តើមានអ្នកណាខ្លះចង់រៀបការ? តើលោកអ្នកធ្លាប់ឆ្ងល់ដែរឬទេ ត្រង់ថា លោកអ្នកគួរសួរសំណួរអ្វីខ្លះទៅកាន់គ្នាទៅវិញទៅមក ដើម្បីឲ្យកាន់តែស្គាល់គ្នា ហើយឲ្យកាន់តែត្រៀមខ្លួនឲ្យបានយ៉ាងល្អសម្រាប់គ្នាទៅវិញទៅមក ក្រោយពីពេលបានរៀបការហើយ?

គ្គនីមួយៗខាងក្រោមនេះ មានសំណួរមួយចំនួនដែលខ្ញុំមិនបានលើកឡើងគឺ៖ តើលោកអ្នកគួរនឹងដោះស្រាយ ហើយរស់នៅជាមួយមនុស្សដែលមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច? តើលោកអ្នកនឹងសម្រេចចិត្តបែបណាទាក់ទងនឹងភាពខុសគ្នា ដោយមិនឲ្យវាជះឥទ្ធិពលលើទំនាក់ទំនងរបស់លោកអ្នកបាន? មុនពេលដែលលោកអ្នកឆ្លើយសំណួរនីមួយៗនៅត្រង់ចំណងជើងតូច នោះសូមឆ្លើយសំណួរខាងលើនេះផងដែរ។
ទេវវិទ្យា
* តើអ្នកជឿអំពី...................យ៉ាងដូចម្ដេចខ្លះ?ឧ. ព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធ។ល។
* តើអ្នកអាចសន្និដ្ឋានវាដោយរបៀបណា?
* តើអ្នកមានគំនិតបែបណាដែលនាំឲ្យអ្នកជឿលើការនោះ? តើហេតុអ្វីបានជាអ្នកជឿលើការនេះ?
* តើអ្នកសិក្សាព្រះគម្ពីររាល់ថ្ងៃដោយរបៀបណា?
ការថ្វាយបង្គំ និងការចំណាយពេលជាមួយព្រះ
* តើការថ្វាយបង្គំរួមគ្នាមានសារៈសំខាន់ប៉ុណ្ណាចំពោះអ្នក? តើអ្នកកំពុងបម្រើព័ន្ធកិច្ចអ្វីខ្លះក្នុងក្រុមជំនុំ?
* ការដែលមានអ្នកជួយកែតម្រង់អ្នកពេលដែលអ្នកធ្វើខុស តើវាសំខាន់ប៉ុណ្ណាចំពោះអ្នក? ចុះក្រុមតូច?
* តើទំនុកភ្លេងនៃការច្រៀងថ្វាយបង្គំមានសារៈសំខាន់ប៉ុណ្ណាក្នុងជីវិតអ្នក?
* តើអ្នកចំណាយពេលផ្ទាល់ខ្លួនក្នុងការថ្វាយបង្គំព្រះជាប្រចាំថ្ងៃដោយរបៀបណាដែរ? ឧទាហរណ៍ដូចជា អធិស្ឋាន អានព្រះគម្ពីរ សញ្ជឹងគិត និងការទន្ទេញខគម្ពីរ?
* តើការថ្វាយបង្គំជាលក្ខណៈគ្រួសាររបស់អ្នកមានលក្ខណៈបែបណា? តើអ្នកណាជាអ្នកដឹកនាំការថ្វាយបង្គំពេលនោះ?
* តើឥឡូវនេះអ្នកកំពុងតែអនុវត្តសំណួរខាងលើនេះក្នុងរបៀបដ៏ត្រឹមត្រូវដោយរបៀបណា៖ ឧទាហរណ៍ ការអធិស្ឋានរួមគ្នាស្ដីពីជីវិតរស់នៅ និងពីថ្ងៃអនាគត ក៏ដូចជាអានព្រះគម្ពីរជាមួយគ្នាដែរឬទេ?
ប្ដី និងប្រពន្ធ
* តើអត្ថន័យនៃភាពជាអ្នកដឹកនាំ និងការចុះចូលនៅក្នុងព្រះគម្ពីរមានន័យដូចម្ដេចចំពោះជីវិតអាពាហ៍ពិពាហ៍របស់អ្នក?
* បើមិត្តស្រី ឬមិត្តប្រុសរបស់អ្នកប្រាប់ថាមានពេលមួយដែលមានតែគាត់ និងមនុស្សម្នាក់ទៀត (ភេទផ្ទុយគ្នា) នៅជាមួយគ្នាតែពីរនាក់គត់ តើអ្នកនឹងគិតយ៉ាងម៉េច?
* តើយើងបែងចែកតួនាទីក្នុងផ្ទះយ៉ាងម៉េច៖ ការសម្អាត ការធ្វើម្ហូប ការលាងចាន ការសម្អាតមុខផ្ទះ ការថែរក្សាយានជំនិះ ការ ជួសជុលនេះជួសជុលនោះ ការទិញម្ហូបអាហារ និងសម្ភារៈក្នុងផ្ទះ?
* តើអ្នកមានក្ដីរំពឹងយ៉ាងដូចម្ដេចពីគ្នាទៅវិញទៅមកពេលដែលនៅជាមួយគ្នា?
* ការដែលអ្នកនៅតែផ្ទះតែពីរនាក់ ដោយមិនចេញទៅក្រៅ តើអ្នកនឹងរាប់ពេលវេលាបែបនោះជាពេលវេលាពិសេសចំពោះអ្នកឬក៏អត់? ចំពោះអ្នក តើពេលវេលាដូចម្ដេចដែលអ្នករាប់ថា ជាពេលវេលាពិសេស ឬមិនពិសេសសម្រាប់អ្នក និងដៃគូរបស់អ្នក?
* តើអ្នកគិតថា អ្នកណាគួរជាអ្នកផ្ដួចផ្ដើមនាំគ្នារួមភេទ ហើយគួររួមភេទញឹកញាប់ប៉ុណ្ណា?
* តើអ្នកណាគួរតែជាអ្នកកាន់លុយ ប្ដីឬប្រពន្ធ ឬក៏ទាំងពីរនាក់តែម្ដង?
កូនចៅ
* តើយើងគួរមានកូនដែរឬអត់? បើគួរ ពេលណា? ហេតុអ្វី?
* តើគួរមានកូនប៉ុន្មាននាក់?
* តើការមានកូនពីមួយទៅមួយគួរមានគម្លាតរយៈពេលប៉ុន្មានឆ្នាំ?
* តើយើងមានបំណងចង់យកកូនចិញ្ចឹមដែរឬទេ?
* តើយើងចង់ឲ្យកូនមានសីលធម៌ និងឥរិយាបថល្អកម្រិតណា?
* តើយើងគួរដាក់វិន័យកូនៗក្នុងរបៀបណាខ្លះ? តើគួរឲ្យពួកគេមានឱកាសកែខ្លួនប៉ុន្មានដង មុនយើង...?
* តើយើងចង់ចំណាយពេលជាមួយនឹងពួកគេប៉ុណ្ណា? ហើយម៉ោងប៉ុន្មានឲ្យពួកគេចូលគេង?
* តើអ្នកនឹងសម្ដែងក្ដីស្រឡាញ់ចំពោះពួកគេដោយរបៀបណា?
* ចុះចំណែកការសិក្សា? ឲ្យរៀននៅផ្ទះ នៅសាលាគ្រីស្ទបរិស័ទ ឬក៏នៅសាលារដ្ឋ?
ការរស់នៅ
* ចង់មានផ្ទះខ្លួនឯង ឬក៏អត់? ហេតុអ្វី?
* ចង់មានអ្នកជិតខាងបែបណា? ហេតុអ្វី?
* ចង់មានយានជំនិះប៉ុន្មានគ្រឿង? ទិញថ្មី ឬមួយទឹក?
* ការយល់ឃើញទាក់ទងនឹងប្រាក់ចំណូល៖ តើថ្វាយទៅព្រះវិហារប៉ុន្មាន?
* តើអ្នកមានគម្រោងការចាយវាយ និងការចំណាយយ៉ាងម៉េច?
* តើអ្នកនឹងទិញសម្លៀកបំពាក់នៅឯណា៖ ក្នុងហាងទំនើប? ហាងជជុះ? ឬក្នុងហាងទំនើបខ្លះ ឬក៏នៅហាងជជុះខ្លះ? ហេតុអ្វី?
ការកំសាន្ត
* តើយើងគួរចំណាយលុយប៉ុន្មានក្នុងការដើរកំសាន្តម្ដងៗ?
* តើយើងគួរទៅញ៉ាំអីនៅក្រៅផ្ទះញឹកញាប់ប៉ុណ្ណា? នៅកន្លែងណា?
* តើកន្លែងកំសាន្តប្រភេទណាដែលអ្នកពេញចិត្ត ហើយអាចមានអត្ថប្រយោជន៍ដល់អ្នក?
* តើយើងគួរមានប្រដាប់លេងអ្វីខ្លះ? អាងហែលទឹកសប់ខ្យល់? គ្រឿងអេឡិចត្រូនិកបញ្ជា? កង់ស្គីតូច? ។ល។
* តើយើងគួរមានទូរទស្សន៍ដែរឬអត់? ហើយដាក់នៅកន្លែងណា? ប៉ុស្តិ៍មួយណាគិតថាល្អ ឬមិនល្អ? គួរមើលប៉ុន្មាននាទី ឬប៉ុន្មានម៉ោង?
* តើគួរមានលក្ខខណ្ឌអ្វីខ្លះក្នុងការមើលកុន ឬមើលរឿង? តើយើងមានលក្ខខណ្ឌអ្វីសម្រាប់កូនៗយើង?
ជម្លោះ
* តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យអ្នកខឹង?
* តើអ្នកនឹងធ្វើអ្វីពេលដែលអ្នកខឹង ឬក៏មិនសប្បាយចិត្ត?
* តើអ្នកណាគួរជាអ្នកលើកយកបញ្ហានោះមកដោះស្រាយ?
* ចុះបើយើងទាំងពីរនាក់មិនឯកភាពគ្នានឹងអ្វីដែលយើងសម្រេចចិត្តថាគួរធ្វើឬមិនគួរធ្វើ ហើយបើទោះការនោះវាសំខាន់ តើយើងនឹងដោះស្រាយយ៉ាងដូចម្ដេច?
* តើយើងនឹងចូលគេងទោះបើយើងនៅខឹងនឹងគ្នា ឬក៏តើយើងនឹងព្យាយាមដោះស្រាយសិនមុនចូលគេង?
* តើយើងមានគំនិតបែបណាទាក់ទងនឹងការស្វែងរកជំនួយពីមិត្តភក្ដិ ឬអ្នកផ្តល់ប្រឹក្សា?
ការងារ
* តើអ្នកណាជាអ្នកផ្គត់ផ្គង់ចម្បងក្នុងគ្រួសារ ប្ដីឬក៏ប្រពន្ធ?
* តើប្រពន្ធគួរទៅធ្វើការនៅកន្លែងធ្វើការតែម្ដង? ឬក៏យកការងារមកធ្វើនៅផ្ទះ? តើគួរមានការងារធ្វើមុនពេលមានកូន? ឬក៏ធ្វើការបណ្ដើរ ហើយមានកូនស្របពេលជាមួយគ្នា? ឬក៏ចាំមានកូនហើយចាំធ្វើការ?
* តើអ្នកគិតយ៉ាងម៉េចដែរពីការយកកូនទៅឲ្យគេមើល ដូចជានៅតាមសាលាទារកដ្ឋានជាដើម?
* តើអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យយើងរើផ្ទះ? មកពីការងារ? ការងាររបស់អ្នកណា? ក្រុមជំនុំ? គ្រួសារ?
មិត្តភក្ដិ
* តើវាជាការល្អដែរឬទេ ការដែលយើងចំណាយពេលជាមួយមិត្តភក្ដិដោយមិនយកប្ដី ឬក៏ប្រពន្ធទៅជាមួយ?
* តើយើងនឹងធ្វើដូចម្ដេច បើប្ដីឬប្រពន្ធពិតជាចង់ចំណាយពេលជាមួយមិត្តភក្ដិ ប៉ុន្តែក្នុងចំណោមពីរនាក់យើងមានម្នាក់មិនចូលចិត្ត?
សុខភាព និងការឈឺថ្កាត់
* តើអ្នកកំពុងមានជំងឺ ឬក៏ធ្លាប់មានជំងឺណាមួយដែលអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងអ្នកទាំងពីរដែរឬទេ? ឧទាហរណ៍៖ ប្រតិកម្មអាល្លែកហ្ស៊ី ជំងឺមហារីក បញ្ហាហូបចុក ជំងឺដែលអាចឆ្លងបានតាមរយៈការរួមភេទ?។ល។
* តើអ្នកជឿថា ព្រះជាម្ចាស់ផ្ទាល់អាចព្យាបាលអ្នកបានទេ? ចុះតើការអធិស្ឋានមានទំនាក់ទំនងអ្វីទៅនឹងការទៅព្យាបាលនៅមន្ទីរពេទ្យ?
* តើអ្នកមានយោបល់យ៉ាងម៉េចពីការហាត់ប្រាណ និងការបរិភោគអាហារដែលមានសុខភាពល្អ?
* តើអ្នកមានទម្លាប់ណាខ្លះដែលវាប៉ះពាល់សុខភាពរបស់អ្នកដែរទេ?

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។