«ឱ! ព្រះអម្ចាស់អើយ! មិនថាអស់ថ្លៃប៉ុណ្ណា ឬក៏ត្រូវដើរតាមផ្លូវមួយណាក៏ដោយ ក៏ព្រះអង្គផ្ទាល់គឺជាគោលដៅជីវិតរបស់ខ្ញុំ»។ (John Owen)


«ឱ! ព្រះអម្ចាស់អើយ! មិនថាអស់ថ្លៃប៉ុណ្ណា ឬក៏ត្រូវដើរតាមផ្លូវមួយណាក៏ដោយ ក៏ព្រះអង្គផ្ទាល់គឺជាគោលដៅជីវិតរបស់ខ្ញុំ។»
“My goal is God Himself...at any cost, dear Lord, by any road,” (John Owen).

«ប្រសិនបើព្រះបន្ទូលមានអត្ថន័យលើសពីមួយ នោះវាគ្មានអត្ថន័យទាល់តែសោះ»។ (John Owen)

«ព្រះយេស៊ូវគ្រីស្ទនៅដដែល ហើយក្ដីស្រឡាញ់របស់ទ្រង់ក៏នៅបែបនោះដែរ។ អស់អ្នកណាដែលព្រះអង្គស្រឡាញ់គឺទ្រង់នឹងនៅស្រឡាញ់រហូតដល់ទីបញ្ចប់។» (John Owen)

«បើយើងមិននៅជាប់លាប់ក្នុងសេចក្ដីអធិស្ឋាន នោះយើងនឹងនៅជាប់លាប់ក្នុងសេចក្ដីល្បួងជាមិនខាន»។ (John Owen)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។