១. សុភាសិត ២២:៦
«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្តនោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។
កំណត់ចំណាំនៅក្នុងព្រះគម្ពីរ ESV
ចូរបង្ហាត់កូនក្មេង។ សុភាសិតមួយនេះបានរកឃើញនៅក្នុងសម្ព័ន្ធមេត្រីជាមួយលោក អ័ប្រាហាំ (លោកុប្បត្ដិ ១៨:១៩) លើកទឹកចិត្តដល់ឪពុកម្ដាយក្នុងការ «បង្ហាត់» (ឧទាហរណ៍៖ «ការថ្វាយ» ឬ «ប្រារព្ធ» នេះគឺជាអត្ថន័យនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ២០:២; សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ អែសរ៉ា ៦:១៦) កូនៗរបស់ខ្លួននៅក្នុងផ្លូវ (ឧទាហរណ៍៖ ការណែនាំឲ្យដើរដោយត្រឹមត្រូវក្នុងផ្លូវសីលធម៌) ដោយចង្អុលបង្ហាញទៅលើការប្រព្រឹត្តដែលគាប់ព្រះទ័យដល់ព្រះជាម្ចាស់ ឬការប្រព្រឹត្តបែបមិនគាប់ព្រះទ័យដល់ព្រះជាម្ចាស់ និងចំពោះលទ្ធផលធម្មតានៃការប្រព្រឹត្តនីមួយៗ។ ការបង្ហាត់បង្រៀននឹងមានរួមបញ្ចូលទាំងសេចក្ដីស្រឡាញ់ និងការណែនាំក៏ដូចជា «រំពាត់វាយផ្ចាល» ផងដែរ (សុភាសិត ២២:១៥)។
២. ទំនុកតម្កើង ១២៧:៣-៥
«មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញដោយព្រួញយ៉ាងនោះ កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង នោះឯងមិនត្រូវខ្មាសឡើយ»។
ក្មេងៗដែលទទួលបានព្រះពរ។ ដូចជាចំណុចទីមួយដែរ ការនេះមិនបានលុបបំបាត់នូវសកម្មភាពរបស់មនុស្សយើងនោះទេ៖ កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហេតុដូច្នេះហើយ នេះគឺជាអំណោយមកពីព្រះអង្គ ហើយប្ដី និងប្រពន្ធក៏ត្រូវតែធ្វើអ្វីមួយ ដើម្បីនាំយកកូននោះមកក្នុងផែនដីនេះ ព្រមទាំងចិញ្ចឹមបីបាច់ថែរក្សាពួកគេឲ្យក្លាយជាសមាជិកដែលមានភាពស្មោះត្រង់ក្នុងការធ្វើជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ កន្លែងដែលសង្កត់ធ្ងន់នៅទីនេះគឺនៅលើចំណុចដែលថា ដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ ហើយឥឡូវបានធំធាត់ឡើង និងបានឈរជាមួយឪពុករបស់ខ្លួននៅពេលដែលគាត់និយាយជាមួយខ្មាំងសត្រូវនៅមាត់ទ្វាក្រុង (ឧទាហរណ៍៖ ជាកន្លែងដែលមានការគ្រប់គ្រងដោយយុត្តិធម៌។ វានឹងពិបាកសម្រាប់សត្រូវ (អស់អ្នកដែលសន្មតថាមិនស្មោះត្រង់) ក្នុងការបំភ័យបុរសបែបនេះ។
៣. អេភេសូរ ៦:១-៤
«ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្ដីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្ដីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ។ ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។
ក្មេងរាល់គ្នាអើយ! ទំនាក់ទំនងទីពីរនៅក្នុងគ្រួសារបង្ហាញពីការចុះចូលយ៉ាងត្រឹមត្រូវទៅចំពោះអ្នកមានអំណាច (អេភេសូរ ៥:២១) គឺអំពីកុមារ និងឪពុកម្ដាយ។ ច្បាប់របស់លោក ម៉ូសេ បានបង្គាប់ថា អស់អ្នកណាដែលវាយ ឬក៏ប្រទេចផ្ដាសាដល់ឪពុកម្ដាយរបស់ខ្លួននោះចូលសម្លាប់វាចុះ (និក្ខមនំ ២១:១៥, ១៧; លេវីវិន័យ ២០:9) ហើយសាវ័ក ប៉ុល បានរាយនៅក្នុងបញ្ជីរបស់គាត់ថា ការមិនស្ដាប់បង្គាប់បែបនេះគឺជាអំពើបាបយ៉ាងធ្ងន់ធ្ងរមួយ (រ៉ូម ១:៣០; ២ធីម៉ូថេ ៣:២)។ ទោះជាយ៉ាងណាក៏ដោយ ក៏សាវ័ក ប៉ុល បានជំរុញនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:១-៣ ផងដែរថា កាតព្វកិច្ចរបស់កុមារដែលអាចធ្វើទៅបានជាការស្ដាប់បង្គាប់ឪពុកម្ដាយ។ ការស្ដាប់បង្គាប់គឺក៏ដោយសារតែឪពុកម្ដាយដែរ៖ ឪពុកម្ដាយរបស់ខ្លួន នោះមិនមែនមានន័យថា អត់មានសេចក្តីថ្លៃថ្នូរនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺវាកាន់តែធ្វើឲ្យមានសេចក្តីថ្លៃថ្នូរ។ នៅក្នុងព្រះអម្ចាស់ បានកំណត់កិរិយា «ស្ដាប់បង្គាប់» បានយ៉ាងត្រឹមត្រូវ។ អ្វីដែលធ្វើឲ្យការស្ដាប់បង្គាប់មានភាព «ត្រឹមត្រូវ» ឬ «យុត្តិធម៌» គឺវាស្របទៅតាមបញ្ញត្តិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលបានលើកឡើងនៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៦:២-៣។
ចូរគោរពប្រតិបត្តិ។ ក្មេងៗដែលស្ដាប់បង្គាប់មាតាបិតារបស់ខ្លួន (អេភេសូរ ៦:១) គឺនៅក្នុងផ្នែកមួយដែលពួកគេគោរពប្រតិបត្តិដល់មាតាបិតារបស់ពួកគេ៖ សូមមើលនៅក្នុងកណ្ឌគម្ពីរ សុភាសិត ៣១:២៨ ដែលបានពណ៌នាអំពីកូនៗដែលបានក្រោកឈរគោរពដល់ម្ដាយថាជាអ្នកមានពរ។ សេចក្ដីសន្យា។ បញ្ញត្តិរបស់ព្រះជាម្ចាស់មុននេះដែលមានសេចក្ដីសន្យាមកជាមួយ (ឧទាហរណ៍៖ លោកុប្បត្ដិ ១៧:១-២) ប៉ុន្តែ នេះគឺជាបញ្ញត្តិដំបូងគេបង្អស់ ហើយក៏មានតែមួយនៅក្នុងចំណោមបញ្ញត្តិទាំង១០ដែលមានសេចក្ដីសន្យាដែរ (សូមមើលនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ២០:១២)។ នៅក្នុងសម្ព័ន្ធមេត្រីថ្មី សេចក្ដីសន្យានៃការប្រទានទឹកដីគឺមិនមិនមែនជាទឹកដីខាងឯសាច់ឈាមនៅលើផែនដីនេះទេ ប៉ុន្តែជាជីវិតដ៏នៅអស់កល្បជានិច្ចវិញ ដែលនោះចាប់ផ្ដើមនៅពេលដែលមនុស្សម្នាក់បានកើតជាថ្មីនៅទីនេះ ហើយឥឡូវនេះ មកជាមួយការពិតទាំងស្រុងនៅពេលខាងមុខ។ សាវ័ក ប៉ុល មិនបានបង្រៀនអំពីសេចក្ដីសង្គ្រោះនៅលើមូលដ្ឋាននៃការខំប្រឹងធ្វើការនោះទេ។ ការដែលក្មេងៗស្ដាប់បង្គាប់គឺជាភ័ស្ដុតាងដែលបញ្ជាក់ថា ពួកគេស្គាល់ព្រះជាម្ចាស់ ហើយជាលទ្ធផល ពួកគេក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ។
ឪពុករាល់គ្នាអើយ។ ដូចដែលមានចែងមុននេះបន្តិចថា សាវ័ក ប៉ុល ចាប់ផ្ដើមដោយការក្រើនរម្លឹកជាមួយសកម្មភាពមិនត្រឹមត្រូវដែលគួរតែជៀសវាង បន្ទាប់មកជាមួយសកម្មភាពដែលត្រឹមត្រូវគួរប្រព្រឹត្តិ ដើម្បីអភិវឌ្ឍន៍ខ្លួន។ សាវ័ក ប៉ុល បានលើកឡើងនូវទំនួលខុសត្រូវរបស់ឪពុកជាពិសេស ទោះបីជាការនេះមិនបានកាត់បន្ថយពីការចូលរួមរបស់ម្ដាយនៅក្នុងផ្នែកទាំងនេះក៏ដោយ (សូមមើលនៅក្នុងកណ្ឌគម្ពីរ សុភាសិត ៣១)។ កុំឲ្យចាក់រុក…ឡើយ។ ការស្ដាប់បង្គាប់របស់ក្មេងៗងាយធ្វើឲ្យមានការរងគ្រោះយ៉ាងខ្លាំង ដូច្នេះការប្រើអំណាច និងសកម្មភាពដែលមិនចេះគិតរបស់ឪពុកអាចនឹងធ្វើឲ្យពួកគេបាក់ទឹកចិត្តដែរ (កូឡុស ៣:២១)។ ចូរបង្រៀនវាទៅតាមដំបូន្មាន។ ឪពុកម្ដាយដើរតួនាទីយ៉ាងសំខាន់ ព្រះជាម្ចាស់បានតែងតាំងច្បាប់ក្នុងភាពជាសិស្សរបស់កូនៗពួកគេ «នៅក្នុងព្រះអម្ចាស់» (អេភេសូរ ៦:១) សូមមើលបន្ថែមនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៦:១-៩។ ការប្រៀនប្រដៅរបស់ឪពុកម្ដាយក្នុងការបង្រៀន និងណែនាំរបស់ព្រះអម្ចាស់គួរតែជាចំណុចកណ្ដាលក្នុងការអនុវត្តដែលមានរៀបរាប់នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤-៥។
៤. ចោទិយកថា ៦:៥-៩
«ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសម្គាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង»។
សេចក្ដីស្រឡាញ់*។ សូមមើលនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៤:៣៧។ គ្រប់ការទាំងអស់។ ព្រះជាម្ចាស់តែមួយអង្គគត់ដែលជាព្រះ និងជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែលយ៉ាងពេញទី ហើយពួកអ៊ីស្រាអែលត្រូវលះបង់គ្រប់បែបយ៉ាងទៅចំពោះព្រះអង្គ។ ដួងចិត្ត…ព្រលឹង…កម្លាំង**។សាសន៍អ៊ីស្រាអែលទាំងអស់នៅក្នុងគ្រប់ទាំងផ្លូវរបស់ពួកគេគឺដើម្បីស្រឡាញ់ព្រះអម្ចាស់៖ «នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១» (ម៉ាថាយ ២២:៣៨)។ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២២:៣៧; ម៉ាកុស ១២:៣០ និង លូកា ១០:២៧ ព្រះយេស៊ូវក៏បានរួមបញ្ចូលពាក្យ «គំនិត» ដែរ។ ក្នុងសម័យភាសាហេព្រើរដំបូង ពាក្យ «ដូងចិត្ត» ត្រូវបានរាប់បញ្ចូលជាមួយអ្វីដែលហៅថា «គំនិត»។ ពាក្យ «កម្លាំង» ប្រាប់អំពីកម្លាំង/ថាមពល និងសមត្ថភាព។
ត្រូវនៅជាប់ក្នុងចិត្តឯងចុះ។ សូមមើលនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៤:៣៩។ ការទាមទារគឺសម្រាប់អ្នកណាដែលមានដួងចិត្តពិតជាស្រឡាញ់ព្រះអម្ចាស់ទាំងស្រុងតែម្ដង។ កណ្ឌគម្ពីរចោទិយកថាបានបើកសម្ដែងអំពីសម្ព័ន្ធមេត្រីថ្មី នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងត្រូវបានសរសេរយ៉ាងពិតប្រាកដ និងមានប្រសិទ្ធភាពនៅលើដួងចិត្ត (យេរេមា ៣១:៣១-៣៤; និង ចោទិយកថា ៣០:៦-៨)។
មានពាក្យប្រៀបធៀបពីរផ្ទុយគ្នា (ឈរ/ដេក/ដើរ/អង្គុយ) ធ្វើឲ្យនឹកចាំគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់សកម្មភាព។ ត្រូវចងសេចក្ដីទាំងនេះ…ត្រូវកត់សេចក្ដីទាំងនេះ។ មានសាសន៍យូដាជាច្រើនបានបំពេញតាមបញ្ញត្តិទាំងនេះតាមអត្ថន័យចំៗតែម្ដង (ខ៨) និង មែហ្សូហ្សត “mezuzot” (ខ៩) ត្រូវចងពាក្យទាំងនេះទុកនៅដៃឯង នៅថ្ងាសឯង ឬបិទនៅក្របទ្វារផ្ទះផង។ មាននៅក្នុងជំពូក ៤-៥ ហើយក៏មានបទគម្ពីរផ្សេងៗទៀតដែរ។ សូមមើលនៅក្នុងកណ្ឌគម្ពីរចោទិយកថា ១១:១៨-២០។
៥. ហេព្រើរ ១២:៧-១១
បើសិនជាអ្នករាល់គ្នាត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្ដីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងឯវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសម្រាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្ដីបរិសុទ្ធរបស់ទ្រង់ កាលណាយើងត្រូវសេចក្ដីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្ដីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ»។
ការដាស់តឿនបានបញ្ជាក់ប្រាប់យើងថា យើងជាកូនៗរបស់ព្រះអង្គ។ ព្រះជាម្ចាស់បានបង្ហាញអំពីទស្សនៈរបស់ព្រះអង្គតាមរយៈព្រះបន្ទូលនៅក្នុងកណ្ឌគម្ពីរសុភាសិត៖ ព្រះជាម្ចាស់ផ្ចាញ់ផ្ចាលយើងជាការបញ្ជាក់ថា ព្រះអង្គរាប់អ្នកជឿថាជាកូនៗរបស់ទ្រង់ (ភាពជាកូន សូមមើលនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ២:១០) ពីព្រោះព្រះជាម្ចាស់វាយប្រដៅដល់កូនៗទាំងអស់ដែលទ្រង់ទទួល (ហេព្រើរ ១២:៦; សូមមើលនៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១២:៧-៨)។ ការវាយប្រដៅ (ភាសាក្រិក «ភេឌៀរ» “paideia”) គឺជាពាក្យមួយដែលគេប្រើជាទូទៅសម្រាប់ការមើលថែក្មេងៗតាមរយៈការណែនាំ ការបង្ហាត់បង្រៀន និងការកែតម្រង់៖ ទោះបីជាយ៉ាងណាក៏ដោយក៏នៅទីនេះកណ្ឌគម្ពីរហេព្រើរផ្ដោតសំខាន់ទៅលើការត្រាស់ហៅឲ្យមានការរង់ទ្រាំ (ស៊ូទ្រាំ នៅក្នុងកណ្ឌគម្ពីរ ហេព្រើរ ១២:៧) នៅក្នុងការល្បងលដ៏ឈឺចាប់នៅក្នុងជីវិត (ហេព្រើរ ១២:១១)។ ការល្បងលទាំងនេះគឺជាផលចំណេញសម្រាប់ពួកគេ បញ្ជាក់ពីភាពជាកូនរបស់ពួកគេ និងតម្រូវការនៃការឆ្លើយតបក្នុងការរង់ទ្រាំ។ ដូច្នេះ មិត្តអ្នកអានទាំងអស់គ្នាអើយ! ចូរកុំឲ្យមានការបាក់ទឹកចិត្តឡើយ។
ភាពស្រដៀងគ្នាពីភាពតិចជាងទៅធំជាងដែលទទួលបានពីការបង្ហាត់បង្រៀនកូនៗរបស់អ្នកអានផ្ទាល់បានបង្ហាញថាវាជាការត្រឹមត្រូវសម្រាប់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ក្នុងការវាយប្រដៅ ហើយមានការទាមទារឲ្យឆ្លើយតបដោយការគោរព និងការចុះចូល៖ ក្នុងនាមជាព្រះវរបិតាដែលពេញទៅដោយសេចក្ដីស្រឡាញ់ ព្រះជាម្ចាស់តែងតែវាយប្រដៅកូនៗរបស់ព្រះអង្គសម្រាប់ជាការល្អដល់ពួកគេវិញ។
៦. ១ធីម៉ូថេ ៥:៨
«បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។
អាក្រក់ជាមនុស្សដែលមិនជឿទៅទៀត។ ការផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្លួនផ្ទាល់គឺជាបញ្ញាខាងឯព្រលឹងវិញ្ញាណដែលសំខាន់បំផុតមួយ។ ការបរាជ័យក្នុងការរស់នៅតាមដំណឹងល្អក្នុងរបៀបនេះគឺស្មើនឹងការបដិសេធសេចក្ដីជំនឿចោល។
៧. ទំនុកតម្កើង ១០៣:១៣
«ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក ដែលកោតខ្លាចទ្រង់ ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ»។
ព្រះជាម្ចាស់ជាព្រះវរបិតាដល់រាស្ត្ររបស់ទ្រង់ទាំងមូល (និក្ខមនំ ៤:២២-២៣) ហើយដល់អស់អ្នកដែលមានសេចក្ដីស្មោះត្រង់ (សុភាសិត ៣:១២)។ ជាការពិតណាស់ ឪពុកនៅលើផែនដីជាច្រើនបរាជ័យក្នុងការរួបរួមជាមួយហ្នឹងគំនិតមួយនេះ៖ រូបភាពនេះសន្មតថា ព្រះគម្ពីរបានប្រាប់មនុស្សយើងពីការយល់ដឹងដែលថាតើឪពុកគួរមានឧត្ដមគតិដូចម្ដេច។ ប៉ុន្តែ វាក៏មានតួនាទីជាគោលបំណងសម្រាប់ឪពុកដ៏ស្មោះត្រង់ដែរ៖ ពួកគាត់នឹងស្វែងរកបន្ថែមទៀត ដើម្បីក្លាយជាឪពុកដែលអាចបង្ហាញពីចិត្តអាណិតដល់កូនៗរបស់គាត់ដែរ។
៨. និក្ខមនំ ២០:១២
«ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ»។
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ។ ពាក្យ «គោរពប្រតិបត្តិ» មានន័យថា ជាការប្រព្រឹត្តិចំពោះអ្នកណាម្នាក់ដោយការគោរពយ៉ាងត្រឹមត្រូវដោយសារតួនាទី និងបុគ្គលនោះផងដែរ។ ទាក់ទងទៅនឹងឪពុកម្ដាយនេះមានន័យថា (១) យើងប្រព្រឹត្តិចំពោះពួកគាត់ដោយការគោរព (សូមមើលនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ២១:១៥; ១៧): (២) ចូរផ្គត់ផ្គង់ពួកគាត់ ហើយមើលថែពួកគាត់នៅពេលដែលពួកគាត់មានវ័យចាស់ទៅ (ដើម្បីអត្ថន័យនៃការគោរពឲ្យកាន់តែច្បាស់ សូមមើលនៅក្នុងកណ្ឌគម្ពីរ សុភាសិត ៣:៩)។ ទាំងព្រះយេស៊ូវ និងសាវ័ក ប៉ុល បានគូសបញ្ជាក់ពីសារៈសំខាន់នៃបញ្ញត្តិមួយនេះ (ម៉ាកុស ៧:១-១៣; អេភេសូរ ៦:១-៣; ១ធីម៉ូថេ ៥:៤)។ នេះគឺជាបញ្ញត្តិតែមួយគត់នៅក្នុងចំណោមបញ្ញត្តិទាំង១០ដែលមានសេចក្ដីសន្យាយ៉ាងជាក់លាក់ភ្ជាប់មកជាមួយនឹងវា៖ ដើម្បីឲ្យបានអាយុវែងនៅក្នុងស្រុក—មានន័យថា មិនគ្រាន់តែមានអាយុវែងប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាម្នាក់ដែលមានពេញទៅដោយវត្តមានរបស់ព្រះជាម្ចាស់ និងជាទីគាប់ព្រះទ័យដល់ព្រះអង្គផងដែរ។ សូមមើលនៅក្នុងកណ្ឌគម្ពីរ ចោទិយកថា ៥:១៦។
៩. កូឡូស ៣:២០-២១
«ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយ ក្នុងគ្រប់ការទាំងអស់ ដ្បិតព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះឯង ឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ»។
ពាក្យបណ្ដាំរបស់សាវ័ក ប៉ុល ដែលបានប្រាប់ដល់កុមារឆ្លុះបញ្ចាំងនៅក្នុងបញ្ញត្តិទី៥ (និក្ខមនំ ២០:១២)។ កុំឌុកដាន់កូនចៅឡើយ។ បុរសទាំងអស់គ្នាត្រូវបានជំរុញឲ្យចេះមានការទប់កំហឹងរបស់ខ្លួន និងគ្រប់ទាំងសកម្មភាពផ្សេងៗដែលអាចធ្វើឲ្យកូនៗរបស់ពួកគេមានការឈឺចាប់ (អេភេសូរ ៦:៤) ក្រែងលោពួកគេមានការអស់សង្ឃឹមក្នុងការផ្គាប់ចិត្តឪពុកម្ដាយរបស់ខ្លួន។
១០. សុភាសិត ១៧:៦
«កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន»។
គ្រួសារទាំងអស់មានការពឹងផ្អែកលើគ្នាទៅវិញទៅមកសម្រាប់បង្ហាញពីអត្តសញ្ញាណ និងអំណរ។ ទាំងក្មេងៗ និងចាស់ៗគួរតែស្រឡាញ់ទំនាក់ទំនងនៅក្នុងជំនាន់គ្រួសាររបស់ពួកគេ។
មតិយោបល់
Loading…