ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់គឺជាការពិបាកណាស់។ វាតម្រូវឲ្យមានពេលវេលា កម្លាំងឆន្ទៈ និងការផ្ដោតអារម្មណ៍ ហើយនេះមានន័យថា…
ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់គឺជាការពិបាកណាស់។ វាតម្រូវឲ្យមានពេលវេលា កម្លាំងឆន្ទៈ និងការផ្ដោតអារម្មណ៍ ហើយនេះមានន័យថា យើងត្រូវមានកត្តាជំរុញដ៏ល្អៗក្នុងការជំរុញចិត្តឲ្យទន្ទេញព្រះគម្ពីរ នៅពេលយើងចាប់ផ្ដើម។ នេះគឺជាអ្វីដែលលោកគ្រូ ចន ផាបភ័រ ធ្វើសម្រាប់យើង នៅក្នុងសេចក្ដីអធិប្បាយរបស់គាត់ដែលមានចំណងជើងថា «បើពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា» (“If My Words Abide in You”) ដែលគាត់បានអធិប្បាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០០៩។ ខាងក្រោមនេះគឺជាអ្វីដែលគាត់បានចែកចាយ៖
មូលហេតុដែលខ្ញុំចាប់ផ្ដើមដោយសូត្រកណ្ឌគម្ពីរ ទំនុកតម្កើង១; ១៦; ១០៣; រ៉ូម ៥:១-៨; រ៉ូម ៨; ម៉ាថាយ ៦:១, ២៥-៣៤ និង១កូរិនថូស ១៣ គឺដោយសារខ្ញុំសង្ឃឹមថា—ហើយក៏អធិស្ឋានយ៉ាងខ្លាំងសម្រាប់លោកអ្នក—គឺឲ្យព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់លោកអ្នកដូចដែលកាលព្រះអង្គបានធ្វើការនៅក្នុងជីវិតខ្ញុំកាលពី៣១ឆ្នាំមុន។
កាលខ្ញុំមានអាយុ៣១ឆ្នាំ
កាលនោះខ្ញុំបានដើរចូលកន្លែងប្រជុំដែលខ្ញុំត្រូវបង្រៀន។ ហើយខ្ញុំក៏បានអង្គុយចាំ។ ពេលនោះ លោកបណ្ឌិត អាត លូវីស (Art Lewis) ដែលជាគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ បានងើបឡើងហើយសូត្រកណ្ឌគម្ពីរ ម៉ាថាយ ៦:២៥-៣៤។ ហើយគាត់បានធ្វើតែប៉ុណ្ណោះ។ គាត់គ្រាន់តែមើលមកកាន់យើង ហើយសូត្រយកតែម្ដង។ កាលនោះខ្ញុំមានការភ្ញាក់ផ្អើលណាស់។
កាលខ្ញុំមានអាយុ៣១ឆ្នាំ ហើយមិនដែលឃើញនរណាសូត្រព្រះគម្ពីរដូចនោះ នៅក្នុងព្រះវិហារឡើយ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការនោះបាននាំឲ្យខ្ញុំឈានចូលក្នុងដំណើរការនៃការទន្ទេញព្រះគម្ពីរឲ្យចាំមាត់។ ហើយអ្វីដែលខ្ញុំចង់លើកឡើងក្នុងអត្ថបទនេះ គឺលើកទីបន្ទាល់របស់ខ្ញុំលាយជាមួយទីបន្ទាល់របស់ព្រះយេស៊ូវ ទាក់ទងនឹងការឲ្យតម្លៃលើការទន្ទេញព្រះគម្ពីរឲ្យចាំមាត់។
គន្លឹះ៨យ៉ាងនៃការទន្ទេញព្រះគម្ពីរ
ខ្ញុំកំពុងតែសូមអង្វរបងប្អូន។ ហើយនេះគឺជាទីបន្ទាល់របស់ខ្ញុំ។ ខ្ញុំនឹងលើកឡើង៨ប្រយោគ ដោយមិនមានការបកស្រាយបន្ថែម៖
១. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់នាំឲ្យលោកអ្នកអាចសញ្ជឹងគិតលើព្រះគម្ពីរ ទោះបីលោកអ្នកមិនកំពុងអានព្រះគម្ពីរក៏ដោយ។ ហើយការសញ្ជឹងគិតគឺជាគន្លងផ្លូវនៃការឈានទៅដល់ការយល់ដឹងឲ្យកាន់តែជ្រៅជ្រះបន្ថែមទៀត។ ដូច្នេះ ប្រសិនបើលោកអ្នកនឹងរំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ (សូមមើលនៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១:២) នោះដាច់ខាតលោកអ្នកត្រូវតែមានខគម្ពីរចងចាំខ្លះៗនៅក្នុងចិត្តគំនិតរបស់លោកអ្នក។
២. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ចម្រើនកម្លាំងដល់ជំនឿរបស់ខ្ញុំ ពីព្រោះ «សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» (រ៉ូម ១០:១៧)។ ហើយការនេះកើតឡើងនៅពេលដែលខ្ញុំឮព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងខួរក្បាលរបស់ខ្ញុំ។
៣. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់រចនារបៀបដែលខ្ញុំសង្កេតមើលពិភពលោកនេះ តាមរយៈការនាំឲ្យចិត្តគំនិតរបស់ខ្ញុំត្រាប់តាមទស្សនៈរបស់ព្រះជាម្ចាស់លើគ្រប់អ្វីៗទាំងអស់។
៤. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់នាំឲ្យយើងមានព្រះបន្ទូលយ៉ាងងាយស្រួលក្នុងការយកឈ្នះលើសេចក្ដីល្បួងឲ្យប្រព្រឹត្តអំពើបាប ពីព្រោះការព្រមាន និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់គឺជារបៀបដែលយើងយកឈ្នះលើការកុហកបាន—គឺការកុហកបោកបញ្ឆោតរបស់អារក្សសាតាំង។
៥. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ការពារគំនិតរបស់ខ្ញុំ ដោយនាំឲ្យខ្ញុំមានភាពងាយស្រួលក្នុងការដឹងសេចក្ដីខុសឆ្គង។ លោកីយ៍នេះមានពេញទៅដោយសេចក្ដីខុសឆ្គង ព្រោះព្រះក្នុងលោកីយ៍នេះគឺជាព្រះដែលកុហក។
៦. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់នាំឲ្យខ្ញុំអាចច្បាំងជាមួយនឹងអារក្សបាន ដោយប្រើកម្លាំងដែលវាមិនអាចតយុទ្ធជាមួយបាន ដើម្បីការពារខ្លួនខ្ញុំផ្ទាល់ និងគ្រួសាររបស់ខ្ញុំដែលវាកំពុងតែវាយប្រហារ។ តើលោកអ្នកកំពុងតែប្រយុទ្ធជាមួយវាដោយប្រើអ្វី? វាខ្លាំងជាងយើងរាប់លានដង។ ហើយវាស្អប់លោកអ្នក និងគ្រួសាររបស់លោកអ្នក និងជីវិតអាពាហ៍ពិពាហ៍របស់លោកអ្នក និងក្រុមជំនុំ ក៏ដូចជាព្រះជាម្ចាស់ដែរ។ ការដែលមានអ្នករស់នៅលើផែនដីនេះ ដែលគ្រប់គ្រងដោយអារក្ស ដើរដោយមិនមានដាវនៅក្នុងដៃ គឺជារឿងដ៏ភ្ញាក់ផ្អើលណាស់ចំពោះខ្ញុំ។
៧. ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ផ្ដល់មកកាន់យើងនៅពាក្យពេចន៍ដ៏ខ្លាំង និងផ្អែមល្ហែមក្នុងការធ្វើព័ន្ធកិច្ចជាមួយនឹងអស់អ្នកដែលមានតម្រូវការ។ តើធ្លាប់មានពេលទេ ដែលលោកអ្នកមិនបានត្រៀមក្នុងការធ្វើការជាមួយនឹងអ្នកដែលមានតម្រូវការ? លោកអ្នកមិនចាំបាច់មាន «ការមិនបានត្រៀមទុកជាមុន» ដូចនោះទេ។
៨. ហើយជាចុងក្រោយ ការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ប្រទាននូវរបៀបប្រកបគ្នាជាមួយនឹងព្រះយេស៊ូវ ពីព្រោះព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំនៅពេលដែលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ទ្រង់—ដោយមានព្រះបន្ទូលមកកាន់ខ្ញុំផ្ទាល់យ៉ាងផ្អែមល្ហែម ពេញដោយអំណាច និងសេចក្ដីពិតមែន។ ហើយបន្ទាប់មក ខ្ញុំសន្ទនាជាមួយនឹងព្រះអង្គវិញ តាមរយៈការអធិស្ឋាន។ ហើយប្រសិនបើខ្ញុំមានព្រះបន្ទូលនៅក្នុងចិត្តគំនិតរបស់ខ្ញុំ នោះមានន័យថា យើងអាចមានការសន្ទនាជាមួយគ្នានៅទីណាក៏បានដែរ។ វាពិតជាផ្អែមល្ហែមណាស់។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។