in

ព្រះយេស៊ូវ​សុគតដើម្បី​ផ្គាប់​ព្រះហឫទ័យ​ព្រះវរបិតា

ព្រះយេស៊ូវ​មិន​បាន​តយុទ្ធ​នឹង​សេចក្ដី​ខ្ញាល់​របស់​ព្រះវរបិតា​នៃ​ទ្រង់​នៅ​ទីលាន​នគរ​ស្ថានសួគ៌​នោះ​ទេ ហើយ​ទ្រង់​ក៏​មិន​បាន​ដក​យក​ខ្សែតី​ចេញពី​ព្រះហស្ដ​របស់​ព្រះវរបិតា​ដែរ។ ទ្រង់​ក៏​មិនបាន​បង្ខំ​ព្រះវរបិតា​ឲ្យ​មេត្តា​ដល់​មនុស្ស​ដែរ។ ហើយ​ការ​សុគត​របស់​ព្រះយេស៊ូវ​មិនមែន​ជា​ការ​ចុះចូល​ដោយ​ជូរចត់​នឹង​ព្រះវរបិតា ដើម្បី​សុំ​ឲ្យ​ទ្រង់​មេត្តា​ដល់​អ្នក​មាន​បាប​នោះ​ទេ។ ព្រះយេស៊ូវ​មិន​បាន​ធ្វើ​ដូច្នោះ​ទេ តែ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​គ្រា​ដែល​ទ្រង់​ត្រូវ​រងទុក្ខ ហើយ​សុគត​នោះ​គឺ​ជា​គម្រោង​របស់​ព្រះវរបិតា​របស់​ទ្រង់​ទៅ​វិញ​ទេ។ នោះ​គឺជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​តាំងតែពី​មុន​ការ​បង្កើត​លោក​ទៅទៀត នៅ​ខណៈ​ពេល​ដែល​ព្រះជាម្ចាស់​ទត​មើល ហើយ​រៀបចំ​ប្រវត្តិសាស្ត្រ​ពិភពលោក​នេះ។ ហេតុដូច្នេះហើយ​បានជា​ព្រះគម្ពីរ​ចែង​អំពី «…បំណង និង​ព្រះគុណ​របស់​ព្រះអង្គ ដែល​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះគ្រីស្ទយេស៊ូវ មុន​សម័យ​កាល​ទាំង​អស់​មក​ម៉្លេះ» (២ធីម៉ូថេ ១:៩ គកស)។

លើស​ពី​នេះ​ទៅទៀត ព្រះគម្ពីរ​សញ្ញាចាស់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ផែនការ​របស់​ព្រះជាម្ចាស់​រួច​ទៅ​ហើយ។ ដូច​ដែរ​ហោរា អេសាយ បាន​ទាយ​ពី​ការ​រងទុក្ខ​របស់​ព្រះម៊ែស៊ី​ដែល​ត្រូវ​យាង​មក​ទទួល​ទោស​ជំនួស​មនុស្ស​មាន​បាប​តាំង​ពីមុន​មក​ម្ល៉េះ។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះគ្រីស្ទ​នឹង​ធ្វើ «ជា​អ្នក​ដែល​ព្រះ​បាន​វាយ» ជំនួស​យើង។

ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្ដី​​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ​យើងរាល់គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើងរាល់គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់ (អេសាយ ៥៣:៤-៦)។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​អំពី​ការ​ជំនួស​របស់​ព្រះគ្រីស្ទ​សម្រាប់​អ្នកមាន​បាប​នោះ គឺថា​វា​ជា​គម្រោង​របស់​ព្រះវរបិតា។ ព្រះគ្រីស្ទ​មិនបាន​បំពាន​លើ​ផែនការ​​របស់​ព្រះជាម្ចាស់​ក្នុង​ការ​​ដាក់ទោស​អ្នកមាន​បាប​នោះ​ទេ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​មាន​ផែនការ​​ជា​មុន​ក្នុង​ការ​​ឲ្យ​ព្រះយេស៊ូវ​ទទួល​សេចក្តី​ក្រោធ​ជំនួស​យើង។ ហោរា​នៅ​សម័យ​សញ្ញាចាស់​ម្នាក់​បាន​មាន​ប្រសាសន៍​ថា «ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​បាន​សព្វ​ព្រះហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់…» (អេសាយ ៥៣:១០)។

កថាខណ្ឌ​ខាង​លើ​នេះ​ពន្យល់​ពី​ហេតុផល​​​ខគម្ពីរ​ខ្លះៗ​នៅ​ក្នុង​សញ្ញា​ថ្មី​ដែល​មើល​ទៅ​ហាក់ដូចជា មិន​ស៊ី​គ្នា​ទៅ​នឹង​ខគម្ពីរ​ផ្សេងៗ តែ​តាម​ពិត​គ្មាន​ខគម្ពីរ​ណា​ដែល​មិន​ស៊ី​គ្នា​នោះ​ទេ។ ម្យ៉ាង ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ គឺជា​ភស្តុតាង​ដែល​បង្ហាញ​ពី​ការ​ដែល​ព្រះជាម្ចាស់​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​លើ​ព្រះយេស៊ូវ ដោយ​ព្រោះតែ​អំពើបាប​របស់​មនុស្ស​លោក។ ប៉ុន្តែ​ម្យ៉ាងវិញទៀត ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ​គឺជា​ការ​ចុះចូល និង​ជា​ការ​ស្ដាប់បង្គាប់​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​យ៉ាង​អស់​ពី​ចិត្ត។ ដូច្នេះហើយ​បានជា​ព្រះគ្រីស្ទ​បន្លឺ​សំឡេង​ពីលើ​ឈើឆ្កាង​យ៉ាង​ខ្លាំង​ថា «…ឱ​ព្រះ​នៃ​ទូលបង្គំ ព្រះ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?» (ម៉ាថាយ ២៧:៤៦ គខប)។ ហើយ​មិន​តែ​ប៉ុណ្ណោះ ព្រះគម្ពីរ​ក៏​បាន​ចែង​ដែរ​ថា ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ​គឺជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះជាម្ចាស់។ «…​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រមទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ​ និង​​ជា​យញ្ញបូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ» (អេភេសូរ ៥:២ គកស)។

ចូរ​យើង​នាំ​គ្នា​ថ្វាយបង្គំ​ដល់​ព្រះ​ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​អស្ចារ្យ​ចុះ! ការ​ថ្វាយ​បង្គំ​ដ៏​ពិត​មិន​មែន​គ្រាន់តែ​តាម​អារម្មណ៍​របស់​យើង​នោះ​ទេ។ ហើយ​ការ​ថ្វាយ​បង្គំ​ដ៏​ពិត​ក៏​មិន​គួរ​កើត​ចេញ​ពី​ភាព​ល្ងីល្ងើ​របស់​យើង​នោះ​ដែរ។ ព្រះជាម្ចាស់​បាន​ធ្វើ​នូវ​ការ​ដែល​យើង​គិត​ថា​ទ្រង់​មិន​គួរ​ធ្វើ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង៖ គឺ​ទ្រង់​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​ព្រះរាជបុត្រា​ទ្រង់​ផ្ទាល់ ជា​អង្គ​តែ​មួយ​គត់​ដែល​បាន​ចុះចូល​ដោយ​ស្ដាប់បង្គាប់ ដើម្បី​នឹង​ទទួល​យក​សេចក្ដី​ក្រោធ​ដែល​ទ្រង់​មិន​សម​ជា​អ្នកទទួល។ ប៉ុន្តែ ការ​ស្ម័គ្រ​ព្រះហឫទ័យ​របស់​ព្រះរាជបុត្រា ដើម្បី​នឹង​ទទួល​យក​ការ​នោះ គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំធេង​ដល់​ព្រះយេស៊ូវ​ដែល​ជា​អ្នក​ទ្រាំទ្រ​សេចក្ដី​ក្រោធ​ជំនួស។

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះយេហូវ៉ា​បាន​សព្វ​ព្រះហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ…
អេសាយ ៥៣:១០

…ព្រះគ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រមទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ​ និង​ជា​យញ្ញបូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។
អេភេសូរ ៥:២ គកស

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

What do you think?

0 points
Upvote Downvote

Comments

Leave a Reply

Your email address will not be published. Required fields are marked *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

តើព្រះជាម្ចាស់មានរូបរាងយ៉ាងដូចម្ដេច?

បើព្រះយេស៊ូវគ្រាន់តែជាគ្រូដ៏ល្អ នោះ​ទ្រង់​​មិន​ល្អ​ទេ