in

អត្ថបទ​លេខ​៣ – តើ​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​​បុរស និង​ការ​ចុះ​ចូល​នៃ​ស្ត្រី​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​បំពាន?

ទី១ យើង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ដឹក​នាំ​ដែល​ដូច​ជា​ព្រះ​គ្រីស្ទ ការ​ដឹក​នាំ​ដែល​លះ​បង់ «ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ​គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា…» (១ពេត្រុស ៣:៧) ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ យើង​សង្កត់​ធ្ងន់​លើ​ការ​ចុះ​ចូល​ដោយ​យក​ចិត្ត​ទុក​ដាក់ ដែល​មិន​បាន​ធ្វើ​ឲ្យ​បុរសៗ​ជា​ប្ដី​ក្លាយ​ជា​ចៅហ្វាយ​នាយ​ដាច់​មុខ​នោះ​ទេ (សូម​មើល​សំណួរ​ទី៥)។ ទី២ យើង​ជឿ​ថា ការ​រំលោភ​បំពាន​លើ​ប្រពន្ធ និង​ការ​រំលោភ​បំពាន​លើ​ប្ដី មាន​ឫស​គល់​យ៉ាង​ជ្រៅ​មក​ពី​ការ​បរាជ័យ​នៃ​ភាព​ជា​ឪ​ពុក​ម្តាយ​នៅ​ក្នុង​ការ​ផ្ទេរ​ដល់​កូន​ប្រុស​ស្រី​របស់​ខ្លួន​នូវ​អត្ថន័យ​នៃ​ភាព​ជា​បុរស និង​ភាព​ជា​ស្ត្រី​ពិត​ប្រាកដ។ សេចក្ដី​ភាន់​ច្រឡំ និង​ភាព​ច្របូក​ច្របល់​នៃ​អត្ត​សញ្ញាណ​ភេទ ជា​រឿយៗ​លេច​ឡើង​នូវ​អាកប្ប​កិរិយា​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ។ ដំណោះ​ស្រាយ គឺ​មិន​មែន ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​ខាង​ភេទ (ដែល​នឹង​ផ្ទុះ​ឡើង​នៅ​ពេល​ក្រោយ នៅ​ក្នុង​លក្ខណៈ​គំរាម​កំហែង​នោះ​ទេ) ប៉ុន្តែ ដើម្បី​បង្រៀន​នៅ​ក្នុង​ផ្ទះ និង​ក្រុម​ជំនុំ​អំពី​លក្ខណៈ​នៃ​ភាព​ជា​បុរស និង​ភាព​ជា​ស្ត្រី​ពិត​ប្រាកដ​នឹង​បរិយាយ​នៅ​ក្នុង​តួ​នាទី​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។

អ្វីៗ​គ្រប់​យ៉ាង អាស្រ័យ​ទៅ​លើ​អ្វី​ដែល​លោក​អ្នក​ចង់​សំដៅ​ទៅ​លើ «ការ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក»។ ពួក​យើង​ខ្លះ​បាន​ដាក់​សម្ពាធ​លើ​ការ​ព្រម​ព្រៀង​គ្នា​នៅ​ត្រង់​ចំណុច​នេះ​ច្រើន​ជាង​អ្វីៗ​ផ្សេង។

ប៉ុន្តែ ទោះ​បី​ជា​សាវ័ក ប៉ុល ចង់​សំដៅ​ដល់ ការ​ព្រមព្រៀង​គ្នា​ពេញ​លេញ (ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី ហើយ​ប្ដី​ចុះ​ចូល​នឹង​ប្រពន្ធ) ក្ដី នេះ​មិន​មាន​ន័យ​ថា ប្ដី និង​ប្រពន្ធ​គួរ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​របៀប​ដូច​គ្នា​នោះ​ទេ។ ចំណុច​សំខាន់​នោះ​គឺ​ត្រូវ​ចង​ចាំ​ថា បទ​គម្ពីរ​នេះ សំដៅ​ដល់​ទំនាក់​ទំនង​រវាង​ប្ដី និង​ប្រពន្ធ​ត្រូវ​ធ្វើ​ឡើង​តាម​គំរូ​នៃ​ទំនាក់​ទំនង​រវាង​ព្រះ​គ្រីស្ទ នឹង​ក្រុម​ជំនុំ។ តើ​ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​ឬ​ទេ? ទេ! មិន​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ប្រសិន​បើ​ការ​ចុះ​ចូល​នោះ​សំដៅ​ទៅ​លើ​ព្រះ​គ្រីស្ទ​បង្កើន​អំណាច​របស់​ក្រុម​ជំនុំ។ ប៉ុន្តែ ព្រះ​គ្រីស្ទ និង​ក្រុម​ជំនុំ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ប្រសិន​បើ​ការ​ចុះ​ចូល​នោះ សំដៅ​ទៅ​លើ​ព្រះ​គ្រីស្ទ​បាន​ដាក់​អង្គ​ទ្រង់​ទៅ​នឹង​ការ​រង​ទុក្ខ និង​សេចក្ដី​ស្លាប់ ដើម្បី​ជា​ប្រយោជន៍​ដល់​ក្រុម​ជំនុំ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​មែន​ជា​របៀប​ដែល​ពួក​ជំនុំ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ​ទេ។ ក្រុម​ជំនុំ​ចុះ​ចូល​ចំពោះ​ព្រះ​គ្រីស្ទ ដោយ​បញ្ជាក់​អំពី​សិទ្ធិ​អំណាច ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ទ្រង់។ ដូច្នេះ ការ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅមក​មិន​មែន​មាន​ន័យ​ថា ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សណ្ឋាន​ដូច​គ្នា​នោះ​ទេ។ ការ​ចុះ​ចូល​គ្នា​ទៅវិញ​ទៅ​មក​នោះ មិន​ធ្វើ​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ​លើ​ក្រុម​ជំនុំ​មាន​ភាព​អន់​ខ្សោយ ហើយ​ក៏​មិន​គួរ​ធ្វើ​មាន​ការ​សម្រប​សម្រួល​ដល់​ការ​ដឹក​នាំ​របស់​ប្ដី​លើ​ប្រពន្ធ​របស់​គាត់​ផង​ដែរ។

និពន្ធដោយ៖John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​នៅ​ពេលណា​ដែល​លោក​អ្នក​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ? ហើយ​តើ​លោក​អ្នក​ប្រឈម​ជា​មួយ​បាប​ដោយ​របៀប​ណា?

តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ?