ការផ្សាយដំណឹងល្អជួយយើងឲ្យរក្សានូវសារនៃដំណឹងល្អ ដូចជាក្បាលម៉ាស៊ីននៃជីវិតដែលកំពុងមានភាពរីកចម្រើននៅក្នុងព្រះគ្រីស្ទ។
២. ការផ្សាយដំណឹងល្អធ្វើឲ្យការយល់ដឹងរបស់យើងកាន់តែស៊ីជម្រៅអំពីសេចក្តីពិត ដែលជាមូលដ្ឋានដ៏សំខាន់បំផុតនៃបទគម្ពីរ។
ការនិយាយអំពីដំណឹងល្អជាមួយអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទបានបង្ខំឲ្យយើងយល់កាន់តែច្បាស់អំពីចំណុចស្នូលនៃដំណឹងល្អ ដែលគាំទ្រសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ បញ្ហាដូចជា លក្ខណសម្បត្តិរបស់ព្រះ ភាពបរិសុទ្ធ សេចក្តីក្រោធ ការបង្កើតមនុស្សនៅក្នុងរូបអង្គទ្រង់ អំពើបាប ព្រះគុណ ឈើឆ្កាងនៃព្រះគ្រីស្ទ និងការជំនុំជម្រះដែលទាំងអស់នេះហើយ សុទ្ធតែត្រូវមានការផ្ដោតអារម្មណ៍យ៉ាងមុតមាំ។ យើងត្រូវតែមានការគិតតាមរយៈការពន្យល់ពីគោលគំនិតទាំងនេះ ទៅកាន់មនុស្សផ្សេងៗគ្នា និងក្នុងកាលៈទេសៈផ្សេងៗគ្នា។ ហើយយើងរៀនបានកាន់តែច្បាស់ពី សេចក្តីពិតទាំងនេះបានភ្ជាប់ជាមួយគ្នានូវបទគម្ពីរទាំងអស់ គឺចាប់ពីកណ្ឌគម្ពីរ លោកុប្បត្ដិ ដល់កណ្ឌគម្ពីរ វិវរណៈ។
អានបន្ថែម