«ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រទានកម្លាំងឲ្យលោកអ្នកមានចំណែកក្នុងការប្រកាសដំណឹងល្អបាន។» (Scott Ardavanis)


«ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធប្រទានកម្លាំងឲ្យលោកអ្នកមានចំណែកក្នុងការប្រកាសដំណឹងល្អបាន»។
“The Holy Spirit now empowers you to participate in the proclamation of the Gospel,” (Scott Ardavanis).

«ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដែលបង្កើតលក្ខណសម្បត្តិដ៏ពិត វាមិនមែនកើតចេញពីក្នុងខ្លួនយើងឡើយ។» (Harold Senkbeil)

«ព្រះវិញ្ញាណបរិសុទ្ធមិនដែលមកតាំងដំណាក់ក្នុងបុគ្គលណាម្នាក់ ហើយនៅបន្តឲ្យគាត់រស់នៅដូចលោកីយ៍ឡើយ។ លោកអ្នកអាចមានទំនុកចិត្តលើការនេះ។» (A.W. Tozer)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................

យើងអាចនិយាយបានថា ការបង្រៀនមិនសមរម្យសម្រាប់ស្ត្រី គឺជាការបង្រៀននៅក្នុងបរិបទបង្រៀនបុរស ឬរបៀបដែលបង្អាប់ដល់ការត្រាស់ហៅបុរសឲ្យទទួលខុសត្រូវចម្បងសម្រាប់ការបង្រៀន និងការដឹកនាំ។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។