វាជាពេលធ្លាក់ចុះនៃឆ្នាំ២០០៨។ ខ្ញុំបានជួបនារីម្នាក់ ហើយខ្ញុំមិនអាចដកនាងចេញពីគំនិតរបស់ខ្ញុំបានឡើយ។ នាងជាអ្វីៗទាំងអស់ដែលខ្ញុំប្រាថ្នាឲ្យបានក្លាយជាភរិយាម្នាក់។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំចង់រៀបការជាមួយនឹងនាង… សូម្បីមុនពេលដែលយើងបានណាត់ជួបគ្នាដំបូងម្ល៉េះ។
ឥឡូវនេះ សូមកុំយល់ច្រឡំនឹងខ្ញុំអី។ ខ្ញុំមិនមែនជាមនុស្សផ្អែមល្ហែមម្នាក់ដែលអស់សង្ឃឹមដេញតាមស្រីក្មេងៗដែលមិនដឹងអ្វីនោះទេ។ ពួកយើងបានស្គាល់គ្នាក្នុងក្រុមហ៊ុនមួយ ហើយជាមិត្តភក្ដិគ្នាអស់រយៈពេលជាច្រើនខែដែរ។
ខ្ញុំមានផ្ទាំងបង្អួចមួយ ដើម្បីក្រឡេកមើលទៅកាន់ជីវិតរបស់នាងបានដោយយើងបានចំណាយពេលក្នុងសហគមន៍ក្រុមជំនុំតែមួយជាមួយគ្នា។ ទីកន្លែងនោះហើយដែលខ្ញុំបានដឹងថា នាងអាចជាប្រពន្ធដ៏ល្អម្នាក់។ ហើយនាងពិតជាដូច្នេះមែន។
អាពាហ៍ពិពាហ៍របស់យើងបានឆ្លងកាត់ដោយរំលែកឲ្យគ្នាដោយសុក្រឹតនូវឧបសគ្គផ្សេងៗ តែយើងបានចម្រើនកាន់តែជិតស្និទ្ធនឹងព្រះអម្ចាស់ ព្រមទាំងជិតស្និទ្ធនឹងគ្នាផងដែរ នៅពេលយើងមានអំណរនឹងព្រះយេស៊ូវជាមួយគ្នា។ ទោះបើសិនជា ខ្លួនខ្ញុំដែលរៀបការហើយនេះក្ដីអាចបែរក្រោយនៅគ្រាណាមួយបាន នោះខ្ញុំនឹងប្រាប់ខ្លួនខ្ញុំដែលបានជាប់ពាក្យជាប់សម្ដីនូវមេរៀនទាំងប្រាំពីរនេះដែលបានរៀនពីអាពាហ៍ពិពាហ៍ប្រាំពីរឆ្នាំកន្លងមក។
ដំបូន្មានអាពាហ៍ពិពាហ៍មួយចំនួនសម្រាប់គ្រីស្ទបរិស័ទដែលគួរយកទៅអនុវត្តសម្រាប់គូស្វាមីភរិយាថ្មោងថ្មី
១. «ដំណាក់កាលក្រេបទឹកឃ្មុំ» ជាពេលពុះកញ្ជ្រោលមួយ តែវាជាផ្នែកខាងក្រៅប៉ុណ្ណោះ។
ដូចគូស្វាមីភរិយាថ្មោងថ្មីភាគច្រើនដែរ ប្រពន្ធខ្ញុំ និងខ្ញុំបានឆ្លងកាត់ដំណាក់កាលរីកដុះដាលនៃភាពល្អូកល្អិន។ យើងបាននៅជាប់យ៉ាងខ្លាំងដោយក្ដីស្រឡាញ់ដែលមានចំពោះគ្នាដែលពិភពនៅជុំវិញយើងនេះបានរសាត់ពីមុខបាត់អស់។
នេះជារដូវកាលដ៏អស្ចារ្យមួយ ក៏ប៉ុន្តែអារម្មណ៍ដ៏ខ្ពស់ត្រដែតរបស់យើងនឹងធ្លាក់ចុះវិញបន្ទាប់ពីមួយរយៈក្រោយមក។ ប្រសិនបើយើងមិនបានកសាងជីវិតអាពាហ៍ពិពាហ៍របស់យើងលើអ្វីមួយដែលខ្លាំងជាងអារម្មណ៍ទាំងប៉ុន្មានរបស់យើងទេ នោះអ្វីៗនឹងទៅជាអាក្រក់នៅពេលភាពពុះកញ្ជ្រោលដ៏ក្ដៅរងំនោះបានចេញផុតទៅ។ ចូរមានប្រាជ្ញាឡើង យ៉ាងហោចណាស់ចូរយកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះនៃដំណឹងល្អដែលលោកអ្នកត្រូវដាក់ក្នុងអាពាហ៍ពិពាហ៍របស់ខ្លួនដូចដែលលោកអ្នកដាក់អារម្មណ៍ផ្សេងៗដែលអ្នកមានចេញពីអាពាហ៍ពិពាហ៍របស់ខ្លួនផងដែរ។
២. កុំរំពឹងដៃគូរបស់លោកអ្នកនឹង «បំពេញ» អ្នកឡើយ
មានមនុស្សជាច្រើនដែលស្វែងរកប្ដី ឬប្រពន្ធ ដើម្បីឲ្យត្រូវនឹងតម្រូវការនៃអារម្មណ៍ដ៏ជ្រៅមួយក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចង់បានការលួងចិត្ត ចំណុចគួរឲ្យកត់សម្គាល់ ការទទួលស្គាល់ ។ល។ ហើយពួកគេគិតថា ប្ដី ឬប្រពន្ធម្នាក់នឹងផ្ដល់នូវសុខសុវត្ថិភាព និងការបំពេញចិត្តដែលមិនចេះចប់ឲ្យពួកគេបាន។ ខ្ញុំអាចប្រាប់បានថា ការនេះមិនពិតនោះទេ។ ប្ដីប្រពន្ធអាចបំពេញតម្រូវការរបស់យើងបានតែមួយកម្រិតប៉ុណ្ណោះ តែមិនបានពេញទាំងស្រុងទេ។ មានតែព្រះយេស៊ូវទេដែលអាចធ្វើវាបាន។ ចូរកុំរំពឹងថា ប្ដី ឬប្រពន្ធរបស់លោកអ្នកនឹងក្លាយទៅជាអ្វីមួយ ហើយធ្វើសម្រាប់លោកអ្នកនូវអ្វីដែលមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចធ្វើសម្រាប់លោកអ្នកបាននោះឡើយ។
ប្រសិនបើអ្នក «ត្រូវការ» ប្ដី ឬប្រពន្ធរបស់លោកអ្នក នោះលោកអ្នកកំពុងតែប្រើប្រាស់ប្ដី ឬប្រពន្ធរបស់លោកអ្នកហើយ មិនមែនកំពុងស្រឡាញ់ពួកគាត់នោះទេ។ នេះជាការពិត ព្រោះថាសេចក្ដីស្រឡាញ់របស់លោកអ្នកនឹងតែងតែមានខ្សែខ្វែងខ្វាត់ប្រទាក់គ្នា។ វាគ្រាន់តែពេលដែលតម្រូវការរបស់អ្នកបានបំពេញក្នុងព្រះគ្រីស្ទពេញលេញ ហើយនោះលោកអ្នកអាចស្រឡាញ់ប្ដី ឬប្រពន្ធរបស់ខ្លួនបានដោយមិនត្រូវការអ្វីផ្សេងៗពីពួកគាត់ត្រឡប់មកវិញឡើយ។
៣. សារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាមិនអាចលើសលុបពេកទេ
ស្ទើរតែគ្រប់ជម្លោះទាំងអស់នៅក្នុងអាពាហ៍ពិពាហ៍របស់យើងពាក់ព័ន្ធគ្នានឹងកង្វះខាតនៃការមានប្រាស្រ័យទាក់ទងជាមួយគ្នា។ នៅពេលយើងមិនព្រមប្រាស្រ័យទាក់ទងគ្នាពីជីវិតទាំងពីររបស់យើងទាំងខាងក្នុង និងទាំងខាងក្រៅទេនោះ យើងត្រូវប្រឈមបញ្ហា។ ពេលទន្ទឹមគ្នាដែរ ឱកាសដែលធ្លាប់មានឲ្យគ្នា និងពេញដោយអត្ថន័យបំផុតនោះបានងាកចេញពីការប្រាស្រ័យទាក់ទងបែបស្មោះត្រង់ និងបើកចំហលើរឿងគ្រប់ទាំងអស់ដែលបានកើតឡើងក្នុងថ្ងៃរបស់យើងចូលទៅកាន់អ្វីដែលកំពុងកើតឡើងក្នុងផ្នែកដ៏ជ្រៅបំផុតរបស់យើង។
សូមកុំសន្មតថា ប្ដី ឬប្រពន្ធរបស់លោកអ្នកដឹងថា លោកអ្នកកំពុងគិត និងមានអារម្មណ៍ដូចម្ដេចខ្លះនោះឡើយ។ សូមប្រាប់ពួកគាត់ ក៏កុំខ្លាចនឹងសួរនោះដែរ។ ប្រសិនបើលោកអ្នកមិនច្បាស់ថា ប្ដី ឬប្រពន្ធរបស់លោកអ្នកកំពុងគិត ឬកំពុងមានអារម្មណ៍បែបណានោះទេ សូមសួរពួកគាត់។ នោះជាមធ្យោបាយដែលលឿនបំផុតដើម្បីដឹង។
៤. ចូរទៅចាប់ចចក
ក្នុងបទចម្រៀងរបស់ សាឡូម៉ូន ២:១៥ កូនក្រមុំរបស់សាឡូម៉ូនស្រែកហៅគាត់បែបជាកំណាព្យឲ្យចាប់កូនចចកតូចៗដែលបំផ្លាញចម្ការទំពាំងបាយជូររបស់ពួកគេ។ កូនចចកតូចៗទាំងនោះគឺជាឥទ្ធិពលទាំងប៉ុន្មានដែលពិបាកបកស្រាយដែលជារឿយៗពួកវាចេញដើរគ្មានដំណឹងនៅក្នុងទំនាក់ទំនងមួយឡើយ។ លោកអ្នកត្រូវតែកំណត់នូវទម្លាប់ទាំងប៉ុន្មាននេះឲ្យបាន ដ្បិតវាអាចបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក ហើយសូមដោះស្រាយពួកវាឲ្យបានរហ័ស។
ការរំខានពីទូរស័ព្ទដៃផ្សេងៗ បានបង្អាក់ការសន្ទនា និងបង្ហាញវត្តមាន តែមិនមែនគ្រប់ទាំងអស់នោះទេ។ ទាំងអស់នេះ ដូចជាឫសតូចៗដែលចាក់តាមផ្លូវដើរតាមក្រុងមួយ នៅទីបំផុតវានឹងធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកប្រេះស្រាំ និងបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនអាចកំណត់ពួកវាបាន និងមិនបានដកពួកវាចេញទេនោះ។
៥. ស្វែងយល់ពីប្ដី ឬប្រពន្ធរបស់លោកអ្នក ជាជាងឲ្យប្ដី ឬប្រពន្ធយល់ពីខ្លួន
ការបរាជ័យក្នុងការយល់ដឹងពីគ្នាជារឿយៗបានក្លាយទៅជាបញ្ហាបង្កដែលគួរគូសចំណាំសម្រាប់កង្វះខាតផ្សេងៗនៃភាពស្និទ្ធស្នាលអាពាហ៍ពិពាហ៍ដែលយើងបានដកពិសោធ។ ជាញឹកញាប់ យើងព្យាយាមក្នុងការធ្វើឲ្យប្ដី ឬប្រពន្ធរបស់យើង «យល់ពីយើង» ខ្លាំងពេកដែលយើងបរាជ័យ ដើម្បីយល់ពីចំណុចទាំងនោះក្នុងពេលដំណើរការនោះ។ នៅពេលយើងផ្ដោតការយកចិត្តទុកដាក់របស់យើងលើខ្លួនយើង នោះយើងកំពុងសម្លាប់ភាពស្និទ្ធស្នាលនោះហើយ។ ពេលដែលយើងផ្ដោតការយកចិត្តទុកដាក់លើប្ដី ឬប្រពន្ធរបស់យើង នោះយើងកំពុងតែបង្កើនភាពស្និទ្ធស្នាលនេះឡើង។ សូមចំណាយពេលស្ដាប់ ដើម្បីសួរសំណួរទាំងប៉ុន្មាន និងដើម្បីយល់ពីប្ដី ឬប្រពន្ធរបស់លោកអ្នកឲ្យបានពិតប្រាកដមែន។ ប្ដី ឬប្រពន្ធរបស់លោកអ្នកក៏នឹងធ្វើសម្រាប់អ្នកដូចគ្នាដែរ។
៦. ចូរចៀសវាងការប្រៀបធៀបភាពខ្លាំងទាំងប៉ុន្មានរបស់លោកអ្នកជាមួយភាពទន់ខ្សោយរបស់ប្ដី ឬប្រពន្ធរបស់លោកអ្នក
វាអាចនឹងកំពុងអូសទាញឲ្យរិះគន់ប្ដី ឬប្រពន្ធរបស់លោកអ្នកនៅត្រង់ចំណុចខ្លាំងណាមួយរបស់លោកអ្នកកំឡុងពេលមានការមិនយល់ស្របអ្វីមួយ ប៉ុន្តែវាមិនយុត្តិធម៌នោះទេក្នុងការធ្វើដូចនោះ។ លោកអ្នកនឹងតែងតែឈ្នះក្នុងការតវ៉ានោះ។ ហើយពេលលោកអ្នកធ្វើដូចនោះ នោះលោកអ្នកនឹងគ្មានអ្វីដើម្បីយកមកបង្ហាញសម្រាប់ការតវ៉ានោះឡើយ គឺមានតែជីវិតអាពាហ៍ពិពាហ៍ដែលខ្ទេចខ្ទាំមួយប៉ុណ្ណោះ។ វិធីសាស្ត្រមួយនេះកំពុងតែបំពេញនូវការពេញចិត្ត តែវាបំផ្លិចបំផ្លាញទេ។ ចូរកុំស៊ីនុយនោះឲ្យសោះ។ ផ្ទុយទៅវិញ ស្វែងរកការសន្ទនាដែលមានពេញដោយវត្ថុបំណងពាក់ព័ន្ធនឹងស្ថានភាពនោះខ្លួនវាវិញ។ ការនេះនឹងជួយលោកអ្នកទាំងសងខាងឲ្យរីកចម្រើនដោយគ្មានការបញ្ឆេះអារម្មណ៍នៃអំនួតដែលមាននៅក្នុងខ្លួនឯងទេ។
៧. ចូរសប្បាយឲ្យបានច្រើន។ សំណើចគឺជាសញ្ញាដ៏ល្អមួយនៃសុខភាពអាពាហ៍ពិពាហ៍
ព្រះជាម្ចាស់បានប្រទានជីវិតដល់យើង ដើម្បីឲ្យយើងអាចមានអំណរជាមួយជីវិតមួយនេះ។ អាពាហ៍ពិពាហ៍ថ្មោងថ្មីជារឿយៗលឺគេប្រាប់ថា ជីវិតអាពាហ៍ពិពាហ៍កើតឡើងសម្រាប់ភាពបរិសុទ្ធ មិនមែនគ្រាន់តែដើម្បីសុភមង្គលនោះឡើយ តែភាពផ្ទុយគ្នានេះក៏ជាការពិតដែរ។ ជីវិតអាពាហ៍ពិពាហ៍កើតមានឡើងសម្រាប់សុភមង្គលប៉ុណ្ណា នោះវាក៏កើតមានឡើងសម្រាប់ភាពបរិសុទ្ធប៉ុណ្ណោះដែរ។ គន្លឹះនោះគឺត្រូវចាប់យកមួយ ដោយមិនបណ្ដោយឲ្យអ្វីផ្សេងទៀតរបូតទៅឡើយ។ ចូរដេញតាមភាពបរិសុទ្ធក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយនឹងកម្លាំងដ៏អស្ចារ្យ ហើយចូរដេញតាមសុភមង្គលក្នុងអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយកម្រិតដូចគ្នានោះដែរ។ ចូរនិយាយរឿងកំប្លែងផ្សេងៗ ធ្វើអ្វីបែបភ្លាវៗ ចូរធ្វើការណាត់ជួបផ្សេងៗ ចូរក្រេបឲ្យបានជ្រៅ និងជញ្ជក់អ្វីដែលមានក្នុងជីវិត។ ដ្បិតនៅក្នុងកិច្ចការនេះយើងកំពុងភ្លក់ឱជារសមួយពីស្ថានសួគ៌។
ទាំងនេះគឺជាមេរៀនទាំងប៉ុន្មានដែលព្រះអម្ចាស់បានបង្រៀនយើងក្នុងនាមជាប្ដី និងប្រពន្ធ។ ពួកយើងបានមានអំណរក្នុងរយៈពេលប្រាំពីរឆ្នាំដ៏មានគុណភាពនៃជីវិតអាពាហ៍ពិពាហ៍នេះ ហើយជាមួយការហាត់អនុវត្តទាំងប្រាំពីរនេះដែរ នោះយើងសង្ឃឹមថា នឹងមានអំណរថែមទៀត។
ប្រសិនបើលោកអ្នកពេញចិត្តនឹងអត្ថបទនេះទៅលើដំបូន្មានអាពាហ៍ពិពាហ៍សម្រាប់គ្រីស្ទបរិស័ទ លោកអ្នកប្រហែលជាអាចចូលចិត្ត៖
– ដំបូន្មានដែលអាចយកទៅអនុវត្តមួយចំនួនលើពិធីភ្ជាប់ពាក្យគ្រីស្ទបរិស័ទសម្រាប់ត្រៀមរៀបអាពាហ៍ពិពាហ៍
– ការណាត់ជួបគ្នាបែបគ្រីស្ទបរិស័ទសម្រាប់បុរសៗ
– អត្ថបទគ្រីស្ទបរិស័ទផ្សេងៗដែលល្អបំផុតទៅលើភាពនៅលីវ ការណាត់ជួបគ្នា និងអាពាហ៍ពិពាហ៍
មតិយោបល់
Loading…