ដូចដែលលោកគ្រូបានរៀបរាប់ពីមុនថា ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតនៅក្នុងសហគមន៍គឺចាំបាច់សម្រាប់ពួកយើងណាស់ ដើម្បីយល់ថាយើងជានរណា។ តាមនិយមន័យ អត្តសញ្ញាណរបស់យើង គឺយើងត្រូវតែរកឃើញនៅខាងក្រៅខ្លួនរបស់យើងវិញ។ ដូច្នេះ តើសហគមន៍ឌីជីថលរបស់យើងផ្តល់អ្វីខ្លះ—ឬមិនផ្តល់អ្វីខ្លះ—ដល់ទីបញ្ចប់នៃការរកឃើញនេះថា តើយើងជានរណា?
ខ្ញុំគិតថា យើងនៅឆាប់បន្តិចក្នុងបដិវត្តន៍នេះ ដើម្បីឲ្យដឹងច្បាស់។ ប្រាកដណាស់ មានតម្រុយគ្រប់គ្រាន់ហើយ ដើម្បីប្រាប់យើងថា ទំនាក់ទំនងដែលគ្រាន់តែជាទំនាក់ទំនងឌីជីថលតាមអ៊ីនធឺណិតគឺមានភាពទន់ខ្សោយ និងមិនមានខ្លឹមសារ។ តាមពិតទៅ វាមិនមែនតែងតែជាករណីនេះនោះទេ។ ហើយខ្ញុំចង់ប្រយ័ត្នថា យើងមិននិយាយអ្វីដែលលើសពីនេះទេ?។
ការចង់បានច្រើនទៀត
បើនិយាយឲ្យទូលំទូលាយទៅ ចំនួនទំនាក់ទំនងដែលយើងមាន និងទទួលបានតាមរយៈការរស់នៅក្នុងយុគសម័យឌីជីថលមានន័យថា គ្មានទំនាក់ទំនងណាមួយអាចរឹងមាំខ្លាំងទេ។ គ្មានអ្នកណាម្នាក់អាចមានទំនាក់ទំនងយ៉ាងស៊ីជម្រៅបានទេ។ ជាលទ្ធផលនៃសម័យកាលនេះគឺថា យើងរស់នៅលើផ្ទៃក្រៅនៃជីវិតរបស់គ្នាទៅវិញទៅមក។ ធ្លាប់មានពេលមួយក្នុងជីវិតខ្ញុំ ប្រហែលជាពី៥ទៅ៧ឆ្នាំមុន ជាពេលដែលយើងធ្លាប់បានគិតថា ហ្វេសប៊ុក (Facebook) នឹងត្រូវជំនួសដោយអ្វីផ្សេងទៀត។ អស់អ្នកដែលធំធាត់ពេញវ័យឡើងជាមួយហ្វេសប៊ុកចាប់ផ្ដើមទទួលស្គាល់ថា វាគឺជាការរស់នៅបែបបង្ហាញរូបភាព និងការចាប់អារម្មណ៍ ហើយជាលទ្ធផលគឺយើងរស់នៅដោយបង្ហាញតែពីភាពខាងក្រៅ។
អ្វីដែលចម្លែកនោះគឺថា តាមពិតទៅ វាមិនបានទៅណាទេ។ វាបានផ្លាស់ប្ដូរ និងផ្លាស់ទី។ ស្ថិតិបានបង្ហាញថា មនុស្សនៅចុងបញ្ចប់នៃដំណាក់កាលអាយុខុសៗគ្នាដំណាក់កាលជាមួយគ្នា ដំណាក់កាលជីដូនជីតា ក៏ដូចជាដំណាក់កាលក្មេងជំទង់កាន់តែមានការញៀនថែមទៀត។ ដូច្នេះ អ្វីដែលយើងទទួលស្គាល់នោះគឺថា ការរស់នៅលើផ្ទៃខាងក្រៅនៃជីវិតរបស់យើងអាចមានភាពទាក់ទាញយ៉ាងខ្លាំង ព្រោះវាហាក់ដូចជាមិនចំណាយច្រើននោះទេ។ យើងពិតជាមិនចាំបាច់ឈ្លោះជាមួយរឿងរ៉ាវដែលជ្រាលជ្រៅៗនោះទេ។ ប៉ុន្តែ វាក៏មិនសូវពេញចិត្តយ៉ាងខ្លាំងណាស់ណាផងដែរ។
ដូច្នេះហើយបានជាយើងតែងតែរំពឹងអ្វីមួយបន្ថែមទៀត ហើយដូចជាអាយដល (idol ដែលអាចប្រែថា «ព្រះក្លែងក្លាយ ឬរូបបដិមាករ») ដែលមិនបំពេញតាមការសន្យារបស់ខ្លួន ជំនួសឲ្យការបោះបង់ចោលអាយដលរបស់យើង យើង បែរជានៅបន្តត្រឡប់ទៅវាវិញដោយសង្ឃឹមថា វានឹងផ្តល់ឲ្យយើងកាន់តែច្រើនជាងមុន។ ដូច្នេះ មានការផ្លាស់ប្ដូរដ៏សំខាន់មួយដែលកើតឡើងរវាងខ្លួនយើង និងពិភពលោកជុំវិញយើង។ យើងបន្តប្រាថ្នារំពឹងចង់ឲ្យវាប្រគល់អ្វីមួយដែលវាមិនអាចផ្តល់ឲ្យបាន ហេតុដូច្នេះជាជាងការវិលត្រឡប់ទៅរកព្រះដ៏មានព្រះជន្មគង់នៅដែលជាប្រភពនៃសេចក្តីសុខ និងសុវត្ថិភាពរបស់យើង យើងក៏បន្តត្រឡប់ទៅវិញ ហើយសុំឲ្យវាធ្វើអ្វីបន្ថែមទៀតសម្រាប់យើងវិញ។
ប៉ុន្តែ ជាថ្មីម្តងទៀត ខ្ញុំចង់ឲ្យមានការប្រុងប្រយ័ត្នក្នុងការនិយាយថា ហ្វេសប៊ុកគឺជាអ្វីដែលអាក្រក់ ដែលស្មាតហ្វូន (smartphone) របស់យើងជាមូលដ្ឋាននៃការបំផ្លិចបំផ្លាញ។ ការប្រើប្រាស់វាដែលយើងអនុញ្ញាតឲ្យខ្លួនលេងទេ ដែលជាកង្វល់របស់ខ្ញុំ។
ការប្រៀបធៀបអត្តសញ្ញាណ
ជីវិតជាច្រើននៅលើបណ្ដាញសង្គមប្រព័ន្ធអ៊ីនធឺណិតគឺទាក់ទងទៅនឹងការបង្កើត និងការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង។ យើងផ្តល់ជូនពិភពលោករបស់យើងនូវកំណែដែលយើងបានកែសម្រួលអំពីខ្លួនឯង។ តើចំណុចនេះទាក់ទងនឹងការថ្វាយបង្គំរូបព្រះ និងអត្តសញ្ញាណរបស់យើងដោយរបៀបណា?
នេះជាសំណួរដ៏ល្អ។ តើយើងបង្កើតអត្តសញ្ញាណដោយរបៀបណា? យើងភាគច្រើនដឹងអំពីភាពខ្លាំងនៃការបង្កើតចំណាប់អារម្មណ៍ និងកេរ្តិ៍ឈ្មោះ។ យើងដឹងយ៉ាងច្បាស់នៅក្នុងបរិបទវប្បធម៌របស់យើងអំពីអ្វីដែលអ្នកដទៃគិតចំពោះយើង។ យើងប្រៀបធៀបខ្លួនយើងទៅនឹងអ្នកដទៃ។ ខ្ញុំគិតថាវាតែងតែជាការពិត។ ប៉ុន្តែ ល្បឿនដែលកើតឡើងក្នុងជីវិតរបស់យើងគឺលឿនជាងពេលមុនយ៉ាងខ្លាំងទៅទៀត។
ដូច្នេះ យើងដឹងថា អត្តសញ្ញាណរបស់យើងមានភាពផុយស្រួយក្នុងកម្រិតណាមួយ ប្រសិនបើយើងកំពុងប្រៀបធៀបខ្លួនយើងឥតឈប់ឈរទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្ដូរ និងទំនាក់ទំនងដែលកំពុងផ្លាស់ប្ដូរ—មិនមែនគ្រាន់តែជាក្រុមមិត្តភក្ដិកំណត់នោះទេ ប៉ុន្តែជាមួយអ្នកស្គាល់គ្នាស្ទើរតែគ្មានដែនកំណត់តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ហើយនឹងតែងតែមាននរណាម្នាក់ដែលនឹងអាចធ្វើអ្វីមួយដែលល្អប្រសើរជាងអ្វីដែលលោកអ្នកអាចធ្វើបានជាមិនខាន។ ខ្ញុំមិនខ្វល់ថា វាជាអ្វីនោះទេ តែនឹងតែងតែមាននរណាម្នាក់។ ដូច្នេះ បើនោះជាការប្រៀបធៀប នោះលោកអ្នកនឹងតែងតែមានអារម្មណ៍អសន្តិសុខជានិច្ច។
ហើយសំណួរគឺថា តើលោកអ្នកដោះស្រាយបញ្ហាអសន្តិសុខទាំងនោះដោយរបៀបណា? តើលោកអ្នកនឹងដោះស្រាយដោយរបៀបណាចំពោះសុវត្ថិភាពនោះ? ហើយខ្ញុំគិតថា វាមិនមែនជាបញ្ហានៅទីនេះនោះទេ—ទុកឲ្យខ្ញុំមើលទៅភាពទុទិដ្ឋិនិយមតាមដែលខ្ញុំអាចធ្វើបានចុះ—ដែលយើងនឹងអាចដោះស្រាយបានខណៈពេលដែលយើងកំពុងតែរស់នៅក្នុងជីវិតនេះ។ វាជាផ្នែកមួយនៃពិភពលោកដែលបានធ្លាក់ក្នុងអំពើបាប។ ប៉ុន្តែ សុទិដ្ឋិនិយមនៅទីនេះ និងជាប្រភេទនៃការឆ្ពោះទៅរកដំណឹងល្អនាពេលនេះគឺថា ព្រះគុណពិតជាបានបង្វែរការនេះឲ្យទៅជាទម្រង់ដើមវិញ ប៉ុន្តែប្រសើរជាងមុន។ ដូច្នេះ បញ្ហាប្រឈមនៃការរស់នៅក្នុងយុគសម័យអនឡាញគឺគ្រាន់តែជាភាពរហ័សរហួនប៉ុណ្ណោះ គឺចំនួនមនុស្សដ៏ច្រើនលើសលប់ដែលយើងអាចប្រៀបធៀបខ្លួនយើងទៅនឹងពួកគេ ក៏ដូចជាចំនួននៃការចាប់អារម្មណ៍នានា។
តស៊ូដល់ទីបញ្ចប់
ដូច្នេះ យើងមានទោសដូចអ្នកសង្គមវិទ្យាសម័យទាំងអស់រម្លឹកយើង នៅក្នុងពិភពលោកនៃការផ្សាយដំណឹងល្អ។ តាមពិត យើងមានជំនាញល្អនៅក្នុងពិភពផ្សាយដំណឹងល្អនៃការបង្កើតតារាល្បីៗ ការបង្កើតការចាប់អារម្មណ៍ និងការបង្កើតរូបភាពដែលឆ្នៃប្រឌិត ដែលការនោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍នៃសារៈសំខាន់ និងសុវត្ថិភាពរបស់យើង។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នបំផុត។ យើងដែលតម្រង់ទៅរកដំណឹងល្អ តម្រង់ទិសដើម្បីមើលឃើញព្រះថាជាព្រះដ៏មានព្រះជន្មរស់ នោះយើងក៏ងាយនឹងទម្រង់នៃការថ្វាយបង្គំរូបព្រះដែលយើងបង្កើតដោយខ្លួនឯងផងដែរ។
ប្រសិនបើអ្នកអានព្រះគម្ពីរ នោះលោកអ្នកនឹងឃើញថា វាមិនមែនជារឿងចម្លែកទេត្រង់ថា គឺរាស្ដ្ររបស់ព្រះដែលតែងតែស្ថិតនៅក្រោមការចោទប្រកាន់ដ៏មុតស្រួចនៃការថ្វាយបង្គំរូបព្រះក្លែងក្លាយ។ ដូច្នេះ យើងក៏ត្រូវតែប្រុងប្រយ័ត្នត្រង់ចំណុចថា ចំណាប់អារម្មណ៍ដែលយើងផ្តល់ឲ្យអ្នកដទៃថាប្រសិនបើពួកគាត់មករកព្រះយេស៊ូវ ប្រសិនបើពួកគាត់ដោះស្រាយភាពខ្ទេចខ្ទាំរបស់ខ្លួន នោះវានឹងបញ្ចប់នូវភាពស្វាហាប់នៃការថ្វាយបង្គំរូបព្រះក្លែងក្លាយនេះ។ វាមិនមែនដូចនេះនោះទេ។ វាប្រាកដជារម្លឹកយើងថា ព្រះអង្គសង្គ្រោះរបស់យើងគឺមិនមែនជាខ្លួនយើងនោះទេ។ គឺនៅពីខាងក្រៅយើងវិញ។
តាមនិយមន័យអត្តសញ្ញាណរបស់យើង គឺយើងត្រូវតែរកឃើញនៅខាងក្រៅខ្លួនយើងវិញ។ ដូច្នេះ តើសហគមន៍ឌីជីថលរបស់យើងផ្តល់អ្វី—ឬមិនផ្តល់ជូនអ្វី—ដល់ទីបញ្ចប់នៃការរកឃើញថា តើយើងជានរណា…
មតិយោបល់
Loading…