគម្ពីរ​តែងតែ​លើកឡើង​ពី​ការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត គឺ​ថា​ព្រះគ្រីស្ទ​គ្មាន​បាប​សោះ។ ទោះ​បើ​ទ្រង់​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ក៏ដោយ ក៏​ទ្រង់​នៅតែ​ជា​មនុស្ស​យ៉ាង​ពិតប្រាកដ ដោយ​ទ្រង់​ក៏​ត្រូវ​ល្បួង ឃ្លាន ហើយ​ក៏​នៅ​មាន​ភាព​ទន់ខ្សោយ​ខាង​ឯ​សាច់ឈាម​ដូច​យើង​ផង​ដែរ។ ទ្រង់​ក៏​ចេះ​ឃ្លាន ([biblegateway passage=”ម៉ាថាយ 21:18″ display=”ម៉ាថាយ ២១:១៨”]) ចេះ​ខ្ញាល់ ហើយ​ក៏​ចេះ​ព្រួយ​ព្រះហឫទ័យ ([biblegateway passage=”ម៉ាកុស 3:10″ display=”ម៉ាកុស ៣:១០”]) ព្រមទាំង​ចេះ​ឈឺចាប់​ផង​ដែរ ([biblegateway passage=”ម៉ាថាយ 17:12″ display=”ម៉ាថាយ ១៧:១២”])។ ប៉ុន្តែ​ព្រះហឫទ័យ​របស់​ទ្រង់​នៅតែ​ស្រឡាញ់​ព្រះជាម្ចាស់​​ខ្លាំង​បំផុត ហើយ​អ្វីៗ​ដែល​ទ្រង់​ធ្វើ​គឺ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតា​ទ្រង់៖ «ទ្រង់​មិនបាន​ធ្វើបាប​សោះ ក៏​មិនឃើញ​មាន​កិច្ចកល​អ្វី​នៅ​ព្រះ​ឱស្ឋ​ទ្រង់​ឡើយ» (១ពេត្រុស ២:២២)។
ដូច្នេះហើយ នៅពេល​ដែល​ព្រះគម្ពីរ​ចែងថា​ព្រះយេស៊ូវ «…រៀន​ស្ដាប់បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​រងទុក្ខ​វេទនា…» នោះ​មិនមែន​មានន័យថា ពី​មុន​ទ្រង់​មិន​ចេះ​ស្ដាប់បង្គាប់​នោះ​ទេ ដូច្នេះ​ទ្រង់​​មិន​ចាំបាច់​ទៅ​រៀន ដើម្បី​ឲ្យ​ទ្រង់​ចេះ​​មិន​ស្ដាប់​បង្គាប់​នោះ​ដែរ។ ប៉ុន្តែ​មានន័យថា តាមរយៈ​ការ​ល្បងល​ថ្មីៗ​នីមួយៗ ទ្រង់​បាន​រៀន​ពី​និយមន័យ​នៃ​ការ​ស្ដាប់បង្គាប់​ដោយ​ការ​អនុវត្ត​ផ្ទាល់​ចេញ​ពី​ការ​រងទុក្ខ។ នៅពេល​ដែល​ព្រះគម្ពីរ​ចែងថា​ទ្រង់ «បាន​គ្រប់លក្ខណ៍ ដោយ​រងទុក្ខ​លំបាក» នោះ​មិនមែន​មានន័យថា ទ្រង់​បាន​សម្អាត​ភាព​មិន​គ្រប់លក្ខណ៍​របស់​ទ្រង់​បន្តិចម្ដងៗ​នោះ​ទេ។ ប៉ុន្តែ​មានន័យ​ថា ទ្រង់​ត្រូវតែ​បំពេញ​តាម​សេចក្ដី​សុចរិត​ដ៏​គ្រប់លក្ខណ៍ ដើម្បី​សង្គ្រោះ​យើង។
នោះ​គឺជា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នៅពេល​ដែល​ទ្រង់​ទទួល​ពិធី​ជ្រមុជទឹក។ មូលហេតុ​ដែល​ទ្រង់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក មិនមែន​ដោយសារ​ទ្រង់​ជា​អ្នក​មាន​បាប​នោះ​ទេ។ តែ​ផ្ទុយទៅវិញ ទ្រង់​បាន​ពន្យល់​ទៅ​លោក យ៉ូហាន-បាទីស្ទ​ថា «…ចូរ​ធ្វើ​ពិធី​នេះ…ទើប​ត្រឹមត្រូវ…ដើម្បី​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​សេចក្ដី​សុចរិត…» (ម៉ាថាយ ៣:១៥ គកស)។
ចំណុច​ដែល​យើង​ខ្ញុំ​ចង់និយាយ​នោះ​គឺ៖ ប្រសិនបើ ព្រះរាជបុត្រា​នៃ​ព្រះជាម្ចាស់​បាន​មក​យក​កំណើត​ជា​មនុស្ស ហើយ​យាង​ទៅ​ឈើឆ្កាង​ដោយ​គ្មាន​សេចក្ដី​ល្បួង និង​ការ​រងទុក្ខ​ក្នុង​ជីវិត​ដើម្បី​ល្បងល​ពី​សេចក្ដី​សុចរិត និង​សេចក្ដី​​ស្រឡាញ់​របស់​ទ្រង់​ទេ នោះ​ទ្រង់​មិន​ស័ក្តិសម​នឹង​ធ្វើ​ជា​ព្រះសង្គ្រោះ​របស់​មនុស្ស​លោក​ដែល​បាន​ធ្លាក់​ក្នុង​អំពើបាប​នោះ​ឡើយ។ ការ​រងទុក្ខ​របស់​ទ្រង់​មិន​ត្រឹមតែ​ទទួលយក​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះទេ លើស​ពី​នោះ​ទៅ​ទៀត​ការ​រងទុក្ខ​នោះ​ក៏បាន​ផ្ដល់​ជា​ភស្តុតាង​ថា ទ្រង់​ជា​មនុស្ស​មួយ​រយ​ភាគ​រយ និង​ធ្វើ​ឲ្យ​ទ្រង់​អាច​ហៅ​យើង​ថា​បងប្អូន​ថែមទៀត​ផង ([biblegateway passage=”ហេព្រើរ 2:17″ display=”ហេព្រើរ ២:១៧”])។

 

ដក​ស្រង់​ចេញ​ពី​សៀវភៅ «ហេតុ​ផល​ហាសិប​ដែល​ព្រះ​គ្រីស្ទ​យាង​មក​សុគត» និពន្ធ​ដោយ៖ លោកគ្រូ ចន ផាភ័រ រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ប្រើ​ដោយ​មាន​ការ​អនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះយេស៊ូវ​ត្រូវ​រង​នូវ​ការ​អ្វី​ខ្លះ?

ដំណឹងល្អ​នៃ​លោក យូដាស