អត្ថបទថ្មីៗ

  • in ,

    ណូអែល​ឆ្នាំ​នេះ

    ចូរ​ឱប​ក្រសោប​ភាព​ចម្លែក! សូម​អធិប្បាយ​អំពី «ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​តូច» ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​នៅ​ភូមិ​ស្ដេច ដាវីឌ អេម៉ាញូអែល​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក «ដល់​យើង» (អេសាយ ៩:៦)។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។ សូម​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ក្នុង​ចំណុច​នៃ​ការ​យាង​មក​យក​កំណើត។ ចូរ​បង្កើត​ភាព​សប្បាយ​អ៊ូអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​ផ្ទាល់—ដែល​ជា​ចំណុច​ដ៏​ពិត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ធំធេង​បំផុត​ក្នុង​អត្ថ​ន័យ។ ហើយ​បន្ទាប់​មក អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​អំណោយ​ទាន​មួយ​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    អ្នក​​ស្អប់បុណ្យ​ណូអែល​​

    ដោយ​អាស្រ័យ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង នោះ​ស្នូក​សត្វ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ចក្រវាល​ដ៏​ងងឹត​ដែល​គ្មាន​សង្ឃឹម​ឡើយ។ អាន​បន្ថែម

  • in ,

    ​ការ​ធំ​ជាង​ព្រះ​យេស៊ូវ

    ទាំង​អស់​នេះ​កើត​ឡើង ពីព្រោះ​ព្រះ​យេស៊ូវ​បាន​ឈាន​ដល់​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ព័ន្ធកិច្ច​របស់​ទ្រង់​ក្នុង​ការ​បើក​សម្ដែង​នៃ​ព្រះ​វរបិតា​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ «ទៅ​ឯ​ព្រះ​វរបិតា» ដោយ​ឆ្លង​កាត់​ឈើ​ឆ្កាង។ ទ្រង់​បាន​បង់​ថ្លៃ​យ៉ាង​ខ្ពស់​សម្រាប់​ព័ន្ធកិច្ច​នេះ។ ព្រះ​អង្គ​បាន​បង្ហាញ​ពីរ​ដង​ថា ទ្រង់​ព្រួយ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង​ខាង​ឯ​វិញ្ញាណ (យ៉ូហាន ១២:២៧; ១៣:២១) ខណៈ​ពេល​ដែល​ព្រះ​អង្គ​សញ្ជឹង​គិត​អំពី​ពេល​វេលា​នៅ​ខាង​មុខ។ ហើយ​ព័ន្ធកិច្ច​ដូច​គ្នា​នោះ​ក៏​បាន​តែង​តាំង​ជា​មូល​ដ្ឋាន​នៃ​អ្វី​ដែល​ទ្រង់​អាច​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា «កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ» (យ៉ូហាន ១៤:១)។ អាន​បន្ថែម

  • in

    សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍

    «សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍ នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ»។ (សុភាសិត ១១:៥ គកស)
    អាន​បន្ថែម

  • in

    រឿង​ប្រៀប​ធៀប​អំពី​ប្រភេទ​ដី

    តួ​នា​ទី​របស់​យើង​ដែល​ជា​អ្នក​ជឿ​គឺ​ប្រកាស​ដំណឹង​ល្អ ដែល​នេះ​មាន​ន័យ​ថា យើង​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា​គឺ​មិន​មែន​ជា​កំហុស​របស់​អ្នក​ព្រោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​តួ​នា​ទី​របស់​ព្រះ​ជាម្ចាស់​ទេ​តើ​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ដុះ ឬ​ក៏​មិន​ដុះ​ឡើង។ ចូរ​យើង​ឈប់​ខ្វល់​ខ្វាយ​ថា មនុស្ស​ដែល​យើង​កំពុង​តែ​ប្រកាស​ដំណឹង​ល្អ ឬ​ក៏​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ទៅ​កាន់​គឺ​ជា​មនុស្ស​ដែល​ជា​ប្រភេទ​ដី​ណា​ចុះ ប៉ុន្តែ​សូម​ទុក​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​បារម្ភ​វិញ។ អាន​បន្ថែម

  • in ,

    មាន​តែ​របួស​ព្រះ​អង្គ​ទេ

    សេចក្ដី​ពិត​ទាំង​នេះ​មិន​មែន​ជា​ថ្នាំ​ផ្សះ​ដែល​អាច «ដោះ​ស្រាយ» បញ្ហា​នៃ​ការ​អារ​សាច់​ខ្លួន​ឯង​បាន​ភ្លាមៗ​យ៉ាង​ល្អ​ប្រសើរ​នោះ​ទេ។ ការ​អារ​សាច់​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​ស្មុគស្មាញ ហើយ​ការ​ជា​សះស្បើយ​ពី​វា​ក៏​ជា​ដំណើរ​រឿង​ដ៏​វែង​ឆ្ងាយ តម្រូវឲ្យ​មាន​ការ​គាំទ្រ​ពី​អ្នក​អាជីព ក៏​ដូច​ជា​ការ​ថែទាំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ពី​គ្រូ​គង្វាល មិត្តភក្ដិ និង​ក្រុម​គ្រួសារ​ផង​ដែរ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ជាប់​អន្ទាក់​នៃ​ការ​វិល​ជុំ​លើ​ការ​អារ​សាច់​ខ្លួន​ឯង គឺ​នៅ​មាន​ព្រះ​គុណ សេចក្ដី​ពិត ហើយ​លើស​ពី​នោះ​ទៅ​ទៀត​គឺ​សេចក្ដី​សង្ឃឹម។ ក្នុង​បរិបទ​នៃ​ការ​មាន​សង្គម​ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​ថ្វាយ​បង្គំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​អធិស្ឋាន​គឺ​មាន​ថ្នាំ​ព្យាបាល​ជា​ជាង​ការ​ដាក់​ស្ដី​បន្ទាស។ អាន​បន្ថែម

  • in ,

    ភាព​ចម្លែក​នៃ​ដំណឹង​ល្អ

    សរុប​សេចក្ដី​ទៅ គ្មាន​ដំណឹង​ណា​ផ្សេង​អាច​យក​មក​ប្រៀប​ផ្ទឹម​ជា​មួយ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​បាន​ឡើយ។ ដំណឹង​ល្អ​របស់​ព្រះ​អង្គ​គឺ​ចម្លែក ខុស​ប្លែក​ពី​សាសនា​ផ្សេងៗ។ អាន​បន្ថែម

  • in ,

    ព្រះ​យេស៊ូវ​ត្រាស់​ហៅ​លោក លេវី

    ចូរ​យើង​ចេញ​ទៅ ហើយ​ប្រកាស​ដំណឹង​ល្អ ហើយ​ប្រសិន​បើ​ចាំ​បាច់ សូម​ប្រើ​ប្រាស់​មាត់​របស់​យើង ដើម្បី​ប្រកាស ដែល​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា ឲ្យ​យើង​រស់​នៅ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​ជានិច្ច។ ប្រកាស​មក​កាន់​ខ្លួន​ឯង​ជា​មុន ហើយ​បន្ទាប់​មក​ប្រកាស​ទៅ​អ្នក​ដទៃ។ អាន​បន្ថែម

  • in ,

    ការ​ត្រាស់​ហៅ​ពួក​សិស្ស​ដំបូង

    ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​មាន​ប្រសិទ្ធភាព ពីព្រោះ​ព្រះ​អង្គ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង ហើយ​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ជា​មួយ​ទ្រង់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ដែរ។ សូម​ឲ្យ​យើង​មិន​គ្រាន់​តែ​ឆ្លើយ​តប​ដោយ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​យើង​ត្រាប់​តាម​ជីវិត​រស់​នៅ​របស់​ព្រះ​អង្គ​ផង​ដែរ ក្នុង​ការ​ចេញ​ទៅ​បង្កើត​សិស្ស! អាន​បន្ថែម

  • in ,

    ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

    ព្រះ​អង្គ​ជា «កូន​មនុស្ស» ដែល «ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ» (២:២៨) ហើយ​ក្នុង​ទ្រង់​យើង​ក៏​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នេះ​ផង​ដែរ។ ដូច្នេះ សូម​បើក​មាត់​ដោយ «ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។ អាន​បន្ថែម

  • in ,

    បុណ្យ​ណូអែល​ជា​ពិធី​ពី​សាសនា​ក្លែង​ក្លាយ​?

    ទោះ​បើ​មិន​បាន​និពន្ធ​ឡើង​អំពី​បុណ្យ​ណូអែល​ក៏​ដោយ​ក៏​កណ្ឌ​គម្ពីរ រ៉ូម ១៤:៥-៦ ហាក់​បី​ដូច​ជា​មាន​ការ​អនុវត្ត​ដូច​ម្ដេច៖ «ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ​អម្ចាស់ ហើយ​អ្នក​ដែល​បរិភោគ នោះ​គេ​បរិភោគ​ដោយ​គោរព​ព្រះ​អម្ចាស់»។ ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​ណា​មួយ​មិន​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​ទៅ​នឹង​ផ្នែក​ណា​ខ្លះ ឬ​ក៏​ផ្នែក​ទាំង​អស់​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល នោះ​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ​គួរ​ធ្វើ​នូវ​អ្វី​ដែល​គាត់​ជឿ​ជាក់​ថា ជា​ការ​ត្រឹម​ត្រូវ​ចុះ។ គាត់​មិន​គួរ​ថ្កោល​ទោស​អ្នក​ដទៃ​ដែល​ជឿ ហើយ​ប្រារព្ធ​ខុស​ពី​គាត់​ទេ ហើយ​អ្នក​ដទៃ​ក៏​មិន​គួរ​ថ្កោល​ទោស​គាត់​ដែរ នៅ​ពេល​ដែល​មិន​មាន​ការ​ណែនាំ​ច្បាស់​លាស់​ចេញ​ពី​ព្រះ​គម្ពីរ។ អាន​បន្ថែម

  • in ,

    អ្នក​នឿយ​ហត់​មាន​អំណរ

    ពួក​គេ​បានឮ​ទេវតា កាព្រីយ៉ែល ប្រកាស​ប្រាប់​នាង ម៉ារា ថា «ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ» ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ចេះ​ផុត​ឡើយ (លូកា ១:៣១-៣៣)។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.