in

សម្រង់​សម្ដី​ដ៏​ល្បីល្បាញ

ខាង​ក្រោម​នេះ​គឺ​ជា​សម្រង់​សម្ដី​ដ៏​ល្បីល្បាញ​មួយ​ចំនួន​របស់​លោក​គ្រូ R.C. Sproul។ លោក​គ្រូ​បាន​កើត​នៅ ១៩៣៩ឆ្នាំ ហើយ​ក៏​បាន​ស្លាប់​នៅ ២០១៧ ឆ្នាំ ដោយ​មាន​អាយុ ៧៨ឆ្នាំ។ គាត់​បាន​និពន្ធ​សៀវភៅ​ច្រើន​ក្បាល គាត់​ជា​អ្នក​ចាប់​ផ្ដើម​ព័ន្ធកិច្ច Ligonier ហើយ​យើង​សង្ឃឹម​ថា​សម្រង់​សម្ដី​ទាំង​នេះ​នឹង​លើក​ទឹក​ចិត្ត​ដល់​លោក​អ្នក៖

«យើង​មាន​សុវត្ថិភាព មិន​មែន​ដោយ​សារ​យើង​តោង​ព្រះ​យេស៊ូវ​យ៉ាង​ជាប់​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​បាន​កាន់​យើង​យ៉ាង​ជាប់។»

«ការ​ដឹង​ថា​ព្រះ​ជាម្ចាស់​ជ្រាប​នូវ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់​អំពី​ខ្ញុំ ហើយ​ព្រះ​អង្គ​នៅ​ស្រឡាញ់​ខ្ញុំ គឺ​ពិត​ជា​ការ​កំសាន្តចិត្ត​ដល់​ខ្ញុំ​ខ្លាំង​ណាស់។»

«គ្មាន​ស្ថានភាព​ណា​ល្អ​ប្រសើរ​ជា​ជាង​ការ​ក្រោក​ពី​ការ​លុត​ជង្គង់​ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​បាន​អត់​ទោស​នូវ​រាល់​អំពើ​បាប​ដែល​លោក​អ្នក​ធ្លាប់​បាន​ប្រព្រឹត្ត​ទេ។»

«ប្រសិន​បើ​ព្រះ​ជាម្ចាស់​មិន​មាន​អធិបតេយ្យ​ភាព នោះ​ព្រះ​អង្គ​បាន​អាច​ធ្វើ​ជា​ព្រះ​បាន​ឡើយ។»

«នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​មាន​បន្ទូល​អំពី​អ្វី​មួយ នោះ​ការ​ប្រកែក​គ្នា​ឈាន​ដល់​ទី​បញ្ចប់​ហើយ។»

«ព្រះ​ដែល​មាន​តែ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តា​ករុណា ប៉ុន្តែ​មិន​មាន​អធិបតេយ្យ​ភាព ភាព​យុត្តិធម៌ ភាព​បរិសុទ្ធ និង​សេចក្ដី​ក្រោធ​គឺ​ជា​ព្រះ​ក្លែង​ក្លាយ​ហើយ។»

«រំពេច​ដែល​យើង​គិត​ថា​ព្រះ​ជាម្ចាស់​ជំពាក់​សេចក្ដី​មេត្តា​ករុណា​ដល់​យើង គឺ​ជា​ពេល​ដែល​យើង​លេង​គិត​អំពី​សេចក្ដី​មេត្តា​ករុណា​ទៀត​ហើយ។»

«នៅ​ពេល​ដែល​មាន​អ្វី​មួយ​ក្នុង​ព្រះ​បន្ទូល​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត បញ្ហា​គឺ​មិន​មែន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ។ ខ្ញុំ​ទេ​ជា​បញ្ហា។»

«លោក​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ទទួល​ជឿ ការ​អធិប្បាយ និង​ការ​បង្រៀន​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​លើក​ឡើង​ថា​ជា​សេចក្ដី​ពិត មិន​មែន​នូវ​អ្វី​ដែល​លោក​អ្នក​ចង់​ឲ្យ​ព្រះ​គម្ពីរ​លើក​ឡើង​ថា​ជា​សេចក្ដី​ពិត​ទេ។»

«អស់​អ្នក​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ​នឹង​មិន​ដែល​រអ៊ូ​រទាំ​ថា ក្រុម​ជំនុំ​ជា​កន្លែង​ដែល​ធុញ​ទ្រាន់​ទេ។»

«ជីវិត​ជា​គ្រីស្ទ​បរិស័ទ​គឺ​ជា​ជីវិត​ដែល​មិន​ត្រាប់​តាម​លោកីយ៍។»

«ប្រសិន​បើ​មិន​មាន​ការ​ញែក​ជា​បរិសុទ្ធ នោះ​មាន​ន័យ​ថា ក៏​មិន​ដែល​មាន​ការ​រាប់​ជា​សុចរិត​ដែរ។»

«ប្រសិន​បើ​យើង​ស្អប់​ភាព​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់ នោះ​មាន​ន័យ​ថា យើង​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ​ទេ។»

«លោក​អ្នក​មិន​អាច​ស្រឡាញ់​ព្រះ​យេស៊ូវ ដោយ​មិន​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ទ្រង់​បាន​ឡើយ។»

«ដំណឹង​ល្អ​គឺ​មិន​មែន​អំពី​ខ្ញុំ​ទេ។ ដំណឹង​ល្អ​គឺ​អំពី​ព្រះ​យេស៊ូវ។»

«យើង​អាច​ស្គាល់​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​បាន មិន​មែន​គ្រាន់​តែ​តាម​រយៈ​អ្វី​ដែល​គាត់​ជឿ ឬ​ក៏​អះអាង​នោះ​ទេ ប៉ុន្តែ​ក៏​តាម​រយៈ​អ្វី​ដែល​គាត់​បដិសេធ និង​មិន​ទទួល​យក​ផង​ដែរ។»

«ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា​ព្រះ​ជាម្ចាស់​គឺ​ជា “ក្ដី​ស្រឡាញ់ ក្ដី​ស្រឡាញ់ ក្ដី​ស្រឡាញ់” ឬ​ក៏​ថា “ព្រះ​គុណ ព្រះ​គុណ ព្រះ​គុណ” នោះ​ទេ ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា​ព្រះ​អង្គ “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”។»

«យើង​ខ្លាច​ព្រះ​ដ៏​បរិសុទ្ធ ពីព្រោះ​យើង​មិន​បរិសុទ្ធ។»

«ដំណឹង​ល្អ​គឺ​ជា​ដំណឹង​ល្អ​ពេល​ដែល​យើង​យល់​អំពី​ដំណឹង​អាក្រក់។»

«បើ​ទុក​ចោល​តែ​ឯង នោះ​គ្មាន​អ្នក​ណា​នឹង​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​ទេ។»

«លោក​អ្នក​មិន​អាច​ជឿ​ព្រះ​យេស៊ូវ ហើយ​មិន​ជឿ​ថា​គ្មាន​ស្ថាន​នរក​បាន​ឡើយ។»

«ជីវិត​គ្រីស្ទ​បរិស័ទ​ដែល​គ្មាន​ក្ដី​ស្រឡាញ់​គឺ​ជា​ការ​រស់​នៅ​ដ៏​គ្មាន​ប្រយោជន៍។»

«ពេល​ខ្លះ​យើង​ត្រាប់​តាម​ពួក​ផារិស៊ី​ខ្លាំង​ជាង​យើង​ប្រាប់​តាម​ព្រះ​គ្រីស្ទ​ទៅ​ទៀត។»

«ព្រះ​ជាម្ចាស់​ផ្ទាល់​គឺ​ជា​ប៉ម ជា​ខែល និង​ជា​រង្វាន់​ដ៏​ល្អ​អស្ចារ្យ​សម្រាប់​យើង។»

«ការ​មិន​ចង់​សិក្សា​ទេ​វិទ្យា​គឺ​ជា​ការ​មិន​ចង់​រៀន​សូត្រ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។»

«ការ​លុត​ជង្គង់ [អធិស្ឋាន] គឺ​ជា​ការ​ព្យាបាល​តែ​មួយ​គត់​សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។»

«អំពើ​អាក្រក់​បំផុត​ដែល​អាច​កើត​ឡើង​មក​កាន់​យើង​គឺ​ការ​ដែល​យើង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន។»

«របៀប​មួយ​នៃ​ការ​ដែល​យើង​បម្រើ​ព្រះ​ជាម្ចាស់​គឺ​តាម​រយៈ​ការ​ដែល​យើង​បម្រើ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង។»

«យើង​គ្មាន​កម្លាំង​ក្នុង និង​ចេញ​ពី​ខ្លួន​ឯង ដើម្បី​ជះឥទ្ធិពល​លើ​សេចក្ដី​សង្គ្រោះ​របស់​យើង​ទេ។»

«ការ​ស្រឡាញ់​ព្រះ​យេស៊ូវ​ដ៏​ពិត​នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ស្ដាប់​បង្គាប់​តាម​បទ​បញ្ញត្តិ​របស់​ទ្រង់។»

«ការ​បំផ្លាស់​បំប្រែ​ចិត្ត​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​បែរ​ទៅ​អ្វី​មួយ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បែរ​ចេញ​ពី​អ្វី​មួយ​ផង​ដែរ។»

«ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​ស្វែង​រក និង​ដើម្បី​សង្គ្រោះ​មនុស្ស​បាត់​បង់។ ព្រះ​អង្គ​គឺ​ជា​អ្នក​ស្វែង​រក ហើយ​យើង​គឺ​ជា​អ្នក​រត់​គេច។»

«អស់​អ្នក​ដែល​ទទួល​បាន​ការ​អត់​ទោស​គួរ​បោះ​បង់​ចោល​ផ្លូវ​នៃ​អំពើ​បាប​របស់​ខ្លួន ដោយ​មាន​ការ​អរ​សប្បាយ ហើយ​ដើរ​ក្នុង​ផ្លូវ​នៃ​ជីវិត​ថ្មី​វិញ។»

«គ្មាន​បុគ្គល​ណា​ធ្លាប់​ស្រឡាញ់​ខ្លាំង​ជាង​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ ប៉ុន្តែ​សូម្បី​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ខឹង​ផង​ដែរ។»

«ក្នុង​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ ដោយ​មិន​បាន​ចរចា​ភាព​បរិសុទ្ធ​របស់​ទ្រង់ ព្រះ​អង្គ​បាន​ប្រទាន​ភាព​បរិសុទ្ធ​របស់​ព្រះ​រាជបុត្រា​ទ្រង់​មក​កាន់​យើង។»

«ពេល​យើង​បដិសេធ​ក្នុង​ការ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​ជាម្ចាស់​ថា​ជា “ព្រះ” នោះ​ទស្សនៈ​ទាំង​មូល​នៃ​ជីវិត និង​លោកីយ៍​នេះ​របស់​យើង​នឹង​មាន​សភាព​ខុស​ពី​ភាព​ដើម​ជា​មិន​ខាន។»

«ដោយ​សារ​ព័ន្ធកិច្ច​នៃ​អធិបតេយ្យ​ភាព​របស់​ព្រះ​ជាម្ចាស់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ចិត្ត​មនុស្ស នោះ​ការ​បំផ្លាស់​បំប្រែ​ចិត្ត​ជា​ថ្មី​អាច​កើត​ឡើង​បាន​មែន។»

«អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​បាន​ពី​យើង​គឺ​មិន​មែន​គ្រាន់​តែ​ថា​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​បាន​ព្រះ​គុណ​នោះ​ទេ ប៉ុន្តែ​គឺ​ឲ្យ​យើង​បង្ហាញ​ការ​អរ​ព្រះ​គុណ​តាម​រយៈ​ការ​ថ្វាយ​ជីវិត​របស់​យើង​ដោយ​អរ​ព្រះ​គុណ។»

និពន្ធដោយ៖ ​លោក​គ្រូ R.C. Sproul
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រឿងសង្ហារឹម

ប្ដេជ្ញាចិត្តរបស់លោកអ្នកទៅកាន់ព្រះយេស៊ូវគ្រីស្ទ