ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។

២) ការធ្លាក់ក្នុងអំពើបាប
ប៉ុន្តែ មនុស្សបានសម្រេចចិត្តមិនព្រមធ្វើជាអ្នកតំណាងឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ។ ពួកគេបានបះបោរទាស់នឹងព្រះជាម្ចាស់ ហើយបានធ្វើជាអ្នកតំណាងឲ្យការគ្រប់គ្រងខ្លួនឯងវិញ។ ដូច្នោះហើយបានជាព្រះជាម្ចាស់ប្រទាននូវអ្វីដែលពួកគេចង់បាន ហើយបានបណ្តេញពួកគេចេញពីព្រះវត្តមានរបស់ទ្រង់។ ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។
តើមនុស្សនៅតែមានលក្ខណៈដូចរូបអង្គព្រះជាម្ចាស់ឬទេ ទោះបើពួកគេបានធ្លាក់ក្នុងអំពើបាប? ពិតណាស់ ពួកគេនៅតែមាន! កណ្ឌលោកុប្បត្ដិបានបញ្ជាក់ម្តងទៀតថា ព្រះជាម្ចាស់បានបង្កើតមនុស្សមកដូច «រូបអង្គ» ទ្រង់ (លោកុប្បត្ដិ ៥:១; ៩:៦)។ ប៉ុន្តែឥឡូវ រូបអង្គទ្រង់ដែលនៅក្នុងយើង បានខូចហើយ។ យើងអាចប្រៀបធៀបការឆ្លុះបញ្ចាំងពីរូបអង្គទ្រង់នេះទៅនឹងកញ្ចក់ឆ្លុះដែលបានប្រេះស្រាំ ដូច្នេះហើយ វាបង្ហាញរូបភាពដ៏អាក្រក់ខុសពីរូបភាពដើម។ យើងនៅតែឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់ដដែល ទោះបើយើងប្រព្រឹត្តបាបក៏ដោយ។ ប៉ុន្តែ ការឆ្លុះបញ្ចាំងនោះ គឺជាការបង្ហាញពីលក្ខណៈពិត និងលក្ខណៈមិនពិតរបស់ទ្រង់មកលាយឡំគ្នា។ អ្នកប្រាជ្ញខាងព្រះគម្ពីរប្រើពាក្យដូចនេះថា មនុស្សបានត្រឡប់ជា «ជាប់ទោស» ហើយ «ខូច»។
![]()
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់...ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

អធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។