in ,

ការ​ល្បួង​ក្នុង​ទី​រហោស្ថាន

យើង​ជា​ច្រើន​នាក់​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ការ​បង្រៀន​ថា​ការ​ប្រកាស​អំពី​ព្រះ​យេស៊ូវ​ថា​ជា «កូន​ចៀម​នៃ​ព្រះ» នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក១​បាន​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​មុន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​នាំ​ព្រះ​យេស៊ូវ​ទៅ​ឯ​ទី​រហោស្ថាន (ជា​កន្លែង​ដែល​សាតាំង​បាន​ល្បួង​ព្រះ​អង្គ)។

ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក១​មិន​បាន​លើក​ឡើង​អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក (ក្នុង​ព្រឹត្តិ​ការណ៍​ដែល​បាន​ពណ៌នា​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក១)។ ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក១​លោក យ៉ូហាន-បាទីស្ទ បាន​លើក​ឡើង​អំពី​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ (ការ​ដែល​សត្វ​ព្រាប​បាន​យាង​ចុះ​មក។ល។) ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​កិរិយាសព្ទ​អតីត​កាល (ក្នុង​លក្ខណៈ​ដែល​ថា​អ្វី​មួយ​បាន​កើត​ឡើង​ពី​មុន)។ សូម​អាន​កណ្ឌ​គម្ពីរ យ៉ូហាន ១:២៩-៣៤ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឃើញ​ការ​នោះ។

ដំណាក់​កាល​នៃ​ព្រឹត្តិ​ការណ៍​នានា​ដែល​ទំនង​ជា​បាន​កើត​ឡើង៖

១. ព្រះ​យេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក (ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៣:១៦-១៧, ម៉ាកុស ១;៩-១១, លូកា ៣, ២១-២២)។
២. នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ (ក្នុង​សណ្ឋាន​ជា​សត្វ​ព្រាប) ក៏​បាន​យាង​ចុះ​មក​គង់​លើ​ព្រះ​យេស៊ូវ ហើយ​ព្រះ​វរបិតា​ក៏​បាន​មាន​បន្ទូល​អំពី​ការ​ទទួល​ស្គាល់​របស់​ទ្រង់​ពី​ស្ថាន​សួគ៌។
៣. បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ទទួល​ការ​ដឹក​នាំ​ទៅ​ក្នុង​ទី​រហោស្ថាន ដែល​ជា​កន្លែង​ទ្រង់​បាន​ទទួល​ការ​ល្បួង។
៤. បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ត្រឡប់​ទៅ​តំបន់​នៅ​ឯ​ទន្លេ​យ័រដាន់​ដែល​ជា​កន្លែង​លោក យ៉ូហាន បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក។
៥. ហើយ​នៅ​ពេល​នោះ​លោក យ៉ូហាន-បាទីស្ទ ក៏​បាន​ប្រកាស​អំពី «នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ» (ដូច​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១:២៩-៣៤)។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​បង្ហាញ​ដោយ​មាន​ភាគជោគ​ជ័យ​អំពី​ការ​តយុទ្ធ​ជា​មួយ​នឹង​សេចក្ដី​ល្បួង​របស់​សាតាំង នោះ​ក៏បាន​បង្ហាញ​អំពី​លក្ខណ​សម្បត្តិ​របស់​ទ្រង់​ក្នុង​ការ​ធ្វើជា​កូន​ចៀម​នៃ​ព្រះ​ដែល​នឹង​ដោះ​បាប​របស់​មនុស្ស​លោក​ចេញ។

ដក​ស្រង់​ចេញ​ពី «សៀវភៅ​គ្រូ» សម្រាប់​សៀវភៅ «ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម»
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
លោក​គ្រូ បាន គន់, លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ីនរី និង​លោក​ស្រី បូល រដ្ឋា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​បុណ្យ​ណូអែល​

ចិត្តស្លូតបូត