in

ផែនការ​អាន​ព្រះ​គម្ពីរ

Khmer Bible Reading Plan

«គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រម្លឹក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ» (២ធីម៉ូថេ ៣:១៦-១៧)។

នៅ​ក្នុង​កណ្ឌគម្ពីរ ១ធីម៉ូថេ ៤:១៣ សាវ័ក ប៉ុល បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ទាំង​អស់​គ្នា​ឧស្សាហ៍​មើល​គម្ពីរ។ តើ​បងប្អូន​មាន​ផែនការ​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​ដែរ​ឬ​ទេ? ខាង​ក្រោយ​នេះ​គឺ​ជា link នៃ​ផែនការ​អាន​ព្រះ​គម្ពីរ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​តែ​បី​ឆ្នាំ​៣​ខែ​ប៉ុណ្ណោះ។

សូម​ទាញ​យក​ត្រង់​នេះ៖

ទាញយក “ផែនការ​អាន​ព្រះ​គម្ពីរ.PDF” 3-Years-3-Months-Khmer-Bible-Reading-Plan.pdf – មាន​គេ​ទាញ​យក 91 ដង – 338 KB

ប្រសិន​បើ​លោកអ្នក​មិន​ទាន់​មាន​កម្មវិធី​ព្រះ​គម្ពីរ​ជា​ភាសាខ្មែរ​នៅ​ក្នុង​ស្មាតហ្វូន​នៅ​ឡើយ​ទេ លោកអ្នក​អាច​ចូល​ទាញ​យក​កម្មវិធី​ព្រះ​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ដែល​ខាង​សមាគម​ព្រះ​គម្ពីរ​បាន​ទើប​តែ​បង្កើត​ឡើង​សម្រាប់​លោកអ្នក​ងាយ​ស្រួល​ក្នុង​ប្រើប្រាស់​ឲ្យ​កាន់​តែ​ស្គាល់​ព្រះ​ជាម្ចាស់​ថែមទៀត។ ចំពោះ​លោកអ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរ​ការ Android សូម​​លោកអ្នក​ចូល​ទៅ​ចុច​ចូល​ទៅ​កាន់ Play Store នៅ​ក្នុង​ទូរស័ព្ទ​របស់​លោកអ្នក​ហើយ​វាយ​ពាក្យ​ថា Khmer Bible App ហើយ​បន្ទាប់​ចុច​យក​ពាក្យ Install នោះ​រួច​ជា​ការ​ស្រេច។ ហើយ​ចំពោះ​លោកអ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរ​ការ​ប្រភេទ iOS សូម​លោកអ្នក​ចូល​ទៅ​ចុច​ចូល​ទៅ​កាន់ App Store នៅ​ក្នុង​ទូរស័ព្ទ​លោកអ្នក​ហើយ​វាយ​ពាក្យ​ថា Khmer Bible App ហើយ​បន្ទាប់​ចុច​យក​ពាក្យ​ថា GET នោះ​រួច​ជា​ការ​ស្រេច។ បញ្ជាក់​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​ព្រះ​គម្ពីរ​ជា​ភាសាខ្មែរ​ទាំង​នេះ ដោយ​ពុំ​បាច់​ភ្ជាប់​អ៊ីនធឺណិត​ក៏​បាន​ដែរ។

អ្នក​រៀបរៀង​គម្រោង​អាន៖ លោកគ្រូ Josh Jensen
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះ​ជាម្ចាស់​គឺ​ជា​គោលដៅ​នៃ​សេចក្ដី​សង្គ្រោះ

​ចំណុច​ដ៏​អស្ចារ្យ​បំផុត​នៃ​ដំណឹងល្អ