in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ អស្ចារ្យអស្ចារ្យ

ប្រយោជន៍​នៃ​ការ​អាន​ឲ្យ​ចប់

5 Benefits to Reading Entire Books of the Bible in One Sitting

ការ​វិល​ត្រឡប់​ទៅ​រក​ព្រះ​គម្ពីរ

ព្រះ​គម្ពីរ​គឺ​ជា​ការ​បើក​សម្ដែង​ពី​ព្រះ​ជាម្ចាស់​មក​កាន់​មនុស្ស​លោក។ ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​ដ៏​រស់ ដ៏​ពូកែ និង​មាន​ភាព​ច្បាស់លាស់។ ទោះបើ​មាន​របៀប​ផ្សេងៗ​គ្នា​នៃ​ការ​អាន ការ​ទន្ទេញ​ចាំ​មាត់ និង​ការ​សិក្សា​ព្រះ​បន្ទូល​ក៏​ដោយ ក៏​ទាំង​អស់​មាន​អត្ថប្រយោជន៍​រៀងៗ​ខ្លួន។ យ៉ាងណាមិញ មាន​ចំណុច​ពីរ​ដែល​យើង​ត្រូវការ​គឺ៖ ការ​សិក្សា​ព្រះ​បន្ទូល​យ៉ាង​លម្អិត និង​ការ​ស្គាល់​ព្រះ​គម្ពីរ​បែប​រឿង​ជា​រូបភាព​ធំ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​រៀបរាប់​អំពី​អត្ថប្រយោជន៍​៥​យ៉ាង​នៃ​ការ​អាន​កណ្ឌគម្ពីរ​នីមួយៗ​ក្នុង​ព្រះ​គម្ពីរ​ឲ្យ​បាន​ចប់​ក្នុង​ពេល​តែ​មួយ​មុន​យើង​ងើប​ទៅ​នេះ​ទៅ​នោះ។

១. ទទួល​បាន​នូវ​ទស្សនៈ​ប្លែកៗ

តាម​រយៈ​ការ​អាន​ព្រះ​បន្ទូល​ដោយ​គ្មាន​ការ​រំខាន លោក​អ្នក​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ឃើញ​នូវ​សាច់រឿង​ចម្បងៗ ចំណុច​គោលៗ​ក្នុង​ការ​និពន្ធ របៀប​នៃ​ដំណើរ​រឿង​បាន​កើត​ឡើង និង​បរិបទ​នៃ​ខគម្ពីរ​នីមួយៗ។ ចំពោះ​របៀប​នៃ​ការ​អាន​បែប​នេះ វា​ប្រៀប​ដូច​ជា​ការ​ដែល​យើង​ជិះ​យន្តហោះ​មើល​លើ​ទីក្រុង​ណា​មួយ​ជាជាង​មើល​ពី​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្រោម។

២. អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​កាត់​ស្រាយ​ខ្លួន​ឯង

ការ​អាន​ដោយ​មិន​មាន​ការ​រំខាន អនុញ្ញាត​ឲ្យ​លោក​អ្នក​មាន​ពេល​គិតគូរ កាត់​ស្រាយ និង​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះ​គម្ពីរ ដោយ​លោក​អ្នក​មិន​ចាំបាច់​មាន​ការ​ពឹង​លើ​ការ​យល់​ដឹង​នៃ​ការ​កាត់​ស្រាយ​របស់​នរណា​ម្នាក់ ឬ​ក៏​ចេញពី​សៀវភៅ​អធិប្បាយ​ណា​ផ្សេង​ទៀត​ឡើយ។ វា​ជា​ជំនួយ​មួយ​ដល់​យើង​ដោយ​គ្រាន់តែ​អាន​នូវ​ព្រះ​គម្ពីរ​តាម​របៀប​សាមញ្ញៗ​ជាជាង​ការ​ព្យាយាម​ចូល​ទៅ​ដល់​ចំណុច​ស៊ីជម្រៅ​ក្នុង​អត្ថបទ​នីមួយៗ។

៣. អាន​ឲ្យ​ដូច​ជា​អ្នក​និពន្ធ

ចូរ​នឹក​ស្រមៃ​មើល​ថា លោកអ្នក​បាន​យក​សៀវភៅ​រឿង​មួយ​ក្បាល ហើយ​លោក​អ្នក​គ្រាន់​តែ​អាន​ពីរ​បី​ឃ្លា​នៃ​ជំពូក​នេះ​ជំពូក​នោះ​តែ​ប៉ុណ្ណោះ។ តើ​ការ​ធ្វើ​បែប​នេះ​នឹង​មាន​អត្ថប្រយោជន៍​ដល់​លោក​អ្នក​ដែរឬទេ? អត់​មាន​ទេ! ព្រះ​គម្ពីរ​គឺ​ប្រៀប​ដូច​ជា​សៀវភៅ​រឿង​មួយ​ក្បាល ដែល​និពន្ធ​ឡើង​ដោយ​ព្រះ​ជាម្ចាស់។ ការ​អាន​ដោយ​មាន​ផ្នត់​គំនិត​បែប​នេះ​នឹង​ជួយ​ឲ្យ​លោកអ្នក​ឃើញ​ពី​សណ្ឋាន និង​ពី​ទ្រង់ទ្រាយ​ធំៗ​នៃ​ព្រះ​គម្ពីរ​ជា​សាច់​រឿង​តែ​មួយ។

៤. អាន​ថែម​ទៀត

លោកអ្នក​នឹង​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ខ្លួន​ឯង​ត្រង់​ថា លោកអ្នក​អាច​អាន​កណ្ឌគម្ពីរ​ឲ្យ​បាន​ចប់​ក្នុង​រយៈ​ពេល​ខ្លី។ វា​អាស្រ័យ​លើ​ល្បឿន​នៃ​ការ​អាន​របស់​លោក​អ្នក៖ លោកអ្នក​ប្រហែល​ជា​ទំនង​នឹង​អាច​អាន​កណ្ឌគម្ពីរ​ដានីយ៉ែល​ក្នុង​រយៈ​ពេល​តែ​៣០​នាទី កណ្ឌគម្ពីរ​យ៉ាកុប​ក្នុង​រយៈពេល​តែ​១០​នាទី ឬ​ក៏​កណ្ឌគម្ពីរ​ណា​មួយ​ក្នុង​រយៈ​ពេល​តែ​២០​នាទី​តែ​ប៉ុណ្ណោះ។

៥. ពង្រីក​ការ​យល់​ដឹង​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​ទូលំទូលាយ

ជា​ការ​ពិត​ណាស់ ទាំង​របៀប​នៃ​ការ​សិក្សា​យ៉ាង​លម្អិត និង​ការ​អាន​ដោយ​មិន​មាន​ការ​រំខាន គឺ​សុទ្ធសឹងតែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន។ មិន​ថា​លោក​អ្នក​ជ្រើសរើស​យក​ចំណុច​ណា​មក​អនុវត្ត​មុន​នោះ​ទេ របៀប​នីមួយៗ​នឹង​ពង្រីក​ការ​យល់​ដឹង​របស់​លោកអ្នក។ សរុប​សេចក្តី​មក រាល់​របៀប​ទាំងពីរ​ដែល​បាន​រៀបរាប់​ខាង​លើ គឺ​សុទ្ធសឹងតែ​នឹង​ជួយ​លោកអ្នក​ឲ្យ​បាន​យល់​នូវ​ចំណុច​ធំៗ​នៃ​សេចក្តី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល។

យោងតាម​លោក​បណ្ឌិត ដានេ អូតឡូនដ៍ (Dr. Dane Ortlund) លោក​បាន​មាន​ប្រសាសន៍​ថា៖ «នៅពេល​ដែល​លោក​អ្នក​អាន​តែ​ពីរបី​ខគម្ពីរ​យ៉ាង​លម្អិត​ក្នុង​ពេល​តែ​មួយ នោះ​លោកអ្នក​នឹង​ក្រេប​ជញ្ជក់​បាន​នូវ​ខ្លឹមសារ​អត្ថន័យ​ដូច​ដែល​អ្នកនិពន្ធ​ចង់​ផ្ដោត ហើយ​នឹង​មើល​ឃើញ​នូវ​ចំណុច​ត​ភ្ជាប់ៗ​គ្នា ក៏​ដូច​ជា​កន្លែង​ដែល​ពិបាក​យល់។ ព្រះ​ជាម្ចាស់​មិន​គ្រាន់តែ​ចង់​ឲ្យ​យើង​យក​ព្រះ​បន្ទូល​មក «អនុវត្ត​ក្នុង​ជីវិត​របស់​យើង» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ព្រះ​បន្ទូល​ក្លាយ​ជា​ចំណុច​ថ្មី​នៃ​ការ​គិតគូរ​របស់​យើង​ទាក់ទង​នឹង​ចក្រវាឡ​ទាំង​មូល​ដែល​យើង​កំពុង​រស់នៅ មាន​ចលនា និង​គិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មាន​តែ​តាមរយៈ​ការ​អាន​ដោយ​លម្អិត (ការ​ក្រេប​ជញ្ជក់​លើ​អត្ថបទ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ) មួយ​ប៉ុណ្ណោះ​ទេ​ដែល​នឹង​សម្រេច​ការ​នេះ​បាន។»

និពន្ធ​ដោយ៖ ក្រុម Crossway
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ថន ស្ថាពរ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.crossway.org ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ខ្លួន​ស្អប់​អំពើបាប

បេះដូង​របស់​ខ្ញុំ