អត្ថបទថ្មីៗ

  • in

    “កុំ​ធ្វើ​វា​អី!!” ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​​ក្រុម​ជំនុំ

    «កុំ​ធ្វើ​វា​អី» នោះ​ជា​រឿង​ដំបូង​ដែល​ខ្ញុំ​ប្រាប់​គ្រូ​គង្វាល នៅ​ពេល​ពួក​គាត់​ឃើញ​ថា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា «កុំ​ធ្វើ​វា​អី យ៉ាង​ហោច​ណាស់​កុំ​ទាន់​ធ្វើ​វា​អី»។ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ផ្តល់​ដំបូន្មាន​បែប​នេះ? អាន​បន្ថែម

  • in

    លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី១

    ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​សន្មត​ថា ការ​អាន​ព្រះ​គម្ពីរ​គឺ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​យល់​ព្រះ​បន្ទូល​ទ្រង់​បាន ដោយ​ទ្រង់​មាន​បន្ទូល​ប្រាំ​មួយ​ដង​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង» ឬ​ជួន​កាល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រឹត្យ​វិន័យ​ទេ​ឬ​អី» (ម៉ាថាយ ១២:៣, ១២:៥, ១៩:៤, ២១:១៦, ២១:៤២, ២២:៣១… អាន​បន្ថែម

  • in ,

    តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?

    «តើ​លោក​គ្រូ​គិត​ថា វា​ជា​រឿង​សំខាន់​ដែរ​ឬ​ទេ​ដែល​កូនៗ​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​ខ្លួន​សម្រាប់​ជម្រើស​ដៃ​គូរ​ជីវិត​អាពាហ៍ពិពាហ៍?»

    បាទ! សំខាន់ ប៉ុន្តែ​មិន​ចាំ​បាច់​ទាំង​ស្រុង​នោះ​ទេ។ អាន​បន្ថែម

  • in ,

    តើ​ក្រុម​ជំនុំ​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​នៅ​ពេល​ណា?

    សម្រាប់​ការ​ឆ្លើយ​ទៅ​កាន់​សំណួរ​មួយ​នេះ គឺ​អាស្រ័យ​លើ​ថា តើ​យើង​កំពុង​តែ​និយាយ​អំពី​អ្វី​ដែល​លោក ភារម្យ បាន​ហៅ​ថា ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ ឬ​ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ។ ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ការ​ប្រឈម​មុខ​ជា​លក្ខណៈ​ឯកជន ចំណែក​ឯ​ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ដំណើរ​ជា​ទូទៅ​របស់​ក្រុម​ជំនុំ។ អាន​បន្ថែម

  • in ,

    តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ?

    យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ យើង​ធ្វើ​ការ ពីព្រោះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​យើង។ យើង​អាច​ធ្វើ​ឲ្យ​ការ​រស់​ឡើង​វិញ និង​ការ​ស្គាល់​ព្រះ​គ្រីស្ទ​ក្លាយ​ជា​កម្ម​សិទ្ធ​របស់​យើង​ផ្ទាល់​បាន ពីព្រោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​រួច​ហើយ។ អាន​បន្ថែម

  • in

    តើ​នៅ​ពេលណា​ដែល​លោក​អ្នក​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ? ហើយ​តើ​លោក​អ្នក​ប្រឈម​ជា​មួយ​បាប​ដោយ​របៀប​ណា?

    ភាគ​ច្រើន​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ធម្មតា ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍។ ទេ! នេះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ​មួយ​ដែល​មាន​សមាជិក​ក្រុម​ជំនុំ​រត់​ជុំ​វិញ​ព្រះ​វិហារ ហើយ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​គ្នា​គ្រប់​ពេល​នោះ​ទេ។ ស្តាប់​ទៅ គឺ​វា​ហាក់​ដូចជា​មិន​ល្អ​ទាល់​តែ​សោះ។វា​គឺ​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ ដែល​ធ្វើ​ការ​កំណត់​ដោយ​សមាជិក​ដែល​ស្រែក​ឃ្លាន​ចំពោះ​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ ជា​ធម្មតា សមាជិក​ក្រុម​ជំនុំ​ស្នើសុំ​ការ​កែ​តម្រូវ ដែល​ពួក​គាត់​មិន​លាក់​លៀម​ពី​កំហុស​របស់​ពួក​គាត់​នោះ​ទេ ដោយ​ព្រោះ​ពួក​គាត់​ចង់​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អាន​បន្ថែម

  • in ,

    តើ​អ្វី​ទៅ​ជា​កម្រៃ​យ៉ាង​ធំ ពី​ការ​គោរព​ប្រតិបត្តិ​​ព្រះជាម្ចាស់? (១ធីម៉ូថេ ៦)

    ដូច្នេះ អ្នក​ជឿ​មិន​គួរ​ប្រព្រឹត្ត​ហាក់​បី​ដូច​ជា​ថា ការ​មាន​នូវ​ទ្រព្យ​សម្បត្តិ​គឺ​ជា​គន្លឹះ​ទៅ​កាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​នោះ​ឡើយ ដោយ​សារ​វា​មិន​មែន​ដូច្នោះ​ទេ។ ជីវិត​ដ៏​ល្អ​ប្រសើរ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចេះ​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​កោត​ខ្លាច​ព្រះ មិន​មែន​ស្ថិត​ទៅ​លើ​ការ​កាន់​តែ​មាន​របស់​របរ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​នោះ​ទេ… អាន​បន្ថែម

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?

    ប្អូន​ស្រី សោភ័ណ្ឌ បាន​ផ្ញើ​សារ​សួរ​ដូច​ត​ទៅ៖ «ស្ត្រី​ចាស់ៗ​នៅ​ព្រះ​វិហារ​ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​ខ្ញុំ​សិក្សា​ព្រះ​គម្ពីរ។ ពួក​គាត់​គិត​ថា ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​វា​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​ហើយ ប៉ុន្តែ​នេះ​ជា​របៀប​តែ​មួយ​ដែល​ខ្ញុំ​ចេះ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រំភើប​ជាង​ការ​ឃើញ​ភាព​ស៊ី​គ្នា​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នោះ​ទេ។ ដោយ​ប្រើ​ប្រាស់​ប៊ិច​មាន​ពណ៌​ខុសៗ​គ្នា ខ្ញុំ​គូស​ចំណាំ និង​សរសេរ​ចុះ​លើ​គែម​ទំព័រ​ព្រះ​គម្ពីរ​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ។ ខ្ញុំ​ជឿ​ជាក់​ថា នេះ​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ ខណៈ​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឃើញ​អំពី​ការ​លាត​ត្រដាង​ឲ្យ​យល់​នូវ​ដំណើរ​រឿង​របស់​ព្រះ​អង្គ​នៅ​លើ​ទំព័រ​នីមួយៗ។ អាន​បន្ថែម

  • in ,

    តើ​អ្វី​ជា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ?

    ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ គឺ​ជា​សកម្មភាព​របស់​ក្រុម​ជំនុំ​ក្នុង​ការ​ប្រឈម​មុខ​នឹង​អំពើ​បាប​របស់​សមាជិក​ណា​ម្នាក់ ហើយ​ត្រូវ​ហៅ​ពួក​គេ​មក​ជួប ដើម្បី​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ប្រសិន​បើ អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ឈាន​ទៅ​ដល់​ការ​ដក​អ្នក​នោះ​ចេញ​ដោយ​អះអាង​ថា មិន​មែន​ជា​សមាជិក​ភាព​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​ក្រុម​ជំនុំ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់​ទេ ដោយ​ព្រោះ​អ្នក​នោះ មាន​អំពើ​បាប​ធ្ងន់ធ្ងរ ដោយ​មិន​បាន​ប្រែ​ចិត្ត​ចេញ។ អាន​បន្ថែម

  • in ,

    ហេតុ​អ្វី​ព្រះ​ជា​ម្ចាស់​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ​​ស្រី​សំផឹង? (ហូសេ ១:៣)

    ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ហោរា ហូសេ រៀប​ការ​ជា​មួយ «ស្រី​សំផឹង [zenunim]» (១:២)។ ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ហេព្រើរ​ចង្អុល​បង្ហាញ​ពី​អាកប្បកិរិយា​ផ្លូវ​ភេទ​ខុស​ច្បាប់។ លោក ម៉ូសេ បាន​ប្រើ​ពាក្យ​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៣៨:២៤… អាន​បន្ថែម

  • in

    តើ​ការ​ចំណាយ​ពេល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?

    យើង​ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ឬ​ក៏​ការ​ស្ដាប់​អត្ថបទ​ជា​សំឡេង។ នេះ​ជា​សំណួរ​មួយ៖ «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ជា​អ្នក​បើក​បរ​ម្នាក់ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​ចំណាយ​ពេល «អាន» ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើកបរ។ ប៉ុន្តែ តើ​លោក​គ្រូ​គិត​ថា ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ជា​ក្រដាស​ជា​មួយ​នឹង​ភ្នែក​យើង​ដែរ​ឬ​ទេ? ខ្ញុំ​អាច​ត្រឡប់​ក្រោយ ហើយ​ស្ដាប់​ជំពូក​ចាស់​ម្ដង​ទៀត​បាន ប្រសិន​បើ​ខ្ញុំ​ចង់។ ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ទុក​ជា​មុន ទាក់​ទង​នឹង​យោបល់​ដែល​លោក​គ្រូ​នឹង​ផ្ដល់​ឲ្យ»។ អាន​បន្ថែម

  • in

    កំហុស​ទាំង​២២​ដែល គ្រូ​គង្វាល ធ្វើ​ក្នុង​ការ​អនុវត្តន៍​វិន័យ​ក្នុង​ក្រុម​ជំនុំ

    ពួក​គាត់​បរាជ័យ​ក្នុង​ការ​អនុវត្ត​​ដ៏​មាន​អត្ថន័យ​នៃ​ភាព​ជា​សមាជិក ដែល​រួម​មាន៖
    (១) បង្រៀន​ពី​អ្វី​ដែល​សមាជិក​តម្រូវ​ឲ្យ​មាន មុន​ពេល​ពួក​គេ​ចូល​រួម​ថ្វាយ​បង្គំ (២) លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូល​រួម​ធម្មតា​ឲ្យ​បាន​បន្ត​ចូល​រួម​ថ្វាយ​បង្គំ (៣) សម្ភាសន៍​ដោយ​ប្រុង​ប្រយ័ត្ន​ជា​មួយ​អស់​អ្នក​ដែល​ចង់​ចូល​រួម​ថ្វាយ​បង្គំ​ទាំង​អស់ (៤) ត្រួត​ពិនិត្យ​ហ្វូង​ចៀម​ទាំង​អស់​របស់​ពួក​គាត់​ជា​ប្រចាំ និង (៥) រក្សា​បញ្ជី​ឈ្មោះ​របស់​សមាជិក​ឲ្យ​ត្រូវ​នឹង​ពេលវេលា​ជាក់​ស្ដែង ដែល​ត្រូវ​បង្ហាញ​ច្បាស់​លាស់​ពី​អស់​អ្នក​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ការ​ចូល​រួម​ប្រចាំ​សប្ដាហ៍។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.