ចម្លើយ គឺតាមរយ:សេចក្ដីជំនឿ
ឧទារហណ៍ សូមមើលកណ្ឌគម្ពីរ ១ពេត្រុស ១:៥ «គឺឲ្យយើងរាល់គ្នា ដែលព្រះចេស្តានៃព្រះកំពុងតែថែរក្សា ដោយសារសេចក្ដីជំនឿ សម្រាប់ឲ្យបានសេចក្ដីសង្គ្រោះ ដែលប្រុងប្រៀបនឹងសំដែងមកនៅជាន់ក្រោយបង្អស់នោះ»។ តាមរយ:ខគម្ពីរនេះ តើនរណាជាអ្នកថែរក្សាសេចក្ដីសង្គ្រោះរបស់យើង? ចម្លើយគឺជា ព្រះចេស្ដានៃព្រះកំពុងតែថែរក្សាសេចក្ដីជំនឿយើង ពោលគឺថែរក្សាដើម្បីឲ្យបានសេចក្ដីសង្គ្រោះ។
តើព្រះចេស្ដានៃព្រះថែរក្សាសេចក្ដីជំនឿរបស់យើងយ៉ាងដូចម្ដេច? គឺតាមរយ:សេចក្ដីជំនឿ។ ឧ. ប្រសិនបើមាននរណាគាត់លើកឡើងថា ពីមុនខ្ញុំជឿព្រះយេស៊ូវ ប៉ុន្តែឥឡូវនេះ ខ្ញុំលែងជឿហើយ តែខ្ញុំដឹងថាខ្ញុំបានសង្គ្រោះ។ តាមពិត សេចក្ដីសង្គ្រោះវាមិនមែនអាស្រ័យលើគាត់ថា បានសង្គ្រោះនោះទេ គឺអាស្រ័យលើព្រះផ្ទាល់។ តាមពិតប្រសិនបើយើងពិតជាទទួលបានសេចក្ដីសង្គ្រោះយ៉ាងពិតប្រាកដមែន នោះព្រះជាម្ចាស់នឹងថែរក្សាសេចក្ដី សង្គ្រោះរបស់យើងតាមរយ:ការដែលទ្រង់ផ្ដល់ដល់យើងនៅសេចក្ដីជំនឿដល់ទីបំផុត។ យើងមិនអាចបោះបង់សេចក្ដីជំនឿ ឬសេចក្ដីសង្គ្រោះរបស់យើងដោយខ្លួនឯងជាអ្នកកំណត់នោះទេ។ ហើយប្រសិនបើសេចក្ដីជំនឿរបស់យើងគឺជាសេចក្ដីជំនឿយ៉ាងពិតប្រាកដមែន នោះយើងក៏មិនអាចបោះបង់ចោលផងដែរ។
មួយវិញទៀត តើព្រះជាម្ចាស់ផ្ដល់សេចក្ដីជំនឿដល់យើងយ៉ាងដូចម្ដេច?ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលទ្រង់ដល់យើង ហើយព្រះវិញ្ញាណបរិសុទ្ធទ្រង់ធ្វើការក្នុងព្រះបន្ទូលនោះឯង ដើម្បីនឹងផ្ដល់សចក្ដីជំនឿដល់យើង។
មតិយោបល់
Loading…