in

​ឯកាម្នាក់​ឯង​បាន​ហើយ

Is There Any Purpose in Our Loneliness?

ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​មក​ឲ្យ​មាន​ប្រហោង​ចន្លោះ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង ហើយ​មាន​តែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​អាច​បំពេញ​ចន្លោះ​នៅ​ក្នុង​ចិត្ត​នោះ​បាន។ ជា​ការ​ពិត​ណាស់ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​អាពាហ៍ពិពាហ៍ មិត្តភក្តិ ក៏​ដូច​ជា​ការ​ប្រកប​គ្នា ទុក​ជា​វិធី​មួយ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ទំនាក់ទំនង​នៃ​ភាព​ជា​ដៃគូ​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​យើង។ ប៉ុន្តែ មុន​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​នាំ​នាង​អេវ៉ា​មក​ជួប​លោក​អ័ដាម គឺ​ព្រះ​អង្គ​បាន​បង្កើត​លោក​អ័ដាម​មក​ឲ្យ​រស់​នៅ​ម្នាក់​ឯង​រួច​បាត់​ទៅ​ហើយ។ ហើយ​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ថា «ដែល​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ» (លោកុប្បត្តិ ២:១៨)។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក​អ័ដាម​មក​ឲ្យ​រស់​នៅ​ក្នុង​ភាព​ឯកា ហើយ​បន្ទាប់មក ទ្រង់​បាន​រាប់​ការ​នោះ​ថា មិន​ស្រួល​ទេ

យើង​មិន​អាច​មាន​លក្ខណៈ​ពេញ​លេញ​បាន​ឡើយ ប្រសិន​បើ​យើង​គ្មាន​ព្រះ​ជាម្ចាស់។

ការ​នោះ​បាន​កើត​ឡើង​មុន​ពេល​ដែល​មនុស្ស​យើង​បាន​ធ្លាក់ចុះ​ក្នុង​អំពើ​បាប (លោកុប្បត្តិ ៣)។ វា​ពិតជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ដែល​តាំង​ពី​ដំបូង​ឡើយ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​​មក​ឲ្យ​រស់នៅ​ម្នាក់​ឯង។ មូល​ហេតុ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​ក្នុង​របៀប​នេះ​ គឺ​ដើម្បី​ឲ្យ​យើង​យក​ទ្រង់​ធ្វើ​ជា​អ្នក​បំពេញ​ជីវិត​របស់​យើង។ យើង​មិន​អាច​មាន​លក្ខណៈ​ពេញ​លេញ​បាន​ឡើយ ប្រសិនបើ​យើង​គ្មាន​ព្រះ​ជាម្ចាស់។

ជារឿយៗ យើង​តែងតែ​គិត​ថា យើង​មិន​អាច​មាន​លក្ខណៈ​ពេញ​លេញ​បាន​ទេ ប្រសិនបើ​យើង​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​យើង។ ជា​ការ​ពិត​ណាស់ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​មាន​ទំនាក់ទំនង​បែប​ជា​ដៃគូ​ជាមួយ​អ្នក​ដទៃ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​យើង​ត្រូវ​តែ​ចាំ​ថា ទំនាក់ទំនង​បែប​ជា​ដៃគូ​ជាមួយ​នរណា​ម្នាក់​មិនមែន​ជា​ចំណុច​ស្នូល ឬ​ក៏​ជា​ចំណុច​ចុងក្រោយ​នៃ​ជីវិត​របស់​យើង​នោះ​ទេ។ តែ​គោលបំណង​នៃ​ទំនាក់ទំនង​ទាំង​នោះ​គឺ ដើម្បី​ជំរុញ​យើង​ឲ្យ​​ចង់​យក​ព្រះ​ជាម្ចាស់​ផ្ទាល់​មក​ធ្វើ​ជា​អ្នក​​បំពេញ​ជីវិត​របស់​យើង។

នោះ​ហើយ​គឺជា​មូលហេតុ​ដែល​ព្រះ​អង្គ​បាន​បង្កើត​យើង​មក​ក្នុង​របៀប​នេះ​គឺ៖ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ប្រាថ្នា ហើយនិង​ទទួល​ស្គាល់​អំពី​តម្រូវការ​របស់​ខ្លួន​ដែល​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​នឹង​បំពេញ​ឲ្យ​យើង​មាន​ភាព​ស្កប់ស្កល់​ក្នុង​ជីវិត​របស់​យើង​បាន​ឡើយ ហើយ​ក៏​ដើម្បី​ឲ្យ​យើង​ដឹង​ដែរ​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ ប៉ុន្តែ​មាន​តែ​ព្រះ​អង្គ​មួយ​គត់​ដែល​អាច​បំពេញ​តម្រូវការ​របស់​យើង​បាន។​

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​ស្រី Lydia Brownback
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, ​លោក អ៊ុន ជ័យរិទ្ធ និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

វ៉ែន​តា​ពិ​សេស

ជា​ពេល