in ,

​ប្រសិនបើលោកគ្រូមានពេលពីរនាទីនិយាយជាមួយសម្ដេច ប៉ាប តើលោកគ្រូនឹងនិយាយអ្វីទៅកាន់គាត់?

តាម​ពិត​ទៅ យើង​ខ្ញុំ​មិន​ដែល​សួរ​ខ្លួន​ឯង​អំពី​សំណួរ​នេះ​ពី​មុន​ទេ។

យើង​ខ្ញុំ​នឹង​ទំនង​ជា​សួរ​គាត់​ថា «ក្នុង​ពេល​វេលា​មួយ​នាទី សូម​ពន្យល់​អំពី​ទស្សនៈ​របស់​លោក​ទាក់ទង​ទៅ​នឹង​ការ​រាប់​ជា​សុចរិត។» ហើយ​បន្ទាប់​មក ដោយ​ពឹង​លើ​ការ​ពន្យល់​របស់​គាត់ នោះ​យើង​ខ្ញុំ​នឹង​ផ្ដល់​ជូន​នូវ​ទស្សនៈ​នៃ​ការ​រាប់​ជា​សុចរិត​របស់​យើង​ខ្ញុំ​វិញ។

យើង​ខ្ញុំ​គិត​ថា ការ​រូប​រួម​គ្នា​រវាង​ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក និង​ប្រូតេស្តង់​មិន​ទាន់​អាច​ទៅ​មុខ​បាន​នៅ​ឡើយ​ទេ។ យើង​ខ្ញុំ​គិត​ថា សម័យ​កំណែ​ទម្រង់​មិន​ទាន់​ឈាន​ដល់​ទី​បញ្ចប់​នៅ​ឡើយ។ នៅ​មិន​ទាន់​មាន​ការ​ផ្លាស់​ប្រែ​គ្រប់​គ្រាន់​នៅ​ក្នុង​ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក​ទាក់​ទង​នឹង​ទស្សនៈ​នៃ​ការ​រាប់​ជា​សុចរិត​នៅ​ឡើយ​ទេ ក៏​ដូច​ជា​ប្រធាន​បទ​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង​ដែរ។

យើង​ខ្ញុំ​កំពុង​តែ​និយាយ​អំពី​ការ​រាប់​ជា​សុចរិត ពីព្រោះ​នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​បំផុត។ តាម​ពិត​ទៅ យើង​ខ្ញុំ​អាច​និយាយ​អំពី​អំណាច​របស់​សម្ដេច ប៉ាប អំពី​អត្ថន័យ​នៃ​ពិធី​អភិបូជា​នៅ​ក្នុង​ក្រុម​ជំនុំ​កាតូលិក ឬ​ក៏​អំពី​តួនាទី​នៃ​ពិធី​លាង​ព្រះ​អម្ចាស់ ឬ​ក៏​អំពី​តំណែង​របស់​នាង​ម៉ារា។

ប៉ុន្តែ ប្រធាន​បទ​ទាំង​នោះ​មិន​សូវ​សំខាន់​ជាង​ប្រធាន​បទ​ដែល​នៅ​កណ្ដាល​នោះ​ទេ៖ «តើ​ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក​បង្រៀន​ថា​យើង​ពឹង​ផ្អែក​លើ​តែ​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ដែល​ផ្ទេរ​មក​យើង​តាម​រយៈ​ជំនឿ​តែ​មួយ​គត់​ដែរ​ឬ​ទេ? តើ​នេះ​ជា​មូល​ហេតុ​ដែល​ថា​ព្រះ​ជាម្ចាស់​នៅ​ខាង​យើង ១០០% មែន​ឬ ហើយ​បន្ទាប់​មក​ការ​ញែក​ជា​បរិសុទ្ធ​ត្រូវ​តែ​កើត​ឡើង? តើ​សម្តេច ប៉ាប បង្រៀន​ចំណុច​នេះ​ដែរ​ឬ​ទេ?»

ហើយ​ប្រសិន​បើ​សម្តេច ប៉ាប លើក​ឡើង​ថា «ទេ យើង​មិន​ធ្វើ​ដូច្នោះ​ទេ» នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា «អញ្ចឹង យើង​ខ្ញុំ​គិត​ថា នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ទេវ​វិទ្យា​របស់​ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក​មាន​ការ​បង្រៀន​ខុស​ឆ្គង​ហើយ»។

លោក​គ្រូ​បាន​លើក​ឡើង​ថា​គាត់​នឹង​និយាយ​ជា​មួយ​សម្ដេច ប៉ាប អំពី​ការ​រាប់​ជា​សុចរិត។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា, លោក Jeff Lai និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ

អណ្ដាតរបស់មនុស្សយើងក្លាយជាសិរីល្អ