អត្ថបទថ្មីៗ

  • in

    តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?

    នេះ​គឺ​ជា​សារ​មួយ​ដែល​យើង​បាន​ទទួល៖ «ជម្រាប​សួរ​លោក​គ្រូ! នាង​ខ្ញុំ​ឈ្មោះ ម៉ារា ហើយ​ខ្ញុំ​នៅ​ក្មេង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ជំនឿ​របស់​ខ្ញុំ​ក៏​នៅ​តែ​សំខាន់ ទោះ​បី​ខ្ញុំ​នៅ​ក្មេង​ក៏​ដោយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ថា​ខ្ញុំ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ និង​ទុក​ចិត្ត​លើ​ព្រះ​អង្គ​បាន ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្ទង់​ស្ទាប​ទំនាក់​ទំនង​នេះ​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​សួរ​គឺ​ថា តើ​មាន​របៀប​ណា​ដែល​ខ្ញុំ​អាច​ដឹង​ថា ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ? ខ្ញុំ​មិន​ទាន់​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​លំបាក ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​មន្ទិល​សង្ស័យ​លើ​ជំនឿ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​នឹង​ត្រូវ​ឆ្លង​កាត់​ពេល​លំបាក​នោះ​ដែរ ប៉ុន្តែ​តើ​មាន​របៀប​ណា​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ដើរ​នៅ​ក្នុង​កន្លង​ដ៏​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? សូម​អរគុណ»។ អាន​បន្ថែម

  • in ,

    ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ ការ​តាម​ដាន​ដំណើរ​រឿង

    អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ក្នុង​ឯក​សារ​នេះ​គឺ មើល​ព្រះ​គម្ពីរ​ក្នុង​របៀប​កាត់ៗ ដែល​មាន​បន្ថែម​ព័ត៌មាន​មួយ​ចំនួន​ក្នុង​ចន្លោះ​នោះ៖ គឺ​មើល​ដំណើរ​រឿង​ព្រះ​គម្ពីរ ដោយ​លើក​ឡើង​របៀប​មួយ​ចំនួន​ដែល​ផ្ដល់​ព័ត៌មាន​បន្ថែម ពីព្រោះ​ការ​ដែល​លោក​អ្នក​កាន់​តែ​ស្គាល់​ដំណើរ​រឿង កាន់​តែ​ចងចាំ និង​កាន់​តែ​យល់ នោះ​លោក​អ្នក​នឹង​កាន់​តែ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ភ្ជាប់​កណ្ឌ​គម្ពីរ​ណា​មួយ​ជា​មួយ​នឹង​ដំណើរ​រឿង​នោះ ហើយ​នឹង​ឃើញ​អំពី​របៀប​ដែល​វា​មាន​ភាព​ស៊ី​គ្នា។ អាន​បន្ថែម

  • in ,

    ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ បញ្ជី​កណ្ឌ​គម្ពីរ និង​ដំណាក់កាល

    លោក​គ្រូ​ដែល​ឆ្លើយ​សំណួរ​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​ជា​លោក​គ្រូ​ម្នាក់​ដែល​មាន​ជំនាញ​ខាង​ឯ​ប្រធាន​ទេវវិទ្យា​ព្រះ​គម្ពីរ ដែល​ពិនិត្យ​មើល​ដំណើរ​រឿង​ព្រះ​គម្ពីរ​ចាប់​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​រហូត​ដល់​វិវរណៈ។ អាន​បន្ថែម

  • in ,

    លោក​អ្នក​អាច​ទទួល​បាន​ការ​លើក​លែង​ទោស តើ​ណូអែល​រៀបរាប់​អ្វី​ពី​អំពើ​បាប​យើង?

    ព្រះ​យេស៊ូវ​មិន​ដែល​ធ្វើ​បាប​សោះ ប៉ុន្តែ​ទ្រង់​ដឹង​ថា​អំពើបាប​មាន​ការ​អូស​ទាញ​ខ្លាំង​ប៉ុណ្ណា ( ហេព្រើរ ៤:១៥ )។ ទ្រង់​ជ្រាប​ថា អំពើបាប​នឹង​ត្រូវ​បង់​ថ្លៃ​យ៉ាង​ច្រើន។ ទ្រង់​យាង​មក​ដក​អំពើ​បាប​ចេញ ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​បង្រៀន​យើង​ឲ្យ​ទូល​សូម​ការ​អត់​ទោស។ អាន​បន្ថែម

  • in ,

    មូល​ហេតុ​ដែល​លោក អ័ដាម សំខាន់​សម្រាប់​បេសកកម្ម​ពិភព​លោក

    សូម​លោក​គ្រូ​ជួយ​បញ្ជាក់​ទំនាក់​ទំនង​របស់​លោក អ័ដាម ជាមួយ​នឹង​បេសកកម្ម​ពិភព​លោក។ ហេតុ​អ្វី​បាន​ជា​លោក អ័ដាម សំខាន់​ម៉្លេះ​ទាក់ទង​ទៅ​នឹង​ជីវិត​បេសកជន? អាន​បន្ថែម

  • in

    ចំពោះ​លោក​អ្នក តើ​ព្រះ​យេស៊ូវ​ជា​នរណា?

    តើ​ព្រះ​យេស៊ូវ​ជា​នរណា? នេះ​គឺ​ជា​សំណួរ​ដែល​គេ​សួរ​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត។ ហើយ​ក៏​មាន​ចម្លើយ​ខុសៗ​គ្នា​ជា​ច្រើន​លើ​សំណួរ​នេះ​ដូច​ជា​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ដើរ​លើ​ផែនដី​នេះ​ផង​ដែរ។ សូម្បី​តែ​ក្នុង​អំឡុង​ពេល​នៃ​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី​នេះ ព្រះ​វត្ត​មាន​របស់​ព្រះ​គ្រីស្ទ​គឺ​ជា​ចំណុច​វែក​ញែក​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ដែរ។ អ្នក​ខ្លះ​បាន​លើក​ឡើង​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ។ អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ត្រូវ​បាន​អារក្ស​ចូល។ អ្នក​ខ្លះ​ថា ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់។ ហើយ​ខ្លះ​ទៀត​បាន​ហៅ​ព្រះ​អង្គ​ថា ជា​មនុស្ស​កុហក។ ខ្លះ​ថា​ព្រះ​អង្គ​ឆ្លាត​វាងវៃ ហើយ​ខ្លះ​ទៀត​ថា​ព្រះ​អង្គ​ជា​មនុស្ស​ឆ្កួត។ ខ្លះ​បាន​រាប់​ព្រះ​អង្គ​ថា​ជា​ហោរា​ម្នាក់។ ហើយ​ខ្លះ​ទៀត​ថា ព្រះ​អង្គ​ជា​អ្នក​ជេរ​ប្រមាថ​ដែល​មិន​ដឹង​ខ្យល់។ ដូច្នេះ តើ​ព្រះ​យេស៊ូវ​ជា​នរណា? កណ្ឌ​គម្ពីរ ហេព្រើរ ១:៣ បាន​ប្រាប់​យើង​ថា ព្រះ​យេស៊ូវ​ជា «រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​ជា​រូប​ភាព​នៃ​អង្គ​ទ្រង់»។ ក្នុង​សេចក្ដី​អត្ថាធិប្បាយ​នៅ​ឆ្នាំ​១៩៩៦ លោក​គ្រូ ចន ផាបភ័រ បាន​ឆ្លើយ​សំណួរ​ដ៏​ចាស់​បុរាណ​នេះ៖ តើ​ព្រះ​យេស៊ូវ​ជា​នរណា? អាន​បន្ថែម

  • in ,

    តើ​អ្វី​ទៅ​ជា​គោល​ដៅ​ប្រចាំ​ថ្ងៃ​នៃ​ការ​ចិញ្ចឹម​កូន?

    ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​គិត​អំពី​ការ​ចិញ្ចឹម​បីបាច់​កូនៗ​ហាក់​បីដូច​ជា​ការ​គូរ​គំនូរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​បន្ត​ផាត់​ពណ៌។ យើង​សង្ឃឹម​ថា ពណ៌​ដែល​យើង​បាន​ផាត់​គឺ​ជា​ពណ៌​ត្រឹម​ត្រូវ។ យើង​ក៏​សង្ឃឹមថា យើង​ក៏​បាន​ផាត់​នៅ​ចំ​កន្លែង​ដែល​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្តែ ការ​ចិញ្ចឹម​បីបាច់​កូនៗ​ក៏​នាំ​មក​នូវ​ភាព​ប្រែ​ប្រួល អ​សុវត្ថិភាព និង​ការ​មាន​មន្ទិល​សង្ស័យ​លើ​ខ្លួន​ឯង​ដែរ។ អាន​បន្ថែម

  • in ,

    កត្តា​ជំរុញ​ចិត្ត​បី​យ៉ាង​ដើម្បី​អធិស្ឋាន

    ហេតុ​អ្វី​បាន​ជា​យើង​ចំណាយ​ពេល​វេលា និង​កម្លាំង​យើង​ក្នុង​ការ​អធិស្ឋាន? នេះ​គឺ​ជា​សំណួរ​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​អធិប្បាយ​របស់​គាត់​នៅ​ខែ​ធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា៖ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ នេះ​គឺ​ជា​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​លើក​ឡើង៖ អាន​បន្ថែម

  • in ,

    ការ​បង្រៀន​កូន​ពេល​មាន​វិបត្តិ​ក្នុង​គ្រួសារកំហុស​របស់​យើង

    តើ​យើង​អាច​បង្រៀន​កូនៗ​យើង​នៅ​ពេល​កំពុង​មាន​វិបត្តិ​ក្ន […] អាន​បន្ថែម

  • in ,

    ជីវិត​ពិបាក​ណាស់ តែ «ព្រះ​អង្គ​ល្អ»

    ពពួក​នៃ​ការ​រង​ទុក្ខ​ទំនង​ជា​អាច​នាំ​ឲ្យ​មាន​ភាព​ងងឹត​ចំពោះ​ពន្លឺ​អស់​មួយ​រយៈ ប៉ុន្តែ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប ហើយ​ក៏​មិន​ចេះ​ផុត​ដែរ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.