«ព្រះអង្គបានរំដោះយើងចេញពីជីវិតដែលគ្មានន័យ។» (Bryan Chapell)

«ព្រះអង្គបានរំដោះយើងចេញពីជីវិតដែលគ្មានន័យ»។ "We have been rescued from empty lives," (Bryan Chapell).

«ព្រះអង្គសង្គ្រោះមនុស្សលោក ដើម្បីឲ្យពួកគាត់ស្គាល់ ហើយនឹងចែកចាយព្រះគុណរបស់ទ្រង់។» (Bryan Chapell)

«ព្រះយេស៊ូវធ្វើឲ្យអ្នកបាក់បែកមានប្រយោជន៍ឡើងវិញ។» (Bryan Chapell)

«យើងមិនរំពឹងលើកម្លាំងនៃជំនឿរបស់យើងក្នុងការតោងព្រះអង្គទេ ប៉ុន្តែគឺពឹងលើកម្លាំងនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គក្នុងការលើកយើងឡើងទៅកាន់ព្រះអង្គផ្ទាល់។» (Bryan Chapell)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។