ហើយមូលហេតុដែលគ្រីស្ទបរិស័ទបានប្ដូរថ្ងៃ ហើយចាប់ផ្ដើមជុំគ្នាថ្វាយបង្គំនៅថ្ងៃដំបូងក្នុងអាទិត្យគឺ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញនៅថ្ងៃដំបូងក្នុងអាទិត្យ។
អ្វីបានជាធ្វើការថ្វាយបង្គំនៅថ្ងៃអាទិត្យ? តើមានមូលហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារនៅថ្ងៃអាទិត្យ? ចម្លើយគឺ៖ ឫសគល់នៃការដែលគ្រីស្ទបរិស័ទថ្វាយបង្គំគឺចេញមកពីសាសនាយូដា។ ការនេះបានកើតឡើងក្នុងចំណោមសាសន៍យូដា។ ហើយព្រះគម្ពីររបស់សាសន៍យូដាគឺជាភាគទី១នៃព្រះគម្ពីររបស់គ្រីស្ទបរិស័ទ។ ហើយសាសន៍យូដាមានក្រឹត្យវិន័យមួយក្នុងចំណោមក្រឹត្យវិន័យទាំងដប់ប្រការ «ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ ២០:៨)។ ថ្ងៃ «ឈប់សម្រាក» ជាថ្ងៃទីប្រាំពីរ គឺថ្ងៃសៅរ៍ មិនមែនថ្ងៃអាទិត្យនោះទេ។ ដូច្នេះ មានថ្ងៃមួយក្នុងចំណោមថ្ងៃទាំងប្រាំពីរដែលសាសន៍យូដាបានជួបជុំគ្នា។
ហើយមូលហេតុដែលគ្រីស្ទបរិស័ទបានប្ដូរថ្ងៃ ហើយចាប់ផ្ដើមជុំគ្នាថ្វាយបង្គំនៅថ្ងៃដំបូងក្នុងអាទិត្យគឺ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញនៅថ្ងៃដំបូងក្នុងអាទិត្យ។
នៅសតវត្សទី១ ពេលដែលក្រុមជំនុំគ្រីស្ទបរិស័ទបានកើតមានឡើងតាមរយៈការយាងមករបស់ព្រះយេស៊ូវ នោះឯងគឺជាទម្លាប់ ពីព្រោះយើងឃើញក្នុងកណ្ឌគម្ពីរកិច្ចការថាសាវ័ក ប៉ុល បានចូលទៅក្នុងសាលាប្រជុំនៃថ្ងៃឈប់សម្រាក ហើយបានចូលរួមជាមួយនឹងសាសន៍យូដាក្នុងការប្រកាសអំពីព្រះគ្រីស្ទ។ ហើយមូលហេតុដែលគ្រីស្ទបរិស័ទបានប្ដូរថ្ងៃ ហើយចាប់ផ្ដើមជុំគ្នាថ្វាយបង្គំនៅថ្ងៃដំបូងក្នុងអាទិត្យគឺ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញនៅថ្ងៃដំបូងក្នុងអាទិត្យ។ ហើយក្រុមជំនុំក៏ហៅថ្ងៃនោះថាជា «ថ្ងៃនៃព្រះអម្ចាស់» (វិវរណៈ ១:១០)។ ហើយយើងក៏អានថែមទៀតអំពីគំរូនានានៃការជុំគ្នានៅថ្ងៃនៃព្រះអម្ចាស់ ឬក៏ថ្ងៃដំបូងក្នុងកណ្ឌគម្ពីរ កិច្ចការ ២០:៧ ផងដែរ។ នោះពួកគាត់ក៏បានជុំគ្នានៅ «ថ្ងៃដំបូងក្នុងអាទិត្យ»។ ហើយនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៦:២ ក៏បានលើកឡើងថា ពួកគាត់ត្រូវជុំគ្នា ហើយប្រមូលដាក់ទុកនូវដង្វាយនៅថ្ងៃដំបូងក្នុងអាទិត្យ។ នេះហើយគឺជាមូលហេតុដែលយើងធ្វើកម្មវិធីនៅថ្ងៃអាទិត្យ។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានបង្កើតរាស្ត្រថ្មីសម្រាប់ទ្រង់ផ្ទាល់ ក៏ដូចជាសម្ពោធក្រុមមនុស្សថ្មី ជាការបង្កើតថ្មីដោយមានថ្ងៃថ្វាយបង្គំថ្មី។
ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំសង្ខេបដូចតទៅ៖ មូលហេតុដែលគ្រីស្ទបរិស័ទទៅព្រះវិហារនៅថ្ងៃអាទិត្យគឺព្រោះព្រះអង្គបានសង្គ្រោះយើងចេញពីអំពើបាបរបស់យើង បាននាំឲ្យយើងមានការរួបរួមគ្នាជាមួយនឹងព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅ ហើយនិងជាមួយគ្នានឹងគ្នាតាមរយៈជំនឿក្នុងព្រះយេស៊ូវ។ ហើយដោយសារការរួបរួមគ្នាជាមួយនឹងព្រះយេស៊ូវ និងគ្នាជាមួយនឹងគ្នានោះឯងបានជាព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្គាប់ឲ្យយើងជួបជុំគ្នាឲ្យបានជាប់លាប់ជារៀងរាល់អាទិត្យក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដោយបង្ហាញអំពីអំណររបស់យើង និងការអរព្រះគុណដល់ព្រះអង្គ។ គឺមិនមែនឲ្យយើងធ្វើការនេះតែម្នាក់ឯងនៅកន្លែងនេះកន្លែងនោះនោះទេ ប៉ុន្តែឲ្យជុំគ្នាក្នុងការអធិស្ឋាន ច្រៀង និងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាប្រារព្ធពិធីបុណ្យផ្សេងៗ។
ប្រសិនបើគ្រីស្ទបរិស័ទមានសេរីភាពក្នុងការជួបជុំគ្នា ដើម្បីថ្វាយបង្គំនៅថ្ងៃណាក៏បាន ហេតុអ្វីបានជាយើងជ្រើសរើសជួបជុំគ្នានៅថ្ងៃ?

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។