មានជីវិតពីរប្រភេទខុសពីគ្នាដែលខ្ញុំរស់នៅ។ គឺជីវិតពីរខុសពីគ្នា។ មានជីវិតដែលខ្ញុំស្រឡាញ់ ប៉ុន្តែវាពិតជាពិបាកក្នុងការថែរក្សាណាស់ ហើយមានជីវិតដែលខ្ញុំស្អប់ ហើយជាញឹកញយខ្ញុំត្រូវបានអូសទាញទៅរកជីវិតនោះ។
មានជីវិតពីរប្រភេទខុសពីគ្នាដែលខ្ញុំរស់នៅ។ គឺជីវិតពីរខុសពីគ្នា។ មានជីវិតដែលខ្ញុំស្រឡាញ់ ប៉ុន្តែវាពិតជាពិបាកក្នុងការថែរក្សាណាស់ ហើយមានជីវិតដែលខ្ញុំស្អប់ ហើយជាញឹកញយខ្ញុំត្រូវបានអូសទាញទៅរកជីវិតនោះ។ ជីវិតទីមួយគឺជីវិតដែលមានការលត់ដំ និងការគ្រប់គ្រងលើខ្លួនឯង ខណៈដែលជីវិតទីពីរគឺជីវិតដែលគ្មានសណ្ដាប់ធ្នាប់ និងមិនមានស្ថិរភាព។ ខ្ញុំស្រឡាញ់ជីវិតទីមួយ ប៉ុន្តែជាញឹកញយខ្ញុំតែងតែទោរទន់ទៅរកជីវិតទីពីរ។
ព្រះគម្ពីរបានបញ្ជាក់ពីការចេះគ្រប់គ្រងខ្លួនឯង និងការលត់ដំខ្លួន។ ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ថា ការគ្រប់គ្រងខ្លួនឯងគឺជាផលផ្លែនៃព្រះវិញ្ញាណ ដែលជារូបភាពនៃព្រះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតយើង។ ព្រះគម្ពីរបានបង្គាប់យើងឲ្យលត់ដំ និងបង្វឹកខ្លួនតាមរបៀបរបស់ព្រះ (១ ធីម៉ូថេ ៤ :៧ ) ឲ្យខំប្រឹង ដើម្បីមានទម្លាប់ និងផ្លូវដែលនាំយើងឆ្ពោះទៅរកការមានគំនិតបរិសុទ្ធ បំណងចិត្តបរិសុទ្ធ ហើយនិងជីវិតបរិសុទ្ធ។
ខ្ញុំគិតថា យើងបានបាត់បង់ការគ្រប់គ្រងខ្លួនឯង ពោលគឺការបាត់បង់គុណធម៌ ដែលជាគុណសម្បត្តិដែលយើងងាយស្រួលមើលរំលងមួយ។ ខ្ញុំគិតថា យើងងាយនឹងមានអារម្មណ៍មិនស្រួលជាមួយនឹងគំនិតនៃការគ្រប់គ្រងខ្លួនឯង ពីព្រោះយើងចូលចិត្តផ្ដោតលើព្រះគុណ។ មិនថាជាយ៉ាងមិច យើងបែរជារាប់ព្រះគុណទៅដូចជាសេរីភាពចេញពីការមានរចនាសម្ពន្ធ ជាសេរីភាពចេញពីភាពម៉ឺងម៉ាត់។ យើងសប្បាយជាមួយនឹងសេរីភាពនៃដំណឹងល្អ ដោយមិនបានកត់សម្គាល់ថាដំណឹងល្អមិនបានរំដោះយើងឲ្យមានសេរីភាពចេញពីការគ្រប់គ្រងខ្លួនឯងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញឲ្យយើងចេះគ្រប់គ្រងខ្លួនឯង។ ដោយសារយើងលែងរាប់ទម្លាប់ និងផ្លូវនៃការលត់ដំខ្លួនយើង ដើម្បីទទួលបានសេចក្តីសង្គ្រោះទៀត នោះយើងអាចមានសេចក្តីអំណរក្នុងការប្រមូលផ្តុំវា ដើម្បីលត់ដំខ្លួនយើងឆ្ពោះទៅកាន់ការញែកជាបរិសុទ្ធ។
ការគ្រប់គ្រងខ្លួន និងការលត់ដំខ្លួនឯងគឺជាអំណោយទាន ដែលយើងអាចប្រើប្រាស់ ដើម្បីមិនប្រព្រឹត្តអំពើបាប ហើយធ្វើឲ្យមានភាពបរិសុទ្ធកើតឡើង។ វាគឺជាអំណោយដែលយើងអាចប្រើប្រាស់បាន ដើម្បីបញ្ឈប់ទម្លាប់ចាស់ ហើយលើកស្ទួយទម្លាប់ថ្មីៗដែលប្រសើរជាង។
ខ្ញុំស្រឡាញ់ជីវិតដែលមានការលត់ដំ និងការគ្រប់គ្រងខ្លួនឯង។ ខ្ញុំស្អប់ជីវិតរបស់ខ្ញុំដែលមានការភាន់ច្រឡំ និងការមិនមានស្ថិរភាព។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយក៏ជីវិតនោះតែងតែបោយដៃ តែងតែដង្ហោយហៅ។ នៅវេលាណាដែលខ្ញុំចាប់ផ្ដើមមិនសូវប្រយ័ត្ន នោះខ្ញុំក៏ចាប់ផ្ដើមឈានចេញពីការទប់ទល់ឆ្ពោះទៅកាន់ភាពរញ៉េរញ៉ៃ។ ខ្ញុំធ្លាក់ចេញពីការលត់ដំខ្លួនឯង ហើយឆ្ពោះទៅកាន់ភាពគ្មានសណ្ដាប់ធ្នាប់។
ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំទទួលឥទ្ធិពលទាំងពីជីវិតចាស់ និងជីវិតថ្មី គឺមនុស្សចាស់ដែលខ្ញុំធ្លាប់រស់នៅពីមុន និងមនុស្សថ្មីដែលខ្ញុំកំពុងតែក្លាយទៅជា។ មនុស្សថ្មីស្រឡាញ់ក្នុងការមើលឃើញគ្រប់វិនាទីថាជាអំណោយមកពីព្រះជាម្ចាស់ ដែលត្រូវថែរក្សាឲ្យបានល្អប្រសើរ ខណៈពេលដែលមនុស្សចាស់ចូលចិត្តខ្ជះខ្ជាយពេលវេលា និងខកខានឱកាសពីមួយពេលហើយទៅមួយពេលទៀត។ មនុស្សថ្មីមើលឃើញប្រយោជន៍នៃការរស់នៅក្នុងជីវិតនៃការលត់ដំខ្លួន ខណៈពេលដែលមនុស្សចាស់ទទូចថា វាគឺគ្រាន់តែជាការតូចមួយដែលមិនស័ក្កិសមក្នុងការលះបង់ធ្វើ។ មនុស្សថ្មីមើលឃើញថាផ្លូវ និងទម្លាប់នោះអាចកែប្រែ នឹងស្ដារឡើងវិញបាន ហើយប្រើសម្រាប់ជាការល្អ ខណៈពេលដែលមនុស្សចាស់ស្រែកថា នេះគឺជាចំណុចខ្សោយ គ្រាន់តែជាជន្ទល់សម្រាប់មនុស្សដែលខ្វះការជំរុញដែលប្រសើរជាងនេះ។
ខណៈពេលដែលរដូវក្តៅកន្លងផុតចូលដល់រដូវភ្លៀង—ខណៈពេលដែលភាពច្របូកច្របល់នៃពេលវ៉ាកងបានឆ្លងចូលទៅក្នុងកាលវិភាគនៃរដូវពេលចូលរៀនវិញ—នេះគឺជាពេលវេលាក្នុងការធ្វើការប្ដេជ្ញាចិត្តជាថ្មីទៅកាន់ជីវិតនៃការគ្រប់គ្រងខ្លួនឯង ជាជីវិតដែលលត់ដំខ្លួន ដើម្បីឆ្ពោះទៅកាន់ជីវិតបរិសុទ្ធ។ វាគឺជាពេលវេលាដែលខ្ញុំត្រូវធ្វើការប្ដេជ្ញាជាថ្មី ដើម្បីឆ្ពោះទៅកាន់ជីវិតល្អបរិសុទ្ធ និងគោលតម្លៃដ៏សាមញ្ញរបស់វា។ គ្មានពេលណាដែលល្អជាងពេលនេះទេ។
មានជីវិតពីរប្រភេទខុសពីគ្នាដែលខ្ញុំរស់នៅ។ គឺជីវិតពីរខុសពីគ្នា។ មានជីវិតដែលខ្ញុំស្រឡាញ់ ប៉ុន្តែវាពិតជាពិបាកក្នុងការថែរក្សាណាស់ ហើយមានជីវិតដែលខ្ញុំស្អប់ ហើយជាញឹកញយខ្ញុំត្រូវបានអូសទាញទៅរកជីវិតនោះ។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។