in

ព្រះ​ត្រៃឯក

សម្រាប់​ជា​ការ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​របស់​លោក​អ្នក យើង​បាន​លើក​ឡើង (សូម​មើល​ខាង​ក្រោម) នូវ​ដ្យាក្រាម​ដែល​មាន​ការ​ប្រើប្រាស់​ជា​ច្រើន​សតវត្សរ៍​ក្នុង​ការ​បើក​បង្ហាញ​អំពី​ចំណុច​ពិត​ទាក់ទង​ជា​មួយ​នឹង​ព្រះ​ត្រៃ​ឯក។

ផ្នត់​គំនិត​ចម្បងៗ​ក្នុង​ការ​យល់​មាន​ដូច​ត​ទៅ៖
• មាន​ព្រះ​តែ​មួយ​អង្គ​គត់ គឺ​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ព្រះ​គម្ពីរ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​នេះ។
• មាន​បុគ្គល​ខុសៗ​គ្នា​បី​អង្គ ដែល​អ្នក​បង្រៀន​ព្រះ​គម្ពីរ​បាន​ហៅ​ថា «ព្រះ»។
១. ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​វរបិតា–ហើយ​ព្រះ​អង្គ​ជា​ព្រះ​១០០%។
២. ព្រះ​យេស៊ូវ​គ្រីស្ទ («ព្រះ​រាជបុត្រា​នៃ​ព្រះ») – ហើយ​ព្រះ​អង្គ​ជា​ព្រះ​១០០%។
៣. ព្រះ​វិញ្ញាណ​បរិសុទ្ធ–ហើយ​ព្រះ​អង្គ​ជា​ព្រះ​១០០%។
• ហេតុ​ដូច្នេះ ព្រះ​យេស៊ូវ​គឺ​ជា «ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់» ហើយ​ក៏​ជា «ព្រះ» ដែរ។

ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់៖ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ​ព្រះ​យេស៊ូវ​ថា​ជា «ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់» គឺ​ព្រះ​គម្ពីរ​កំពុង​តែ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​មាន​ទំនាក់​ទំនង​ដ៏​ស្និត​ស្នាល និង​រួម​គ្នា​តែ​មួយ​ជា​មួយ​នឹង​ព្រះ​វរបិតា។ ទោះ​បើ​ទាំង​ពីរ​ជា​បុគ្គល​ខុសៗ​គ្នា​ក៏​ដោយ​ក៏​ទាំង​ពីរ​គឺ​តែ​មួយ។
ងារ​នេះ​មិន​មែន​កំពុង​តែ​លើក​ឡើង​ថា មាន​ពេល​វេលា​ដែល​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​មិន​ទាន់​មាន​ព្រះ​ជន្ម ហើយ​ចេញ​ពី​ការ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង «ព្រះ» ណា​ផ្សេង​ទៀត នោះ​ព្រះ​អង្គ (ព្រះ​យេស៊ូវ) ក៏​បាន​មាន​ព្រះ​ជន្ម​នោះ​ទេ។ ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់ បាន​មាន​ព្រះ​ជន្ម​យ៉ាង​អស់​កល្ប​ជានិច្ច​ជា​មួយ​នឹង​ព្រះ​វរបិតា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ដូច្នេះ តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ទី២១ នៅ​ទំព័រ​ទី៣២? «ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​នៅ​ភូមិ​ណាសារ៉ែត» គឺ​ជា​ពេល​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​លោក​នៅ​ពេល​ដែល​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់ (ដែល​តែង​តែ​មាន​ព្រះ​ជន្ម) បាន​យាង​មក​យក​សណ្ឋាន​ជា​មនុស្ស ហើយ​ក៏​បាន​ប្រសូត​ពី​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ម៉ារា។ ព្រះ​អង្គ​បាន​យក​សណ្ឋាន​ជា​មនុស្ស ដើម្បី​ឲ្យ​យល់​អំពី​យើង និង​បង្ហាញ​ពី​ភាព​ពិសេស​របស់​ទ្រង់​តាម​រយៈ​ការ​មាន​ព្រះ​ជន្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាប។ តាម​រយៈ​ការ​ធ្វើ​បែប​នោះ នោះ​ទ្រង់​ក៏​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​សុគត​ជំនួស​យើង​ក្នុង​នាម​ជា​យញ្ញ​បូជា ដើម្បី​បង់​ថ្លៃ​លោះ​សម្រាប់​អំពើ​បាប​របស់​យើង។ ពាក្យ «យាង​មក​យក​កំណើត» គឺ​ជា​ពាក្យ​នៃ​ទេវវិទ្យា ដែល​មាន​ប្រើ​ប្រាស់​ឡើង​សម្រាប់​សកម្មភាព​នៃ​ការ​ដែល​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​បាន​យក​សណ្ឋាន​ជា​មនុស្ស​ក្នុង​សាច់​ឈាម។

ដក​ស្រង់​ចេញ​ពី «សៀវភៅ​គ្រូ» សម្រាប់​សៀវភៅ «ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម»
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
លោក​គ្រូ បាន គន់, លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ីនរី និង​លោក​ស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទមិលល្មើស

គុក​ដ៏​ស្អុយ​បំផុត​គឺជារាជវាំង