ពួកមូស្លីមថ្វាយបង្គំនៅថ្ងៃសុក្រ ពួកយូដាថ្វាយបង្គំនៅថ្ងៃសៅរ៍ ប៉ុន្តែគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ ពីព្រោះនោះគឺជាថ្ងៃនៃពេលដែលព្រះយេស៊ូវបានបង្ហាញជាភស្តុតាងថា ទ្រង់បានយកឈ្នះលើសេចក្ដីស្លាប់។ នេះឯងជាមូលហេតុដែលគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ។ យើងមិនមែនជាគ្រីស្ទបរិស័ទថ្ងៃសុក្រដែលបម្រើព្រះសង្គ្រោះដែលស្លាប់នោះទេ ហើយក៏មិនមែនជាគ្រីស្ទបរិស័ទថ្ងៃសៅរ៍ដែលនៅរង់ចាំ និងឆ្ងល់នោះដែរ ប៉ុន្តែជាគ្រីស្ទបរិស័ទថ្ងៃអាទិត្យដែលបម្រើព្រះសង្គ្រោះដែលកំពុងរស់នៅ ហើយមានដង្ហើម—ព្រះដែលកំពុងមានព្រះជន្ម និងកំពុងសោយរាជ្យ។ ព្រះអង្គបានសុគតព្រោះទ្រង់ត្រូវសុគត។ អំពើបាបរបស់យើងតម្រូវឲ្យមានឈាម និងការស្លាប់។ ប៉ុន្តែ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ពីព្រោះទ្រង់ត្រូវតែបានរស់វិញ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ តើឲ្យសេចក្ដីស្លាប់ទុកទ្រង់បានយ៉ាងដូចម្ដេចទៅ? តើឲ្យព្រះអាទិករដែលបានបង្កើតរាល់គ្រប់អ្វីៗនៅស្លាប់បានយ៉ាងដូចម្ដេចទៅ? វាមិនអាចកើតឡើងបានឡើយ ហើយវាក៏មិនបានកើតឡើងដែរ។ ព្រះគ្រីស្ទបានមានព្រះជន្មឡើងវិញហើយ!
មតិយោបល់
Loading…