កណ្ឌគម្ពីរដដែលនៅក្នុងព្រះគម្ពីរចែងថា ព្រះគ្រីស្ទ «រៀនស្ដាប់បង្គាប់» ដោយសារការរងទុក្ខ ហើយថា ទ្រង់ «បានគ្រប់លក្ខណ៍» ដោយសារការរងទុក្ខ ក៏បានចែងផងដែរថា ទ្រង់ «គ្មានបាបឡើយ»។ «...ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្តែព្រះអង្គគ្មានបាបឡើយ» (ហេព្រើរ ៤:១៥ គគខ)។

ទោះបីព្រះយេស៊ូវជាព្រះរាជបុត្រាក៏ដោយ ក៏ព្រះអង្គរៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខវេទនាដែរ។ ហេព្រើរ ៥:៨ គគខអ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។
ហេព្រើរ ២:១០ គកស
កណ្ឌគម្ពីរដដែលនៅក្នុងព្រះគម្ពីរចែងថា ព្រះគ្រីស្ទ «រៀនស្ដាប់បង្គាប់» ដោយសារការរងទុក្ខ ហើយថា ទ្រង់ «បានគ្រប់លក្ខណ៍» ដោយសារការរងទុក្ខ ក៏បានចែងផងដែរថា ទ្រង់ «គ្មានបាបឡើយ»។ «...ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្តែព្រះអង្គគ្មានបាបឡើយ» (ហេព្រើរ ៤:១៥ គគខ)។
យើងឃើញថា ព្រះគម្ពីរតែងតែលើកឡើងពីការនេះម្ដងហើយម្ដងទៀត គឺថាព្រះគ្រីស្ទគ្មានបាបសោះ។ ទោះបើទ្រង់ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែជាមនុស្សយ៉ាងពិតប្រាកដ ដោយទ្រង់ក៏ត្រូវល្បួង ឃ្លាន ហើយក៏នៅមានភាពទន់ខ្សោយខាងឯសាច់ឈាមដូចយើងផងដែរ។ ទ្រង់ក៏ចេះឃ្លាន ( ម៉ាថាយ ២១:១៨ ) ចេះខ្ញាល់ ហើយក៏ចេះព្រួយព្រះហឫទ័យ ( ម៉ាកុស ៣:១០ ) ព្រមទាំងចេះឈឺចាប់ផងដែរ ( ម៉ាថាយ ១៧:១២ )។ ប៉ុន្តែព្រះហឫទ័យរបស់ទ្រង់នៅតែស្រឡាញ់ព្រះជាម្ចាស់ខ្លាំងបំផុត ហើយអ្វីៗដែលទ្រង់ធ្វើគឺពេញដោយសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាទ្រង់៖ «ទ្រង់មិនបានធ្វើបាបសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ» (១ពេត្រុស ២:២២)។
ដូច្នេះហើយ នៅពេលដែលព្រះគម្ពីរចែងថាព្រះយេស៊ូវ «...រៀនស្ដាប់បង្គាប់តាមរយៈអ្វីដែលព្រះអង្គបានរងទុក្ខវេទនា...» នោះមិនមែនមានន័យថា ពីមុនទ្រង់មិនចេះស្ដាប់បង្គាប់នោះទេ ដូច្នេះទ្រង់មិនចាំបាច់ទៅរៀន ដើម្បីឲ្យទ្រង់ចេះមិនស្ដាប់បង្គាប់នោះដែរ។ ប៉ុន្តែមានន័យថា តាមរយៈការល្បងលថ្មីៗនីមួយៗ ទ្រង់បានរៀនពីនិយមន័យនៃការស្ដាប់បង្គាប់ដោយការអនុវត្តផ្ទាល់ចេញពីការរងទុក្ខ។ នៅពេលដែលព្រះគម្ពីរចែងថាទ្រង់ «បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក» នោះមិនមែនមានន័យថា ទ្រង់បានសម្អាតភាពមិនគ្រប់លក្ខណ៍របស់ទ្រង់បន្តិចម្ដងៗនោះទេ។ ប៉ុន្តែមានន័យថា ទ្រង់ត្រូវតែបំពេញតាមសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍ ដើម្បីសង្គ្រោះយើង។
នោះគឺជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនៅពេលដែលទ្រង់ទទួលពិធីជ្រមុជទឹក។ មូលហេតុដែលទ្រង់ទទួលពិធីបុណ្យជ្រមុជទឹក មិនមែនដោយសារទ្រង់ជាអ្នកមានបាបនោះទេ។ តែផ្ទុយទៅវិញ ទ្រង់បានពន្យល់ទៅលោក យ៉ូហាន-បាទីស្ទថា «...ចូរធ្វើពិធីនេះ...ទើបត្រឹមត្រូវ...ដើម្បីឲ្យបានសម្រេចគ្រប់ទាំងសេចក្ដីសុចរិត...» (ម៉ាថាយ ៣:១៥ គកស)។
ចំណុចដែលយើងខ្ញុំចង់និយាយនោះគឺ៖ ប្រសិនបើ ព្រះរាជបុត្រានៃព្រះជាម្ចាស់បានមកយកកំណើតជាមនុស្ស ហើយយាងទៅឈើឆ្កាងដោយគ្មានសេចក្ដីល្បួង និងការរងទុក្ខក្នុងជីវិតដើម្បីល្បងលពីសេចក្ដីសុចរិត និងសេចក្ដីស្រឡាញ់របស់ទ្រង់ទេ នោះទ្រង់មិនស័ក្តិសមនឹងធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោកដែលបានធ្លាក់ក្នុងអំពើបាបនោះឡើយ។ ការរងទុក្ខរបស់ទ្រង់មិនត្រឹមតែទទួលយកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ លើសពីនោះទៅទៀតការរងទុក្ខនោះក៏បានផ្ដល់ជាភស្តុតាងថា ទ្រង់ជាមនុស្សមួយរយភាគរយ និងធ្វើឲ្យទ្រង់អាចហៅយើងថាបងប្អូនថែមទៀតផង ( ហេព្រើរ ២:១៧ )។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ប្រើដោយមានការអនុញ្ញាត

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច

គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់...ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។