ការកើតមានឡើងនៃភាពជាបាវបម្រើ គឺមិនស្ថិតនៅក្នុងការបង្កើតក្រឹត្យវិន័យណាមួយនោះទេ ប៉ុន្តែគឺជាការកើតមានឡើងនៃចំណងអាពាហ៍ពិពាហ៍វិញ។ ពាក្យទូន្មានរបស់សាវ័ក ប៉ុល អំពីលក្ខណៈដែលពួកបាវបម្រើ និងពួកចៅហ្វាយគួរតែមានទំនាក់ទំនងរវាងគ្នានឹងគ្នាមិនបានសន្មតថា ជាការល្អចំពោះការតាំងឡើងនៃទាសភាពនោះទេ។ ផ្ទុយទៅវិញ គ្រាប់ពូជសម្រាប់ការរំលាយទាសភាពត្រូវបានសាបព្រោះនៅក្នុងកណ្ឌគម្ពីរ ភីលេម៉ូន ខ១៦ («តែមិនមែនដូចជាបាវបម្រើទៀតឡើយ គឺលើសជាងបាវបម្រើទៅទៀតទុកដូចជាប្អូនស្ងួនភ្ងាវិញ») កណ្ឌគម្ពីរ អេភេសូរ ៦:៩ [«ចៅហ្វាយរាល់គ្នាអើយ… ទាំងលែងគំហកកំហែង (ចំពោះបាវបម្រើរបស់អ្នក)»] កណ្ឌគម្ពីរ កូឡូស ៤:១ («ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបម្រើរបស់អ្នកតាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ») និងកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:១-២ (ចៅហ្វាយ និងបាវបម្រើគឺជា «បងប្អូន»)។ នៅពេលដែលគ្រាប់ពូជនៃសមភាពទាំងនេះត្រូវបានចេញផ្កាពេញលេញ ការតាំងឡើងនៃទាសភាពនឹងត្រូវបានបញ្ឈប់។ តាមពិតទៅ នៅពេលដែលយើងបានយល់បានត្រឹមត្រូវអំពីកណ្ឌគម្ពីរ ១ធីម៉ូថេ ១:១០ នៅក្នុងការរាយនាម «អ្នកត្រូវបានគេយកធ្វើជាបាវបម្រើ» ក្នុងចំណោមបញ្ជីមនុស្សដែល «មនុស្សទមិឡល្មើស និងមនុស្សដែលមានបាប» (ខ៩)។
ប៉ុន្តែ សេចក្ដីទូន្មានរបស់សាវ័ក ប៉ុល អំពីលក្ខណៈដែលស្វាមីភរិយាគួរតែមានទំនាក់ទំនងចំពោះគ្នាទៅវិញទៅមកក្នុងអាពាហ៍ពិពាហ៍សន្មតបានថា ជាការល្អចំពោះការតាំងឡើងនៃចំណងអាពាហ៍ពិពាហ៍—ហើយមិនត្រឹមតែជាការល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះស្របតាមបំណងព្រះហឫទ័យរបស់ព្រះអាទិករតាំងពីដើមដំបូងមកផងដែរ (អេភេសូរ ៥:៣១-៣២)។ លើសពីនេះទៅទៀត សាវ័ក ប៉ុល បានកំណត់មូលដ្ឋានគ្រឹះនៃអាពាហ៍ពិពាហ៍ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតតាមលក្ខណៈដែលបង្ហាញថា ក្រឹត្យវិន័យរបស់ទ្រង់សម្រាប់អាពាហ៍ពិពាហ៍ក៏ស្របទៅតាមលំដាប់លំដោយនៃការបង្កើតផងដែរ។ សាវ័ក ប៉ុល បានដកស្រង់ព្រះបន្ទូលពីកណ្ឌគម្ពីរ លោកុប្បត្ដិ ២:២៤ «ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ» ហើយគាត់ពន្យល់ថា៖ «តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទ និងពួកជំនុំវិញ» ។ តាមរយៈ «អាថ៌កំបាំង» នេះ គាត់បានគូសវាសគំរូនៃទំនាក់ទំនងរវាងប្ដីជាក្បាល (ជារូបតំណាងនៃព្រះគ្រីស្ទ) និងថាប្រពន្ធជារូបកាយ ឬសាច់ឈាមរបស់គាត់ (ជារូបភាពនៃក្រុមជំនុំ) និងទទួលបានភាពសមស្របនៃការដឹកនាំរបស់ប្ដី និងការចុះចូលរបស់ប្រពន្ធ។ ដូច្នេះក្រឹត្យវិន័យរបស់សាវ័ក ប៉ុល ទាក់ទងនឹងអាពាហ៍ពិពាហ៍ គឺដូចជាមានឫសគល់នៅក្នុងសេចក្ដីបង្គាប់ដែលបានបង្កើតដូចជាការតាំងឡើងផ្ទាល់ដែរ។ នេះមិនមែនជាសេចក្ដីពិតនៃភាពជាបាវបម្រើនោះទេ។ ហេតុដូច្នេះហើយ ខណៈពេលដែលម្ចាស់បាវបម្រើមួយចំនួននៅសតវត្សទីដប់ប្រាំបួនបានទទួលស្គាល់ថា ពីការជជែកអះអាងតាមរបៀបដែលស្របនឹងការការពាររបស់យើងអំពីតួនាទីផ្សេងគ្នានៅក្នុងអាពាហ៍ពិពាហ៍ គឺមានលក្ខណៈមិនស៊ីជម្រៅ និងមានលក្ខណៈនាំឲ្យមានការយល់ខុស។ ពួកអ្នកដែលព្យាយាមការពារភាពជាបាវបម្រើពីព្រះគម្ពីរច្បាស់ជាខុសក្នុងការកាត់ស្រាយរបស់ពួកគេ ហើយបានវង្វេងជាមួយនឹងការវែកញែកទាំងនោះ។
លោកស្រី ម៉ារី ស្តីវ័ត វ៉ាន់ លីវិន (Mary Stewart Van Leeuwen) បានចង្អុលបង្ហាញអំពីកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:១-៦ យោងទៅតាមអ្នកគាំទ្រឲ្យមានទាសភាពនៅសតវត្សទី១៩ ដែលជាគ្រីស្ទបរិស័ទ «ទោះបីជាការតាំងឡើងនៃទាសភាពមិនបានឆ្លុះបញ្ចាំងពីការបង្កបង្កើតដំបូងក្ដី…លក្ខណៈដែលសាវ័ក ប៉ុល បានពឹងផ្អែកលើការបើកសម្ដែងពីព្រះយេស៊ូវផ្ទាល់មានន័យថា នរណាម្នាក់ដែលមានបំណងចង់លុបបំបាត់ភាពជាបាវបម្រើ (ឬសូម្បីតែការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់បាវបម្រើ) កំពុងប្រឆាំងនឹងបញ្ញត្តិព្រះគម្ពីរសម្រាប់សង្គម ដែលមិនចេះចប់»។ ឆ្លើយតបចំពោះការអះអាងនេះសាវ័ក ប៉ុល បានប្រើការបង្រៀនរបស់ព្រះយេស៊ូវដែលមិនឲ្យ «រក្សា» ការតាំងឡើងនៃភាពជាបាវបម្រើនោះទេ ប៉ុន្តែដើម្បីគ្រប់គ្រងអាកប្បកិរិយារបស់បាវបម្រើ និងចៅហ្វាយនាយដែលជាគ្រីស្ទបរិស័ទនៅក្នុងស្ថាប័នមួយដែលមានរួចមកហើយនៅក្នុងផ្នែកមួយដោយសារអំពើបាប។ អ្វីដែលព្រះយេស៊ូវគាំទ្រ គឺសេរីភាពនៅខាងក្នុង និងសេចក្ដីស្រឡាញ់ដែលមានឆន្ទៈក្នុងការបម្រើបន្ថែមទៀត ទោះជាការទាមទារមិនយុត្តិធម៌ក្ដី (ម៉ាថាយ ៥:៤១)។ ហេតុនេះ ជារឿងខុសឆ្គងដែលនិយាយថា ព្រះបន្ទូលរបស់ព្រះយេស៊ូវផ្ដល់មូលដ្ឋានគ្រឹះមួយសម្រាប់ទាសភាពតាមរបៀបដែលការបង្កើតផ្ដល់មូលដ្ឋានគ្រឹះសម្រាប់អាពាហ៍ពិពាហ៍។ ព្រះយេស៊ូវមិនបានផ្ដល់មូលដ្ឋានគ្រឹះណាមួយសម្រាប់ទាសភាពនោះទេ ប៉ុន្តែការបង្កើតផ្ដល់នូវមូលគ្រឹះដ៏រឹងមាំសម្រាប់អាពាហ៍ពិពាហ៍ និងសម្រាប់តួនាទីដែលជួយបំពេញដល់គ្នាទៅវិញទៅមករបស់ប្ដីប្រពន្ធ។
ចុងក្រោយ ប្រសិនបើអស់អ្នកដែលសួរសំណួរនេះមានការព្រួយបារម្ភ ដើម្បីនឹងជៀសវាងការធ្វើខុសរបស់ពួកគ្រីស្ទបរិស័ទដែលមានទំនោរការពារទាសភាពនិយម យើងត្រូវចងចាំពីលទ្ធភាពពិតប្រាកដដែលថា វាមិនមែនជាក្រុមដែលគាំទ្រថាបុរស និងស្ត្រីបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកទេ ប៉ុន្តែជាក្រុមដែលគាំទ្របុរស និងស្ត្រីមានភាពស្មើគ្នាវិញទេតើ។ សព្វថ្ងៃនេះ ចំណុចនេះស្រដៀងនឹងអ្នកការពារទាសភាពនៅសតវត្សទី១៩ នៅក្នុងលក្ខណៈដ៏សំខាន់បំផុត៖ ការប្រើអំណះអំណាងចេញពីព្រះគម្ពីរ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុលោមជាបណ្ដោះអាសន្នទៅនឹងសម្ពាធដ៏ខ្លាំងមួយចំនួននៅក្នុងសង្គមនេះ (សម្រាប់ជាប្រយោជន៍ភាពជាបាវបម្រើនៅក្នុងពេលនោះ និងស្ត្រីនិយមបច្ចុប្បន្ននេះ)។
និពន្ធដោយ៖John Piper
មតិយោបល់
Loading…