
រង្វាន់នៅស្ថានសួគ៌
ប៉ុន្តែ សូម្បីតែរង្វាន់នេះក៏ជាអំណោយទានដ៏ពេញដោយព្រះគុណពីព្រះជាម្ចាស់ផងដែរ នេះក្នុងករណីថា ទង្វើទាំងនោះជាលទ្ធផលនៃការដែលព្រះជាម្ចាស់បានធ្វើការក្នុងលោកអ្នក (យ៉ូហាន ១៥:៤-៥; ភីលីព ២:១២-១៣)។
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

ប៉ុន្តែ សូម្បីតែរង្វាន់នេះក៏ជាអំណោយទានដ៏ពេញដោយព្រះគុណពីព្រះជាម្ចាស់ផងដែរ នេះក្នុងករណីថា ទង្វើទាំងនោះជាលទ្ធផលនៃការដែលព្រះជាម្ចាស់បានធ្វើការក្នុងលោកអ្នក (យ៉ូហាន ១៥:៤-៥; ភីលីព ២:១២-១៣)។

ព្រះគ្រីស្ទ «បានទទួលរងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរក្នុងអំឡុងរាជ្យរបស់ស្ដេច ទីប៊ែរុស (Tiberius) ក្នុងកណ្តាប់ដៃនៃទេសាភិបាលម្នាក់របស់យើងគឺលោក ប៉ុនទាស ពីឡាត់។ សរុបមក គ្មានអ្នកប្រវត្តិសាស្ត្រដ៏ម៉ឺងម៉ាត់ណាម្នាក់ចោទសួរអំពីព្រះជន្មរបស់ព្រះយេស៊ូវនៃស្រុកណាសារ៉ែតនោះទេ មិនថាអ្នកប្រវត្តិសាស្ត្រជាគ្រីស្ទបរិស័ទ ឬអ្នកមិនជឿព្រះនោះឡើយ។

នៅឯសួនច្បារ អេដែន លោក អ័ដាម និងនាង អេវ៉ា បានធ្លាក់ចុះ។ ពួកគេបានធ្លាក់ចុះ ហើយក៏នាំមនុស្សជាតិទាំងមូលឲ្យធ្លាក់ចុះជាមួយនឹងពួកគេទៅក្នុងភាពងងឹត និងសេចក្ដីស្លាប់នៃអំពើបាប។ ហើយតើព្រះជាម្ចាស់បានធ្វើអ្វី? ទ្រង់មិនបានប្រាប់យើងឲ្យស្វែងរកផ្លូវចេញពីវិបត្តិដែលយើងកំពុងតែជាប់នៅក្នុងនោះទេ ហើយព្រះអង្គក៏បានប្រព្រឹត្តលើសពីការស្រែកដាក់យើងឲ្យមានអារម្មណ៍សប្បាយៗពីស្ថានសួគ៌ដែរ។ ទេ! ព្រះអង្គបានយាងចុះមកនៅកន្លែងដែលយើងកំពុងតែនៅ ហើយបានជួយយើង។ នេះហើយគឺជាអត្ថន័យនៃពិធីបុណ្យណូអែល—ព្រះបានយាងចុះមក ដើម្បីសង្គ្រោះយើង ហើយក៏បានប្រព្រឹត្តនូវអ្វីៗដែលចាំបាច់ ដើម្បីរំដោះយើងចេញពីសេចក្ដីស្លាប់ដែលទៀងនឹងកើតឡើងដែរ។

«ក្នុងព្រះយេស៊ូវ រាល់គ្រប់ទុក្ខព្រួយនឹងលែងក្លាយជាទុក្ខព្រួយទៀតហើយ ហើយសេចក្ដីស្លាប់នឹងលេបនូវរាល់គ្រប់ការរងទុក្ខ និងការឈឺចាប់នាពេលបច្ចុប្បន្នកាលនេះនៅលើលោកីយ៍។» ((Trevin Wax))

«មនុស្សយើងគឺពិតជាអវិជ្ជាយ៉ាងខ្លាំងមែនហើយ ប្រសិនបើយើងមិនដឹងថាព្រះជាម្ចាស់គង់នៅគ្រប់ទៅកន្លែង។» (Augustine)

«ដោយសារអំពើបាបរបស់មនុស្សបានជាមានសេចក្ដីស្លាប់»។ (Kenneth Mbugua)

«ខណៈពេលដែលសឹងតែមនុស្សគ្រប់រូបសង្វាតស្វែងរកការអរសប្បាយ ស្ទើរតែមិនបានមួយក្នុងចំណោម១០០នាក់ផងដែលនឹងរកក្ដីអរសប្បាយនោះចេញពីព្រះជាម្ចាស់»។ (John Calvin)

ទាញយករូបភាព នេះជាតារាងជំនួយដែលលោកអ្នកអាចបោះពុម្ពទុកសម្រាប់ជាកំណត់សម្គាល់នៅពេលដែលលោកអ្នកអានព្រះគម្ពីរផ្ទាល់ខ្លួនក្ដី…

«ការអធិស្ឋាន និងការនៅតែបន្តធ្វើបាបនឹងមិនអាចនៅក្នុងដួងចិត្តតែមួយបានឡើយ។ មានការពីរយ៉ាងដែលអាចនឹងកើតឡើង៖ សេចក្ដីអធិស្ឋាននឹងសម្លាប់អំពើបាប ឬក៏អំពើបាបនឹងសម្លាប់សេចក្ដីអធិស្ឋាន។

វាមិនមែនជាស្នេហាដែលមានសុវត្ថិភាពនៅឡើយទេ ពីព្រោះវាមិនទាន់ត្រូវបានផ្សារភ្ជាប់គ្នាជាមួយនឹងការសន្យារបស់យើងនៅឡើយ។

ការបង្រៀននៅក្នុងចំណុចនេះគឺមានន័យថា យើងមិនស្ថិតទៅលើការថ្វាយតង្វាយដែលមានភាគរយទាប ឬភាគរយខ្ពស់នោះទេ។ ព្រះគម្ពីរមិនបានបង្គាប់យើងទេ។ ប៉ុន្តែ យើងគួរតែថ្វាយដោយចិត្តសទ្ធាដែលមានការលះបង់ ចេញពីចិត្ត និងពេញដោយអំណរ។

កាតព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។