in ,

មធ្យោបាយ ៣​យ៉ាង ដើម្បី​ថែ​ទាំ​សុខភាព​ព្រលឹង​វិញ្ញាណ

https://youtu.be/GfWTF3wxGZE

នៅ​ក្នុង​រឿង​ខ្លី​ដ៏​ពិសេស​មួយ​របស់​លោក អេហ្វ ស្កត់ ហ្វ៊ីតជើរ៉ល (F. Scott Fitzgerald) ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Curious Case of Benjamin Button” (ប្រែ​ថា «ករណី​រឿង​ឆ្ងល់​របស់​លោក បេនយ៉ាមីន បាត់ធិន») រឿង​នេះ​ផ្តល់​នូវ​រូប​រាង​ថ្មី គួរ​ឲ្យ​ព្រួយ​បារម្ភ​អំពី​ភាព​ចាស់ទុំ និង​ការ​អភិវឌ្ឍន៍​ក្នុង​សង្គម។ អ្វី​ដែល​គួរ​ឲ្យ​ចង់​ដឹង​អំពី​លោក បេនយ៉ាមីន គឺ​ថា​គាត់​កើត​មក​ចាស់ ហើយ​ពេល​វេលា​កន្លង​ទៅ​ក៏​ក្លាយ​ទៅ​ជា​ក្មេង។ ប្រលោម​លោក​នេះ​គឺ​ជា​ការ​ចាប់​អារម្មណ៍​លើ​របៀប​ដែល​មនុស្ស​យល់​អំពី​ភាព​ចាស់ទុំ ការ​ស្រឡាញ់ កា​ធំ​ធាត់​ឡើង និង​ស្ថាន​ភាព​ទារក​ដ៏​គួរ​ឲ្យ​អស់​សំណើច​របស់​មនុស្ស​ចាស់​ដែល​ឈឺ​ម្នាក់​នេះ។

ពេល​ខ្លះ នៅ​ក្នុង​ក្រុម​ជំនុំ​យើង​ជួប​ប្រទះ​ករណី​ចង់​ដឹង​ចង់​ឃើញ​របស់​អ្នក​ជឿ ដែល​មិន​ទាន់​ពេញ​វ័យ​នៅ​ក្នុង ព្រះ​វិហារ។ ជា​ញឹកញយ នៅ​ពេល​ដែល​យើង​ឃើញ​ថា នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​ជា​អ្នក​ជឿ​ថ្មីថ្មោង ដែល​ទើប​នឹង​រួច​ពី​អំពើ​បាប​របស់​ពួក​គេ ជីវិត​ដែល​ធ្លាប់​ខ្វះ​ពន្លឺ​របស់​ពួក​គេ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ខ្លាំង​មិន​គួរ​ឲ្យ​អាច​ជឿ​បាន​នៃ​ភាព​រីករាយ​ដែល​មិន​អាច​បំភ្លេច​បាន។ ពួក​គេ​ផ្សាយ​ដំណឹង​ល្អ​ដោយ​ខ្នះខ្នែង អធិស្ឋាន​ឥត​ឈប់​ឈរ អាន​ព្រះ​គម្ពីរ​ដោយ​លះបង់ ហើយ​រីករាយ​ក្នុង​ការ​បម្រើ​ក្នុង​ក្រុម​ជំនុំ។

ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ក្នុង​ការ​ឃើញ​ថា សេចក្ដី​ក្លៀវក្លា​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ឡើង​ជាតិ​ស្ករ​មួយ​ភ្លែត​នៃ​ភាព​ជា​អ្នក​ថ្មី​ថ្មោង។ ភាព​វិសេស​នៃ​សេចក្ដី​សង្គ្រោះ​ចាប់​ផ្ដើម​ក្លាយ​ជា​រឿង​ធម្មតា ការ​ទៅ​ព្រះ​វិហារ​ក្លាយ​ជា​ទម្លាប់ ការ​អាន​គម្ពីរ​ជា​កិច្ចការ និង​ការ​អធិស្ឋាន​ក្លាយ​ជា​រឿង​ចៃដន្យ​វិញ។ សេចក្ដី​អធិប្បាយ​ដែល​ពួក​គេ​ធ្លាប់​បាន​ត្រេកអរ​ចូល​ចិត្ត​ស្ដាប់ ឥឡូវ​នេះ​ក្លាយ​ដូច​ជា​ចាន​នៃ​សណ្ដែក​បណ្ដុះ​ដែល​គ្មាន​រសជាតិ។ កាល​ដែល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គេ​បាន​ឆ្លង​កាត់​ចលនា​ខាង​ឯ​វិញ្ញាណ​យ៉ាង​ហ្មត់​ចត់​បែប​ជា​កិច្ចការ ប៉ុន្តែ​ភ្លើង​បាន​រលត់​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ។

ខ្ញុំ​បាន​ជួប​មនុស្ស​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ថា ពួក​គេ​បាន​សង្គ្រោះ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​មាន​ចរិត​យ៉ាប់ រអ៊ូរទាំ និង​ទុទិដ្ឋិនិយម។ ពួក​គេ​ជា​មនុស្ស​ចាស់​ដែល​មាន​ចរិត​យ៉ាប់​ខាង​ឯ​វិញ្ញាណ។

ចុះ​លោក​អ្នក​វិញ? តើ​លោក​អ្នក​មិន​ទាន់​ពេញ​វ័យ​ទេ​មែន​ឬ ទោះ​បើ​លោក​អ្នក​បាន​ជឿ​យូរ​ហើយ? តើ​លោក​អ្នក​បាន​ទុក​ឲ្យ​ភ្លើង​នៃ​ចំណង់​ចំណូល​ចិត្ត​ពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​អ្នក​ត្រជាក់​មែន​ឬ? ឬ​ក៏​ថា តើ​លោក​អ្នក​បាន​រីក​ចម្រើន​ជា​លំដាប់​ក្នុង​ចំណេះ​ដឹង ប្រាជ្ញា និង​ជា​ពិសេស​ការ​អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ​ឬ?

បើ​មិន​ដូច្នោះ​ទេ នេះ​ជា​សកម្មភាព​បី​យ៉ាង​ដែល​ត្រូវ​ធ្វើ ដើម្បី​បន្ត​រីក​ចម្រើន​ខាង​ឯ​វិញ្ញាណ៖

១.លេប​អាហារ​របស់​លោក​អ្នក

ទារក​ដែល​ទើប​ចេះ​ដើរ​តេះតះ​ដែល​ត្រូវ​បាន​ម្តាយ​ឧស្សាហ៍​បញ្ចុក​បាយ គាត់​នឹង​លូត​លាស់​មាន​សុខ​ភាព​ល្អ។ ប៉ុន្តែ ប្រសិន​បើ​ក្មេង​នោះ​រក្សា​សណ្ដែក​ទាំង​នោះ​ទុក​នៅ​ក្នុង​ថ្ពាល់​ដែល​ប៉ោង​របស់​គាត់​ជំនួស​ឲ្យ​ការ​លេប ឬ​បោះ​ផ្សិត​ដែល​អ្នក​ឲ្យ​ទៅ​ក្រោម​តុ នោះ​អាហារ​រូប​ត្ថម្ភ​នឹង​មិន​អាច​មាន​ប្រសិទ្ធភាព​បាន​ទេ។ ដូច​គ្នា​នេះ​ដែរ មនុស្ស​ដែល​អង្គុយ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ទ្រនុង​អាច​មើល​ទៅ​ហាក់​ដូច​ជា​ថា ពួក​គេ​កំពុង​តែ​ទទួល​បាន​អាហារ​សុខភាព​ដោយ​ស្ពៃ និង​សណ្ដែក​មួយ​មាត់ៗ​ពី​ការ​អធិប្បាយ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ការ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ នោះ​ពួក​គេ​នឹង​បាត់​បង់​ភាព​រស់​រវើក​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​អម្ចាស់ ហើយ​បន្តិច​ម្តងៗ​នឹង​អន់​ថយ​ការ​មិន​ឃ្លាន​អាហារ​ខាង​ឯ​វិញ្ញាណ។

តើ​លោក​អ្នក​ធ្លាប់​ឮ​មនុស្ស​អួត​ថា «ខ្ញុំ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ» ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​ច្បាស់​ជា​ធ្វេស​ប្រហែស​ក្នុង​ការ​អនុវត្ត​ខ​គម្ពីរ​ណា​មួយ​នោះ​អំពី​ការ​អួត​អំពី​វា​ទៅ​វិញ? នេះ​ជា​មូល​ហេតុ​ដែល​គ្រូ​គង្វាល​ធ្លាក់​ចូល​ទៅ​ក្នុង​អំពើ​បាប​ដែល​ពួក​គេ​អធិប្បាយ​ប្រឆាំង​ជំទាស់។ វា​គឺ​ជា​របៀប​ដែល​ឪពុក​ម្តាយ​ចេះ​ធ្វើ​ពុត​ជា​ពួក​បរិសុទ្ធ ដោយ​ពាក់​ម៉ាស​មុខ និង​ក្លែង​ក្លាយ។ ហើយ​នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ក្មេងៗ​ដែល​មាន​លក្ខណៈ​ដូចជា​ទេវតា​នៅ​ក្នុង​ព្រះ​វិហារ​បាន​ក្លាយ​ជា​បិសាច​នៅ​មហា​វិទ្យាល័យ។ ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​ស្តាប់​ព្រះ​បន្ទូល ប៉ុន្តែ​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​ឡើយ (យ៉ាកុប ១:២២)។ ពួកគេ​ប្រៀប​ដូច​ជា​កូន​ក្រមុំ​ដែល​មើល​មុខ​កញ្ចក់​មុន​នឹង​ដើរ​ចូល​រោង​ការ ប៉ុន្តែ​បន្ទាប់​មក​ភ្លេច​ថា នាង​មើល​ទៅ​ដូច​ជា​អ្វី ហើយ​មិន​បាន​ធ្វើ​អ្វី​សោះ​ចំពោះ​ស្បៃ​មុខ​កោង និង​ម៉ាស្ការ៉ា​ដែល​ប្រឡាក់។

ប្រសិន​បើ​លោក​អ្នក​ចង់​រីក​ចម្រើន​ខាង​ឯ​វិញ្ញាណ សូម​អនុវត្ត​អ្វី​ដែល​លោក​អ្នក​បាន​ឮ។ កត់​ចំណាំ​អំពី​សេចក្ដី​អធិប្បាយ យក​ចំណុច​មួយ​ហើយ​សរសេរ​វា​នៅ​ក្នុង​កម្មវិធី​ផែនការ​ថ្ងៃ​របស់​លោក​អ្នក​នៅ​លើ​ទំព័រ​ប្រចាំ​ថ្ងៃ​នីមួយៗ។ ធ្វើ​ការ​ណាត់​ជួប​ជា​មួយ​ព្រះ។ ហើយ​តាំង​ចិត្ត​អធិស្ឋាន បោះ​បង់​អាកប្បកិរិយា​ខុស​ចោល ហើយ​ដាក់​ឥរិយាបថ​ត្រឹម​ត្រូវ​ដោយ​ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​វិញ។

២. ជៀស​វាង​អាហារ​ឥត​បាន​ការ

វា​មិន​សំខាន់​ថា លោក​អ្នក​ញ៉ាំ​ស្រូវ​សាលី​ប៉ុន្មាន ឬ​ទឹក​ផ្លែ​ឈើ​ប៉ុន្មាន​នោះ​ទេ ប្រសិន​បើ​លោក​អ្នក​បន្ត​ញ៉ាំ​អាហារ​មិន​ល្អ នោះ​លោក​អ្នក​នឹង​មិន​ដែល​ស្គម​បាន​ទេ។

កុំ​គ្រាន់​តែ​ទទួល​បាន​ខ្លឹម​សារ​ល្អៗ​តាម​រយៈ​សេចក្ដី​អធិប្បាយ ការ​អាន​ព្រះ​គម្ពីរ និង​ការ​សិក្សា។ លោក​អ្នក​ក៏​ត្រូវ​បង្កើត​ការ​រួម​ផ្សំ​គ្នា​នៅ​ពេល​ទទួល​ទាន ជៀស​វាង​ខ្លាញ់​សត្វ​ខាង​ឯ​វិញ្ញាណ​ដែរ។ (ហេព្រើរ ១២:១) «ត្រូវ​ឲ្យ​យើង​ចោល​អស់​ទាំង​បន្ទុក​នឹង​អំពើ​បាប ដែល​រុំ​យើង​ជុំ​វិញ​ជា​ងាយ​ម្ល៉េះ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង។»

សម្រាប់​លោក​អ្នក នេះ​ប្រហែល​ជា​ការ​តម​អាហារ​ថេរ​របស់​លោក​អ្នក​នៃ​រឿង​ល្ខោន​ដែល​ធ្វើ​ឲ្យ​អ្នក​គិត​ថា វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​រស់​នៅ​ដោយ​និយាយ​ដើម​គេ រឿង​ល្ខោន​សងសឹក និង​សន្លប់។ ប្រហែល​សម្រាប់​លោក​អ្នក វា​ជា​ការ​ជក់​ចិត្ត​នឹង​កីឡា​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ឆ្ងាយ​ពី​ការ​ចំណាយ​ពេល​វេលា​ជា​មួយ​គ្រួសារ។ ប្រហែល​ជា​វា​ជា​ការ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការ​ញ៉ាំ​ច្រើន​ពេក ការ​ជក់​បារី ឬ​ការ​មាន​ទំនាក់​ទំនង​មិន​ល្អ។ លោក​អ្នក​ដឹង​ហើយ​ថា ខ្លួន​ត្រូវ​កាត់​មហារីក​ណា​ចេញ។ ត្រូវ​ការ​កាត់​ចេញ (ម៉ាថាយ ៥:២៩)។

៣.លំហាត់​ប្រាណ​ខាង​វិញ្ញាណ

លោក ម៉ាលខុម គ្លែតវែល (Malcolm Gladwell) បាន​សរសេរ​អំពី​ច្បាប់ ១០.០០០ ម៉ោង ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ។ លោក ប៊ីល ហ្គេត (Bill Gates) និង​ការ​សរសេរ​កម្មវិធី​របស់​គាត់ ក្រុម​តន្ត្រី Beatles និង​វគ្គ​ហាត់​នៅ​អាល្លឺម៉ង់​របស់​ពួក​គេ លោក យូ-យូ មា (Yo-Yo Ma) និង​ការ​លេង​វីយូឡុង​របស់​គាត់ និង​សូម្បី​តែ​លោក គ្លែតវែល ខ្លួន​ឯង និង​ការ​និពន្ធ​របស់​គាត់។ គ្មាន​នរណា​ម្នាក់​រំពឹង​ថា ខ្លួន​នឹង​ទទួល​បាន​អ្វី​ល្អ​ដោយ​គ្មាន​ពេល​វេលា ការ​ប្រឹង​ប្រែង និង​ការ​តស៊ូ​នោះ​ឡើយ។ ត្រូវ​មាន​ច្រើន។ ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​ខ្លះ​មាន​អារម្មណ៍​ដូច​ជា​ថា ពួក​គេ​នឹង​ទទួល​បាន​ការ​រីក​ចម្រើន​ជា​លំដាប់​ក្នុង​ភាព​ដូច​ព្រះ​គ្រីស្ទ ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ «លះ​បង់​ចោល ហើយ​ថ្វាយ​ទៅ​ព្រះ»?

វា​គឺ​ជា​គោល​ដៅ​របស់​គ្រីស្ទ​បរិស័ទ​គ្រប់​រូប ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​ក្នុង​ការ​លើក​តម្កើង​ព្រះ​ជាម្ចាស់។ យើង​គួរ​តែ​រំពឹង​ថា នឹង​បាត់​បង់​ញើស​ខ្លះៗ​នៅ​ក្នុង​ដំណើរ​ការ​នេះ។ ខ្ញុំ​មិន​និយាយ​អំពី​ការ​ញែក​ជា​បរិសុទ្ធ​រួម​ដែល​រឹង​រូស​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​មាន​ន័យ​ថា ចូរ​យើង​អនុវត្ត​កណ្ឌ​គម្ពីរ (ភីលីព ២:១២) «ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង»។

សូម​ប្រើ​ប្រាស់​វិន័យ​ខាង​ឯ​វិញ្ញាណ។ លោក ដូណល វីតនី (Donald Whitney) បាន​កំណត់​ការ​ប្រៀន​ប្រដៅ​ខាង​ឯ​វិញ្ញាណ​ថា ជា​អ្វី​ដែល​ដាក់​លោក​អ្នក​ក្នុង​ផ្លូវ​នៃ​ព្រះ​គុណ។

ឧទាហរណ៍៖ មិន​មែន​ផែនការ​នៃ​ការ​អាន​ព្រះ​គម្ពីរ​របស់​លោក​អ្នក​ទេ​ដែល​នឹង​ញែក​អ្នក​ជា​បរិសុទ្ធ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​ដែល​ធ្វើ​ការ​នោះ។ ប៉ុន្តែ ការ​ខំ​របស់​លោក​អ្នក​ធ្វើ​ឲ្យ​លោក​អ្នក​ដើរ​ក្នុង​ផ្លូវ​នៃ​ពរ​ជ័យ​ផ្ទាល់ ដូច​ដើម​ឧទុម្ពរ​ដែល​ដាក់​លោក សាខេ ក្នុង​ផ្លូវ​នៃ​ព្រះ​អង្គ​សង្គ្រោះ​របស់​គាត់។

សូម​ចង​ចាំ​កណ្ឌ​គម្ពីរ (១ធីម៉ូថេ ៤:៧)៖ «ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្ដី​គោរព​ប្រតិបត្តិ​ដល់​ព្រះ»? លោក​អ្នក​ធ្លាប់​បាន​ឮ​គ្រូ​អធិប្បាយ​និយាយ​យ៉ាង​ស្ទាត់​ជំនាញ​អំពី​ពាក្យ «ចុមនាត់សូ» (gymnadzō) ក្នុង​ការ​ដឹង​ថា នេះ​ជា​ពាក្យ​ដែល​បែក​ញើស។ ការ​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​តម្រូវ​ឲ្យ​មាន​ពេល​វេលា ការ​ប្រឹង​ប្រែង និង​ការ​តស៊ូ។ តើ​វា​ធ្វើ​យ៉ាង​មិច​ហើយ​ចំពោះ​លោក​អ្នក? ឬ​ក៏​ថា លោក​អ្នក​ជា​គ្រីស្ទ​បរិស័ទ​បែប​មិន​មាន​ការ​ខំ​ប្រឹង?

ទាំង​នេះ​មិន​មែន​ជា​មធ្យោបាយ​បី​តែ​មួយ​គត់​នៅ​ក្នុង​មធ្យោបាយ​ដ៏​ទូលំ​ទូលាយ​ទៀត​របស់​ព្រះ​ជាម្ចាស់​ទេ​សម្រាប់​ការ​ញែក​ជា​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ​វា​ជា​មធ្យោបាយ​បី​យ៉ាង​ដែល​លោក​អ្នក​អាច​មាន​ចេតនា​ធ្វើ​តាម​យ៉ាង​ពិត​ប្រាកដ ។

កំណត់​យោង៖ ការ​អនុវត្ត​ជាក់​ស្ដែង និង​មាន​ប្រសិទ្ធភាព​បំផុត​គឺ​ការ​សាក​ល្បង ប៉ុន្តែ​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ល្អ​បំផុត​ដោយ​អ្នក​ជំនាញ។ ការ​សាក​ល្បង​ដោយ​ខ្លួន​ឯង​អាច​ប្រឆាំង​ផលិតកម្ម​ដូច​ដែល​ចលនា​ពួក​សង្ឃ​បាន​បង្ហាញ។

ការ​អនុវត្ត​ពាក្យ ការ​ជៀស​វាង​ការ​ជាប់​គាំង និង​ការ​ប្រើ​វិន័យ​ខាង​ឯ​វិញ្ញាណ​គឺ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ក្នុង​ដំណើរ​នៃ​សុខុមាលភាព​ខាង​ឯ​វិញ្ញាណ។

ពេល​ខ្លះ នៅ​ក្នុង​ក្រុម​ជំនុំ​យើង​ជួប​ប្រទះ​ករណី​ចង់​ដឹង​ចង់​ឃើញ​របស់​អ្នក​ជឿ ដែល​មិន​ទាន់​ពេញ​វ័យ​នៅ​ក្នុង ព្រះ​វិហារ។ ជា​ញឹកញយ នៅ​ពេល​ដែល​យើង​ឃើញ​ថា នៅ​ពេល​ដែល​មនុស្ស​ណា​ម្នាក់​ជា​អ្នក​ជឿ​ថ្មីថ្មោង…

និពន្ធ​ដោយ៖ Clint Archer
បក​ប្រែ​ដោយ៖ លោក ពេជ្រ ប៊ុនណា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, កញ្ញា ហុង រស្មី និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.thecripplegate.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​យើង​អាច​រក​បាន​អត្ថន័យ​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​បាន​យ៉ាង​ដូច​ម្ដេច?

តើ​ខ្ញុំ​គួរ​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា?