ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នោះឆ្ងាយខ្លាំងណាស់ ហើយទ្រង់ថែមទាំងគង់នៅអស់កល្បជានិច្ចទៀតផង។

ប្រសើរលើសជាងលុយ ទាំងការរួមភេទ និងអំណាច
ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្ដីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ។ (ហេព្រើរ ១០:៣៥)យើ
ងត្រូវតែរំពឹងចង់បានភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់ទុកជារង្វាន់ដ៏ធំបំផុត លើសជាងអ្វីៗទាំងអស់ដែលលោកីយ៍នេះអាចនឹងឲ្យយើងបាន។ ប្រសិនបើយើងមិនមានសេចក្ដីរំពឹងបែបនេះទេ នោះយើងនឹងស្រឡាញ់លោកីយ៍នេះដូចមនុស្សផ្សេងៗទៀត ហើយយើងក៏នឹងរស់នៅតាមបែបលោកីយ៍នេះផងដែរ។
បើប្រៀបធៀបអ្វីៗដែលលោកីយ៍នេះមាន ទៅនឹងព្រះជាម្ចាស់ នោះលោកអ្នកនឹងឃើញថា ការនៅជាប់ជាមួយនឹងទ្រង់ គឺជាការដ៏ល្អបំផុត។ នៅពេលដែលមនុស្សយើងស្លាប់ទៅ តើលុយ ការរួមភេទ និងអំណាចមានប្រយោជន៍អ្វីដល់យើង? យើងមិនអាចយកលុយ យកការរួមភេទ និងអំណាចរបស់យើងទៅជាមួយយើងបានទេពេលយើងស្លាប់ទៅ។ ប្រសិនបើលោកអ្នករស់នៅ ដើម្បីលុយ ការរួមភេទ និងអំណាច នោះលោកអ្នកនឹងមិនទទួលបានអ្វីប៉ុន្មានឡើយ ហើយអ្វីៗដែលលោកអ្នកទទួលបាននោះ ក៏នឹងបាត់បង់អស់ទៅវិញពេលលោកអ្នកស្លាប់ទៅ។
ប៉ុន្តែ ទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់មានភាពឧត្តុង្គឧត្តមខ្ពស់លើសអ្វីៗទាំងអស់ ហើយក៏នៅអស់កល្បជានិច្ចទៀតផង។ ទោះបើយើងស្លាប់ទៅ ក៏ទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់បន្តនៅស្ថិតស្ថេរទៅមុខទៀតលើសជាងអ្វីៗដែលលោកីយ៍នេះអាចនឹងឲ្យដល់យើងបាន។ ទ្រព្យសម្បត្តិរបស់ទ្រង់ល្អប្រសើរជាងលុយ ពីព្រោះព្រះអង្គជាម្ចាស់លុយទាំងអស់នោះ ហើយទ្រង់ក៏ជាព្រះវរបិតារបស់យើងទៀតផង។ យើងជាអ្នកទទួលមរតករបស់ទ្រង់។ «...នោះ (គ្រប់របស់អ្វីៗ) សុទ្ធតែជារបស់អ្នករាល់គ្នាទាំងអស់ ឯអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទជារបស់ព្រះ» (១កូរិនថូស ៣:២២-២៣)។
ទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់ល្អជាងការរួមភេទទៅទៀត។ ទោះបើព្រះយេស៊ូវមិនដែលរួមភេទសោះ ក៏ប៉ុន្តែមានតែទ្រង់មួយគត់ ជាបុគ្គលដែលមានលក្ខណសម្បត្តិពេញលេញគ្រប់ជ្រុងជ្រោយ។ ការរួមភេទ គឺគ្រាន់តែជាស្រមោល និងជារូបភាពមួយនៃភាពពិត នៃទំនាក់ទំនង និងសេចក្ដីអរសប្បាយ។ ប្រសិនបើយើងប្រៀបធៀបការរួមភេទ (ដែលគេគិតថា របៀបនេះ ឬក៏របៀបនោះគឺជាការរួមភេទដ៏សប្បាយបំផុត) ទៅនឹងទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់ នោះយើងនឹងឃើញថា ការរួមភេទគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ឡើយ។
រង្វាន់របស់ព្រះជាម្ចាស់ល្អប្រសើរលើសជាងអំណាច! គ្មានអំណាចណានៅលើផែនដីនេះប្រសើរជាងអំណាចនៃការធ្វើជាបុត្រាបុត្រីរបស់ព្រះដែលមានពេញដោយព្រះចេស្ដានោះឡើយ។ «តើ (លោកអ្នក) មិនដឹងថា យើងរាល់គ្នានឹងជំនុំជម្រះ ដល់ទាំងពួកទេវតាផងទេឬអី...?» (១កូរិនថូស ៦:៣)។ «ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ» (វិវរណៈ ៣:២១)។
នៅមានចំណុចជាច្រើនទៀតដែលយើងអាចលើកយកមកធ្វើការប្រៀបធៀបបាន តែបើនិយាយឲ្យខ្លីទៅ អ្វីៗទាំងអស់ដែលលោកីយ៍នេះអាចផ្ដល់ឲ្យយើង មិនអាចប្រៀបធៀបនឹងព្រះជាម្ចាស់បានឡើយ។ ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នោះឆ្ងាយខ្លាំងណាស់ ហើយទ្រង់ថែមទាំងគង់នៅអស់កល្បជានិច្ចទៀតផង។
គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បានឡើយ! ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នៅក្នុងគ្រប់ចំណុច និងគ្រប់ពេលវេលា។ សំណួរគឺថា៖ តើយើងនឹងបានទ្រង់ដែរឬទេ? តើយើងអាចនឹងដាស់ខ្លួនឯងឲ្យភ្ញាក់ចេញពីភាពអណ្ដែតអណ្ដូងនៃការលង់ស្នេហ៍លោកីយ៍នេះ ដោយចាប់ផ្ដើមមើលឃើញ ហើយទទួលជឿ និងមានអំណរ ក៏ដូចជាចាប់ផ្ដើមស្រឡាញ់នូវអ្វីដែលពិត ហើយនិងមានតម្លៃខ្ពស់បំផុត ព្រមទាំងនៅស្ថិតស្ថេរជានិច្ចដែរឬទេ?

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។