សំណួរមួយនេះប្រៀបដូចជាសំណួរដែលផ្ដោតទៅលើសំណួរដែលថា៖ «តើលោកអ្នកឃើញព្រះគ្រីស្ទជំទាស់នឹងប្រពៃណី ឃើញព្រះគ្រីស្ទក្នុងប្រពៃណី ឬក៏ឃើញព្រះគ្រីស្ទនៅលើប្រពៃណីដែរឬទេ?»
យើងខ្ញុំគិតថា ក្នុងក្រុមជំនុំនៅប្រទេសយើងមានមនុស្សជាច្រើននាក់ដែលមានយោបល់ខុសៗគ្នាលើសំណួរនេះ។
មានមនុស្សមួយចំនួនបានលើកឡើងថា «យើងមិនចង់មានអ្វីពាក់ព័ន្ធជាមួយនឹងថ្ងៃបុណ្យអារក្សដូចនេះទេ! ហេតុអ្វីបានជាលោកអ្នកចង់ទៅពាក់ព័ន្ធជាមួយនឹងការនេះ?»។ ហើយក៏នឹងនៅមានមនុស្សមួយចំនួនទៀតដែលនឹងស្លៀកពាក់ខោអាវឲ្យកូនៗរបស់ខ្លួនដូចជាមានរូបមេអំបៅ ហើយទៅដើរគោះទ្វាអ្នកជិតខាងសុំស្ករគ្រាប់! ហើយក៏មានមនុស្សមានជំហរនៅកណ្ដាលដែលបង្កើតព្រឹត្តិការណ៍ទាស់ប្រឆាំង ដោយពួកគាត់ស្លៀកជាតួឯកក្នុងព្រះគម្ពីរ ហើយក៏មានពេលវេលាយ៉ាងសប្បាយដែរ។
យើងខ្ញុំមិនមានបញ្ហាជាមួយនឹងទស្សនៈកណ្ដាល និងទស្សនៈដំបូងទេ។ ហើយក៏មិនសូវមានបញ្ហាជាមួយទស្សនៈទីពីរដែរ។ យើងខ្ញុំក៏ធ្លាប់ដើរសុំស្ករគ្រាប់អ្នកជិតខាងយើងខ្ញុំកាលនៅក្មេងនៅថ្ងៃបុណ្យនេះដែរ។
តំបន់ដែលយើងខ្ញុំរស់នៅក៏មិនសូវជាហ៊ឹកហ៊ាក់ប៉ុន្មានដែរ ពីព្រោះគ្រួសាររបស់យើងខ្ញុំរស់នៅឯជនបទ ដូច្នេះវាមិនសូវជាធំដុំប៉ុន្មានក្នុងការទៅគោះទ្វារអ្នកជិតខាងសុំស្ករគ្រាប់នោះទេ។ ដោយសារមូលហេតុនេះ នោះយើងក៏មិនសូវជាទទួលបានស្ករគ្រាប់ឆ្ងាញ់នោះដែរ។ ប្រសិនបើយើងចង់បានទទួលបានស្ករគ្រាប់ឆ្ងាញ់ នោះយើងត្រូវចូលទៅទីក្រុង។
ដូច្នេះ អ្វីដែលយើងខ្ញុំសង្ឃឹមគឺថាឲ្យគ្រីស្ទបរិស័ទគ្រប់រូបគិតដោយមានការប្រុងប្រយ័ត្ន និងដោយសម្អាងលើព្រះគម្ពីរទាក់ទងទៅនឹងថ្ងៃបុណ្យ ព្រឹត្តិការណ៍ និងអំពីរបៀបដែលថា ខ្លួនអាចធ្វើជាអំបិល និងពន្លឺក្នុងពេលវេលានោះបានយ៉ាងដូចម្ដេច។ ហើយប្រសិនបើពួកគេគិតថា ព្រឹត្តិការណ៍មួយនេះអាចជាមេរៀនដ៏មានតម្លៃមួយសម្រាប់កូនៗក្នុងរបៀបណាមួយ ដើម្បីនឹងបង្រៀនពួកគេ—ប្រសិនបើវាអាចជារបៀបដែលគ្មានកំហុសក្នុងការមានអំណរក្នុងព្រះគុណរបស់ព្រះជាម្ចាស់ និងការបង្រៀនពួកគេ—ចូរប្រារព្ធចុះ។
យើងខ្ញុំហ៊ានប្រារព្ធពិធីមួយចំនួនក្នុងលោកីយ៍នេះ ដើម្បីមានភាពស្មោះត្រង់ជាមួយនឹងព្រះគម្ពីរក្នុងការធ្វើជាស្មរបន្ទាល់។ គំនិតបែបនេះក៏គួរមានដូចគ្នាចំពោះថ្ងៃបុណ្យណូអែល ខួបកំណើត នៅថ្ងៃដែលព្រះអង្គមានព្រះជន្មរស់ឡើងវិញ និងថ្ងៃថ្វាយបង្គំនៅថ្ងៃអាទិត្យ។ ទាំងនេះសុទ្ធតែមានការពាក់ព័ន្ធជាមួយនឹងសាសនាខុសឆ្គង។
យើងខ្ញុំចង់មានភាពធូររលុង និងទូលំទូលាយ ហើយផ្ដល់សេរីភាពទៅកាន់អ្នកជឿក្នុងការរស់នៅក្នុងរបៀបឲ្យកាន់តែមានប្រសិទ្ធភាព។ ដូច្នេះ យើងខ្ញុំក៏គោរពអ្នកដែលបោះបង់ចោលដោយមិនចង់មានការពាក់ព័ន្ធជាមួយនឹងអំពើអាក្រក់ ហើយយើងខ្ញុំក៏គោរពអស់អ្នកដែលនិយាយថា «ទេ! ចូរយើងសង្គ្រោះវា ប្រជ្រៀតចូលវា ហើយប្រើប្រាស់វាចុះ» ដែរ។
ការប្រារព្ធពិធីថ្ងៃបុណ្យហាឡូវីនអាចបណ្ដាលឲ្យគ្រីស្ទបរិស័ទប្រឈមមុខក្នុងការយកលោកីយ៍ធ្វើជាមិត្ត ជាជាងធ្វើជាទីបន្ទាល់យ៉ាងស្មោះត្រង់ដោយពឹងផ្អែកលើព្រះគម្ពីរ។
មតិយោបល់
Loading…