ខាងក្រោមនេះគឺជាសម្រង់សម្ដីដ៏ល្បីល្បាញមួយចំនួនរបស់លោកគ្រូ R.C. Sproul។ លោកគ្រូបានកើតនៅ ១៩៣៩ឆ្នាំ ហើយក៏បានស្លាប់នៅ ២០១៧ ឆ្នាំ ដោយមានអាយុ ៧៨ឆ្នាំ។ គាត់បាននិពន្ធសៀវភៅច្រើនក្បាល គាត់ជាអ្នកចាប់ផ្ដើមព័ន្ធកិច្ច Ligonier ហើយយើងសង្ឃឹមថាសម្រង់សម្ដីទាំងនេះនឹងលើកទឹកចិត្តដល់លោកអ្នក៖
«យើងមានសុវត្ថិភាព មិនមែនដោយសារយើងតោងព្រះយេស៊ូវយ៉ាងជាប់នោះទេ ប៉ុន្តែដោយសារព្រះអង្គបានកាន់យើងយ៉ាងជាប់។»
«ការដឹងថាព្រះជាម្ចាស់ជ្រាបនូវរាល់គ្រប់អ្វីៗទាំងអស់អំពីខ្ញុំ ហើយព្រះអង្គនៅស្រឡាញ់ខ្ញុំ គឺពិតជាការកំសាន្តចិត្តដល់ខ្ញុំខ្លាំងណាស់។»
«គ្មានស្ថានភាពណាល្អប្រសើរជាជាងការក្រោកពីការលុតជង្គង់ដោយដឹងថា ព្រះជាម្ចាស់បានអត់ទោសនូវរាល់អំពើបាបដែលលោកអ្នកធ្លាប់បានប្រព្រឹត្តទេ។»
«ប្រសិនបើព្រះជាម្ចាស់មិនមានអធិបតេយ្យភាព នោះព្រះអង្គបានអាចធ្វើជាព្រះបានឡើយ។»
«នៅពេលដែលព្រះជាម្ចាស់មានបន្ទូលអំពីអ្វីមួយ នោះការប្រកែកគ្នាឈានដល់ទីបញ្ចប់ហើយ។»
«ព្រះដែលមានតែសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ប៉ុន្តែមិនមានអធិបតេយ្យភាព ភាពយុត្តិធម៌ ភាពបរិសុទ្ធ និងសេចក្ដីក្រោធគឺជាព្រះក្លែងក្លាយហើយ។»
«រំពេចដែលយើងគិតថាព្រះជាម្ចាស់ជំពាក់សេចក្ដីមេត្តាករុណាដល់យើង គឺជាពេលដែលយើងលេងគិតអំពីសេចក្ដីមេត្តាករុណាទៀតហើយ។»
«នៅពេលដែលមានអ្វីមួយក្នុងព្រះបន្ទូលដែលខ្ញុំមិនចូលចិត្ត បញ្ហាគឺមិនមែនព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំទេជាបញ្ហា។»
«លោកអ្នកមានទំនួលខុសត្រូវក្នុងការទទួលជឿ ការអធិប្បាយ និងការបង្រៀននូវអ្វីដែលព្រះគម្ពីរលើកឡើងថាជាសេចក្ដីពិត មិនមែននូវអ្វីដែលលោកអ្នកចង់ឲ្យព្រះគម្ពីរលើកឡើងថាជាសេចក្ដីពិតទេ។»
«អស់អ្នកដែលមានការកោតខ្លាចព្រះនឹងមិនដែលរអ៊ូរទាំថា ក្រុមជំនុំជាកន្លែងដែលធុញទ្រាន់ទេ។»
«ជីវិតជាគ្រីស្ទបរិស័ទគឺជាជីវិតដែលមិនត្រាប់តាមលោកីយ៍។»
«ប្រសិនបើមិនមានការញែកជាបរិសុទ្ធ នោះមានន័យថា ក៏មិនដែលមានការរាប់ជាសុចរិតដែរ។»
«ប្រសិនបើយើងស្អប់ភាពយុត្តិធម៌របស់ព្រះជាម្ចាស់ នោះមានន័យថា យើងមិនមែនជាគ្រីស្ទបរិស័ទទេ។»
«លោកអ្នកមិនអាចស្រឡាញ់ព្រះយេស៊ូវ ដោយមិនស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។»
«ដំណឹងល្អគឺមិនមែនអំពីខ្ញុំទេ។ ដំណឹងល្អគឺអំពីព្រះយេស៊ូវ។»
«យើងអាចស្គាល់គ្រីស្ទបរិស័ទណាម្នាក់បាន មិនមែនគ្រាន់តែតាមរយៈអ្វីដែលគាត់ជឿ ឬក៏អះអាងនោះទេ ប៉ុន្តែក៏តាមរយៈអ្វីដែលគាត់បដិសេធ និងមិនទទួលយកផងដែរ។»
«ព្រះគម្ពីរមិនបានចែងថាព្រះជាម្ចាស់គឺជា “ក្ដីស្រឡាញ់ ក្ដីស្រឡាញ់ ក្ដីស្រឡាញ់” ឬក៏ថា “ព្រះគុណ ព្រះគុណ ព្រះគុណ” នោះទេ ប៉ុន្តែព្រះគម្ពីរបានលើកឡើងថាព្រះអង្គ “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”។»
«យើងខ្លាចព្រះដ៏បរិសុទ្ធ ពីព្រោះយើងមិនបរិសុទ្ធ។»
«ដំណឹងល្អគឺជាដំណឹងល្អពេលដែលយើងយល់អំពីដំណឹងអាក្រក់។»
«បើទុកចោលតែឯង នោះគ្មានអ្នកណានឹងជ្រើសរើសយកព្រះគ្រីស្ទទេ។»
«លោកអ្នកមិនអាចជឿព្រះយេស៊ូវ ហើយមិនជឿថាគ្មានស្ថាននរកបានឡើយ។»
«ជីវិតគ្រីស្ទបរិស័ទដែលគ្មានក្ដីស្រឡាញ់គឺជាការរស់នៅដ៏គ្មានប្រយោជន៍។»
«ពេលខ្លះយើងត្រាប់តាមពួកផារិស៊ីខ្លាំងជាងយើងប្រាប់តាមព្រះគ្រីស្ទទៅទៀត។»
«ព្រះជាម្ចាស់ផ្ទាល់គឺជាប៉ម ជាខែល និងជារង្វាន់ដ៏ល្អអស្ចារ្យសម្រាប់យើង។»
«ការមិនចង់សិក្សាទេវិទ្យាគឺជាការមិនចង់រៀនសូត្រអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។»
«ការលុតជង្គង់ [អធិស្ឋាន] គឺជាការព្យាបាលតែមួយគត់សម្រាប់ការព្រួយបារម្ភរបស់យើង។»
«អំពើអាក្រក់បំផុតដែលអាចកើតឡើងមកកាន់យើងគឺការដែលយើងស្លាប់ក្នុងអំពើបាបរបស់ខ្លួន។»
«របៀបមួយនៃការដែលយើងបម្រើព្រះជាម្ចាស់គឺតាមរយៈការដែលយើងបម្រើអស់អ្នកដែលនៅជុំវិញយើង។»
«យើងគ្មានកម្លាំងក្នុង និងចេញពីខ្លួនឯង ដើម្បីជះឥទ្ធិពលលើសេចក្ដីសង្គ្រោះរបស់យើងទេ។»
«ការស្រឡាញ់ព្រះយេស៊ូវដ៏ពិតនឹងបង្ហាញខ្លួនក្នុងការស្ដាប់បង្គាប់តាមបទបញ្ញត្តិរបស់ទ្រង់។»
«ការបំផ្លាស់បំប្រែចិត្តគឺមិនមែនគ្រាន់តែជាការបែរទៅអ្វីមួយនោះទេ ប៉ុន្តែក៏ជាការបែរចេញពីអ្វីមួយផងដែរ។»
«ព្រះយេស៊ូវបានយាងមកដើម្បីស្វែងរក និងដើម្បីសង្គ្រោះមនុស្សបាត់បង់។ ព្រះអង្គគឺជាអ្នកស្វែងរក ហើយយើងគឺជាអ្នករត់គេច។»
«អស់អ្នកដែលទទួលបានការអត់ទោសគួរបោះបង់ចោលផ្លូវនៃអំពើបាបរបស់ខ្លួន ដោយមានការអរសប្បាយ ហើយដើរក្នុងផ្លូវនៃជីវិតថ្មីវិញ។»
«គ្មានបុគ្គលណាធ្លាប់ស្រឡាញ់ខ្លាំងជាងព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែសូម្បីតែសេចក្ដីស្រឡាញ់របស់ទ្រង់ក៏បានធ្វើឲ្យមនុស្សខឹងផងដែរ។»
«ក្នុងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដោយមិនបានចរចាភាពបរិសុទ្ធរបស់ទ្រង់ ព្រះអង្គបានប្រទានភាពបរិសុទ្ធរបស់ព្រះរាជបុត្រាទ្រង់មកកាន់យើង។»
«ពេលយើងបដិសេធក្នុងការថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ថាជា “ព្រះ” នោះទស្សនៈទាំងមូលនៃជីវិត និងលោកីយ៍នេះរបស់យើងនឹងមានសភាពខុសពីភាពដើមជាមិនខាន។»
«ដោយសារព័ន្ធកិច្ចនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធក្នុងចិត្តមនុស្ស នោះការបំផ្លាស់បំប្រែចិត្តជាថ្មីអាចកើតឡើងបានមែន។»
«អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានពីយើងគឺមិនមែនគ្រាន់តែថាឲ្យយើងមានអារម្មណ៍ចង់បានព្រះគុណនោះទេ ប៉ុន្តែគឺឲ្យយើងបង្ហាញការអរព្រះគុណតាមរយៈការថ្វាយជីវិតរបស់យើងដោយអរព្រះគុណ។»
មតិយោបល់
Loading…