in ,

ព្រះ​ត្រៃ​ឯក​សំខាន់​យ៉ាង​ខ្លាំង

យើង​ធ្លាប់​ឮ​ហើយ​ថា នេះ​ពិបាក​ក្នុង​ការ​ពណ៌នា មិន​អាច​យល់​បាន ហើយ​ក៏​មិន​មាន​ឃើញ​ពាក្យ​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែរ។ អញ្ចឹង ហេតុ​អ្វី​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​អំពី​ព្រះ​ត្រៃ​ឯក ក្រៅ​ពី​មូល​ហេតុ​ដែល​ថា នេះ​គឺ​ជា​ចំណុច​ពិត?

មាន​ការ​និពន្ធ និង​ការ​លើក​ឡើង​ជា​ច្រើន​ហើយ​អំពី​មូល​ហេតុ​ដែល​ថា គោល​ជំនឿ​នៃ​ព្រះ​ត្រៃ​ឯក​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់។ ប៉ុន្តែ ចំណុច​ដ៏​សំខាន់​នៃ​ការ​យល់​អំពី​ភាព​ជា​ព្រះ​នៃ​ព្រះ​ត្រៃ​ឯក—ព្រះ​តែ​មួយ​ដែល​មាន​ព្រះ​ជន្ម​យ៉ាង​អស់​កល្ប​ជានិច្ច​ក្នុង​បុគ្គល​បី​អង្គ​គឺ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ—គួរ​មាន​ការ​លើក​ឡើង​បន្ថែម​ទៀត។

ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​៥​យ៉ាង​ទៀត​អំពី​មូល​ហេតុ​ដែល​យើង​ជឿ​លើ​គោល​ជំនឿ​នៃ​ភាព​សំខាន់​នៃ​ព្រះ​ត្រៃ​ឯក​យ៉ាង​ខ្លាំង៖

. ព្រះ​ត្រៃ​ឯក​បង្ហាញ​ភាព​ខុស​ប្លែក​គ្នា​អំពី​ព្រះ​របស់​យើង

មាន​មនុស្ស​ជា​ច្រើន​បាន​សន្មត​ថា ពួក​ម៉ូស្លីម ពួក​យូដា និង​គ្រីស្ទ​បរិស័ទ​ថ្វាយ​បង្គំ​ព្រះ​ដូច​គ្នា​តែ​មួយ។ តាម​ពិត​ទៅ ពួក​ម៉ូស្លីម និង​ពួក​យូដា​ដែល​មិន​ជឿ​លើ​ព្រះ​មេស្ស៊ី​បាន​អះអាង​អំពី​ព្រះ​ដែល​មាន​បុគ្គលិក​លក្ខណៈ​តែ​មួយ​ដែរ ជា​ជាង​អះអាង​អំពី​បុគ្គលិក​លក្ខណៈ​បី​នៃ​ព្រះ​ត្រៃ​ឯក។ ចំណុច​ខុស​គ្នា​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់។

ព្រះ​ដែល​មាន​បុគ្គលិក​លក្ខណៈ​តែ​មួយ​មិន​អាច​មាន​ការ​ស្រឡាញ់ និង​ពេញ​ដោយ​ព្រះ​គុណ​យ៉ាង​អស់​កល្ប​ជានិច្ច​បាន​ឡើយ។ មុន​ព្រះ​អង្គ​បង្កើត​ផែនដី​នេះ ព្រះ​អង្គ​មិន​អាច​ស្រឡាញ់​បាន​ទេ យ៉ាង​ហោច​ណាស់ ព្រះ​អង្គ​អាច​ស្រឡាញ់​ត្រឹម​តែ​រូប​អង្គ​ទ្រង់​តែ​ឯង​មួយ​អង្គ​គត់​ប៉ុណ្ណោះ។ ក្នុង​ភាព​ឯក​អង្គ​របស់​ទ្រង់ យើង​អាច​ផ្ដល់​អត្ថ​ន័យ​ដ៏​ល្អ​បំផុត​បាន​ត្រឹម​ថា ទ្រង់​គឺ​ជា​ព្រះ​ដែល​បំពេញ​ភាព​អាត្មា​និយម​សម្រាប់​តែ​ខ្លួន​ឯង។ ដែល​នេះ​នាំ​មក​នូវ​ទស្សនៈ​សកល​នៃ​ការ​កាន់​អំណាច​ដែល​មាន​កំណត់​អាទិភាព ដែល​នេះ​ផ្ទុយ​ពី​ទស្សនៈ​គ្រីស្ទ​បរិស័ទ​ដែល​រាប់​ថា សេចក្ដី​ស្រឡាញ់​គឺ​ជា​បញ្ញត្តិ​ដ៏​សំខាន់​បំផុត ហើយ​ក៏​ជា​លក្ខណ​សម្បត្តិ​ដែល​មាន​ស្ថេរ​ភាព​បំផុត​ដែរ (ម៉ាថាយ ២២:៣៦៤០; ១កូរិនថូស ១៣:១៣)

យើង​ជឿ​ថា ព្រះ​ជាម្ចាស់​មិន​ដែល នឹង​មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ យើង​ក៏​ជឿ​ផង​ដែរ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​សេចក្ដី​ស្រឡាញ់ (១យ៉ូហាន ៤:)។ ភាព​ជា​ព្រះ​ត្រៃ​ឯក​ពន្យល់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​ស្រឡាញ់​តាំង​ពី​មុន​ព្រះ​អង្គ​បង្កើត​មក​ម៉្លេះ។ បុគ្គល​ទាំង​បី​អង្គ​ស្រឡាញ់​គ្នា​យ៉ាង​អស់​កល្ប​ជានិច្ច ហើយ​ល្អ​អស្ចារ្យ​ណាស់។ ក្នុង​ទ្រង់​ផ្ទាល់ សេចក្ដី​ស្រឡាញ់​គឺ​ជា​អ្វី​ដែល​តែង​តែ​ផ្ដល់​អត្ថ​ន័យ​លើ​ព្រះ​អង្គ។

ស្រប​គ្នា​ផង​ដែរ យើង​ក៏​ត្រូវ​វែក​ញែក​គ្នា​អំពី​ព្រះ​ត្រៃបុគ្គល​របស់​យើង​ពី​ពហុ​ព្រះ​នានា—ឧទាហរណ៍៖ ព្រះ​ព្រហ្ម ព្រះ​នារាយណ៍ ព្រះ​សិវៈ​នៃ​សាសនា​ហិណ្ឌូ។ យើង​មិន​ថ្វាយ​បង្គំ​ព្រះ​បី​នោះ​ទេ។ «ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​មួយ​អង្គ​គត់» (ចោទិយកថា ៦:)

ខណៈ​ពេល​ដែល​សាសនា​នានា​បន្ត​បង្ក​បង្កើត​ឡើង ហើយ​ទាស់​គ្នា​ជា​មួយ​នឹង​សាសនា​បែប​សកល​ភាព នោះ​ការ​វែក​ញែក​មួយ​នេះ​នឹង​កាន់​តែ​មាន​ភាព​សំខាន់​អំពី​របៀប​ដែល​យើង​រៀប​រាប់​អំពី​ជំនឿ​របស់​យើង។

. ព្រះ​ត្រៃ​ឯក​ពន្យល់​អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់

ក្រុម​ជំនុំ​សម័យ​ដំបូង​បាន​បង្កើត​ពាក្យ «ព្រះ​ត្រៃ​ឯក» ក្នុង​ចុង​សតវត្ស​ទី២ ដើម្បី​ពន្យល់​អំពី​អាថ៌​កំបាំង​ដែល​ព្រះ​គ្រីស្ទ​បាន​បើក​សម្ដែង (អេភេសូរ ១:; :)។ ប៉ុន្តែ ការ​ឃើញ​មួយ​ភ្លែតៗ​នា​ពេល​ដំបូងៗ​អំពី​ពហុភាព​ក្នុង​ព្រះ​ជាម្ចាស់​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ មិន​មែន​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទេ។

ចេញ​ពី​ជំពូក​ដំបូង យើង​ឃើញ​ពី​ការ​ណែនាំ​អំពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ (លោកុប្បត្ដិ ១:) ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​ហៅ​រូប​អង្គ​ទ្រង់​ផ្ទាល់​ដោយ​ប្រើ​ប្រាស់​ពហុ​សព្ទ​នាម «យើង» ផង​ដែរ (លោកុប្បត្ដិ ១:២៦២៧; :២២; ១១:; អេសាយ ៦:)។ ខណៈ​ពេល​ដែល «ភាព​ឯក​អង្គ» នៃ​ព្រះ​ជាម្ចាស់​មាន​ការ​ផ្ដោត​លើ​យ៉ាង​ខ្លាំង ក៏​ពាក្យ​ដែល​គេ​ប្រើ​ប្រាស់ ដើម្បី​ពណ៌នា​ព្រះ​ជាម្ចាស់​ថា «ឯក​អង្គ» ក្នុង​ព្រះ​គម្ពីរ​ជា​ភាសា​ហេប្រឺ អ៊ីហើដ» “ehūd”] គឺ​ជា​ពាក្យ​ដែល​អាច​មាន​ការ​បត់​បែន​បាន​ក្នុង​ការ​ពណ៌នា​អំពី​ភាព​រួប​រួម​គ្នា​ក្នុង​ភាព​ចម្រុះ​គ្នា​ដែរ។ ដូច​គ្នា​ផង​ដែរ អិលលូហឹម» “Elohim”] និង អេតដូនៃ» “Adonai”] ដែល​មាន​ប្រើ​ប្រាស់​សម្រាប់​ព្រះ​ជាម្ចាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​ជា​ពាក្យ​ពហុ​វចនៈ​ផង​ដែរ នេះ​ទំនង​គឺ​ដើម្បី​ជា​សញ្ញា​ក្នុង​ការ​រៀប​រាប់​អំពី​ចំណុច​ណា​មួយ​ដែល​មិន​ទាន់​ទទួល​បាន​ការ​បើក​សម្ដែង​យ៉ាង​ពេញ​ទី​នៅ​ឡើយ។

ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​លើស​ជាង​១០០​ដង។ ហើយ​ក៏​បាន​បង្រៀន​អំពី​ការ​យាង​មក​នៃ​អ្នក​ដែល​យក​ឈ្នះ​លើ​ខ្មាំង​សត្រូវ (លោកុប្បត្ដិ ៣:១៥) កូន​មនុស្ស​ដែល​លេច​មក​ជា​មួយ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ (ដានីយ៉ែល ៧:១៤) ព្រះ​រាជបុត្រា​ដែល​នឹង​ធ្វើ​ឲ្យ​គេ​ញ័រ (ទំនុកតម្កើង ២:១១១២) ការ​ដែល​នាង​ក្រមុំ​ព្រហ្មចារី​ម្នាក់​នឹង​ផ្ដល់​កំណើត​ដល់​កូន​ដែល​គេ​ហៅ​ថា «ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា» និង «ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប» (អេសាយ ៩:) និង​ទេវតា​នៃ​ព្រះ​អម្ចាស់​ដែល​ហៅ​ខ្លួន​ថា​ព្រះ​ជាម្ចាស់​ផ្ទាល់ (លោកុប្បត្ដិ ១៦:១០១៣; ២២:១២១៦; និក្ខមនំ ៣:; ពួក​ចៅហ្វាយ ២:; :១១២៤; សាការី ១២:)

បើ​យើង​គ្រាន់​តែ​ពិនិត្យ​មើល​កណ្ឌ​គម្ពីរ​និក្ខមនំ នោះ​យើង​នឹង​ឃើញ​ថា​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​រាប់​ព្រះ​គ្រីស្ទ​ថា «ខ្ញុំ​ជា» (និក្ខមនំ ៣:១៤ យើង​ជា​ព្រះ​ដ៏​ជា​ព្រះ»]; យ៉ូហាន ៨:៥៦៥៨) ថ្ម​ដែល​នៅ​ទី​រហោស្ថាន (និក្ខមនំ ១៧; ១កូរិនថូស ១០:) នឹង​ព្រះ​អង្គ​ដែល​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ប្រទេស​អេស៊ីព្ទ (Jude )។ ព្រះ​គ្រីស្ទ​ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ​បាន​កាត់​ស្រាយ​ចំណុច​ទាក់​ទង​នឹង​ព្រះ​អង្គ​ផ្ទាល់​ក្នុង​ព្រះ​គម្ពីរ​ទាំង​អស់ (លូកា ២៤:២៧) ហើយ​ក៏​ថែម​ទាំង​បាន​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១០:១ ដើម្បី​បង្ហាញ​ជា​ភស្តុតាង​ទៅ​កាន់​សាសន៍​យូដា​អំពី​គំនិត​ដែល​ពួក​គាត់​មាន​តាំង​ពី​កំណើត​ទាក់​ទង​ទៅ​នឹង​ការ​សន្មត​អំពី​បុគ្គល​ទី២​នៃ​ព្រះ។

. ព្រះ​ត្រៃ​ឯក​ផ្ដល់​ជា​គ្រោង​សម្រាប់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ព្រះ​គ្រីស្ទ​មិន​មែន​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​មក​ដែល​បាន​ប៉ាន់ស្មាន​យក​ការ​កើត​តែ​ឯងៗ ដើម្បី​ជា​ការ​ក្លាយ​ជា​ព្រះ​នោះ​ឡើយ។ ខណៈ​ពេល​ដែល​ព្រះអង្គ​ជា​មនុស្ស ១00% ទ្រង់​ក៏​ជា​ព្រះ ១00% ដែរ ដូច​ដែល​ព្រះ​អង្គ​មាន​សណ្ឋាន​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ (យ៉ូហាន ១:) ហើយ​ក៏​នឹង​បន្ត​មាន​យ៉ាង​អស់​កល្ប​ជានិច្ច។ នេះ​គឺ​ជា​ចំណុច​ដ៏​ពិបាក​ណាស់​ក្នុង​ការ​ពន្យល់។ ប៉ុន្តែ ភាព​ជា​ព្រះ​ត្រៃ​ឯក​ជួយ​ពន្យល់​បាន។

នេះ​ក៏​ជួយ​ពន្យល់​អំពី​បទ​គម្ពីរ​នានា​ដែល​មាន​លើក​ឡើង​អំពី​បុគ្គល​ទាំង​បី​នៃ​ព្រះ​ត្រៃ​ឯក។ ព្រះ​វរបិតា​បាន​ចាត់​ព្រះ​វិញ្ញាណ​ក្នុង​ព្រះ​នាម​ព្រះ​រាជបុត្រា (យ៉ូហាន ១៤:២៦)។ គ្រប់​អ្វីៗ​ដែល​ព្រះ​វរបិតា​មាន​ក៏​ជា​របស់​ព្រះ​រាជបុត្រា ហើយ​ព្រះ​វិញ្ញាណ​ក៏​បាន​អះអាង​អំពី​ចំណុច​ទាំង​នោះ​មក​កាន់​យើង​ដែរ (យ៉ូហាន ១៦:១៥)។ ព្រះ​វរបិតា​បាន​ចាត់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​រាជបុត្រា​មក​កាន់​ដួង​ចិត្ត​របស់​យើង (រ៉ូម ៨:; កាឡាទី ៤:; ទីតុស ៣:)។ យើង​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ (ម៉ាថាយ ២៨:១៩)។ តាម​រយៈ​ព្រះ​រាជបុត្រា យើង​អាច​ចូល​ទៅ​កាន់​ព្រះ​វរបិតា​ក្នុង​ព្រះ​វិញ្ញាណ​តែ​មួយ (អេភេសូរ ២:១៨)។ ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា ព្រះ​គុណ​របស់​ព្រះ​រាជបុត្រា និង​ការ​ប្រកប​គ្នា​របស់​ព្រះ​វិញ្ញាណ​ក៏​តែង​តែ​នៅ​ជា​មួយ​យើង​ដែរ (២កូរិនថូស ១៣:១៤)

. ព្រះ​ត្រៃ​ឯក​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ និង​ក្រុម​ជំនុំ​របស់​ទ្រង់

ដោយ​សារ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​មាន​ការ​រួប​រួម​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​តាំង​ពី​មុន​ការ​បង្កើត​ពិភព​លោក​មក—ស្រឡាញ់ បម្រើ និង​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក—នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​ជាម្ចាស់​មិន​បាន​បង្កើត​យើង​មក​ចេញ​ពី​ការ​ដែល​ទ្រង់​មាន​តម្រូវ​ការ​ក្នុង​ការ​បំពេញ​សេចក្តី​ប្រាថ្នា​ចំពោះ​ទំនាក់​ទំនង​របស់​ទ្រង់​ដែល​នៅ​ទទេ​នោះ​បាន​ទេ។ នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​យើង ពីព្រោះ​យើង​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។

ព្រះ​អង្គ​មាន​ការ​ពេញ​ទី​នេះ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​យើង​រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង​មក​ដោយ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ការ​បង្កើត​យើង​មក អញ្ជើញ​ឲ្យ​យើង​មាន​អំណរ (ហើយ​មាន​ការ​បំពេញ​តាម​រយៈ) ក្នុង​ការ​ហូរ​ហៀរ​នូវ​រាល់​ចំណុច​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ទ្រង់​ផ្ទាល់។ ក្នុង​នាម​ជា​ក្រុម​ជំនុំ យើង​គឺ​ជា​គ្រួសារ​របស់​ព្រះ​វរបិតា (១ធីម៉ូថេ ៣:១៥) ជា​កូន​ក្រមុំ​របស់​ព្រះ​រាជបុត្រា (២កូរិនថូស ១១:; អេភេសូរ ៥:២៧; វិវរណៈ ១៩:) និង​ជា​ព្រះ​វិហារ​នៃ​ព្រះ​វិញ្ញាណ (១កូរិនថូស ៦:១៩)

ក្នុង​ការ​រូប​រួម​គ្នា​ជា​មួយ​ព្រះ​អង្គ​ក្នុង​សេចក្ដី​ស្រឡាញ់ នោះ​យើង​ក៏​មាន​ការ​រូប​រួម​គ្នា​ជា​មួយ​នឹង​រាស្ត្រ​របស់​ទ្រង់​ដែរ—គឺ​អស់​អ្នក​ដែល​យើង​កសាង​ជា​មួយ​គ្នា​ក្នុង​ព្រះ​រាជបុត្រា ដើម្បី​ជា​កន្លែង​ដែល​ព្រះ​វរបិតា​គង់​នៅ​តាម​រយៈ​ព្រះ​វិញ្ញាណ (អេភេសូរ ២:២២)។ ដូច​ដែល​បុគ្គល​ទាំង​បី​នៃ​ព្រះ​ត្រៃ​ឯក​មាន​ការ​រួប​រួម​គ្នា​តែ​មួយ​ក្នុង​អាថ៌​កំបាំង ដូច្នេះ​គ្រប់​កុលសម្ព័ន្ធ ភាសា និង​ជាតិ​សាសន៍​ក៏​នឹង​មាន​ការ​រួប​រួម​គ្នា​តែ​មួយ​ជា​មួយ​ទ្រង់​ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ដែរ (វិវរណៈ ៧:)

. ព្រះ​ត្រៃ​ឯក​ពន្យល់​បេសកកម្ម​របស់​យើង

ខណៈ​ពេល​ដែល​យើង​ឃើញ​ព្រះ​វរបិតា​ចាត់​ព្រះ​រាជបុត្រា ហើយ​ព្រះ​រាជបុត្រា​ចាត់​ព្រះ​វិញ្ញាណ នោះ​យើង​ឃើញ​អំពី​មហា​បេសកកម្ម​របស់​យើង​ក្នុង​ការ​បន្ត​ព័ន្ធកិច្ច​នៃ​ព្រះ​ត្រៃ​ឯក​លើ​លោក​នេះ​ដែរ (យ៉ូហាន ១៧:១៨; ម៉ាថាយ ២៨:១៨២០)។ យើង​ក៏​ទទួល​ការ​ចាត់​ឲ្យ​ចេញ​ទៅ​ដែរ—យោង​តាម​បុព្វញាតិ​របស់​ព្រះ​វរបិតា សម្រាប់​ការ​ស្តាប់​បង្គាប់​ព្រះ​រាជបុត្រា ក្នុង​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះ​វិញ្ញាណ (១ពេត្រុស ១:)

ខណៈ​ពេល​ដែល​បុគ្គល​នីមួយៗ​នៃ​ព្រះ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​ថ្វាយ​សិរី​ល្អ និង​ធ្វើ​ជា​ទី​បន្ទាល់​សម្រាប់​ព្រះ​អង្គ​ពេញ​ផែនដី​ដែល​ទ្រង់​បាន​បង្កើត​នេះ​ដែរ។ នៅ​ឯ​ឈើ​ឆ្កាង យើង​ឃើញ​អំពី​ការ​ថ្វាយ​សិរី​ល្អ​ដ៏​ឧត្តម​របស់​ព្រះ​វរបិតា ខណៈ​ពេល​ដែល​ព្រះ​រាជបុត្រា​ប្រគល់​ព្រះ​ជន្ម​របស់​ទ្រង់​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​អាច​ទទួល​ព្រះ​វិញ្ញាណ​នៃ​ការ​ធ្វើ​ជា​កូន​ចិញ្ចឹម​របស់​ព្រះ​បាន (យ៉ូហាន ១២:២៨; រ៉ូម ៨:១៥)។ ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ប្រគល់​ជីវិត​របស់​យើង​សម្រាប់​អ្នក​ដទៃ​ដែរ (យ៉ូហាន ១៥:១៣) ដោយ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដូច​ដែល​យើង​ធ្វើ។ ក្នុង​របៀប​នេះ យើង​បន្ត​បេសកកម្ម​របស់​ព្រះ—បេសកកម្ម​នៃ​ព្រះ​ត្រៃ​ឯក​របស់​យើង។

ព្រះ​ត្រៃ​ឯក​ជា​ចំណុច​ស្នូល

យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦២៧)

ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ក៏​នឹង​កាន់​តែ​យក​ទ្រង់​មក​ធ្វើ​ជា​សម្បត្តិ​របស់​យើង ហើយ​យើង​ក៏​នឹង​កាន់​តែ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ពេញ​ទី ព្រម​ទាំង​នឹង​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ​ដែរ។

និពន្ធដោយ៖ អ្នកគ្រូ Kaitlin Miller
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស

ស្រឡាញ់​បុគ្គលិក​ភាព​របស់​ព្រះគ្រីស្ទ