ស្ដី លោកគ្រូ! តើលោកគ្រូកំណត់ភាពជាស្ត្រីដែលមានលក្ខណៈខ្លាំងដោយរបៀបណា? តើទេវវិទ្យាអាចជួយបណ្ដុះបណ្ដាលស្ត្រីឲ្យមានលក្ខណៈពូកែៗតាមព្រះគ…
ស្ដី លោកគ្រូ! តើលោកគ្រូកំណត់ភាពជាស្ត្រីដែលមានលក្ខណៈខ្លាំងដោយរបៀបណា? តើទេវវិទ្យាអាចជួយបណ្ដុះបណ្ដាលស្ត្រីឲ្យមានលក្ខណៈពូកែៗតាមព្រះគម្ពីរដោយរបៀបណាបាន?
ខ្ញុំធ្លាប់បានអធិប្បាយលើប្រធានបទនេះម្ដងរួចហើយ។ ប្រធានបទរបស់ខ្ញុំគឺ «ទេវវិទ្យាទន់ខ្សោយបង្កើតឲ្យមានស្ត្រីទន់ខ្សោយ»។ ខ្ញុំបានអធិប្បាយនៅព្រះវិហារ អស់រយៈពេល៣២ឆ្នាំហើយ។ ចំពោះខ្ញុំ ចំណុចមួយដែលធ្វើឲ្យស្កប់ចិត្តមែនទែនគឺថា យើងមានពួកចាស់ទុំប្រុសៗនៅក្នុងក្រុមជំនុំដែលពេញវ័យខាងឯព្រលឹងវិញ្ញាណ ទទួលបានការរៀនសូត្រស្របតាមបទគម្ពីរ មានការបន្ទាបខ្លួន និងមានភាពចាស់ទុំដូចជាព្រះគ្រីស្ទ ហើយយើងក៏មានស្ត្រីដែលពូកែៗធ្វើការជាមួយពួកគាត់ដែរ ដោយភាពឆ្លាតវៃ ប៉ិនប្រសប់ខាងពាក្យសម្ដី មានភាពចាស់ទុំ ស្គាល់ព្រះគម្ពីរច្បាស់ យកព្រះជាចំណុចកណ្ដាល និងលើកតម្កើងព្រះគ្រីស្ទ។ ពួកគាត់គឺជាដៃគូសហការជាមួយប្រុសៗនៅក្នុងក្រុមជំនុំ។ ពួកគាត់សហការជាមួយគ្នាក្នុងការធ្វើព័ន្ធកិច្ចសម្រាប់ក្រុមគ្រួសារ និងសង្គមរបស់យើង។
ទាំងបុរស និងស្ត្រីក៏ត្រូវការទេវវិទ្យា
ការនេះកើតឡើងដោយសារតែទាំងមនុស្សប្រុស និងមនុស្សស្រីគួរតែរៀនឲ្យបានជ្រៅជ្រះ មានភាពរឹងមាំ និងឲ្យទេវវិទ្យាផ្លាស់ប្ដូរជីវិតរបស់ពួកគាត់។ មិនមែនគ្រាន់តែបុរសប៉ុណ្ណោះទេ។ មិនមែនទេ។ ទាំងបុរស និងស្ត្រីគួរតែសញ្ជឹងគិត ត្រិះរិះឲ្យបានល្អិតល្អន់ អានព្រះបន្ទូល និងលូតលាស់។ ពួកគេទាំងពីរមានសតិក្នុងការគិតពិចារណាបាន។
ចំពោះបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខួរក្បាលរបស់មនុស្សស្រីមានភាពមុតស្រួចជាងខួរក្បាលរបស់មនុស្សប្រុសទៅទៀត។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំជឿថា ម្ដាយរបស់ខ្ញុំឆ្លាតជាងឪពុករបស់ខ្ញុំ។ ហើយស្រីៗទាំងអស់នៅក្នុងវិទ្យាល័យដែលខ្ញុំបានរៀនក៏ឆ្លាតៗជាងខ្ញុំ។ ហើយបន្ទាប់មក នៅសាកលវិទ្យាល័យ សិស្សស្រីៗក៏តែងតែជាអ្នកដែលរៀនបានល្អប្រសើរជាងសិស្សប្រុសៗដែរ។
ដូច្នេះ មនុស្សស្រីមានសមត្ថភាពក្នុងការយល់ដឹងអំពីទេវវិទ្យាបាន។ យើងគួរតែស្វែងរកមនុស្សស្រី នៅក្នុងព្រះវិហាររបស់យើង ដើម្បីឲ្យពួកគាត់ទទួលបានការបង្រៀនឲ្យបានពេញលេញ និងបណ្ដុះបណ្ដាលភាពប៉ិនប្រសប់ដល់ពួកគាត់នៅក្នុងការយល់ដឹងអំពីសិរីល្អនៃព្រះជាម្ចាស់ដូចមនុស្សប្រុសដែរ។
ទាំងគ្រូគង្វាល និងប្ដីនឹងបដិសេធចំណុចបំពេញគ្នានៅពេលដែលពួកគាត់បំបាក់ស្ត្រី ដោយមិនលើកទឹកចិត្តឲ្យពួកគាត់សិក្សា សញ្ជឹងគិត និងរិះគិតដោយយកចិត្តទុកដាក់។

«ជម្រាបសួរលោកគ្រូ តើអាចទេដែលយើងជឿលើព្រះគម្ពីរទាំងមូលនៅក្នុងខួរក្បាលរបស់យើង និងជឿលើគ្រប់ចំណុចនៃសេចក្ដីពិតខាងឯជំនឿគ្រីស្ទបរិស័…

ក្នុងនាមជាឪពុកម្ដាយ យើងគិតអំពីការចិញ្ចឹមបីបាច់កូនៗហាក់បីដូចជាការគូរគំនូរ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងបន្តផាត់ពណ៌។ យើងសង្ឃឹមថា…

ប្រសិនបើព្រះជាម្ចាស់មិនបានប្រោសព្រះគ្រីស្ទឲ្យបានមានព្រះជន្មរស់ឡើងវិញ នោះដំណឹងល្អរបស់យើងគឺជាការឥតអំពើ ជំនឿរបស់យើងគឺជាការឥតអំពើ ដែលនេះមានន័យថា យើងកំពុងតែប្រកាសដំណឹងក្លែងក្លាយ។ បើដូច្នោះមែន នោះយើងគួរតែស៊ីផឹក ហើយអរសប្បាយចុះ ដ្បិតថ្ងៃស្អែកយើងនឹងស្លាប់។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។