ប្រសិនបើមានពួកមូស្លីម ឬមានពួកសាក្សីព្រះយេហូវ៉ាណាម្នាក់និយាយមកកាន់លោកអ្នកថា «ការបកប្រែព្រះគម្ពីររបស់លោកអ្នកគឺជាការបកប្រែខុសឆ្គង»។ តាមការពិត ខគម្ពីរមួយនេះមិនគួរបកប្រែថា «ហើយព្រះបន្ទូលនោះឯងជាព្រះ» នោះទេ។ ខគម្ពីរមួយនេះគួរតែបកប្រែថា «ព្រះបន្ទូលនោះមានលក្ខណៈដូចព្រះ ឬជាព្រះមួយ ឬជាហោរាដ៏អស្ចារ្យ ឬក៏ជាទេវតាដ៏អស្ចារ្យ ហើយព្រះជាម្ចាស់បានប្រើប្រាស់គាត់ឲ្យបានធ្វើនូវកិច្ចការមួយចំនួនដ៏អស្ចារ្យ»។ លោកអ្នកអាចដឹងថា កាលដែលពួកគេបានលើកឡើងបែបនោះគឺមិនត្រឹមត្រូវឡើយ ដោយសារអ្វីដែលមានចែងនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១:៣។ ហើយលោកអ្នកអាចបង្ហាញខគម្ពីរនេះទៅកាន់ពួកគាត់។
គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់
ជាដំបូង នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១:៣ បានចែងថា «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់»។លោកអ្នកប្រហែលជាគិតថា ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ព្រះអង្គទ្រង់មិនមែនត្រូវបាននរណាម្នាក់បង្កើតឡើងនោះឡើយ ប៉ុន្តែព្រះអង្គទ្រង់ជាអ្នកបង្កើតនូវរាល់គ្រប់អ្វីៗទាំងអស់។ តើនេះគ្រប់គ្រាន់ដែរឬទេ? គ្រប់របស់ទាំងអស់បានកើតឡើងមកដោយសារទ្រង់ ប៉ុន្តែពួកសាក្សីរបស់ព្រះយេហូវ៉ានឹងជំទាស់ដោយលើកឡើងថា «មិនមែនដូច្នោះទាំងស្រុងទេ ព្រោះនៅពេលដែលខគម្ពីរបានលើកឡើងថា «គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់» ប្រាកដណាស់ បុគ្គលដែលបានបង្កើតគ្រប់អ្វីៗទាំងអស់រួមបញ្ចូលក្នុងអ្វីៗទាំងអស់ដែលត្រូវបានបង្កើតនោះទេ តែទ្រង់ផ្ទាល់ក៏ត្រូវបានទទួលការបង្កើតមកផងដែរ។» លោកអ្នកប្រហែលជាអាចឆ្លើយតបមកវិញដោយពឹងផ្អែកលើមូលដ្ឋានដោយលើកឡើង «តាមការពិតចំពោះខ្ញុំ មិនប្រាកដទេនូវក្នុងការលើកឡើងថា ព្រះអង្គក៏រួមបញ្ចូលក្នុងអ្វីៗដែលត្រូវបានបង្កើតឡើងមកដែរ—ព្រះអង្គមិនមែនជាអង្គដែលបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់ ជាជាងការមានន័យថា ព្រះអង្គមានវត្តមានក្នុងចំណោមអ្វីៗដែលត្រូវបានបង្កើតឡើង។ វាដូចជាមិនសូវទំនងទាល់តែសោះដែលថា ព្រះអង្គទ្រង់ក៏ស្ថិតនៅក្នុងចំណោមនៃការបង្កើតនូវរាល់គ្រប់អ្វីៗទាំងអស់។ ព្រះអង្គបានបង្កើតនូវរាល់គ្រប់អ្វីៗទាំងអស់។» ប្រសិនបើយើងបញ្ចប់នូវការជជែកគ្នាអំពីអ្វីដែលបាននិយាយខាងលើត្រឹមនេះ នោះលោកអ្នកប្រហែលជានឹងមានការជំទាស់ដែលមានតទៅមុខទៀតជាមិនខាន។
មិនមែនស្ថិតនៅក្រោមចំណាត់ថ្នាក់នៃ «ការបង្កើត»
សាវ័ក យ៉ូហាន មិនបានធ្វើការបញ្ចប់នៅត្រង់នេះទេ! លើសពីនេះ គាត់បានបន្តលើកឡើងបន្ថែមទៀតថា «ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ» (យ៉ូហាន ១:៣)។ តើមានមូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ? តើហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់បណ្តាលឲ្យគាត់លើកឡើងម្ដងទៀត ដើម្បីបញ្ជាក់ដោយបានបន្ថែមថា «ក្រៅពីទ្រង់ គឺគ្មានអ្វីទាំងអស់ដែលកើតមក ក្រោមចំណាត់ថ្នាក់នៃការបង្កើត» យ៉ាងដូច្នេះ? ប្រសិនបើព្រះអង្គស្ថិតនៅក្រោមចំណាត់ថ្នាក់នៃការបង្កើតនោះមានន័យថា ព្រះជាម្ចាស់ ក៏ត្រូវបង្កើតរូបអង្គទ្រង់ផ្ទាល់ផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់មានជីវិត នោះលោកអ្នកក៏មិនអាចបង្កើតខ្លួនឯងបានដែរ។
យើងខ្ញុំយល់ថា លោកអ្នកមិនចាំបាច់ត្រូវការចេះភាសាក្រិកនោះទេ ដើម្បីឲ្យយល់ច្បាស់ខគម្ពីរនេះឡើយ ហើយលោកអ្នកក៏មិនចាំបាច់ត្រឡប់ទៅជួបសាវ័ក ថូម៉ាស វិញឡើយ ទោះបីបើការទៅជួបនោះអាចជាជំនួយដល់លោកអ្នកក៏ដោយ។ យ៉ាងណាមិញ កណ្ឌគម្ពីរ ហេព្រើរ ជំពូក១ កណ្ឌគម្ពីរ រ៉ូម ជំពូក១ និងកណ្ឌគម្ពីរ កូឡូស ជំពូក ២ អាចជាជំនួយដល់លោកអ្នក។ ព្រះគម្ពីរសញ្ញាថ្មីបានលើកឡើងជាច្រើនខអំពីភាពជាព្រះរបស់ព្រះយេស៊ូវ ប៉ុន្តែអ្វីដែលលោកអ្នកគ្រាន់តែព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពគឺ៖ ការលើកឡើងអំពីអ្វីដែលកណ្ឌគម្ពីរ យ៉ូហាន ១:៣ បានចែង ហើយនិយាយតបទៅវិញថា «ខ្ញុំគិតថា របៀបដែលខ៣បានសរសេរឡើង «គ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ»។ រាល់គ្រប់របស់ដែលបានស្ថិតនៅក្រោមចំណាត់ថ្នាក់នៃការបង្កើត ព្រះអង្គទ្រង់បានបង្កើតរបស់ទាំងនោះមក ហេតុដូច្នេះហើយបានជាព្រះអង្គមិនអាចស្ថិតនៅក្រោមចំណាត់ថ្នាក់នៃការបង្កើតនោះបានឡើយ។» ហើយការជជែកវែកញែកនេះគឺត្រូវបានបញ្ចប់ត្រឹមហ្នឹង។
ចូរអធិស្ឋានសម្រាប់ពួកគេ
យើងខ្ញុំគិតថា យើងមិនគួរលេងសើចជាមួយពួកគេនោះទេ ប៉ុន្តែយើងគួរតែបារម្ភអំពីព្រលឹងវិញ្ញាណរបស់ពួកគេ។ យើងខ្ញុំគិតថា ពួកគេមិនមែនជាអ្នកជឿទេ ហើយពួកគេក៏មិនមែនជាគ្រីស្ទបរិស័ទដែរ។ យើងខ្ញុំបានប្រើប្រាស់យុទ្ធសាស្ត្រនេះអស់រយៈពេលជាយូរឆ្នាំមកហើយ ៖ នៅពេលដែលពួកគេបានមកគោះទ្វា ដោយបានហុចខិត្តប័ណ្ណ នោះយើងខ្ញុំតែងតែនិយាយតបទៅវិញថា «យើងខ្ញុំគិតថា យើងខ្ញុំយល់ពីគោលលទ្ធិរបស់លោកអ្នកហើយ។ យើងខ្ញុំធ្លាប់បានសន្ទនាជាច្រើនលើកច្រើនសារមកហើយជាមួយនឹងពួកសាក្សីព្រះយេហូវ៉ា។ យើងខ្ញុំជាគ្រីស្ទបរិស័ទដែលជឿយ៉ាងមុតមាំលើព្រះយេស៊ូវគ្រីស្ទថា ព្រះអង្គមិនមែនគ្រាន់តែជាទេវតាប៉ុណ្ណោះនោះទេ តែយើងខ្ញុំជឿថា ព្រះអង្គគឺជាព្រះដ៏ជាព្រះពិតប្រាកដមែន។ យើងខ្ញុំដឹងហើយថា លោកអ្នកមិនទទួលជឿការនេះដូចយើងខ្ញុំនោះឡើយ ហេតុដូច្នេះហើយយើងខ្ញុំមិនចង់វែកញែកជជែកគ្នានោះទេ ប៉ុន្តែយើងខ្ញុំចង់អធិស្ឋានសម្រាប់លោកអ្នក។ សូមរួមចិត្តអធិស្ឋានជាមួយយើងខ្ញុំ ដោយទូលសូមឲ្យព្រះយេស៊ូវយាងមក ហើយបង្ហាញថា តើអ្នកណាខុស អ្នកណាត្រូវ។» យ៉ាងណាមិញ យើងខ្ញុំមិនដែលប្រទះឃើញនរណាម្នាក់ក្នុងចំណោមពួកគេដែលបានអនុញ្ញាតឲ្យយើងខ្ញុំធ្វើបែបនេះនោះទេ។ មិនដែលមានទាល់តែសោះ! គឺធ្លាប់មានតែបុរសវ័យចំណាស់ម្នាក់ ដែលបានរត់គេចចេញពីមុខផ្ទះយើងខ្ញុំយ៉ាងលឿនពេលយើងខ្ញុំស្នើសូមអធិស្ឋានឲ្យគាត់។
នេះគ្រាន់តែជាអ្វីដែលជាសំណើអំពីយើងខ្ញុំតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកមិនមានពេលក្នុងការអង្គុយ ហើយជជែកគ្នាអំពីអ្វីដែលយើងខ្ញុំបានលើកឡើងនោះ—យើងខ្ញុំពិតជាជឿការនេះយ៉ាងអស់ពីដួងចិត្តមែន—យើងខ្ញុំជឿថា ព្រះយេស៊ូវនឹងយាងមកដូចនៅលើភ្នំកើមែលដូច្នោះអញ្ចឹងដែរ។ ពួកគេបានដឹងថា ព្រះអង្គនឹងទំនងជាយាងមកមែន។ តែគ្មានអ្នកណាម្នាក់ធ្លាប់លើកឡើងថា «អញ្ចឹងផង! តោះ! ចូរយើងនាំគ្នាវែកញែកអំពីសេចក្ដីពិតមួយនេះ។»
គ្មានអ្នកណាបានបង្កើតព្រះគ្រីស្ទនោះទេ។ ទាំងនេះហើយជាអត្ថន័យនៃភាពជាព្រះ!
មតិយោបល់
Loading…