«ការអធិស្ឋាននឹងមិនដែលទៅដល់ព្រះជាម្ចាស់ឡើយ លុះត្រាតែវាពឹងលើក្ដីមេត្តាករុណាដ៏ឥតគិតថ្លៃ។» (John Calvin)


«ការអធិស្ឋាននឹងមិនដែលទៅដល់ព្រះជាម្ចាស់ឡើយ លុះត្រាតែវាពឹងលើក្ដីមេត្តាករុណាដ៏ឥតគិតថ្លៃ»។ "Prayers will never reach God unless they are founded on free mercy," (John Calvin).

យើងជាច្រើននាក់សុទ្ធតែធ្លាប់ទទួលបានការបង្រៀនថាការប្រកាសអំពីព្រះយេស៊ូវថាជា «កូនចៀមនៃព្រះ»…

ភាពស្អាតស្អំនៃក្រុមជំនុំមិនអាស្រ័យលើចំនួនតួលេខមនុស្សទេ ប៉ុន្តែលើភាពបរិសុទ្ធវិញ។ "The excellence of the church does not consist in multitude but in purity…

ដូច្នេះ យើងត្រូវតែអធិស្ឋានដោយមានជំនឿ ពីព្រោះ «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ ហើយក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:៥-៨ ក៏អ្នកនិពន្ធបានរម្លឹកឲ្យយើងទូលសូមព្រះជាម្ចាស់ «ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្តែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន»។

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 2
អរគុណ សម្រាប់លើកទឹកចិត្តខ្ញុំជាប្រចាំ ។ខ្ញុំតែងតែអធិស្ឋានដោយកំហឹង ចង់អោយព្រះឆ្លើយតប ចូលចិត្តបញ្ជាព្រះ នៅ ពេលដែលអធិស្ឋានមិនមានការឆ្លើយតបមកកាន់ខ្ញុំ តែពេលខ្ញុំបានអានសៀវភៅនេះទៅធ្វើអោយខ្ញុំ ធ្វើការផ្លាស់ប្តូរពីមួយថ្ងៃទៅកាន់មួយថ្ងៃ។ ខ្ញុំមានសេចក្តីអំណរ សម្រាប់ Plovpit. ដែលបានបើកបង្ហាញផ្លូវដល់ខ្ញុំ។
អរគុណបង! សូមថ្វាយសិរីល្អដល់ព្រះ អរគុណបងសម្រាប់ការបញ្ចេញមតិយោបល់ សូមព្រះអម្ចាស់យេស៊ូវគ្រីស្ទគង់ជាមួយ និងដឹកនាំជីវិតរបស់បង។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។