in ,

ភេទ​ដូចគ្នា

What does the Bible say about Homosexuality?

រាល់​អំពើ​បាប​មាន​ផ្នត់​ជាច្រើន​នៃ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​ជា​រឿង​ដ៏​ខុសឆ្គង​ចំពោះ​ព្រះ​ជាម្ចាស់ ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​គេច​ចេញពី​វា។ មូលហេតុ​ដ៏​សាមញ្ញ​បំផុត​គឺថា «ព្រះ​គម្ពីរ​បាន​លើកឡើង​យ៉ាង​ដូច្នោះ»។ យើង​គួរ​ចាប់ផ្ដើម​នៅត្រង់​ចំណុច​នោះ ហើយ​បើ​យើង​អាច​ចូល​ឲ្យ​កាន់តែ​ស៊ីជម្រៅ នោះ​ក៏​កាន់តែ​ល្អ​ដែរ។

យើងខ្ញុំ​គិតថា​កណ្ឌគម្ពីរ រ៉ូម ១:២៤-២៩ បាន​លើកឡើង​យ៉ាង​ច្បាស់​លាស់​ណាស់​ថា ការ​រួម​ភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​គឺជា​រឿង​ខុសឆ្គង ហើយ​យើង​គួរតែ​គេច​ចេញពី​ការ​ធ្វើ​បែប​នោះ។ ក្នុង​កណ្ឌគម្ពីរ រ៉ូម ១:២៤ យើងខ្ញុំ​ក៏​គិត​ដែរ​ថា​សាវ័ក ប៉ុល បាន​លើកឡើង​នូវ​ឃ្លា​ដ៏​ប្លែក​មួយ​អំពី​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​ត្រង់ថា​គាត់​បាន​មាន​ប្រសាសន៍៖ «អស់អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ»—ហើយ​បន្ទាប់មក​នៅក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ៦:៩-១០ គាត់​បាន​សរសេរ​ចុះ​អំពី​ភាព​លោភលន់ ការបោកប្រាស់ និង​អំពើ​បាប​ផ្សេងៗ​ទៀត សរុបសេចក្ដី​ទៅ​អំពើ​បាប​នៃ​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​គឺ​មិនមែន​ជា​អំពើ​បាប​ដ៏​ចម្លែក​នោះ​ទេ—«អស់អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ​មិន​អាច​គ្រង​ព្រះ​រាជ្យ​របស់​ព្រះ​ទុកជា​មរតក​បាន​ឡើយ»។

មួយ​វិញ​សោត ប្រសិនបើ​លោកអ្នក​ដឹង​ថា វា​ខុសឆ្គង ហើយ​នៅតែ​លើកឡើង​ថា «ខ្ញុំ​មិន​ខ្វល់​អី​ទេ ទោះ​បើ​វា​ខុស​ក៏​ដោយ។ ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ទេ។ ខ្ញុំ​នឹង​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​ទាំងនោះ។» នោះ​ឯង​ជា​ចំណុច​សម្គាល់​ដែល​ថា លោកអ្នក​នឹង​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ។

យើងខ្ញុំ​ដឹង​ថា មក​ដល់​ឥឡូវនេះ​អំណាច​នៃ​ចម្លើយ​របស់ខ្ញុំ​គឺ​គ្រាន់តែ​ថា «វា​មិន​ត្រឹមត្រូវ ដូច្នេះ​ចូរ​កុំ​ប្រព្រឹត្ត​វា​ឲ្យ​សោះ» នៅឡើយ​ទេ។ សំណួរ៖ «ហេតុអ្វី​បាន​ជា​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​គឺជា​ការ​ខុស​ឆ្គង?» ក៏​មាន​ផ្នត់​ចម្លើយ​ជាច្រើន​ដែរ។

១. ចាប់​តាំងពី​ដើម​ដំបូង​មក​ម៉្លេះ​ព្រះ​គម្ពីរ​បាន​លើកឡើង​ថា មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នឹង​ក្លាយ​ជា​រូប​សាច់​តែ​មួយ។ នោះ​ឯង​គឺជា​របៀប​របស់​ព្រះ​ជាម្ចាស់​ទាក់ទង​ទៅ​នឹង​ការ​រួមភេទ។

ការ​រួមភេទ​គឺជា​គំនិត​របស់​ព្រះ​ជាម្ចាស់ ហេតុដូច្នេះ​ហើយ​យើង​គួរ​រៀន​ពី​ទ្រង់​ថា​តើ​វា​គួរ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច។ គឺ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​លក្ខណៈ​ដ៏​ល្អ​ស្រស់​ស្អាត ដើម្បី​នឹង​បំពេញ​គ្នា​ទៅវិញទៅមក​ឲ្យ​ក្លាយទៅជា​រូប​សាច់​តែមួយ។ ហើយ​ការ​ព្យាយាម​ធ្វើ​ក្នុង​របៀបណា​មួយផ្សេងទៀត គឺជា​ការ​បង្ខូច​របៀប​របស់​ព្រះ​ជាម្ចាស់។ វា​ជា​រឿង​ពុករលួយ។ វា​គឺជា​រឿង​ខុសពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក។

២. ខណៈ​ពេល​ដែល​ខ្ញុំ​សញ្ជឹងគិត​លើ​កណ្ឌ​គម្ពីរ​រ៉ូម​ជំពូក១ និង​ពី​របៀប​ដែល​សាវ័ក ប៉ុល បកស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​រួមភេទ​ជាមួយ​នឹង​ភេទ​ដូចគ្នា ចំពោះ​យើងខ្ញុំ​សាវ័ក ប៉ុល កំពុងតែ​មាន​ប្រសាសន៍​ដូចតទៅ៖ ពេល​ដែល​លោកអ្នក​ប្ដូរ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​រូប​ព្រះ​ក្លែងក្លាយ ចំណុច​មួយ​ដ៏​ចម្បង​ដែល​លោកអ្នក​បាន​ប្ដូរ​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​ជំនួស គឺ​ខ្លួនឯង។ រូប​ព្រះ​ក្លែងក្លាយ​ដែល​លោកអ្នក​មាន​នោះ​គឺ​ខ្លួនឯង។ តើ​ការ​រួមភេទ​មួយ​ណា​ទៅ​សម្រាប់​ខ្លួនឯង? «ការ​រួមភេទ​របស់ខ្ញុំ​គឺជា​មួយ​មនុស្ស​ប្រុស។» ចំពោះ​មនុស្ស​ស្រី​វិញ ទំនង​ការ​រួមភេទ​របស់​គាត់​គឺជា​មួយ​នឹង​មនុស្ស​ស្រី។ ហើយ​សាវ័ក ប៉ុល ហាក់បីដូច​ជា​កំពុង​មានន័យថា ការ​ប្ដូរ​ព្រះ​ជាម្ចាស់​សម្រាប់​រូប​ព្រះ​ក្លែងក្លាយ ដែល​យើង​ស្រឡាញ់​ដ៏​ខ្លាំង​ជាង​គេ​បំផុត (ដែល​ជាទូទៅ​គឺ​ខ្លួនឯង) តែងតែ​នាំ​ឲ្យ​យើង​ងាយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នៃ​ការ​ចង់​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​ជា​មិន​ខាន។

អត្ថន័យ​គឺ៖ ការ​មាន​ចំណង់ចិត្ត​ក្នុង​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា គឺជា​របៀប​នៃ​ការថ្វាយបង្គំ​រូប​ព្រះ​ក្លែងក្លាយ​ដ៏​មិន​ត្រឹមត្រូវ។ ប្រាកដ​ណាស់​នៅ​មាន​របៀប​ផ្សេងៗ​ទៀត។ សូមកុំ​យល់​ច្រឡំ​ថា យើងខ្ញុំ​គ្រាន់តែ​លើកឡើង​អំពី​សេចក្ដី​ល្បួង​នៃ​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​ថា មាន​តែ​វា​មួយ​ទេ​ដែល​ជា​របៀប​នៃ​ការថ្វាយបង្គំ​ខ្លួនឯង។ ប៉ុន្តែ សូម​បើក​មើល​កណ្ឌគម្ពីរ រ៉ូម ១:២៤-២៩ ហើយ​គិត​អំពី​ចំណុច​នេះ​ដោយ​ខ្លួនឯង ដោយ​សួរ​ថា តើ​ខ២៣​មាន​ការ​ពាក់ព័ន្ធ​គ្នា​យ៉ាងដូចម្ដេច​ក្នុង​ការ​ប្ដូរ​ព្រះ​ជាម្ចាស់​ជំនួស​អ្វីៗ​ដែល​បាន​បង្កើត​ឡើង​មក ហើយ​ថា តើ​ខគម្ពីរ​នោះ​មាន​ភាព​ស៊ីគ្នា​យ៉ាង​ដូចម្ដេច​ទៅ​នឹង​ខ២៦ («ក៏បាន​ផ្លាស់​ប្រែ​ទំនៀម​ទំ​លាប់​ពី​ប្រពៃណី​ចេញ​ឲ្យ​ខុសពី​ធម្មតា»)។ ពាក្យ «ប្ដូរ» ត្រូវ​បាន​ប្រើប្រាស់​ម្តង​ហើយ​ម្តង​ទៀត​នៅក្នុង​បរិបទ​នេះ។

ចំណុច​ដ៏​ស៊ីជម្រៅ​ខ្លាំង​ជាងគេ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ប្រទះ​អំពី​មូលហេតុ​ដែល​ព្រះ​ជាម្ចាស់​មិន​គាំទ្រ​អំពើ​បាប​នេះ​គឺ​មិនមែន​គ្រាន់តែ​ត្រង់ថា​ដោយសារ​ព្រះ​គម្ពីរ​បាន​លើកឡើង​ថា «កុំ​ប្រព្រឹត្ត​វា» ឡើង​នោះ​ទេ ហើយក៏​មិនមែន​គ្រាន់តែ​ត្រង់​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នោះ​ដែរ។ នៅក្នុង​មូលហេតុ​ដ៏​ចម្បង​គឺ​ថា មាន​ប្រភេទ​នៃ​ការ​ថ្វាយបង្គំ​រូប​ព្រះ​ក្លែងក្លាយ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​នៃ​ការ​រួម​ភេទ​ជាមួយនឹង​ភេទ​ដូចគ្នា៖ វា​ពិតជា​មូល​ហេតុ​ដ៏​ជ្រាលជ្រៅ​ជាង​មូល​ហេតុ​ខាង​លើ​នេះ​ទៅ​ទៀត។

យើងខ្ញុំ​ដឹង​ថា​ការ​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា​នៅ​មាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​ថា​វា​មិនល្អ​សម្រាប់​យើង​ទេ។ ហើយ​ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង ហើយ​ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​កុំ​ឲ្យ​ប្រព្រឹត្ត​បែប​នោះ។

មុន​យើងខ្ញុំ​ចាកចេញ​ពី​សំណួរ​មួយ​នោះ យើងខ្ញុំ​ចង់និយាយ​ទៅកាន់​អស់អ្នក​ដែល​តយុទ្ធ​នឹង​រឿង​មួយ​នេះ​ថា យើងខ្ញុំ​មិន​មាន​ការ​ពិបាក​ក្នុង​ការ​យល់​អារម្មណ៍​របស់​លោកអ្នក​ទេ។ យើងខ្ញុំ​មិន​ចង់​ឲ្យ​អស់អ្នក​ដែល​កំពុង​តយុទ្ធ​នឹង​រឿង​នេះ​មាន​អារម្មណ៍​ថា «នេះ​គឺជា​រឿង​ដ៏​អាក្រក់​ជាងគេ​បំផុត​ដែល​យើង​អាច​នឹកឃើញ​ដល់» នោះ​ទេ។ យើងខ្ញុំ​មិន​មាន​អារម្មណ៍​បែប​ដូច​នោះ​ឡើយ!

អារម្មណ៍​របស់​យើងខ្ញុំ​គឺថា យើង​ត្រូវតែ​ទទួលស្គាល់​ការ​បាក់បែក​នេះ​នៅ​ចំពោះ​ព្រះអម្ចាស់។ ចូរ​លន់តួ​ថា «ដួងចិត្ត​ខ្ញុំ​ខ្ទេចខ្ទាំ​ហើយ ហើយ​ខ្ញុំ​ក៏​កំពុងតែ​យំ​ដែរ ពីព្រោះ​ខ្ញុំ​មាន​មូលហេតុ​ដែល​ខ្ញុំ​មិនទាន់​យល់​ដល់​ទាក់ទង​ទៅ​នឹង​ការ​ខ្ទេចខ្ទាំ​ទាក់ទង​ហ្នឹង​ការ​រួមភេទ​របស់ខ្ញុំ។ ខ្ញុំ​ខ្ទេចខ្ទាំ។ ខ្ញុំ​មិន​ចង់​ខ្ទេចខ្ទាំ​ទេ។ ខ្ញុំ​មាន​ជម្រើស​ក្នុង​ការប្រើ​ប្រាស់​ការ​ខ្ទេចខ្ទាំ​របស់ខ្ញុំ​ឲ្យ​ក្លាយទៅជា​អំពើ​បាប…»។

យើងខ្ញុំ​គិតថា​ការ​ខ្ទេចខ្ទាំ​គឺ​មិនមែន​ជា​អំពើ​បាប​ទេ។ ការ​ខ្ទេចខ្ទាំ​គឺជា​លទ្ធផល​នៃ​អំពើ​បាប។ ប៉ុន្តែ ការ​មាន​លក្ខណៈ​បែប​នោះ និង​ការ​មាន​អារម្មណ៍​បែប​នោះ យើងខ្ញុំ​គិតថា វា​មិនមែន​ជា​អំពើ​បាប​លើស​ជាង​ការដែល​យើងខ្ញុំ​មាន​អារម្មណ៍​ចង់​រួមភេទ​ជាមួយនឹង​ភេទ​ផ្ទុយ​គ្នា​នោះ​ទេ។ វា​ជា​រឿង​អធម្ម​ជាតិ! វា​ជា​រឿង​ខ្ទេចខ្ទាំ! ប៉ុន្តែ ឥឡូវនេះ​ខ្ញុំ​មាន​ជម្រើស​ជាមួយនឹង​ការ​រួមភេទ​ជាមួយនឹង​ភេទ​ផ្ទុយ​គ្នា ថា​តើ​ខ្ញុំ​នឹង​យក​វា​ធ្វើជា​អំពើ​បាប ឬក៏​ធ្វើជា​ការ​បរិសុទ្ធ។

បុគ្គល​ដែល​តយុទ្ធ​នឹង​ការ​ចង់​រួមភេទ​ជាមួយនឹង​ភេទ​ដូចគ្នា ឬក៏​ការ​មាន​ចំណាប់​អារម្មណ៍​បែប​នោះ ពួកគាត់​ក៏​នៅ​មាន​ជម្រើស​ដូចគ្នា​ដែរ៖ តើ​គួរ​ប្រព្រឹត្ត​អំពើ​បាប​នោះ ឬក៏​ការរស់នៅ​ដោយមាន​ភាព​បរិសុទ្ធ ហើយ​ព្យាយាម​យកឈ្នះ​លើ​វា ក៏ដូចជា​ការ​សង្វាត​ដេញ​តាម​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​គ្រោងទុក​ឲ្យ។

ដូច្នេះ សូមកុំ​ច្រឡំ​ដោយ​គិតថា​យើងខ្ញុំ​កំពុងតែ​លើកឡើង​តែ​អំពើ​បាប​មួយ​នេះ​ថា វា​ជា​អំពើ​បាប​ដ៏​អាក្រក់​ជាងគេ​បំផុត​ក្នុង​អំពើ​បាប​នានា​ឡើយ។ វា​ជា​ចំណែក​មួយ​នៃ​ការ​ខ្ទេចខ្ទាំ​ដែល​យើងខ្ញុំ​បាន​ចែកចាយ។

ចំពោះ​យើងខ្ញុំ​ផ្ទាល់ យើងខ្ញុំ​គិតថា ខ្លួនខ្ញុំ​មាន​ការ​ខ្ទេចខ្ទាំ​ក្នុង​លក្ខណៈ​ភាព​របស់ខ្ញុំ។ យើងខ្ញុំ​អាច​ចែកចាយ​យ៉ាង​ចំៗ​ជាមួយនឹង​លោកអ្នក៖ វា​ទាក់ទង​ទៅ​នឹង​កំហឹង ការ​អាណិត​ខ្លួនឯង។ ហើយ​យើងខ្ញុំ​ក៏​មាន​ចំណាប់​អារម្មណ៍​លើ​អំពើ​បាប​ផ្សេង​ទៀត​មួយ​ចំនួន​យ៉ាង​ខ្លាំង​ណាស់។ យើងខ្ញុំ​គិតថា វា​ក៏​ពាក់​ព័ន្ធ​ខ្លះៗ​ដែរ​ទៅ​នឹង​ហ្សែន (genetic) របស់​ខ្ញុំ។ យើងខ្ញុំ​បាន​ឃើញ​ចំណុច​នេះ​នៅ​ក្នុង​ម្ដាយ និង​យាយ​របស់​យើងខ្ញុំ។ យើងខ្ញុំ​គិតថា វា​ទាក់ទង​នឹង​គ្រួសារ​យើង​ខ្លះៗ​ដែរ មិន​មែន​គ្រាន់តែ​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ។ យើងខ្ញុំ​ជា​មនុស្ស​ខ្ទេចខ្ទាំ។

ដូច្នេះ យើងខ្ញុំ​មាន​ជម្រើស​ត្រង់​ថា យើងខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​ការ​ខ្ទេចខ្ទាំ​នោះ​មក​ត្រួតត្រា​លើ​ខ្ញុំ ហើយ​ប្រើប្រាស់​វា​ឲ្យ​ក្លាយ​ទៅ​ជា​អំពើ​បាប ឬក៏​ថា​យើងខ្ញុំ​អាច​ជ្រើសរើស​ថា «យើងខ្ញុំ​នឹង​ដោះស្រាយ​ការ​ខ្ទេចខ្ទាំ​នេះ​ដែល​យើងខ្ញុំ​មាន ហើយ​ព្យាយាម​បត់បែន​ក្នុង​ការ​ខ្ទេចខ្ទាំ​របស់​យើងខ្ញុំ ដើម្បី​ប្រព្រឹត្ត​ល្អ​ទៅកាន់​អ្នកដទៃ ហើយ​ព្យាយាម​គេច​ចេញពី​អំពើ​បាប​តាម​លទ្ធភាព​ដែល​យើងខ្ញុំ​អាច​ធ្វើ​ទៅ​បាន»។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោក ម៉េង មនោ និងលោកស្រី ឡូញ ស្ណារ៉ុង
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

3 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះ​ជាម្ចាស់​មិន​ឆ្លើយ​តប​នោះ​ទេ

ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​