in

ពួក​គេឌាន​ច្បាំង​នឹង​ពួក​ម៉ាឌាន

ក្នុង​កណ្ឌ​គម្ពីរ ពួកចៅហ្វាយ យើង​ឃើញ​យ៉ាង​ច្បាស់​អំពី​អំណាច និង​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ជា​ច្រើន​លើក​ច្រើន​សារ​ពេល​ដែល​ព្រះ​អង្គ​សង្គ្រោះ​សាសន៍ អ៊ីស្រាអែល ទោះ​បើ​ពួក​គេ​មិន​មាន​ជំនឿ មិន​បាន​ស្ដាប់​បង្គាប់​ទ្រង់ ហើយ​ថែម​ទាំង​ទៅ​ថ្វាយ​បង្គំ​រូប​ព្រះ​ក្លែងក្លាយ​ទៀត​ផង។

ខ្ញុំ​ធ្លាប់​អាន ហើយ​ឮ​រឿង​អំពី​លោក គេឌាន ជា​ច្រើន​ដង​ណាស់ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​អាន​រឿង​នោះ​ថ្ងៃ​នេះ រឿង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កិច្ចការ​ដែល​គាត់​ត្រូវ​ធ្វើ​គឺ​ធំ​ណាស់ ហើយ​ភាគ​រយ​នៃ​ជ័យ​ជម្នះ​របស់​ពួក​គាត់​ក៏​តិច​តួច​ដែរ។ យើង​ស្ទើរ​នឹង​មិន​គួរ​ឲ្យ​ជឿ​សោះ ការ​ដែល​គាត់​នាំ​ទ័ព​តែ​៣០០​នាក់​ទៅ​ច្បាំង​នឹង​ទ័ព​១៣០.០០០​នាក់ ហើយ​ទទួល​បាន​ជ័យជម្នះ ការ​នោះ​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​អំពី​សិរីល្អ​របស់​ព្រះ​ជាម្ចាស់។

បើ​យើង​មើល​ទៅ តើ​សកម្មភាព​នៃ​ចម្បាំង​នោះ​មាន​លក្ខណៈ​យ៉ាង​ម៉េច​ទៅ? ការ​ទៅ​ច្បាំង​បែប​នោះ​ពិត​ជា​បាន​បង្ហាញ​ពី​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ឃើញ​មែន។

 

គំរូសម្រាប់រូបភាពមក​ពី http://www.joshbyers.com ដោយ​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចេះ​គ្រប់​គ្រង

សូម​ភ្លក់