ជូនចំពោះ កញ្ញា
ខ្ញុំមានការភ្ញាក់ផ្អើលអំពីព័ត៌មានថ្មីៗនៃការភ្ជាប់ពាក្យរបស់ប្អូន។ ខណៈពេលដែលខ្ញុំសង្ឃឹមថា ខ្ញុំអាចអបអរជាមួយប្អូនដោយគ្មានការបារម្ភ តែខ្ញុំក៏មានការបារម្ភខ្លះៗ។ ការព្រួយបារម្ភដ៏ធំបំផុតរបស់ខ្ញុំគឺថា គូដណ្តឹងរបស់ប្អូនមិនស្គាល់ ឬក៏ស្រឡាញ់ព្រះគ្រីស្ទទេ។ ដោយសារខ្ញុំស្រឡាញ់ប្អូន និងបារម្ភអំពីអនាគតរបស់ប្អូន ខ្ញុំមានអារម្មណ៍ថាត្រូវតែបង្ខំចិត្តខ្លួនឲ្យនិយាយឥឡូវនេះ ជាជាងរក្សាសន្តិភាពរបស់ខ្ញុំដោយដឹងច្បាស់ពីការដែលប្អូននឹងទទួល «សន្តិភាព» របស់ខ្ញុំយ៉ាងដូចម្ដេច។
ខ្ញុំរំពឹងថា ប្រសិនបើប្អូនស្មោះត្រង់នឹងខ្លួនឯងមែន នោះប្អូនប្រាកដជាមានការបារម្ភខ្លះៗពីកម្មវិធីដែលនឹងកើតឡើង។ ខ្ញុំសង្ឃឹមថា ប្អូននឹងយល់ពីការព្រួយបារម្ភនេះ ហើយពិចារណាម្ដងទៀត។ ដូចដែលខ្ញុំធ្លាប់បានឃើញមនុស្សមួយចំនួនបានដើរលើផ្លូវនេះ ខ្ញុំក៏បានកត់សម្គាល់ឃើញចំណុចទូទៅមួយចំនួនដែលអ្នកខ្លះយកមកប្រើប្រាស់ជាហេតុផលសម្រាប់រៀបការជាមួយអ្នកមិនជឿដែរ។ ខ្ញុំចង់និយាយអំពីចំណុចទាំងនោះដោយសង្ឃឹមថា ប្អូនអាចនឹងទទួលបានព្រះគុណក្នុងការជឿទុកចិត្តលើព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍។
«អ្នកឯទៀតៗកំពុងធ្វើដូច្នោះដែរ»
ប្អូនដឹងហើយពីដំណើររឿងរបស់ខ្ញុំផ្ទាល់។ ប្រពន្ធខ្ញុំបានចាប់ផ្តើមមានទំនាក់ទំនងជាមួយខ្ញុំមុនខ្ញុំក្លាយជាអ្នកជឿ។ ប៉ុន្តែ ក្ដីស្រឡាញ់របស់ខ្ញុំសម្រាប់នាង និងជីវិតអាពាហ៍ពិពាហ៍របស់យើង ខ្ញុំគិតថាវាជាការខុសហើយដែលនាងធ្វើដូច្នោះ។ ទោះបើព្រះជាម្ចាស់បានប្រណីសន្ដោសដល់យើង ហើយបាននាំខ្ញុំឲ្យស្គាល់អំពីព្រះគ្រីស្ទ ហើយទទួលជឿទ្រង់មុនថ្ងៃរៀបការក៏ដោយ ក៏សូមឲ្យខ្ញុំនិយាយឲ្យច្បាស់ថា៖ ការរៀបការជាមួយអ្នកមិនជឿគឺជាអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ (១កូរិនថូស ៧:៣៩) ។ លើសពីនេះទៅទៀត ផ្លូវលំបាកក្នុងការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយបន្ទាប់មកពិធីមង្គលការរបស់យើងមិនមែនជាគន្លងដែលខ្ញុំប្រាថ្នាចង់ឲ្យអ្នកដទៃដើរតាមឡើយ។
ខ្ញុំខ្លាចថា ប្អូនបានពឹងលើព្រះគុណរបស់ព្រះដូចនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ (និងអ្នកផ្សេងទៀតដែលដូចជាខ្ញុំ) ដូចជាការសន្យាសម្រាប់ប្អូនផ្ទាល់។ ព្រះជាម្ចាស់មិនបានសន្យាបែបនោះទេ។ ទោះបើព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាក្នុងការនាំខ្ញុំទៅកាន់ព្រះអង្គផ្ទាល់ ទោះបើប្រពន្ធខ្ញុំមិនស្តាប់បង្គាប់ទ្រង់ក៏ដោយក៏យើងគឺជាករណីលើកលែង ហើយមិនមែនជាច្បាប់ទេ—ក៏មិនមែនជាគំរូដែរ។
ខ្ញុំដឹងរឿងរ៉ាវច្រើនជាងនេះទៅទៀតដែលមិនបានក្លាយដូចជារឿងយើង។ ព្រះគម្ពីរប្រាប់យើងអំពីរឿងរ៉ាវដូចករណីនេះជាច្រើនទៀត (និក្ខមនំ ៣៤:១៦; អែសរ៉ា ៩: ១-១៥) ។ ស្តេច សាឡូម៉ូន បានមានប្រសាសន៍ថា «អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។» (សុភាសិត ១៣:២០) ។ សូមកុំឲ្យកំហុសរបស់អ្នកដទៃដើរតួជាមូលហេតុសម្រាប់ការសម្រេចចិត្តដូចពួកគេឡើយ។
«គាត់ក៏ជាបុរសល្អម្នាក់ដែរ»
ទោះបើខ្ញុំគិតថាគូដណ្តឹងរបស់ប្អូនគឺជាបុរសដ៏ល្អម្នាក់បើប្រើប្រាស់ស្តង់ដាររបស់លោកីយ៍នេះក្នុងការប្រៀបធៀបក៏ដោយ ក៏ប្អូនកុំបន្តវាទាក់ទងជាមួយនឹងជំហររបស់គាត់ចំពោះព្រះជាម្ចាស់ ដែលសំខាន់ជាងគេបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍។ ប្អូនបានលើកឡើងអំពីសារៈសំខាន់សម្រាប់ប្អូនទាក់ទងនឹងការដែលគាត់គោរពដែនកំណត់របស់ប្អូន ជាពិសេសបន្ទាប់ពីមិត្តប្រុសក្រោយរបស់ប្អូនបានឈ្លានពានដែនកំណត់នោះ ខណៈពេលដែលគាត់អះអាងថាខ្លួនជាគ្រីស្ទបរិស័ទ។
ខ្ញុំយល់ស្របត្រង់ថា គាត់លេចធ្លោជាងមិត្តប្រុសក្រោយរបស់ប្អូនមែន ប៉ុន្តែវាជាការងាយស្រួលណាស់ក្នុងការធ្លាក់ចូលអន្ទាក់នៃការប្រៀបធៀបជាមួយអ្នកក្រោយ។ យើងត្រូវតែប្រុងប្រយ័ត្នក្នុងការធ្វើការជ្រើសរើសនាថ្ងៃនេះដោយផ្អែកទៅលើការជ្រើសរើសដោយប្រៀបធៀបនឹងជម្រើសអាក្រក់នានាពីអតីតកាល។ សូមរកមើលបុរសម្នាក់ដែលខិតខំត្រាប់តាមព្រះយេស៊ូវ (១កូរិនថូស ១១:១) ។ ហេតុអ្វីបានជាប្អូនជឿលើព្រះយេស៊ូវ ហើយជ្រើសរើសធ្វើតាមទ្រង់? តើប្អូនប្រាកដថាប្អូននឹងមិនសោកស្តាយក្នុងការជ្រើសរើសយកគាត់រហូតដល់មាននរណាម្នាក់ស្លាប់ក្នុងចំណោមប្អូន ទោះបើគាត់នឹងមិនជួយឲ្យប្អូនឃើញ ឬក៏ស្រឡាញ់ព្រះយេស៊ូវថែមទៀត? បើគាត់មិនមានចំណាប់អារម្មណ៍ដូចប្អូនជាមួយព្រះគ្រីស្ទទេ នោះប្អូន និងគាត់នឹងឈរលើដីដែលមិនស្មើគ្នា និងមិនមានភាពរឹងមាំខណៈពេលប្អូនអនុវត្តពាក្យសច្ចារបស់ប្អូនក្នុងជីវិតអាពាហ៍ពិពាហ៍។
«សូមផ្តល់ឱកាសឲ្យគាត់សិន»
ប្អូនបានលើកឡើងថាមិត្តប្រុសរបស់ប្អូនកំពុងមានចិត្ត «កក់ក្តៅ» ចំពោះរឿងខាងឯព្រលឹងវិញ្ញាណ។ ប្អូនថែមទាំងធ្លាប់គិតថា មានពេលខ្លះគាត់ប្រហែលជាជិតនឹងប្រែចិត្ដផង។ ចូរប្រយ័ត្នទាក់ទងនឹងចិត្តរបស់ប្អូនដែលងាយនឹងកុហកប្អូន (យេរេមា ១៧:៩) និងទាក់ទងនឹងការរំភើបបុកពោះរបស់ប្អូនដែលភាគច្រើនតែងបញ្ចេញសំឡេងឮខ្លាំងជាងព្រះវិញ្ញាណដែលគង់នៅក្នុងយើង។ លុះត្រាតែប្អូនប្រាកដថាគាត់ពិតជាបានកើតជាថ្មីមែនតាមរយៈព្រះវិញ្ញាណដែលកំពុងរស់នៅក្នុងប្អូន (យ៉ូហាន ៣:៥) សូមស្ដាប់ការព្រមាន និងការជឿជាក់ដែលព្រះវិញ្ញាណបើកសម្ដែងចុះ (យ៉ូហាន ១៦:៨)។
កុំចាញ់បោកការបញ្ឆោតដោយគ្រាន់តែគិតថាគាត់ប្រកាន់ភ្ជាប់ «ខាងឯវិញ្ញាណ ប៉ុន្តែគ្មានសាសនា» ឡើយ។ មិនមានអព្យាក្រឹតភាពខាងឯវិញ្ញាណទេ។ យើងតែងតែនៅខាងព្រះយេស៊ូវ ឬក៏ប្រឆាំងនឹងទ្រង់ (ម៉ាថាយ ១២:៣០) ។ ទោះបើគាត់មានភាពកក់ក្តៅចំពោះប្អូនក៏ដោយ ក៏ការប៉ុនប៉ង ដើម្បីមានព្រះតាមលក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាការប៉ុនប៉ងបដិសេធព្រះជាម្ចាស់ដ៏ពិតលើជីវិត និងបេះដូងរបស់ប្អូនដែរ។ បើគាត់មិនមានចំណាប់អារម្មណ៍នឹងអ្វីដែលទាក់ទងជាមួយព្រះគ្រីស្ទឥឡូវនេះទេ តើមានអ្វីដែលធ្វើឲ្យប្អូនគិតថាគាត់នឹងផ្លាស់ប្តូរបន្ទាប់ពីពិធីមង្គលការ?
«ខ្ញុំនឹងស្លាប់តែឯង»
ខ្ញុំដឹងថា វាជាការពិបាកក្នុងការមើលឃើញគូរផ្សេងៗទៀតរៀបការ កាន់ដៃគ្នា និងមានកូនខណៈពេលដែលប្អូនបន្តនៅលីវ។ កុំយកការនេះធ្វើជាហេតុផល ដើម្បីព្យាយាមចាប់យកជីវិតអាពាហ៍ពិពាហ៍ក្នុងឱកាសដំបូងឡើយ។
ខ្ញុំសង្ឃឹមថា ប្អូនអាចមើលឃើញពីអនាគតខ្លះៗក្នុងអំឡុងពេលដែលប្អូននៅស្មោះត្រង់នឹងពាក្យសច្ចារបស់ប្អូនចំពោះបុរសម្នាក់ដែលមិនស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះរបស់ប្អូន។ ការអាក្រក់ជាងការទៅព្រះវិហារតែម្នាក់ឯងពេញមួយជីវិត ខណៈពេលដែលប្តីរបស់ប្អូននៅផ្ទះ គឺជាការគិតដ៏ឈឺចាប់ត្រង់ថា បុរសដែលប្អូនបានប្រគល់ជីវិតឲ្យ គាត់នឹងអាចចំណាយពេលយ៉ាងអស់កល្បជានិច្ចបែកពីប្អូន និងពីព្រះជាម្ចាស់។ ហើយអ្វីដែលអាក្រក់ជាងហ្នឹងទៅទៀតគឺថា គាត់អាចនឹងនាំប្អូន ឬកូនៗរបស់ប្អូនឲ្យដើរតាមផ្លូវដូចគាត់ដែរ (ម៉ាថាយ ៧:១៣) ។ វាពិតជាអាចទៅរួចបានមែនក្នុងការមានភាពឯកា និងនៅតែឯងក្នុងជីវិតអាពាហ៍ពិពាហ៍ជាងគ្មានជីវិតអាពាហ៍ពិពាហ៍។
ជីវិតអាពាហ៍ពិពាហ៍មិនមែនជាព្រះសង្គ្រោះទេ។ នៅទីបំផុត វានឹងមិនជួយសង្គ្រោះនរណាម្នាក់ចេញពីអំពើបាប ភាពឯកា ឬក៏ភាពមិនអរសប្បាយទេ។ វាមិនអាចទ្រទម្ងន់នៃតម្រូវការ និងសេចក្ដីប្រាថ្នាទាំងនោះបានទេ។
ខណៈពេលដែលជីវិតនៅលីវមិនមែនមានន័យថាគ្មានការល្បងលក៏ដោយ តែក៏សូមចងចាំថា ប្អូនមិនមែននៅម្នាក់ឯងឡើយ។ ដរាបណាប្អូននៅជាប់នឹងព្រះយេស៊ូវ នោះទ្រង់នឹងនៅជាប់ជាមួយប្អូនដែរ (ម៉ាថាយ ២៨:២០)។ ទ្រង់នឹងមិនដែលចាកចេញពីប្អូន ឬក៏បោះបង់ប្អូនចោលទេ (ហេព្រើរ ១៣:៥)។ ព្រះអង្គក៏បានប្រទានឲ្យប្អូនមានសហគមន៍នៅក្នុងព្រះវិហារទៀតផង។ ទោះបើក្តីសង្ឃឹមរបស់ប្អូនក្នុងការមានគូស្វាមីមិនបានបំពេញឡើងនៅក្នុងជីវិតនេះក៏ដោយ ក៏ព្រះជាម្ចាស់បានសន្យាថាប្អូននឹងមានកន្លែងអង្គុយនៅឯពិធីមង្គលការដ៏អស្ចារ្យរបស់កូនចៀម (វិវរណៈ ១៩:៧) ហើយទ្រង់ក៏លើសជាងអ្វីៗទាំងអស់ដែលប្អូនអាចប្រហែលជានឹងបានធ្លាប់ដកពិសោធន៍ជាមួយនឹងស្វាមីនៅលើផែនដីនេះទៅទៀត។
«ខ្ញុំបាននិយាយថា “យល់ព្រមហើយ”»
ខ្ញុំដឹងថាការដកខ្លួនចេញពីការភ្ជាប់ពាក្យនេះអាចជាការខាតបង់ដល់ប្អូនខាងឯហិរញ្ញវត្ថុ និងអ្វីផ្សេងទៀត។ ខ្ញុំដឹងថាវាអាចបង្កើតឲ្យមានអារម្មណ៍ខ្មាសអៀន។ ប៉ុន្តែ វាជាការប្រសើរជាងឆ្ងាយណាស់ក្នុងការបាត់បង់លុយខ្លះៗ ហើយទទួលបានការឈឺចិត្តពីរបីខែ ជាងការលះបង់ជីវិតរបស់ប្អូនទៅក្នុងជីវិតអាពាហ៍ពិពាហ៍អស់មួយជីវិតដែលព្រះជាម្ចាស់មិនសព្វព្រះហឫទ័យសម្រាប់ប្អូន។ រហូតដល់ប្អូននិយាយថា «ខ្ញុំព្រមប្ដូរផ្ដាច់។» វាមិនទាន់យឺតពេលទេក្នុងការរងចាំ។ ព្រះជាម្ចាស់ក៏អាចប្រោសលោះស្ថានការណ៍នេះក្នុងរបៀបដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់សិរីល្អរបស់ទ្រង់បើប្អូនដោះស្រាយវាយ៉ាងល្អ។
បើប្អូនប្រាប់គាត់ថា អ្នកកំពុងសម្រេចចិត្តប្រគល់អនាគតរបស់ប្អូនទៅកាន់ព្រះជាម្ចាស់ តើវានឹងមិនប្រកាសយ៉ាងឮៗអំពីជំនឿរបស់ប្អូនទេឬអី? ចុះបើប្អូននិយាយថា «ព្រះយេហូវ៉ាបានប្រទានមក ហើយព្រះអង្គក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ» វិញ (យ៉ូប ១:២១)? សូមប្រាប់គាត់ថា ប្អូននឹងមិនធ្វើអ្វីក្រៅពីការរៀបការ «ក្នុងព្រះអម្ចាស់» ឡើយ។ ចូរលន់តួពីការមិនស្តាប់បង្គាប់របស់ប្អូនទៅកាន់ព្រះជាម្ចាស់ និងអំពីអំពើបាបនៃការធ្វើឲ្យមិត្តប្រុសរបស់ប្អូនភាន់ច្រឡំ។ ការប្រែចិត្ត និងជំនឿរបស់ប្អូនអាច—ដោយសារព្រះគុណដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់—ក្លាយជាយានដែលទ្រង់ប្រើប្រាស់ ដើម្បីនាំគាត់ទៅកាន់ព្រះអង្គ។
សូម្បីតែពេលនោះ ក៏ប្អូនត្រូវតែបញ្ជាក់ប្រាប់ឲ្យច្បាស់ថា ប្អូនមិនអាចសន្យាអនាគតគាត់ជាមួយប្អូនបានទេ។ បើគាត់នឹងមានជំនឿ វាត្រូវតែដើម្បីមានព្រះជាម្ចាស់ មិនមែនដើម្បីមានប្រពន្ធទេ។ បើមិនដូច្នោះទេ គាត់នឹងប្រថុយធ្វើរូបព្រះមួយចេញពីប្អូន ហើយប្រើប្រាស់ព្រះយេស៊ូវជាឈ្នាន់មួយសម្រាប់អ្វីផ្សេងទៀតជាមិនខាន។ បើប្អូនពិតជាស្រឡាញ់គាត់ប្រាកដមែន នោះប្អូនគួរយកចិត្តទុកដាក់ចំពោះព្រលឹងគាត់លើសពីក្តីសង្ឃឹមរបស់ប្អូនសម្រាប់ជីវិតអាពាហ៍ពិពាហ៍ទៀត។
ខ្ញុំជឿជាក់ថា ប្រសិនបើប្អូនមានឆន្ទៈក្នុងការស្តាប់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំប្អូនទៅរកការពិតដែលថា ការរកបានប្តីមួយខណៈពេលដែលប្អូនបាត់បង់ព្រលឹងប្អូន នោះគឺជាអ្វីដែលប្អូនមិនចង់ធ្វើទេ (ម៉ាកុស ៨:៣៦) ។ ខ្ញុំក៏អធិស្ឋានផងដែរថានៅទីបំផុតប្អូននឹងឃើញស្នាមរបួសណាមួយដែលខ្ញុំបានធ្វើទៅកាន់ប្អូនគឺជាស្នាមរបួសដ៏ស្មោះត្រង់របស់មិត្តម្នាក់ប៉ុណ្ណោះ (សុភាសិត ២៧:៦) ហើយគឺមិនមែនដូចជាសត្រូវរបស់ប្អូនទេ។ ខណៈពេលដែលប្អូនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចូរលាក់ខ្លួនប្អូនក្នុងទ្រង់ និងបំណងរបស់ទ្រង់ចុះ ហើយរង់ចាំដោយអត់ធ្មត់ថាថ្ងៃមួយទ្រង់នឹងជូតរាល់ដំណក់ទឹកភ្នែកចេញ។
ដោយក្តីស្រឡាញ់ និងព្រះគុណ
—គ្រូគង្វាលរបស់ប្អូន
មតិយោបល់
Loading…